ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៣-មិថុនា-២០២៦
(English) FIFA បង្ហាញតួលេខអ្នកទស្សនាបំបែកកំណត់ត្រា

(English) FIFA បានប្រកាសថាសំបុត្រសម្រាប់ការប្រកួត World Cup ឆ្នាំ២០២៦ ត្រូវបានលក់អស់ស្ទើរតែទាំងស្រុង ដោយមានអ្នកទស្សនានៅក្នុងពហុកីឡដ្ឋានចំនួន ៩៩,៥៤%។  យោងតាមអ្នកកាសែត Rob Harris អ្នករៀបចំការប្រកួតបានចេញផ្សាយស្ថិតិដោយបង្ហាញថា បន្ទាប់ពីការប្រកួតចំនួន ៣៦ ក្នុងចំណោម ១០៤ ប្រកួត អ្នកចូលរួមការប្រកួតសរុបបានឈានដល់ ២​ ៣០៧ ៩៤៧ នាក់ដែលជាមធ្យមមានអ្នកទស្សនាជាង ៦៤១១០ នាក់ក្នុងមួយប្រកួត។

ទោះបីជាកីឡដ្ឋាននៅទូទាំងអាមេរិកខាងជើងជាទូទៅហាក់ដូចជាមានមនុស្សច្រើនកុះករ ប៉ុន្តែគេក៏សង្កេតឃើញការប្រកួតខ្លះមានកៅអីទំនេររាប់ពាន់។ ជុំវិញនឹងបញ្ហានេះស្ថាប័នគ្រប់គ្រង FIFA បាននិយាយថា ចន្លោះប្រហោងទាំងនេះគឺដោយសារតែអ្នកគាំទ្ររំភើបរីករាយចង់ឈរនៅក្នុងទីធ្លាពហុកីឡដ្ឋាន និងតំបន់ទទួលភ្ញៀវ ជាជាងឈរនៅទីតាំងរបស់ពួកគេនៅពេលចាប់ផ្តើមប្រកួត៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២២-មិថុនា-២០២៦
(English) តើក្រុមអាហ្វ្រិកធ្លាក់ពី World Cup ២០២៦ មុនគេទទួលបានលុយប៉ុន្មាន?

(English) ទុយនេស៊ីបានក្លាយជាក្រុមទីបី ក្នុងចំណោមក្រុមទាំង៤៦ និងជាក្រុមអាហ្វ្រិកដំបូងគេដែលត្រូវបានជម្រុះចេញពីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦បន្ទាប់ពីបន្តចាញ់ដ៏អាម៉ាស់មួយផ្សេងទៀតនៅក្នុងវគ្គចែកពូល។ ក្រុមនេះបានចាញ់ក្រុមជប៉ុន ៤-០ កាលពីថ្ងៃអាទិត្យនៅ Estadio Monterrey ក្នុងទីក្រុង Guadalupe ប្រទេសម៉ិកស៊ិកខណៈការប្រកួតបើកឆាកចាញ់ក្រុមស៊ុយអែត៥-១។

តើទុយនេស៊ីនឹងរកបានប្រាក់ប៉ុន្មានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦?

ទោះបីជាពួកគេធ្លាក់ចេញពីព្រឹត្តិការណ៍មុនកាលកំណត់ក៏ដោយ ក៏ទុយនីស៊ីនៅតែទទួលបានរង្វាន់ហិរញ្ញវត្ថុយ៉ាងច្រើនពី FIFA ដោយសាររចនាសម្ព័ន្ធប្រាក់រង្វាន់ដែលបានពង្រីកសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA ឆ្នាំ ២០២៦។ប្រទេសនីមួយៗដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតត្រូវបានផ្តល់រង្វាន់ចំនួន ១,៥ លានដុល្លារដើម្បីទូទាត់ថ្លៃដើមរៀបចំ និងការចូលរួម។ លើសពីនេះ ក្រុមចំនួន ១៦ ដែលត្រូវជម្រុះក្នុងវគ្គចែកពូលនឹងទទួលបានប្រាក់រង្វាន់ចំនួន ៩ លានដុល្លារ។ ជាលទ្ធផល ទុយនីស៊ីនឹងរកបានប្រាក់ចំណូលសរុបចំនួន ១០,៥ លានដុល្លារពីការចូលរួមរបស់ពួកគេនៅក្នុងការប្រកួត ទោះបីជាមិនអាចឡើងទៅវគ្គបន្តក៏ដោយ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២២-មិថុនា-២០២៦
(English) Cape Verde បានតាមស្មើកំណត់ត្រា Senegal

(English) បន្ទាប់ពីប្រកួតស្មើ ២-២ ជាមួយក្រុមអ៊ុយរូហ្គាយ ក្នុងជុំទីពីរនៃវគ្គចែកពូលក្រុមជម្រើស Cape Verde បានតាមស្មើកំណត់ត្រា ក្រុម Senegal ក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០០២ ។ ដោយបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍នេះ ក្រុម Cape Verde បានក្លាយជាក្រុមដំបូងគេដែល មិនទាន់ស្គាល់រស់ជាតិចាញ់ក្នុងការប្រកួតបើកឆាកពីរលើក (ស្មើទាំង២ ) ដែលកាន់កាប់កំណត់ត្រាដោយក្រុមសេណេហ្គាល់ក្នុងឆ្នាំ២០០២ (ឈ្នះ ១ស្មើ១)។

លើសពីនេះ ពួកគេបានកត់ត្រាថាជាក្រុមដែលមានកំហុសតិចបំផុតដែលបានប្រព្រឹត្តក្នុងការប្រកួតបើកឆាកពីរលើកនៃយុទ្ធនាការ World Cup ណាមួយចាប់តាំងពីការប្រមូលទិន្នន័យលម្អិតបានចាប់ផ្តើមនៅឆ្នាំ១៩៦៦។ ដោយឈរនៅលំដាប់ទីបីនៅក្នុងពូល H ដោយមានពីរពិន្ទុ ក្រុម Cape Verde នឹងត្រូវប្រកួតជាមួយក្រុមអារ៉ាប៊ីសាអូឌីតបន្ទាប់នៅថ្ងៃទី២៧ ខែមិថុនា៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២០-មិថុនា-២០២៦
(English) Ibrahimovic និង Henry ពន្យល់ពីរបៀបដែល Ronaldo កំពុងរារាំងព័រទុយហ្គាល់

(English) បន្ទាប់ពីប្រកួតបើកឆាកដំបូងក្រុមចៀមរោមមាសព័រទុយហ្គាល់ទទួលបានលទ្ធផលត្រឹមតែស្មើ ១-១ ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោក រិះគន់យ៉ាងខ្លាំងទៅលើកំពូលខ្សែប្រយុទ្ធ Ronaldo តែម្តង។ លទ្ធផលនេះទាមទារឲ្យព័រទុយត្រូវការឈ្នះប្រកួតទី ២ ជាមួយអ៊ូសបេគីស្ថានថ្ងៃ ២៤ មិថុនា មុននឹងជួបកូឡំប៊ីចុងក្រោយនៅថ្ងៃទី២៨ ។

ជុំវិញនឹងបញ្ហានេះអតីតកីឡាករជើងចាស់ពីររូបគឺ Ibrahimovic និង Henry ពន្យល់ពីរបៀបដែល Ronaldo កំពុងរារាំងជ័យជម្នះក្រុម។

១-ទស្សនៈ Thierry Henry៖ អតីតខ្សែប្រយុទ្ធក្រុម Arsenal និង Barcelona គឺលោក Thierry Henry អ្នកវិភាគបាល់នៅ FOX Sports បានវិភាគលម្អិតអំពីចលនាជាក់លាក់មួយពាក់ព័ន្ធនឹង Ronaldo ដោយអះអាងថា តារាឆ្នើមព័រទុយហ្គាល់រូបនេះបានផ្តល់អាទិភាពខ្លួនឯងក្នុងការស៊ុតបញ្ចូលទី ជាងតម្រូវការរបស់ក្រុម។ លោក Henry បាននិយាយថា៖ កីឡាករក្នុងក្រុមត្រូវការស៊ុតបញ្ចូលទី មិនមែនបុគ្គលណាម្នាក់ទេ។ អ្នកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោករូបនេះបានពន្យល់ថាចលនារបស់ Ronaldo បានរារាំង Bruno Fernandes ជាជាងបង្កើតឱកាសសម្រាប់មិត្តរួមក្រុមរបស់គេ។ លោក Henry បានបន្តទៀតថា៖ ខ្សែប្រយុទ្ធរូបនេះគួរតែរត់ទៅរកបង្គោលឆ្ងាយដើម្បីអូសខ្សែការពារចេញ ហើយបើកផ្លូវកាន់តែច្បាស់ទៅកាន់គ្រាប់បាល់។ ផ្ទុយទៅវិញ គេបានផ្លាស់ប្តូរទិសដៅរបស់ Fernandes ដែលអនុញ្ញាតឱ្យខ្សែការពាររបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបិទការគំរាមកំហែង។

២-ទស្សនៈ Ibrahimovic Ibrahimovic យល់ស្របជាមួយ Henry អតីតតារាបាល់ទាត់ស៊ុយអែត និងក្លិប Milan គឺ Zlatan Ibrahimovic បានគាំទ្រការសង្កេតរបស់ Henry។ ខ្សែប្រយុទ្ធរូបនេះបាននិយាយដោយបើកចំហរថា៖ ខ្សែប្រយុទ្ធកណ្តាលជាធម្មតាត្រូវបានគេរំពឹងថានឹងវាយប្រហារកន្លែងផ្សេងៗគ្នាដើម្បីទាញខ្សែការពារចេញពីទីតាំង។ លោកបន្តថា៖ Ronaldo បានជ្រើសរើសជម្រើសខុសនៅពេលនោះ។ ជាធម្មតា ខ្សែប្រយុទ្ធតែងតែផ្លាស់ទីពីបង្គោលជិតទៅបង្គោលឆ្ងាយ ដើម្បីយកខ្សែការពារចេញ និងបង្កើតកន្លែងសម្រាប់មិត្តរួមក្រុម។ កីឡាករស៊ុយអែតរូបនេះបានសន្និដ្ឋានថា ជាក់ស្តែង អ្នកបានធ្វើការជ្រើសរើសខុសហើយ Cristiano៕

 

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៨-មិថុនា-២០២៦
(English) យោធាម៉ិកស៊ិកបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកក្បែរជំរំហ្វឹកហាត់កូរ៉េខាងត្បូង

(English) មន្ត្រីសហព័ន្ធម្នាក់បានប្រាប់ AP ចេញផ្សាយថា៖ កងកម្លាំងយោធាម៉ិកស៊ិកបានស្ទាក់ចាប់ និងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលហោះនៅជិតជំរំហ្វឹកហាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង មុនពេលការប្រកួត World Cup ទល់នឹងម៉ិកស៊ិក។ ភ្នាក់ងារសហព័ន្ធម៉ិកស៊ិកបាននិយាយថា កងកម្លាំងយោធាបានប្រើប្រាស់ឧបករណ៍បច្ចេកទេសរកឃើញយន្តហោះគ្មានមនុស្សបើកដែលមិនបានចុះបញ្ជីនៅជិតជំរំកូរ៉េខាងត្បូង ដែលជំរុញឱ្យពួកគេ បាញ់ទម្លាក់ វា។

មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឱ្យពិភាក្សាអំពីឧប្បត្តិហេតុនេះជាសាធារណៈទេ។ ក្រុមម្ចាស់ផ្ទះម៉ិកស៊ិកបានឈ្នះការប្រកួតបើកឆាកពូល A របស់ខ្លួននៅ World Cup កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលកូរ៉េខាងត្បូងបានយកឈ្នះសាធារណរដ្ឋឆែកនៅថ្ងៃដដែលនោះ។ វាមិនច្បាស់ទេថាតើយន្តហោះគ្មានមនុស្សបើកនោះកំពុងព្យាយាមស៊ើបការណ៍លើក្រុមកូរ៉េខាងត្បូងមុនការប្រកួតនៅព្រឹកថ្ងៃសុក្រ(ម៉ោង៨ព្រឹកនៅកម្ពុជា)រវាងក្រុមទាំងពីរឬអត់។

គ្រូបង្វឹកកូរ៉េខាងត្បូង លោក Hong Myung-bo បានហៅឧប្បត្តិហេតុនេះថា ជារឿងអកុសល។ ប្រតិបត្តិការ​របស់​ប្រទេស​ម៉ិកស៊ិក​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​សន្តិសុខ​ដែល​ពាក់ព័ន្ធ​នឹង​កងកម្លាំង​យោធា និង​ប៉ូលិស​ក្នុង​តំបន់​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ដែល​បាន​ចាប់ផ្តើម​កាលពី​សប្តាហ៍​មុន​នៅ​ទីក្រុង​ម៉ិកស៊ិក ហើយ​ត្រូវ​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួមគ្នា​ដោយ​សហរដ្ឋអាមេរិក និង​កាណាដា​រហូត​ដល់​ថ្ងៃទី 19 ខែកក្កដា៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៧-មិថុនា-២០២៦
(English) គ្រូបង្វឹកក្រូអាស៊ី ព្រមានកូនក្រុម ពីការគំរាមកំហែងរបស់ Kane

(English) លោក Zlatko Dalic គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាស៊ីបានព្រមានកីឡាកររបស់លោកអំពីម៉ាស៊ីនរកគ្រាប់បាល់ Harry Kane ខណៈដែលក្រុមជើងឯករងនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ រូបនេះកំពុងត្រៀមខ្លួន ប្រកួតបើកឆាកពូល L របស់ពួកគេនៅឯកីឡដ្ឋាន Dallas នៅថ្ងៃព្រហស្បតិ៍។ Kane មកដល់ព្រឹត្តិការណ៍ World Cup ក្នុងទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីស៊ុតបញ្ចូលទីបាន៦១ គ្រាប់ក្នុង៥១ ប្រកួតក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម Bayern កាលពីរដូវកាលមុន។

លោក Dalic បាននិយាយថា ពួកគេមានខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក ពួកគេមាន Kane ហើយ Kane អាចធ្វើការងារបានច្រើនណាស់។ យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពមិនត្រឹមតែការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយប្រហារ និងឆ្ពោះទៅមុខទៀតផង។ Modric និង Dalic គឺជាចំណុចស្នូលនៃភាពជោគជ័យរបស់ក្រុមក្រូអាស៊ីនៅក្នុងព្រឹត្តិការណ៍ World Cup ពីរលើកចុងក្រោយ ប្រទេសនេះធ្លាប់ជាក្រុមជើងឯករងក្នុងឆ្នាំ ២០១៨ នៅពេលដែលពួកគេបានយកឈ្នះក្រុមអង់គ្លេសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលឡើងដល់វគ្គ ៤ ក្រុមចុងក្រោយក្នុងឆ្នាំ ២០២២ ដោយចាញ់ក្រុមជើងឯកអាហ្សង់ទីន៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៧-មិថុនា-២០២៦
(English) Messi បំបែកកំណត់ត្រា Ronaldo និងស្មើ Klose

(English) បន្ទាប់ពីស៊ុតបញ្ចូលទីបានបីគ្រាប់ ( hat-trick) ជួយឲ្យអាហ្សង់ទីនឈ្នះ អាល់ហ្សេរីដោយលទ្ធផល ៣-០ ប្រកួតបើកឆាកដំបូងក្នុងវគ្គចែកពូល ខ្សែប្រយុទ្ធ Messi បានបង្កើតកំណត់ត្រាសំខាន់ចំនួនពីរ។ កំណត់ត្រាទីមួយកីឡាករ Messi ឥឡូវនេះបានវ៉ាដាច់ Cristiano Ronaldo ក្លាយជាកីឡាករចាស់ជាងគេដែលស៊ុតបញ្ចូលទីបាន hat-trick ក្នុងព្រឹត្តិការណ៍ World Cup នៅអាយុ៣៨ ឆ្នាំ និង៣៥៧ថ្ងៃ។

Ronaldo ធ្លាប់បានកាន់កាប់កំណត់ត្រានេះនៅពេលដែលគាត់ស៊ុតបញ្ចូលទីបាន hat-trick ក្នុងការប្រកួតស្មើជាមួយអេស្ប៉ាញក្នុងឆ្នាំ២០១៨របស់ព័រទុយហ្គាល់។ ជាមួយគ្នានេះដែរសមិទ្ធផលទី២របស់Messiគឺ ក៏បានតាមស្មើកំណត់ត្រារបស់ Miroslav Klose ក្នុងការស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងព្រឹត្តិការណ៍ World Cup ជាមួយនឹងគ្រាប់បាល់ចំនួន១៦គ្រាប់។ នេះគឺជាការស៊ុតបញ្ចូលទីបានបីគ្រាប់លើកដំបូងរបស់ Messi ក្នុងព្រឹត្តិការណ៍ World Cup ក្នុងការប្រកួតលើកទី២០០ របស់គាត់សម្រាប់អាហ្សង់ទីន ដែលគាត់ក៏បានក្លាយជាអ្នកស៊ុតបញ្ចូលទីដែលមានវ័យចំណាស់ជាងគេសម្រាប់ប្រទេសរបស់គាត់នៅព្រឹត្តិការណ៍ World Cup៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៦-មិថុនា-២០២៦
(English) FIFA មានគម្រោងឲ្យលោកដូណាល់ ត្រាំប្រគល់ពានរង្វាន់ World Cup

(English) FIFA មានឆន្ទៈអនុញ្ញាតិឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំចូលរួមក្នុងពិធីអបអរសាទរជាមួយក្រុមដែលឈ្នះក្នុងពិធីប្រគល់ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០២៦។ របាយការណ៍នេះអះអាងថា ស្ថាប័នគ្រប់គ្រងបាល់ទាត់នឹងមិនជំទាស់ទៅនឹងលោកដូណាល់ ត្រាំចូលរួមក្នុងពិធីទោះបីបំពានពិធីសារពិធីប្រពៃណីក៏ដោយ។ ក្រោមទម្រង់ធម្មតា ពានរង្វាន់ World Cup នៅតែស្ថិតនៅលើជើងទម្ររបស់វារហូតដល់ប្រធានក្រុមដែលឈ្នះទទួលវា ហើយយកវាទៅឱ្យមិត្តរួមក្រុមដែលកំពុងរង់ចាំនៅលើវេទិកា។

ប្រភពដែលដកស្រង់ដោយ talkSPORT បាននិយាយថា FIFA បានជូនដំណឹងដល់លោក Trump រួចហើយថា ខ្លួនចង់ឱ្យលោកប្រគល់ពានរង្វាន់ដល់អ្នកឈ្នះការប្រកួត។ អង្គការនេះក៏បានទុកវាឱ្យប្រធានាធិបតីអាមេរិកសម្រេចចិត្តថាគាត់ចង់ឈរនៅទីណាក្នុងអំឡុងពេលអបអរសាទរក្រោយការប្រកួត។

យោងតាមអ្នកជំនាញនៅក្នុងសេតវិមាន លោក Trump ត្រូវបានគេរំពឹងថានឹងជ្រើសរើសស្នាក់នៅលើវេទិកាជាមួយក្រុមដែលឈ្នះ ស្រដៀងគ្នាទៅនឹងការបង្ហាញខ្លួនរបស់គាត់នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Club World Cup ឆ្នាំ២០២៥ រវាង Chelsea និង Paris Saint-Germain។ តំណាងមកពីប្រទេសម៉ិកស៊ិក និងកាណាដាក៏ត្រូវបានគេរំពឹងថានឹងចូលរួមវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២៦ ក្នុងនាមជាប្រទេសសហម្ចាស់ផ្ទះនៃការប្រកួតផងដែរ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៦-មិថុនា-២០២៦
(English) ហេតុអ្វីអ្នកចាំទីក្រុម Cape Verde យំ?

(English) បន្ទាប់ពីសង្គ្រោះបាល់មិនឲ្យចូលទី ទទួលបានលទ្ធផលស្មើ ០-០ ជាមួយក្រុមគោជល់អេស្ប៉ាញចាំទីក្រុម Cape Verde លោក Vozinha បានសម្រក់ទឹកភ្នែកក្នុងទីលាន ធ្វើឲ្យអ្នកគាំទ្រឆ្ងល់យ៉ាងខ្លាំង។ ជុំវិញនឹងបញ្ហានេះអ្នកចាំទីក្រុម Cape Verde លោក Vozinha បានបង្ហើបឲ្យដឹងថាទឹកភ្នែកដែលស្រក់នេះគឺដោយសាររឿង២សំខាន់។

កាសែត ​​Athletic FC ក៏បានរាយការណ៍ដែរថាកីឡាករវ័យ ៤០ ឆ្នាំរូបនេះមានការឈឺខ្លាំងណាស់ ពីព្រោះទី១ យាយតារបស់ខ្ញុំលែងមានជីវិតទៀតហើយ ដែលពួកគាត់មិនបានឃើញសមិទ្ធផលរបស់ចៅនៅលើឆាកអន្តរជាតិនិងទី២គឺម្តាយរបស់ខ្ញុំ។ អ្នកចាំទី Chaves បានពន្យល់ថា ដំណើរការដាក់ពាក្យសុំទិដ្ឋាការសម្រាប់ពលរដ្ឋ Cape Verde ជារឿយៗមានភាពស្មុគស្មាញ និងចំណាយពេលច្រើន ដែលធ្វើឱ្យម្តាយរបស់គាត់ពិបាកទទួលបានឯកសារធ្វើដំណើរចាំបាច់។

លោក Vozinha បន្តថាខ្ញុំយំព្រោះខ្ញុំធំធាត់ជាមួយជីដូនជីតារបស់ខ្ញុំ ហើយជាអកុសល ពួកគាត់មិននៅទីនេះទេ។ ពួកគាត់បានស្លាប់កាលពីប៉ុន្មានឆ្នាំមុន។ពួកគាត់គឺជាអ្វីៗគ្រប់យ៉ាងសម្រាប់ខ្ញុំ សម្រាប់ជីវិតរបស់ខ្ញុំ។ បន្ថែមពីនេះ ខ្ញុំយំក៏ព្រោះម៉ាក់របស់ខ្ញុំមិនអាចមកទីនេះបានដោយសារតែទិដ្ឋាការ។ យើងត្រូវបង់ប្រាក់សម្រាប់ទិដ្ឋាការ យើងមិនអាចធ្វើវាបានទាន់ពេលវេលាទេ។ ខ្ញុំចង់ឱ្យគាត់នៅទីនេះ ប៉ុន្តែខ្ញុំក៏សប្បាយចិត្តខ្លាំងណាស់ដែរ៕