(English) យោធាម៉ិកស៊ិកបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកក្បែរជំរំហ្វឹកហាត់កូរ៉េខាងត្បូង
១៨-មិថុនា-២០២៦

(English) មន្ត្រីសហព័ន្ធម្នាក់បានប្រាប់ AP ចេញផ្សាយថា៖ កងកម្លាំងយោធាម៉ិកស៊ិកបានស្ទាក់ចាប់ និងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលហោះនៅជិតជំរំហ្វឹកហាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង មុនពេលការប្រកួត World Cup ទល់នឹងម៉ិកស៊ិក។ ភ្នាក់ងារសហព័ន្ធម៉ិកស៊ិកបាននិយាយថា កងកម្លាំងយោធាបានប្រើប្រាស់ឧបករណ៍បច្ចេកទេសរកឃើញយន្តហោះគ្មានមនុស្សបើកដែលមិនបានចុះបញ្ជីនៅជិតជំរំកូរ៉េខាងត្បូង ដែលជំរុញឱ្យពួកគេ បាញ់ទម្លាក់ វា។

មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឱ្យពិភាក្សាអំពីឧប្បត្តិហេតុនេះជាសាធារណៈទេ។ ក្រុមម្ចាស់ផ្ទះម៉ិកស៊ិកបានឈ្នះការប្រកួតបើកឆាកពូល A របស់ខ្លួននៅ World Cup កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលកូរ៉េខាងត្បូងបានយកឈ្នះសាធារណរដ្ឋឆែកនៅថ្ងៃដដែលនោះ។ វាមិនច្បាស់ទេថាតើយន្តហោះគ្មានមនុស្សបើកនោះកំពុងព្យាយាមស៊ើបការណ៍លើក្រុមកូរ៉េខាងត្បូងមុនការប្រកួតនៅព្រឹកថ្ងៃសុក្រ(ម៉ោង៨ព្រឹកនៅកម្ពុជា)រវាងក្រុមទាំងពីរឬអត់។

គ្រូបង្វឹកកូរ៉េខាងត្បូង លោក Hong Myung-bo បានហៅឧប្បត្តិហេតុនេះថា ជារឿងអកុសល។ ប្រតិបត្តិការ​របស់​ប្រទេស​ម៉ិកស៊ិក​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​សន្តិសុខ​ដែល​ពាក់ព័ន្ធ​នឹង​កងកម្លាំង​យោធា និង​ប៉ូលិស​ក្នុង​តំបន់​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ដែល​បាន​ចាប់ផ្តើម​កាលពី​សប្តាហ៍​មុន​នៅ​ទីក្រុង​ម៉ិកស៊ិក ហើយ​ត្រូវ​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួមគ្នា​ដោយ​សហរដ្ឋអាមេរិក និង​កាណាដា​រហូត​ដល់​ថ្ងៃទី 19 ខែកក្កដា៕