ព័ត៌មានកីឡាអន្តរជាតិ
Real Madrid បានក្លាយជាជម្រើសទី 3 របស់ Haaland មុនពេលគាត់ចាកចេញពី Borussia Dortmund ។រឿងនេះត្រូវបានបញ្ជាក់ដោយឪពុករបស់គាត់ផ្ទាល់ដែលដើរតួជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Erling Haaland គឺលោក Alf Inge Haaland នៅក្នុងខ្សែភាពយន្តឯកសារ “Haaland: The Big Decision” ។
Erling Haaland បានចូលរួមជាមួយ Manchester City នៅដើមរដូវកាលនេះ បន្ទាប់ពីក្លឹបបានធ្វើឱ្យ Haaland ចាកចេញពី Dortmund ក្នុងតម្លៃផ្ដាច់កុត្រាទាប។ Manchester City តែងតែជាជម្រើសកំពូលរបស់ Erling Haaland ដែលទទួលស្គាល់ថា គាត់ជាអ្នកគាំទ្រ City តាំងពីក្មេង។ ជម្រើសទីពីររបស់គាត់គឺ Bayern Munich ។ ហើយទីបីគឺ Real Madrid ។
Alf Inge Haaland បាននិយាយថា៖ «នៅក្នុងបញ្ជីសម្រាំងរបស់យើង Manchester City គឺល្អបំផុត» ។
ក្រុម Real Madrid ជម្រើសទីបី Haaland
ក្រោយមកឪពុករបស់គាត់បានបង្ហាញថា Haaland មានជម្រើសជាច្រើនទៀត។ ក្នុងនោះមានក្លឹបអង់គ្លេសមួយចំនួន និងក្លឹប PSG មកពីបារាំងផងដែរ។ គួរឱ្យចាប់អារម្មណ៍បំផុតគឺ Real Madrid ដែលជាជម្រើសទីបីរបស់ Haaland ។
“Bayern Munich គឺជាជម្រើសទី 2 ។ យើងក៏មាន Real Madrid ជាលេខ 3 Paris Saint-Germain ជាលេខ 4” ។
ឪពុករបស់ Haaland ដែលជាអតីតកីឡាករ Manchester City បានសង្កត់ធ្ងន់ថា៖«យើងក៏មានក្រុមអង់គ្លេសមួយចំនួនក្រៅពី City ដែលល្អសម្រាប់ជាគោលដៅបន្ទាប់។ Liverpool និង Chelsea ក៏មាន Barcelona ដែរ។ ពួកគេស្ថិតនៅក្នុងជួរដូចគ្នា» ។
Haaland ខ្លួនគាត់ផ្ទាល់បានបង្ហើបពីហេតុផលនៃការផ្លាស់ទៅ Manchester City ដែលមួយក្នុងចំណោមនោះគឺដោយសារតែវត្តមានរបស់លោក Pep Guardiola ជាគ្រូបង្វឹក។
ខ្សែប្រយុទ្ធន័រវេសបានសារភាពថាគាត់សប្បាយចិត្តណាស់ដែលត្រូវបានដឹកនាំដោយលោក Guardiola ដែលគាត់និយាយថាជាគ្រូបង្វឹកល្អបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ Haaland បាននិយាយថានេះជាលើកទីមួយហើយក្នុងជីវិតរបស់គាត់ ដែលគាត់បានផ្លាស់ប្តូរដោយសារតែអ្នកគ្រប់គ្រង។
“តាំងពិដើមមក ខ្ញុំមិនដែលផ្លាស់ទៅក្លឹបណាមួយ ដោយសារតែអ្នកចាត់ការនោះទេ ទើបតែលើកនេះ។ ទោះជាយ៉ាងណាក៏ដោយ វាគឺជាអត្ថប្រយោជន៍ដ៏ធំមួយជាមួយ Guardiola នៅ City ពីព្រោះគាត់គឺជាអ្នកចាត់ការដ៏ល្អបំផុតនៅក្នុងពិភពលោក»។
«នេះជាគម្រោងកីឡាល្អបំផុតក្នុងពិភពលោកនាពេលនេះ ហើយជាកន្លែងដែលខ្ញុំនឹងធ្វើឱ្យអស់ពីសមត្ថភាព»។
Haaland ក៏បានទទួលស្គាល់ថា កីឡាករនៅ Manchester City ក៏បានជួយគាត់ក្នុងការសម្រេចចិត្តដែរ។ បន្ទាប់ពីសកម្មភាពនៃជំនួបរវាង Borussia Dortmund និង Manchester City ក្នុង UCL កីឡាករជាច្រើនរបស់ City ចង់ឱ្យគាត់ចូលរួមជាមួយពួកគេ។
Haaland បានបន្ថែមថា៖«បន្ទាប់ពីការប្រកួតនោះ ខ្ញុំគិតថាមនុស្ស 15 នាក់បាននិយាយថាខ្ញុំគួរតែមក។ (John) Stones និង Ruben Dias, (Ilkay) Guendogan, (Phil) Foden, (Kevin) De Bruyn»។
ទោះបីជាទើបតែចូលរួមជាមួយជើងឯកអង់គ្លេសក៏ដោយ Haaland បានបង្ហាញចង្កូមដ៏មុតស្រួចរបស់គាត់រួចហើយ។ មកទល់ពេលនេះ Haaland ស៊ុតបាន 14 គ្រាប់ និង Assist មួយគ្រាប់ពីការបង្ហាញខ្លួន 10 លើកសម្រាប់ Manchester City គ្រប់ការប្រកួតទាំងអស់។
AS understands #RealMadrid are eyeing a swoop for João Cancelo next summer, before going after Erling Haaland in 2024https://t.co/Qvzrk2k4XZ — AS USA (@English_AS) September 29, 2022
AS understands #RealMadrid are eyeing a swoop for João Cancelo next summer, before going after Erling Haaland in 2024https://t.co/Qvzrk2k4XZ
— AS USA (@English_AS) September 29, 2022
Haaland ក៏នាំមុខក្នុងបញ្ជីស្បែកជើងមាសរបស់ EPL ដោយរកបាន 11 គ្រាប់មកទល់ពេលនេះ។ បើទោះជាពីមុន Real Madrid គ្រាន់តែជាជម្រើសទីបីរបស់ Haaland ក៏ដោយ។ ប៉ុន្តែក្លឹបយក្សរបស់អេស្ប៉ាញមួយនេះបានត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើឱ្យ Haaland ក្លាយជាកីឡាករឆ្នើមរបស់ពួកគេដើម្បីជំនួស Karim Benzema បន្ទាប់ពីនេះ។ Real Madrid គ្រោងនឹងទិញ Haaland ក្នុងតម្លៃ 180 លានអឺរ៉ូក្នុងឆ្នាំ 2024 ខាងមុខនេះ។
Man United អាចនឹងអវត្តមានទាំង Marcus Rashford និង Anthony Martial ក្នុងការប្រកួត Manchester Derby ទល់នឹង Man City នាពេលខាងមុខ។
អ្នកទាំងពីរមិនបានចូលរួមក្នុងវគ្គហ្វឹកហាត់ពេញលេញក្នុងសប្តាហ៍នេះទេ ដែលបានបង្កើតឱ្យមានការសង្ស័យនៃការលេងក្នុងជម្រើស១១នាក់ក្នុងការប្រកួតដ៏ធំមួយនេះ។ Erik ten Hag អាចត្រូវបានបង្ខំឱ្យធ្វើការកែប្រែមួយចំនួនចំពោះប្រព័ន្ធលេងរបស់គាត់ ប្រសិនបើគាត់មិនអាចប្រើខ្សែប្រយុទ្ធវ័យក្មេងទាំងពីររបស់គាត់។
ដូចដែលបានបង្ហាញនៅក្នុងរូបភាពខាងលើ គ្រូបង្វឹកសញ្ជាតិហូឡង់គួរតែដាក់ Cristiano Ronaldo ឱ្យលេង បើទោះជាគាត់ចាប់ផ្តើមរដូវកាលមិនសូវល្អក៏ដោយ។ Ronaldo នៅតែជាកីឡាករឆ្នើមបំផុតក្នុងលោក ហើយមានសមត្ថភាពបញ្ចប់ការប្រកួតដែលមិនអាចផ្គូផ្គងបាន។
Scott McTominay ស្ថិតក្នុងទម្រង់លេងដ៏ល្អ ហើយសក្តិសមក្នុងការចាប់ផ្តើមលើ Casemiro សម្រាប់ការប្រកួតដ៏សំខាន់នេះផងដែរ – ខណៈដែលតំបមន់ការពារខាងក្រោម គួរតែដូចគ្នាទៅនឹងការប្រកួត Premier League 4 លើកចុងក្រោយ។
សក្តានុពល XI របស់ Man United ទល់នឹង Man City៖ De Gea, Dalot, Varane, Martinez, Malacia, McTominay, Eriksen, Bruno, Antony, Sancho, Ronaldo
ប្រភព៖ Tribuna.com
ព័ត៌មានកីឡាជាតិ
មុននេះបន្តិច ខ្សែប្រយុទ្ធរបស់ក្លិបបឹងកេត និងក្រុមជម្រើសជាតិកម្ពុជា កីឡាករ សៀង ចន្ធា បានបង្ហោះរូបភាពស-ខ្មៅ (Story) ដោយមានស្រមោលព្រាលៗ ពីពានរង្វាន់ ដែលខ្លួនបានឈ្នះនាពេលកន្លងមក ព្រមទាំងសរសេរនៅលើនោះថា «កន្លែងនេះងងឹតណាស់ ទៅរកកន្លែងភ្លឺសិន»។ តើអត្ថន័យដែលគាត់ផុសបែបនេះចង់បង្ហាញពី គោលបំណងស្វែងរកទ្រនំថ្មី?
មួយរយៈមុន មានព័ត៏មានចចាមអារ៉ាមថា ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបឹងកេតរូបនេះអាចនឹងចាកចេញពីកីឡដ្ឋាន Cambodia Airway ទៅលេងនៅវិសាខា ឬក្លិបណាមួយនៅក្រៅប្រទេស។ព័ត៏មាននេះបានបង្ហាញស្ថានភាពកញ្ច្រោកបោកបាចយ៉ាងខ្លាំងក្នុងពិភពបាល់ទាត់កម្ពុជា។
តែយ៉ាងណា! អ្នកចាត់ការក្លិបបឹងកេតលោក បែ មករាបានឆ្លើយឆ្លងជាមួយទំព័ររបស់ PSB SPORT NEWS អំពីស្ថានភាពសៀង ចន្ធាកាលពីខែកក្កដាថា៖«គិតត្រឹមពេលនេះ ក្នុងនាមខ្ញុំជាអ្នកចាត់ការក្លិបបឹងកេត មិនទាន់បានទទួលសំណើណាមួយ ពីកីឡាករដែលចង់ចាកចេញពីក្រុមនៅរដូវកាលក្រោយឡើយ ពួកយើងផ្ដោតជាមួយការប្រកួតដែលនីសេសសល់»។
តែយ៉ាងក៏ដោយ! ការផុសរូបនេះ យើងអាចទាញសន្និដ្ឋានជាបឋមបានថា រូបគេកំពុងមានគម្រោងស្វែងរកក្លិបថ្មីពេលចប់រដូវកាលនេះ។
Gareth Southgate បានធ្វើការជជែកផ្ទាល់ខ្លួនមួយទល់នឹងមួយជាមួយ Harry Maguire បន្ទាប់ពីអង់គ្លេសបានត្រឹមស្មើ 3-3 ជាមួយនឹងអាល្លឺម៉ង់កាលពីថ្ងៃចន្ទ។
កីឡាកររបស់ Manchester United ដែលត្រូវបានគេចាត់ទុកថាជាកីឡាករដ៏អន់បំផុតលើទីលាននោះ បានធ្វើឱ្យរបូតគ្រាប់បាល់ចំនួន 2 គ្រាប់ ដែលនាំឱ្យមានការអំពាវនាវកាន់តែច្រើនពីអ្នកគាំទ្រ ឱ្យគាត់ចាកចេញពីក្រុមជម្រើសជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមកាសែត Daily Mail លោក Southgate បានផ្តល់ ‘ការគាំទ្រយ៉ាងច្បាស់លាស់’ របស់គាត់ទៅឱ្យខ្សែការពារកណ្តាលដែលស្ថិតនៅក្រោមការបាញ់ប្រហារពីសារព័ត៏មាននិងអ្នកគាំទ្រ មុនការប្រកួតបាល់ទាត់ពិភពលោកខែវិច្ឆិកា។
លោក Southgate បាននិយាយថា៖ «ខ្ញុំដឹងថាគ្រប់គ្នានិយាយថា គាត់សំខាន់សម្រាប់ខ្ញុំដែល Harry រកឃើញទម្រង់របស់គាត់ឡើងវិញ ប៉ុន្តែគាត់មានសារៈសំខាន់សម្រាប់យើងពិតមែន!»។
«គឺយើង(អង់គ្លេស) វាមិនមែនជាខ្ញុំតែម្នាក់ទេ។ ហេតុអ្វីបានជាយើងជ្រើសរើសគាត់? ដោយសារតែគាត់គឺជាកីឡាករម្នាក់ដែលផ្តល់ឱ្យយើងនូវឱកាសដ៏ល្អបំផុតក្នុងការឈ្នះ។ ដូច្នេះយើងទាំងអស់គ្នាគួរតែចង់បាន Harry Maguire ដែលលេងទៀងទាត់ និងលេងដោយភាពជឿជាក់។»
Maguire ទំនងជានឹងនៅតែជាកីឡាករជម្រើសដំបូងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសក្នុងប្រទេសកាតា បើទោះបីជាគ្រូបង្វឹកក្រុម Three Lions មួយនេះនឹងមានការព្រួយបារម្ភចំពោះការខ្វះនាទីលេងរបស់កីឡាករវ័យ 29 ឆ្នាំនៅ Old Trafford ក៏ដោយ។
ប្រភព៖ Daily Mail
ថ្លែងទៅកាន់វេបសាយ Bet365 លោក Jaap Stam បាននិយាយថា៖ “អ្នកត្រូវមានភាពឆេវឆាវ(aggressive)ប្រឆាំងនឹង Erling Haaland ហើយអ្នកត្រូវការការបិទបាំងផងដែរ»។
«មិនដូច្នេះទេ ប្រសិនបើអ្នកព្យាយាម និងប្រថុយលេងទល់នឹងគាត់មួយទល់នឹងមួយ ដោយមានចន្លោះច្រើននៅខាងក្រោយខ្នងអ្នក ពិតណាស់មាន៩លើកហើយដែលជួបបញ្ហាជាមួយគាត់ក្នុងការបិទបែបនេះ១០លើក»
«ក្រុមកំពុងផ្លាស់ប្តូរពីរបៀបរៀបចំខ្សែការពារ នៅពេលដែលគាត់កំពុងលេង ដោយសារតែការគំរាមកំហែងរបស់គាត់ យើងត្រូវដាក់កីឡាករខ្សែបម្រើម្នាក់នៅពីមុខគាត់»។
«វាផ្តល់ឱ្យពួកគេនូវពេលវេលាបន្ថែមទៀតនៅលើបាល់។ ប៉ុន្តែអ្នកត្រូវធ្វើការជ្រើសរើសដ៏សំខាន់ឥឡូវនេះក្នុងនាមជាអ្នករារាំង ដើម្បីការពារប្រឆាំងនឹង Haaland ។ តាមគំនិតខ្ញុំ ពេលកីឡាករណាម្នាក់កំពុងនៅលើទីលានរារាំងគាត់ ម្នាក់នោះត្រូវលេងបែបកាចដាក់គាត់ ហើយម្នាក់ទៀតត្រូវការបិទបាំងពីខាងក្រោអ្នក”។
Haaland ដែលសឹងបានមកចូលរួមជាមួយ Manchester United ច្រើនដង នឹងត្រូវប្រកួតជាមួយបិសាចក្រហមក្នុងការប្រកួត Manchester Derby នៅ Etihad នៅថ្ងៃអាទិត្យ។
កីឡាករវ័យ 22 ឆ្នាំរូបនេះពិតជាមានភាពទាក់ទាញសម្រាប់ Manchester City ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 14 គ្រាប់ក្នុងការប្រកួតតែ 10 ប្រកួតប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់។
ប្រភព៖ Bet365
Cristiano Ronaldo បានទម្លាយរូបថតតាមអ៊ីនធឺណិតនៅពេលដែលគាត់បានហៅអ្នកចិត្តវិទ្យាស្តាំនិយម Jordan Peterson ថាជា “មិត្ត” នៅលើ Instagram កាលពីពេលថ្មីៗនេះ។
Peterson អាយុ 60 ឆ្នាំត្រូវបានគេស្គាល់ដោយសារគំនិតដ៏ចម្រូងចម្រាសរបស់គាត់ដែលបានធ្វើឱ្យគាត់មានការតាមដានយ៉ាងច្រើនក្នុងបណ្ដាញសង្គមផងដែរ។ ក្នុងអំឡុងពេលបង្ហាញខ្លួនជាភ្ញៀវក្នុងកម្មវិធី ‘Piers Morgan Uncensored’ លោក Peterson បានពន្យល់ពីហេតុផលនៅពីក្រោយការជួបជាមួយ Ronaldo ថា៖«គាត់បានអញ្ជើញខ្ញុំឱ្យមកជួបគាត់»។
«គាត់មានបញ្ហាខ្លះក្នុងជីវិតរបស់គាត់កាលពីប៉ុន្មានខែមុន ហើយមិត្តរបស់គាត់បានផ្ញើវីដេអូរបស់ខ្ញុំខ្លះមកគាត់ ហើយគាត់បាននិយាយថាគាត់បានមើលរឿងនោះ។»
«បន្ទាប់មកគាត់បានអានសៀវភៅរបស់ខ្ញុំមួយក្បាល ហើយឃើញថាវាមានប្រយោជន៍ គាត់ចង់និយាយ»។
«ខ្ញុំបានចេញទៅផ្ទះគាត់ ហើយយើងនិយាយគ្នាប្រហែលពីរម៉ោង។ គាត់បង្ហាញខ្ញុំនូវឧបករណ៍របស់គាត់ទាំងអស់សម្រាប់ការស្នាក់នៅក្នុងស្ថានភាពខាងលើ ពួកយើងនិយាយអំពីក្រុមហ៊ុនរបស់គាត់»។
«ភាគច្រើនយើងនិយាយអំពីអ្វីដែលគាត់ចង់បាននាពេលអនាគត និងឧបសគ្គមួយចំនួនដែលគាត់កំពុងប្រឈមមុខ»។
ខ្សែប្រយុទ្ធ Manchester United វ័យ 37 ឆ្នាំរូបនេះ ត្រូវបានកាត់ចេញពីជម្រើសដំបូងភាគច្រើនក្រោមការដឹកនាំរបស់លោក Erik ten Hag ក្នុងរដូវកាលនេះ។ Ronaldo ក៏បានបាត់បង់កូនភ្លោះដែលទើបនឹងកើតម្នាក់ដែរកាលពីដើមឆ្នាំនេះ ហើយហាក់ដូចជាមានបញ្ហាផ្លូវចិត្ត។
ប្រភព៖ Piers Morgan @ Twitter
ប្រធានក្លឹប Al-Hilal លោក Fahad ben Nafel បាននិយាយអំពីរបៀបដែលពួកគេបរាជ័យក្នុងការចុះហត្ថលេខាលើ Cristiano Ronaldo ពី Man United នៅរដូវក្តៅមុន ថា៖ «បាទ យើងបានចរចាជាមួយ Ronaldo ។ បញ្ហាមិនស្ថិតនៅលើលុយកាក់ ឬគោលការណ៍ក្លិបនោះទេ»។
«Al-Hilal អាចនាំយកតារាពិភពលោកមកចូលរួមបាន ប៉ុន្តែវាគឺស្ថិតនៅក្នុងការសម្រេចចិត្តរបស់មជ្ឈមណ្ឌលអាជ្ញាកណ្តាលកីឡា ដែលរារាំងយើងពីការចុះឈ្មោះកីឡាករ»។
“យើងមិនបានបញ្ឈប់ការចរចាជាមួយកីឡាករទេ បើទោះបីជាការសម្រេចចិត្តត្រូវបានហាមឃាត់ក៏ដោយ ប៉ុន្តែយើងកំពុងពន្យាពេលចូលដល់ដំណាក់កាលចុងក្រោយនៃការចរចារហូតដល់ការហាមឃាត់ត្រូវបានដកចេញ»។
Ronaldo ត្រូវបានគេរាយការណ៍ថាបានទទួលសំណើធំមួយ និងកិច្ចសន្យាច្រើនឆ្នាំពីក្លឹបអារ៉ាប៊ីសាអូឌីត ដែលពាក់ព័ន្ធនឹងពួកគេផ្តល់ប្រាក់ឈ្នួល១០៥ លានផោនក្នុងមួយឆ្នាំ។ ប្រសិនបើយើងជឿជាក់លើប្រធានក្លិប Al-Hilal កិច្ចព្រមព្រៀងមិនបានកើតឡើងដោយសារតែការហាមឃាត់ការផ្ទេររបស់ពួកគេ។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ចាប់ផ្តើមរដូវកាលថ្មីជាមួយ Man United មិនសូវល្អទេ ដោយស៊ុតបញ្ចូលទីបានតែមួយគ្រាប់គត់ក្នុង 8 ប្រកួតកន្លងមក។
ប្រភព៖ Thanmanya @Youtube
ព័ត៌មានកីឡាអាស៊ី
កីឡាករ Liridon Krasniqi ដែលជាកីឡាករចូលសញ្ជាតិបានសម្ដែងការខកចិត្តចំពោះការរិះគន់របស់អ្នកគាំទ្រកីឡាបាល់ទាត់ម៉ាឡេស៊ីទៅលើកីលាករ Mohamadou Sumareh បន្ទាប់ពីម៉ាឡេស៊ីបានចាញ់ក្រុម Tajikistan ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួត King’s Cup 2022 នៅទីក្រុង Chiang Mai កាលពីប៉ុន្មានថ្ងៃមុន។
តាមរយៈទំព័រ Instagram Story របស់គាត់ Liridon បានបង្ហោះរូបភាពដែលបញ្ជាក់ថា កីឡាករចូលសញ្ជាតិត្រូវបានគេចាត់ទុកថាជាជនជាតិម៉ាឡេស៊ី ប្រសិនបើក្រុមជម្រើសជាតិឈ្នះ ប៉ុន្តែប្រសិនបើពួកគេចាញ់ ពួកគេត្រូវបានគេហៅថាជាជនអន្តោប្រវេសន៍។
“យើងត្រូវបានគេចាត់ទុកជាជនជាតិម៉ាឡេស៊ីនៅពេលយើងឈ្នះ។ ពេលយើងចាញ់ យើងជាជនអន្តោប្រវេសន៍” នេះជាសម្ដីដកស្រង់ពីរូបថតដែលបង្ហោះដោយ Liridon។
ក្នុងការប្រកួតទល់នឹងក្រុម Tajikistan គ្រូបង្វឹកក្រុមជម្រើសជាតិ លោក Kim Pan-gon បានផ្តល់ឱកាសឱ្យ Sumareh បង្ហាញខ្លួនក្នុងជម្រើសដំបូងជំនួស Arif Aiman ដែលបានលេងក្នុងការប្រកួតមុនជាមួយនឹងថៃ។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាកររូបនេះមិនបានបំពេញតួនាទីរបស់ខ្លួនឱ្យអស់ពីសមត្ថភាពនោះទេ ដែលគាត់ត្រូវបានគេមើលឃើញថាមានការតស៊ូបន្តិចបន្តួចក្នុងតែមួយពេល ដែលបណ្តាលឱ្យម៉ាស៊ីនវាយប្រហាររបស់ក្រុមជម្រើសជាតិត្រូវបានគេមើលឃើញថាមិនច្បាស់លាស់ និងមិនមែនជាការគំរាមកំហែងដល់ការការពាររបស់ក្រុមគូប្រកួតនោះទេ។
គ្រាដ៏ខកចិត្តបំផុតនោះគឺនៅពេលដែល Mohamadou Sumareh ស្ទើរតែត្រូវបានបណ្តេញចេញ បន្ទាប់ពីធ្វើការប៉ះបាល់ដ៏គ្រោះថ្នាក់លើកីឡាករ Ehsoni Panshanbe នៅពេលដែលគាត់ត្រូវបានពិន័យកាតលឿងរួចម្ដងទៅហើយ។
នៅក្នុងសកម្មភាពដែលធ្វើឡើងនៅកីឡដ្ឋាន 700th Anniversary Stadium នៃទីក្រុងឈៀងម៉ៃ ម៉ាឡេស៊ីស្មើដោយគ្មានគ្រាប់បាល់ជាមួយក្រុមតាហ្ស៊ីគីស្ថាននៅម៉ោងជាក់ស្តែង ហើយការប្រកួតត្រូវតែសម្រេចតាមរយៈការទាត់បាល់ប៉េណាល់ទីដើម្បីកំណត់អ្នកឈ្នះ។ ក្នុងការប្រកួតនោះ ម៉ាឡេស៊ីបានរងបរាជ័យក្រោមថ្វីជើង ក្រុមតាហ្ស៊ីគីស្ថានក្នុងវគ្គប៉េណាល់ទីកាត់សេចក្ដី៕
ឧត្តមសេនីយ Prawit Wongsuwan ប្រធានគណៈកម្មាធិការអូឡាំពិកថៃ បានសង្កត់ធ្ងន់ថា ក្រុមកីឡាបាល់ទាត់ជម្រើសជាតិបុរស និងស្ត្រីក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវតែទទួលបានមេដាយមាស ពីព្រោះតែថវិកាចំណាយសម្រាប់ការហ្វឹកហាត់ និងបោះជុះរំនៅបរទេសគឺខ្ពស់ពេក។
នៅថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2022 លោកបានបើកកិច្ចប្រជុំមួយ ក្នុងការពិចារណាលើផែនការ និងថវិកាសម្រាប់រៀបចំអត្តពលិកចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាខែឧសភា ឆ្នាំ២០២៣ ដោយបានអញ្ជើញតំណាងសមាគមនីមួយៗមកចូលរួមប្រជុំ ពិសេសសមាគមកីឡាបាល់ទាត់ឱ្យមកបំភ្លឺអំពីការរៀបចំក្រុមទាំងបាល់ទាត់បុរស និងកីឡាបាល់ទាត់ ដោយចុងក្រោយនេះ ចាញ់មេដាយមាសទាំងអស់។
សមាគមកីឡាបាល់ទាត់បានបង្ហើបថា មានគម្រោងបោះជំរុំ និងកម្តៅសាច់ដុំនៅអារ៉ាប់រួម ក្នុងអំឡុងខែមីនា ឆ្នាំក្រោយរយៈពេល ២សប្តាហ៍ ដែលចំណាយថវិកាសរុបចំនួនជាង ១១លានបាតដែលមានកីឡាករចំនួន៧០នាក់ត្រូវបានជ្រើសរើសរួចហើយ មុននឹងកាត់បន្ថយមកត្រឹម៤០នាក់ក្នុងការប្រកួតបឋមបន្ទាប់ដែលនឹងប្រើកីឡាករស្នូលគឺកីឡាករវ័យក្រោម២១ឆ្នាំ។
លោក Chaiyaphak Siriwat អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ និងលោកឧត្តមសេនីយ Surawut Maharom ទីប្រឹក្សានៃគណៈកម្មាធិការរៀបចំកីឡាករកីឡាការិនីជម្រើសជាតិថៃស៊េរីស៊ីហ្គេម។ ថវិកាចំនួន ១១ លានបាទដែលបានស្នើគឺច្រើនពេក។ ដូច្នេះ យើងត្រូវត្រឡប់ទៅមើលថវិកាវិញម្ដងទៀត។
បន្ថែមពីលើនេះ លោក Chaiyaphak ក៏បាននិយាយផងដែរថា៖« កន្លងមកក្រុមបាល់ទាត់ជម្រើសជាតិថៃ ចាញ់វៀតណាមគ្រប់ឈុត ហើយក៏ចាញ់ឡាវដែរ។ ដោយបានចោទប្រកាន់ថាមានពេល 3 ថ្ងៃឬ 5 ថ្ងៃមុនការប្រកួត មិនរកវិធីដើម្បីយកឈ្នះលើគូប្រជែងនោះទេ។ ប៉ុន្តែខ្ញុំឃើញគេធ្វើវាជាប្រចាំ»។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ Prawit Wongsuwan ប្រធានគណៈកម្មាធិការអូឡាំពិកថៃ បានបង្ហើបថា ស៊ីហ្គេមលើកទី៣២ ទាំងក្រុមបាល់ទាត់បុរស និងក្រុមត្រូវដណ្ដើមបានមេដាយមាសបើអ្នកបរាជ័យ អ្នកណាម្នាក់ត្រូវតែទទួលខុសត្រូវ។
សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅរាជធានីភ្នំពេញ។ កម្ពុជា ការប្រកួតនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី 5-17 ឧសភា ឆ្នាំ 2023។ លើកចុងក្រោយវៀតណាមធ្វើជាម្ចាស់ផ្ទះបានមេដាយមាស បន្ទាប់ពីដណ្តើមបានមេដាយសរុបចំនួន 205 ។