(English) បន្ទាប់ពីស៊ុតបញ្ចូលទីបានបីគ្រាប់ ( hat-trick) ជួយឲ្យអាហ្សង់ទីនឈ្នះ អាល់ហ្សេរីដោយលទ្ធផល ៣-០ ប្រកួតបើកឆាកដំបូងក្នុងវគ្គចែកពូល ខ្សែប្រយុទ្ធ Messi បានបង្កើតកំណត់ត្រាសំខាន់ចំនួនពីរ។ កំណត់ត្រាទីមួយកីឡាករ Messi ឥឡូវនេះបានវ៉ាដាច់ Cristiano Ronaldo ក្លាយជាកីឡាករចាស់ជាងគេដែលស៊ុតបញ្ចូលទីបាន hat-trick ក្នុងព្រឹត្តិការណ៍ World Cup នៅអាយុ៣៨ ឆ្នាំ និង៣៥៧ថ្ងៃ។

Ronaldo ធ្លាប់បានកាន់កាប់កំណត់ត្រានេះនៅពេលដែលគាត់ស៊ុតបញ្ចូលទីបាន hat-trick ក្នុងការប្រកួតស្មើជាមួយអេស្ប៉ាញក្នុងឆ្នាំ២០១៨របស់ព័រទុយហ្គាល់។ ជាមួយគ្នានេះដែរសមិទ្ធផលទី២របស់Messiគឺ ក៏បានតាមស្មើកំណត់ត្រារបស់ Miroslav Klose ក្នុងការស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងព្រឹត្តិការណ៍ World Cup ជាមួយនឹងគ្រាប់បាល់ចំនួន១៦គ្រាប់។ នេះគឺជាការស៊ុតបញ្ចូលទីបានបីគ្រាប់លើកដំបូងរបស់ Messi ក្នុងព្រឹត្តិការណ៍ World Cup ក្នុងការប្រកួតលើកទី២០០ របស់គាត់សម្រាប់អាហ្សង់ទីន ដែលគាត់ក៏បានក្លាយជាអ្នកស៊ុតបញ្ចូលទីដែលមានវ័យចំណាស់ជាងគេសម្រាប់ប្រទេសរបស់គាត់នៅព្រឹត្តិការណ៍ World Cup៕