(English) លោក Gennaro Gattuso ៖ ខ្ញុំឮសំឡេងប្រាប់ខ្ញុំឲ្យនាំអ៊ីតាលីទៅ World Cup
២៦-មិនា-២០២៦

(English) លោក Gennaro Gattuso និយាយថាពេលដែលខ្ញុំគេតែងតែឮសំឡេងប្រាប់ខ្ញុំឲ្យនាំក្រុមជម្រីសជតិអ៊ីតាលី ទៅប្រកួតបាល់ទាត់ពិភពលោក។ សំឡេងនេះ ស្របទៅនឹងការប្តេជ្ញាចិត្តរបស់ខ្ញុំ ដែលបានត្រៀមខ្លួនរួចរាល់សម្រាប់ភារកិច្ចចម្បងនេះ។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅរាត្រីថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ ជាមួយក្រុមអ៊ៀរឡង់ខាងជើង លោក Gattuso បាននិយាយដោយទឹកមុខញញឹមថា៖  ពេលខ្ញុំដាក់ក្បាលលើខ្នើយនៅពេលយប់ ខ្ញុំតែងតែឮសំឡេងនិយាយថា នាំយើងទៅ World Cup នាំយើងទៅ World Cup នាំយើងទៅ World Cup។ខ្ញុំឮហើយ ហើយខ្ញុំដឹងដែរថា នេះពិតជាការប្រកួតដ៏សំខាន់បំផុតនៃអាជីពរបស់ខ្ញុំ ទោះបីជាខ្ញុំបានធ្វើជាគ្រូបង្វឹកអស់រយៈពេលពីរបីឆ្នាំមកហើយក៏ដោយ។ លោកបន្តទៀតថា៖ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ។ជឿខ្ញុំចុះ ខ្ញុំមិនគិតអំពីអ្វីដែលនឹងកើតឡើងប្រសិនបើអ្វីៗដំណើរការទៅមិនល្អនោះទេ។ ខ្ញុំចង់គិតវិជ្ជមាន ។

គួររំឭកថា នេះជាយុទ្ធនាការជម្រុះ World Cup លើកទីបីជាប់ៗគ្នាដែលអ៊ីតាលីចូលរួមក្នុងវគ្គ Play-off ហើយពួកគេមិនបានបង្ហាញខ្លួននៅក្នុងការប្រកួតចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលពួកគេត្រូវបានទម្លាក់ចេញក្នុងវគ្គចែកពូល។ ក្រុមអសុរីបានចាញ់ស៊ុយអែតសរុប ១-០ មុនវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៨ ខណៈពេលដែលពួកគេត្រូវបានទម្លាក់ចេញដោយម៉ាសេដូនីខាងជើង ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០២២ នៅ Palermo។ កាលពីប្រកួតជម្រុះក្រុមអ៊ីតាលីបានបញ្ចប់ចំណាត់ថ្នាក់ពីក្រោយន័រវែសក្នុងពូល I ។អ៊ីតាលីនឹងត្រូវប្រកួតជាមួយអៀរឡង់ខាងជើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈអ្នកឈ្នះត្រូវប្រឈមមុខនឹងវែល ឬបូស្ន៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ៕