(English) លោក Zlatko Dalic គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាស៊ីបានព្រមានកីឡាកររបស់លោកអំពីម៉ាស៊ីនរកគ្រាប់បាល់ Harry Kane ខណៈដែលក្រុមជើងឯករងនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ រូបនេះកំពុងត្រៀមខ្លួន ប្រកួតបើកឆាកពូល L របស់ពួកគេនៅឯកីឡដ្ឋាន Dallas នៅថ្ងៃព្រហស្បតិ៍។ Kane មកដល់ព្រឹត្តិការណ៍ World Cup ក្នុងទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីស៊ុតបញ្ចូលទីបាន៦១ គ្រាប់ក្នុង៥១ ប្រកួតក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម Bayern កាលពីរដូវកាលមុន។

លោក Dalic បាននិយាយថា ពួកគេមានខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក ពួកគេមាន Kane ហើយ Kane អាចធ្វើការងារបានច្រើនណាស់។ យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពមិនត្រឹមតែការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយប្រហារ និងឆ្ពោះទៅមុខទៀតផង។ Modric និង Dalic គឺជាចំណុចស្នូលនៃភាពជោគជ័យរបស់ក្រុមក្រូអាស៊ីនៅក្នុងព្រឹត្តិការណ៍ World Cup ពីរលើកចុងក្រោយ ប្រទេសនេះធ្លាប់ជាក្រុមជើងឯករងក្នុងឆ្នាំ ២០១៨ នៅពេលដែលពួកគេបានយកឈ្នះក្រុមអង់គ្លេសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលឡើងដល់វគ្គ ៤ ក្រុមចុងក្រោយក្នុងឆ្នាំ ២០២២ ដោយចាញ់ក្រុមជើងឯកអាហ្សង់ទីន៕
