(English) លោក Sir Jim Ratcliffe កំពុងរៀបចំការផ្លាស់ប្តូរក្រុមដ៏ធំមួយនៅក្នុងក្លិប Manchester United ដោយកំណត់គោលដៅលក់កីឡាករមួយចំនួនដើម្បីប្រមូលប្រាក់ឲ្យបានជាង ១៣២ លានដុល្លារ នៅរដូវក្តៅនេះ ដើម្បីពង្រឹងក្លិបឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun។

ប្រភពខាងលើដដែលបានឲ្យដឹងថា កីឡាករចំនួន ៨ នាក់ នឹងត្រូវលក់ចេញ ខណៈដែលក្លិបកំពុងរៀបចំរចនាសម្ព័ន្ធក្រុម និងហិរញ្ញវត្ថុឡើងវិញមុនរដូវកាលថ្មី។ ក្នុងចំណោមកីឡាករទាំង៨នោះក៏មានកីឡាករ Marcus Rashford, Rasmus Hojlund, Andre Onana, Joshua Zirkzee និង Manuel Ugarte ផងដែរ។ ទន្ទឹមនឹងនេះ Casemiro, Jadon Sancho និង Tyrell Malacia អាចនឹងចាកចេញក្នុងនាមជាភ្នាក់ងារសេរី ដែលជួយសម្រួលដល់ការចំណាយប្រាក់ឈ្នួល។ ត្រូវបានគេរាយការណ៍ថា United ក៏កំពុងស្វែងរកការបន្ថែមខ្សែបម្រើថ្មីជាផ្នែកមួយនៃការកសាងឡើងវិញរបស់ពួកគេផងដែរ៕