ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៣-មេសា-២០២៦
(English) បារាំងឆកយកតំណែងអេស្ប៉ាញក្នុងតារាង FIFA

(English) ក្រុមជម្រើសជាតិបារាំង បានឆកយកតំណែងពី អេស្ប៉ាញ ឈរចំណាត់ថ្នាក់លេខ១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA ជាលើកដំបូងចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៨។ អេស្ប៉ាញបានកាន់កាប់ចំណាត់ថ្នាក់កំពូលចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ ប៉ុន្តែកំពុងទទួលបានលទ្ធផលស្មើដោយគ្មានគ្រាប់បាល់នៅថ្ងៃអង្គារទល់នឹងអេហ្ស៊ីប។

ជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការប្រកួតមិត្តភាពចំនួន ២ កាលពីខែមុនទល់នឹងក្រុមជម្រើសជាតិប្រេស៊ីល និងកូឡុំប៊ី បានធ្វើឱ្យពួកគេឡើងពីរចំណាត់ថ្នាក់។ អេស្ប៉ាញ បានធ្លាក់ចុះមកលេខ ២ វិញ ខណៈដែលក្រុមការពារតំណែងជើងឯក FIFA World Cup អាហ្សង់ទីន បានធ្លាក់ចុះមួយចំណាត់ថ្នាក់មកលេខ ៣ ក្នុងតារាង។ អង់គ្លេសរក្សាបានចំណាត់ថ្នាក់លេខ៤ ហើយព័រទុយហ្គាល់ឡើងមួយចំណាត់ថ្នាក់ ដើម្បីបិទកំពូលទាំងប្រាំ។ ប្រេស៊ីលបានធ្លាក់ចុះមួយចំណាត់ថ្នាក់មកលេខ៦ដោយហូឡង់ ម៉ារ៉ុក បែលហ្ស៊ិក និងអាល្លឺម៉ង់ស្ថិតនៅលំដាប់កំពូលទាំង១០។

ចំពោះប្រទេសម្ចាស់ផ្ទះរួមនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោករដូវក្តៅនេះ ម៉ិកស៊ិកបានឡើងមួយចំណាត់ថ្នាក់មកលេខ១៥ដោយប្តូរចំណាត់ថ្នាក់ជាមួយក្រុមជម្រើសជាតិសហរដ្ឋអាមេរិកនៅលេខ ១៦។ កាណាដាស្ថិតនៅលំដាប់ទី៣០។ ក្នុងចំណោមក្រុមទាំង៤៨ ដែលត្រៀមប្រកួតប្រជែងនៅរដូវក្តៅនេះនៅអាមេរិកខាងជើង មានក្រុមចំនួន ៣៧ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង៥០។ មានតែក្រុមបីក្នុងចំណោមក្រុមកំពូលទាំង ៣០ ប៉ុណ្ណោះដែលនឹងខកខានព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៖ លេខ ១២អ៊ីតាលី លេខ ២០ ដាណឺម៉ាក និងលេខ ២៦ នីហ្សេរីយ៉ា៕

ប្រភព៖ Reuters

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-មេសា-២០២៦
(English) Chelsea ប្រកាសពីការខាតបង់ ៣៥០ លានដុល្លារ

(English) Chelsea បានប្រកាសថា៖ ក្លិបបានខាតបង់មុនបង់ពន្ធចំនួន ៣៥០ លានដុល្លារនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយបំផុតរបស់ខ្លួន ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងយុគសម័យ Premier League ទោះបីជាប្រាក់ចំណូលកើនឡើងក៏ដោយ។ Chelsea ដែលម្ចាស់ក្លិបមកពីភាគហ៊ុនឯកជនរបស់សហរដ្ឋអាមេរិក បានសន្មតថាការខាតបង់មួយផ្នែកគឺដោយសារតែ ការកើនឡើងនៃថ្លៃដើមប្រតិបត្តិការ ក្នុងឆ្នាំ ២០២៤-២៥ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការខាតបង់មុនបង់ពន្ធខ្ពស់បំផុតដែលបានកត់ត្រាពីមុននៅក្នុង Premier League គឺ Manchester City ដែលបានខាតបង់ចំនួន២៦៣ លានដុល្លារ សម្រាប់រដូវកាល ២០១០-១១។ នេះបើយោងតាមរបាយការណ៍របស់ British Press Association។

Chelsea បាននិយាយថា៖ ប្រាក់ចំណូលសម្រាប់ឆ្នាំដែលបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ គឺ ៦៥០ លានដុល្លារដែលជាកំណត់ត្រាខ្ពស់បំផុតទីពីរសម្រាប់ក្លិបនៅទីក្រុងឡុងដ៍។ នោះរួមបញ្ចូលទាំងប្រាក់មួយចំនួនដែលរកបានពីការឈ្នះពានរង្វាន់នៅ Club World Cupផងដែរ។ ជាមួយគ្នានេះផងដែរ ក្លិប Chelsea បានបង់ប្រាក់ចំនួន ៤៦០ លានដុល្លារដល់ភ្នាក់ងារក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កើនឡើង ១៣% ធៀបនឹងរយៈពេល ១២ ខែមុន។

វាគ្របដណ្តប់លើការទូទាត់ដែលធ្វើឡើងដោយក្លឹបទៅកាន់ភ្នាក់ងារដែលបានចុះបញ្ជីជាមួយសមាគមបាល់ទាត់ដែលពាក់ព័ន្ធនឹងកីឡាករ គ្រូបង្វឹក ឬក្លឹប រួមទាំងការផ្ទេរ និងកិច្ចសន្យា រវាងខែកុម្ភៈ ឆ្នាំ ២០២៥ និងខែកុម្ភៈ ឆ្នាំ ២០២៦៕

ប្រភព​៖ AP

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០១-មេសា-២០២៦
(English) ក្រុមជើងឯកបួនសម័យកាល គ្មានកៅអីប្រកួតWorld Cup ២០២៦

(English) ក្រុមជើងឯកបាល់ទាត់ពិភពលោកបួនសម័យកាលអ៊ីតាលីបានបរាជ័យជាថ្មីម្តងទៀត ដោយគ្មានកៅអីឡើងទៅប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក២០២៦ ដែលរៀបចំដោយសហម្ចាស់ផ្ទះ អាមេរិក កាណាដា និង ម៉ិកស៊ិក។ វាគឺជាកាបាត់បងឱកាសលើកទីបីជាប់ៗគ្នារបស់ក្រុមអសុរី បន្ទាប់ពីប្រកួតចាញ់ក្រុមបូស្ន៊ី កាត់ក្តីដោយការទាត់បាល់ប៉េណាល់ទីបន្ទាប់ពី។ យោងតាមកំណត់ត្រា គ្មានក្រុមជើងឯកមុនៗណាមួយខកខានការប្រកួតបីលើកជាប់ៗគ្នានោះទេ បន្ទាប់ពីពួកគេក៏បានបរាជ័យក្នុងការទៅដល់ប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៨ និងកាតាឆ្នាំ ២០២២។

ការធ្លាក់ចេញចុងក្រោយបង្អស់របស់អ៊ីតាលីមានន័យថា ក្រុមជើងឯកឆ្នាំ ១៩៣៤, ១៩៣៨, ១៩៨២ និង ២០០៦ នឹងត្រូវចំណាយពេលយ៉ាងហោចណាស់ ១៦ ឆ្នាំដោយមិនបានប្រកួតណាមួយនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនោះទេ។ ការតស៊ូរបស់អ៊ីតាលីក្នុងព្រឹត្តិការណ៍ World Cup គឺមានតាំងពីឆ្នាំ ២០១០ និង ២០១៤ ដោយមិនបានឡើងពីពូលរបស់ខ្លួនទាំងពីរលើក។ ទោះបីជាក្រុមរបស់គេបានឈ្នះជើងឯកអឺរ៉ុបក្នុងឆ្នាំ ២០២១ ក៏ដោយ។

នៅក្នុងវគ្គផ្តាច់ព្រ័ត្រវគ្គ Playoff កាលពីរាត្រីថ្ងៃពុធកក្រៅពីបូស្ន៊ី ក្រុមស៊ុយអែត តួកគី និងសាធារណរដ្ឋឆែក បានឡើងទៅវគ្គបន្ត។ ស៊ុយអែត បានយកឈ្នះប៉ូឡូញ ៣-២; តួកគី បានយកឈ្នះកូសូវ៉ូ ១-០; ហើយសាធារណរដ្ឋឆែក បានយកឈ្នះដាណឺម៉ាក ក្នុងការទាត់បាល់ប៉េណាល់ទី៕

ប្រភព៖ BBC

 

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣១-មិនា-២០២៦
(English) សល់៧២ថ្ងៃទៀតដល់ World Cup តែគ្រូបង្វឹករបស់ក្រុមជម្រើសជាតិហ្គាណា បណ្តេញចេញពីតួនាទី ក៏ព្រោះរឿងមួយនេះ…!

(English) សមាគមបាល់ទាត់ហ្គាណា GFA បានសម្រេចចិត្តបញ្ចប់កិច្ចសន្យារបស់គ្រូបង្វឹក លោក Otto Addo នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ស្របពេលសល់ ៧១ ថ្ងៃទៀត មុនពេល World Cup ចាប់ផ្តើម។ មែនទែនទៅ ការសម្រេចចិត្តរបស់ GFA ភ្លាមៗបែបនេះ បន្ទាប់ពីលោក Otto Addo ដឹកនាំក្រុមចាញ់ អាល្លឺម៉ង់ ២-១ ក្នុងការប្រកួតមិត្តភាពនៅទីក្រុង Stuttgart។ ហើយប៉ុន្មានថ្ងៃមុននេះ ក្រុមក៏ចាញ់ អូទ្រីស ៥-១ ផងដែរ ដែលធ្វើឱ្យលទ្ធផលបែបនេះបានបង្កើនសម្ពាធលើក្រុមគ្រូបង្វឹក។

លោក Otto Addo ត្រូវបានតែងតាំងនៅក្នុងខែមីនា ឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក៏ដោយ លោកមិនអាចជួយហ្គាណាឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ពានរង្វាន់ Africa Cup of Nations ឆ្នាំ ២០២៥ បានទេ ទោះបីជាមានក្រុមដែលរួមមានកីឡាករមក Premier League ជាច្រើននាក់ដូចជា Antoine Semenyo និង Mohammed Kudus ក៏ដោយ។ ក្នុងអំឡុងពេលដែលលោក Addo ដឹកនាំក្រុម លោកបានដឹកនាំការប្រកួតសរុបចំនួន ២២ លើក ដោយឈ្នះ ៨ លើក និងចាញ់ ៩ លើក។

ក្រុមហ្គាណាបានឡើងទៅលេងព្រឹត្តិការណ៍ World Cup ជាលើកទី ៥ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នៅក្នុងការប្រកួតនាពេលខាងមុខ ពួកគេស្ថិតនៅក្នុងពូល L រួមជាមួយក្រុមក្រូអាស៊ី អង់គ្លេស និងប៉ាណាម៉ា។ ការផ្លាស់ប្តូរគ្រូបង្វឹកដែលខិតជិតដល់ការប្រកួតដ៏សំខាន់មួយនេះបានបង្កបញ្ហាប្រឈមដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិហ្គាណា ក្នុងការរៀបចំរបស់ពួកគេសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦៕

ប្រភព៖ znews

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣១-មិនា-២០២៦
(English) Defoe ទទួលបានតំណែងគ្រូបង្វឹកលើកដំបូង

(English) លោក Jermain Defoe ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Woking ដែលជាតួនាទីពេញម៉ោងលើកដំបូងក្នុងការគ្រប់គ្រងការងារជាន់ខ្ពស់។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Tribuna កាលពីថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២៦។

អតីតខ្សែប្រយុទ្ធក្រុមអង់គ្លេស និងក្លិប Tottenham  រូបនេះបានចូលនិវត្តន៍ពីអាជីពបាល់ទាត់កាលពីឆ្នាំ២០២២ ហើយឥឡូវនេះគេទទួលបានការងារថ្មីជាគ្របង្វឹកក្លិប Woking នៅក្នុងក្របខណ្ឌ National League។ លោក Defoe បានបង្ហាញពីភាពរីករាយបន្ទាប់ពីទទួលបានតំណែងនេះ។ លោកបានពណ៌នាអំពី Woking ថាជាក្លិបដែលមាន សក្តានុពលដ៏ធំនិងជាគម្រោងដ៏គួរឱ្យរំភើបមួយដែលគេចង់ចាប់ផ្តើម។

បុរសវ័យ៤៣ ឆ្នាំរូបនេះធ្លាប់ទទួលបានបទពិសោធន៍គ្រូបង្វឹកនៅក្នុងសាលាបាល់ទាត់របស់ Tottenham និងជាផ្នែកមួយនៃបុគ្គលិករបស់ Steven Gerrard នៅក្លិប Rangers។ ក្នុងអំឡុងពេលជាកីឡាករ Defoe ស៊ុតបញ្ចូលទីបានជាង ៣០០ គ្រាប់ក្នុងការបង្ហាញខ្លួនជាង ៧០០ ដង និងបង្ហាញវត្តមានបាន ៥៧ ប្រកួតសម្រាប់ក្រុមអង់គ្លេស។ Jermain Defoe នឹងចូលកាន់តំណែងជាផ្លូវការនៅចុងសប្តាហ៍នេះ ដោយក្លឹប Woking បច្ចុប្បន្នកំពុងស្ថិតនៅកណ្តាលតារាងក្នុង National League និងប្រឈមមុខនឹងការបញ្ចប់រដូវកាលដ៏លំបាកមួយ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣១-មិនា-២០២៦
(English) Cardiff ចាញ់ក្តីនឹងត្រូវបង់សំណងជាងកន្លះលានដុល្លារ

(English) តុលាការបារាំងច្រានចោលបណ្តឹងទាមទារសំណងជាង ១៣៧ លានដុល្លារពីក្លិប Cardiff ជុំវិញការស្លាប់របស់ខ្សែប្រយុទ្ធអាហ្សង់ទីន Emiliano Sala ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះកាលពីឆ្នាំ២០១៩។ នេះបើយោងតាមក្លិប Nantes បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២៦។ ក្រុម Cadiff បានស្វែងរកសំណងក្នុងឆ្នាំ ២០២៣ ពីក្រុម Nantes ដោយចោទប្រកាន់ពីការធ្វេសប្រហែសដែលនាំឱ្យមានការស្លាប់របស់កីឡាករវ័យ ២៨ឆ្នាំ។

ក្នុងអំឡុងពេលសវនាការកាលពីខែធ្នូ ក្លិប Cardiff បានអះអាងថា Nantes មានជាប់ពាក់ព័ន្ធនឹងការរៀបចំជើងហោះហើរដែលនាំឱ្យមានការស្លាប់របស់កីឡាករបាល់ទាត់រូបនេះ ហើយបានទាមទារសំណងជាង ១៣៧ លានដុល្លារ សម្រាប់ការបាត់បង់ប្រាក់ចំណូល និងការខូចខាតផ្សេងៗទៀត។ តុលាការបានសម្រេចថា Nantes មិនមានកំហុសទាក់ទងនឹងជើងហោះហើរនោះទេ។ ហើយ Cardiff ក៏មិនរងការខូចខាតកេរ្តិ៍ឈ្មោះដែរ។

តុលាការបានបន្ថែមថា ការទាមទារហួសហេតុ របស់ Cardiff ត្រូវបានតុលាការផ្សេងទៀតសម្រេចរួចហើយ។ ហើយ Nantes បានរងការខូចខាតកិត្តិយស។ ផ្ទុយទៅវិញ តុលាការបានបញ្ជាឱ្យក្រុម Cardiff បង់ប្រាក់ប្រហែល ៥៥ ម៉ឺនដុល្លារថ្លៃសេវាផ្នែកច្បាប់ និងសំណងផ្លូវចិត្តដែលក្រុម Ligue 1 នេះបានទទួលរង។ គួររំឭកថា Sala កំពុងធ្វើដំណើរពីក្លិប Nantes ទៅកាន់ក្លិបថ្មីរបស់គេគឺ Cardiff នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅពេលដែលយន្តហោះស្រាលដែលដឹកគេបានធ្លាក់នៅក្នុងច្រកសមុទ្រអង់គ្លេស៕

ប្រភព៖ Reuters

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៦-មិនា-២០២៦
(English) លោក Gennaro Gattuso ៖ ខ្ញុំឮសំឡេងប្រាប់ខ្ញុំឲ្យនាំអ៊ីតាលីទៅ World Cup

(English) លោក Gennaro Gattuso និយាយថាពេលដែលខ្ញុំគេតែងតែឮសំឡេងប្រាប់ខ្ញុំឲ្យនាំក្រុមជម្រីសជតិអ៊ីតាលី ទៅប្រកួតបាល់ទាត់ពិភពលោក។ សំឡេងនេះ ស្របទៅនឹងការប្តេជ្ញាចិត្តរបស់ខ្ញុំ ដែលបានត្រៀមខ្លួនរួចរាល់សម្រាប់ភារកិច្ចចម្បងនេះ។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅរាត្រីថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ ជាមួយក្រុមអ៊ៀរឡង់ខាងជើង លោក Gattuso បាននិយាយដោយទឹកមុខញញឹមថា៖  ពេលខ្ញុំដាក់ក្បាលលើខ្នើយនៅពេលយប់ ខ្ញុំតែងតែឮសំឡេងនិយាយថា នាំយើងទៅ World Cup នាំយើងទៅ World Cup នាំយើងទៅ World Cup។ខ្ញុំឮហើយ ហើយខ្ញុំដឹងដែរថា នេះពិតជាការប្រកួតដ៏សំខាន់បំផុតនៃអាជីពរបស់ខ្ញុំ ទោះបីជាខ្ញុំបានធ្វើជាគ្រូបង្វឹកអស់រយៈពេលពីរបីឆ្នាំមកហើយក៏ដោយ។ លោកបន្តទៀតថា៖ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ។ជឿខ្ញុំចុះ ខ្ញុំមិនគិតអំពីអ្វីដែលនឹងកើតឡើងប្រសិនបើអ្វីៗដំណើរការទៅមិនល្អនោះទេ។ ខ្ញុំចង់គិតវិជ្ជមាន ។

គួររំឭកថា នេះជាយុទ្ធនាការជម្រុះ World Cup លើកទីបីជាប់ៗគ្នាដែលអ៊ីតាលីចូលរួមក្នុងវគ្គ Play-off ហើយពួកគេមិនបានបង្ហាញខ្លួននៅក្នុងការប្រកួតចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលពួកគេត្រូវបានទម្លាក់ចេញក្នុងវគ្គចែកពូល។ ក្រុមអសុរីបានចាញ់ស៊ុយអែតសរុប ១-០ មុនវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៨ ខណៈពេលដែលពួកគេត្រូវបានទម្លាក់ចេញដោយម៉ាសេដូនីខាងជើង ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០២២ នៅ Palermo។ កាលពីប្រកួតជម្រុះក្រុមអ៊ីតាលីបានបញ្ចប់ចំណាត់ថ្នាក់ពីក្រោយន័រវែសក្នុងពូល I ។អ៊ីតាលីនឹងត្រូវប្រកួតជាមួយអៀរឡង់ខាងជើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈអ្នកឈ្នះត្រូវប្រឈមមុខនឹងវែល ឬបូស្ន៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៦-មិនា-២០២៦
(English) Mbappe ចាយលុយ ១៣០ លានដុល្លារអាម៉េរិក ដើម្បីធ្វើរឿងមួយនេះនឹងក្រុមធានារ៉ាប់រងសុខភាពបារាំង Alan

(English) Kylian Mbappe បានបោះទុនវិនិយោគនៅក្នុងក្រុមហ៊ុនធានារ៉ាប់រងសុខភាពបារាំង Alan ក្នុងទំហំទឹកប្រាក់ជាង ​១៣៣ លានដុល្លារ។ កីទ្បាករអន្តរជាតិបារាំងវ័យ ២៧ ឆ្នាំរូបនេះបានប្រកាសគម្រោងនេះជាផ្លូវការ ក្នុងអំឡុងពេលព្រឹត្តិការណ៍ខួបលើកទី ១០ របស់ក្រុមហ៊ុនដោយបង្ហាញថាការវិនិយោគនេះតាមរយៈមូលនិធិចម្រុះ Coalition Capital ដែលជាផ្នែកមួយនៃផ្តល់មូលនិធិចំនួន ១៣៣ លានដុល្លារ។ ខណៈពេលដែលទំហំពិតប្រាកដនៃភាគហ៊ុនរបស់ Mbappe មិនត្រូវបានបង្ហាញ លោក Jean-Charles Samuelian នាយកប្រតិបត្តិក្រុមហ៊ុន បានពិពណ៌នាថាការវិនិយោគនេះគឺ សំខាន់ណាស់។

ក្រៅពីការគាំទ្រផ្នែកហិរញ្ញវត្ថុ Mbappe ក៏នឹងដើរតួជាឯកអគ្គរដ្ឋទូតសម្រាប់ក្រុមហ៊ុនផងដែរ ដោយរួមចំណែកដល់ការអភិវឌ្ឍសេវាកម្មផ្តោតលើសុខភាព រួមទាំងបញ្ហាប្រឈមសុខភាព ខ្លឹមសារសុខុមាលភាព និងការណែនាំផ្ទាល់ខ្លួនសម្រាប់អ្នកប្រើប្រាស់។  ការផ្លាស់ប្តូរនេះគឺជាជំហានមួយទៀតចូលទៅក្នុងពិភពបច្ចេកវិទ្យាសម្រាប់ Mbappe ដែលបានចូលរួមជាមួយវេទិកាបាល់ទាត់ Fantasy Sorare រួចហើយ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៦-មិនា-២០២៦
(English) តើក្រុមជម្រើសជាតិណាមានតម្លៃថ្លៃបំផុត?

(English) ការវាយតម្លៃចុងក្រោយរបស់គេហទំព័រ Transfermarkt ដែលត្រូវបានគេហទំព័រ m.allfootballapp.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃអង្គារទី​២៥ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា  ក្រុមជម្រីសជាតិអង់គ្លេសមានតម្លៃថ្លៃជាងគេបំផុត។ របាយការណ៍ខាងលើដដែលបានឲ្យដឹងថា ក្រុមអង់គ្លេសដែលត្រូវបានកោះហៅសម្រាប់ត្រៀមប្រកួតបាល់ទាត់ពិភពលោកទាំង ៣៥ នាក់មានតម្លៃសរុបជាង ២ ពាន់លានដុល្លារ ទោះបីកីឡាករល្បីៗជាច្រើនត្រូវបានដកខ្លួនចេញពីក្រុមដោយសាររបួសក៏ដោយ។

ជាមួយគ្នានេះដែរ លំដាប់ថ្នាក់ទីពីរបានទៅលើក្រុមជម្រើសជាតិបារាំងជាមួយនឹងតម្លៃ ១,៨ ពាន់លានដុល្លារ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះក្រុមរបស់ពួកគេមានកីឡាករត្រឹមតែ ២៦ នាក់ប៉ុណ្ណោះ។ ចំណាត់ថ្នាក់ទីបីបានទៅជើងឯកអឺរ៉ុប អេស្ប៉ាញ ដែលមានតម្លៃ ១,៧ ពាន់លានដុល្លារក្នុងចំណោមកីឡាករ ២៧ នាក់។ ជាបន្តបន្ទាប់ព័រទុយហ្គាល់ឈរចំណាត់ថ្នាក់ទី៤ ដែលមានតម្លៃ ១,១ ពាន់លានដុល្លារ ពីបញ្ជីកីឡាករ ២៦ នាក់របស់ពួកគេ។ ចំណាត់ថ្នាក់ទីប្រាំបានទៅលើប្រទេសអ៊ីតាលី ក្រុមមិនធានាបានកៅអីប្រកួតនៅក្នុងព្រឹត្តិការណ៍ World Cup រដូវក្តៅនេះដែលមានតម្លៃកីឡាករចំនួន ១,១ ពាន់លានដុល្លារ។

ប្រេស៊ីលគឺជាក្រុមដំបូងដែលមិនស្ថិតនៅក្នុងទ្វីបអឺរ៉ុបឈរនៅលំដាប់ទី៦ មានតម្លៃ ១,១ពាន់លានដុល្លារ។ ប្រទេសអាល្លឺម៉ង់ឈរនៅលំដាប់ទីប្រាំពីរជាមួយនឹងតម្លៃ ១ ពាន់លានដុល្លាររ ហើយត្រូវបានតាមពីក្រោយដោយក្រុមជើងឯកពិភពលោកបច្ចុប្បន្ន គឺអាហ្សង់ទីននៅលំដាប់ទីប្រាំបីជាមួយនឹងតម្លៃ ១ ពាន់លានដុល្លារ។ ប្រទេសហូឡង់ (៩៥២ លានដុល្លារ) និងបែលហ្ស៊ិក (៧៣៤ លានដុល្លារ) បានបញ្ចប់កំពូលទាំង១០៕