(English) FIFA បានប្រកាសថាសំបុត្រសម្រាប់ការប្រកួត World Cup ឆ្នាំ២០២៦ ត្រូវបានលក់អស់ស្ទើរតែទាំងស្រុង ដោយមានអ្នកទស្សនានៅក្នុងពហុកីឡដ្ឋានចំនួន ៩៩,៥៤%។ យោងតាមអ្នកកាសែត Rob Harris អ្នករៀបចំការប្រកួតបានចេញផ្សាយស្ថិតិដោយបង្ហាញថា បន្ទាប់ពីការប្រកួតចំនួន ៣៦ ក្នុងចំណោម ១០៤ ប្រកួត អ្នកចូលរួមការប្រកួតសរុបបានឈានដល់ ២ ៣០៧ ៩៤៧ នាក់ដែលជាមធ្យមមានអ្នកទស្សនាជាង ៦៤១១០ នាក់ក្នុងមួយប្រកួត។

ទោះបីជាកីឡដ្ឋាននៅទូទាំងអាមេរិកខាងជើងជាទូទៅហាក់ដូចជាមានមនុស្សច្រើនកុះករ ប៉ុន្តែគេក៏សង្កេតឃើញការប្រកួតខ្លះមានកៅអីទំនេររាប់ពាន់។ ជុំវិញនឹងបញ្ហានេះស្ថាប័នគ្រប់គ្រង FIFA បាននិយាយថា ចន្លោះប្រហោងទាំងនេះគឺដោយសារតែអ្នកគាំទ្ររំភើបរីករាយចង់ឈរនៅក្នុងទីធ្លាពហុកីឡដ្ឋាន និងតំបន់ទទួលភ្ញៀវ ជាជាងឈរនៅទីតាំងរបស់ពួកគេនៅពេលចាប់ផ្តើមប្រកួត៕