(English) ក្លិប Manchester City បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Nottingham ដើម្បីចុះហត្ថលេខាទិញខ្សែបម្រើអង់គ្លេស Elliot Anderson ក្នុងតម្លៃបំបែកកំណត់ត្រាក្លឹប១៥៣ លានដុល្លារ។ តម្លៃជាង ១៥០ លានដុល្លារនេះ បានធ្វើឱ្យ Anderson ក្លាយជាកីឡាករថ្លៃបំផុតរបស់ក្រុម Man City វ៉ាដាច់កំណត់ត្រាខ្សែបម្រើស្លាប Jack Grealish ក្នុងឆ្នាំ ២០២១ ដែលមានតម្លៃជាង ១៣១ លានដុល្លារ។

ផលិតផលរបស់សាលាយុវជនរបស់ Newcastle United កីឡាករ Anderson បានចូលរួមជាមួយ Forest ក្នុងតម្លៃជាង ៤៦ លានដុល្លារ ក្នុងឆ្នាំ២០២៤។ ចាប់តាំងពីពេលនោះមក គាត់បានបង្ហាញខ្លួនចំនួន ៩២ លើកសម្រាប់ក្លិប Premier League ដោយស៊ុតបញ្ចូលទីបាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១១លើក។
City ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខពីរបន្ទាប់ពីក្រុមជើងឯក Arsenal កាលពីរដូវកាលមុន នឹងចាប់ផ្តើមយុគសម័យថ្មីមួយក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី បន្ទាប់ពីការចាកចេញរបស់លោក Pep Guardiola បន្ទាប់ពីដឹកនាំបានមួយទសវត្សរ៍ដ៏ជោគជ័យ។ Anderson គឺជាផ្នែកមួយនៃក្រុមបាល់ទាត់ពិភពលោករបស់អង់គ្លេស ហើយបានចាប់ផ្តើមការប្រកួតទាំងពីរ ដោយឈ្នះ ៤-២ លើក្រូអាស៊ី និងស្មើ ០-០ ជាមួយហ្គាណា។ ក្រុមកំពូលតារាងពូល L នឹងជួបជាមួយប៉ាណាម៉ានៅរដ្ឋ New Jersey នៅថ្ងៃសៅរ៍៕
