(English) Defoe ទទួលបានតំណែងគ្រូបង្វឹកលើកដំបូង
៣១-មិនា-២០២៦

(English) លោក Jermain Defoe ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Woking ដែលជាតួនាទីពេញម៉ោងលើកដំបូងក្នុងការគ្រប់គ្រងការងារជាន់ខ្ពស់។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Tribuna កាលពីថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២៦។

អតីតខ្សែប្រយុទ្ធក្រុមអង់គ្លេស និងក្លិប Tottenham  រូបនេះបានចូលនិវត្តន៍ពីអាជីពបាល់ទាត់កាលពីឆ្នាំ២០២២ ហើយឥឡូវនេះគេទទួលបានការងារថ្មីជាគ្របង្វឹកក្លិប Woking នៅក្នុងក្របខណ្ឌ National League។ លោក Defoe បានបង្ហាញពីភាពរីករាយបន្ទាប់ពីទទួលបានតំណែងនេះ។ លោកបានពណ៌នាអំពី Woking ថាជាក្លិបដែលមាន សក្តានុពលដ៏ធំនិងជាគម្រោងដ៏គួរឱ្យរំភើបមួយដែលគេចង់ចាប់ផ្តើម។

បុរសវ័យ៤៣ ឆ្នាំរូបនេះធ្លាប់ទទួលបានបទពិសោធន៍គ្រូបង្វឹកនៅក្នុងសាលាបាល់ទាត់របស់ Tottenham និងជាផ្នែកមួយនៃបុគ្គលិករបស់ Steven Gerrard នៅក្លិប Rangers។ ក្នុងអំឡុងពេលជាកីឡាករ Defoe ស៊ុតបញ្ចូលទីបានជាង ៣០០ គ្រាប់ក្នុងការបង្ហាញខ្លួនជាង ៧០០ ដង និងបង្ហាញវត្តមានបាន ៥៧ ប្រកួតសម្រាប់ក្រុមអង់គ្លេស។ Jermain Defoe នឹងចូលកាន់តំណែងជាផ្លូវការនៅចុងសប្តាហ៍នេះ ដោយក្លឹប Woking បច្ចុប្បន្នកំពុងស្ថិតនៅកណ្តាលតារាងក្នុង National League និងប្រឈមមុខនឹងការបញ្ចប់រដូវកាលដ៏លំបាកមួយ៕