ព័ត៌មានកីឡាអាស៊ី
ក្លឹបបាល់ទាត់ Selangor (Selangor FC) នឹងលេងនៅក្នុងកីឡដ្ឋានដ៏ទំនើបមួយដែលមានអ្នកទស្សនាចំនួន 35,000 នាក់ នៅពេលដែលកីឡដ្ឋាន Shah Alam នឹងត្រូវកម្ទេចចោល ដើម្បីបើកផ្លូវសម្រាប់គម្រោងថ្មីដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។
គម្រោងសាងសង់ Shah Alam Sports Complex (KSSA) ដែលត្រូវបានស្នើឡើងត្រូវបានបង្ហាញកាលពីម្សិលមិញ ហើយផែនការនៃគម្រោងនេះនៅក្នុងតំបន់ 80 ហិចតា ឃើញមានគ្រឿងបរិក្ខារជាច្រើនដែលបានសាងសង់នៅជុំវិញកីឡដ្ឋាន រួមមានវិហារអ៊ីស្លាម មជ្ឈមណ្ឌលពាណិជ្ជកម្ម សួនកុមារ ចំណតរថយន្ត និងទីលានហ្វឹកហាត់។
ជាក់ស្តែង ជុំវិញកីឡដ្ឋានក៏មានតំបន់បៃតង និងកន្លែងកម្សាន្តផងដែរ ដូច្នេះហើយទើបធ្វើឱ្យកន្លែងប្រកួតមានភាពរួសរាយរាក់ទាក់សម្រាប់សាធារណជនក្នុងការធ្វើសកម្មភាពដែលមានសុខភាពល្អនាពេលអនាគត។
តំបន់នេះត្រូវបានសាងសង់ឡើងវិញដើម្បីដោះស្រាយបញ្ហាទឹកជំនន់ បញ្ហាចរាចរណ៍ និងតភ្ជាប់ជាមួយការដឹកជញ្ជូនសាធារណៈដូចជា LRT លើសពីនេះ កីឡដ្ឋានថ្មីកាន់តែមានប្រសិទ្ធភាពជាមួយនឹងការចំណាយលើការថែទាំតិចតួចបំផុត។ ការរចនាដំបូលក៏ត្រូវបានរក្សាផងដែរ ខណៈសំណង់ផ្សេងទៀតគឺថ្មី។ វាក៏មានមុខងារជាកីឡដ្ឋានបិទជិត ដើម្បីគ្រប់គ្រងព្រឹត្តិការណ៍ផ្សេងៗ។
ទោះបីជាអ្នកគាំទ្របាល់ទាត់ក្នុងស្រុកបានចោទសួរពីសមត្ថភាពរបស់អ្នកទស្សនាថាមានទំហំធំពេកក៏ដោយ ប៉ុន្តែសមត្ថភាពពី 35,000 ទៅ 45,000 ត្រូវបានជ្រើសរើសព្រោះវាចង់បំពេញតាមតម្រូវការដែលកំណត់ដោយសមាគមបាល់ទាត់ពិភពលោក (FIFA) និងសមាគមបាល់ទាត់អាស៊ី (AFC) ដើម្បីរៀបចំការប្រកួតនៅ កម្រិតអន្តរជាតិ។
ប្រសិនបើសំណើសាងសង់ទីលានប្រកួតត្រូវបានទទួលយក ហើយវាត្រូវបានបញ្ចប់ក្នុងរយៈពេល 4 ឆ្នាំ នោះកីឡដ្ឋានដែលពាក់ព័ន្ធនឹងមានភាពជឿនលឿនបំផុតមួយក្នុងប្រទេស និងអាស៊ីអាគ្នេយ៍ ជាពិសេសជាមួយនឹងប្រព័ន្ធទីលានដែលអាចផ្លាស់ប្តូរបានទៅតាមប្រភេទកីឡា និងសកម្មភាពផ្សេងៗ។ ដែលជាលើកដំបូងនៅក្នុងប្រទេសម៉ាឡេស៊ី។
Selangor Menteri Besar, Datuk Seri Amirudin Shari ក៏បានលើកទឹកចិត្តសាធារណៈជនឱ្យផ្ញើមតិត្រឡប់តាមរយៈអ៊ីម៉ែល [email protected] ។ យោងទៅតាមគាត់ ការតាំងពិពណ៌ជាសាធារណៈរួមជាមួយនឹងគំរូនៃការរចនានេះនឹងត្រូវបានធ្វើឡើងនាពេលខាងមុខនេះ។សំណើនេះនឹងត្រូវបានបញ្ចប់ បន្ទាប់ពីគិតគូរពីកត្តាសមស្រប និងមតិកែលម្អពីប្រជាជននៃ Selangor ។
ព័ត៌មានកីឡាអន្តរជាតិ
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់បានមកដល់ Manchester ក្នុងខែមករាឆ្នាំ 2020 ហើយបានឈ្នះកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Sir Matt Busby ចំនួនពីរលើកក្នុងរយៈពេល 18 ខែដំបូងនៅក្លឹប។
Bruno Fernandes បានប្រាប់ MUTV ថា៖ “កាលនៅក្មេងក្នុងប្រទេសព័រទុយហ្គាល់ ការមើល Premier League និងមើលក្លឹប(Man Utd) វាតែងតែជាសុបិនមួយក្នុងការមកដល់មហោស្រពនៃក្ដីសុបិន( Theatre of Dreams, Old Trafford និងទទួលបានបទពិសោធន៍នោះ» ។
“ខ្ញុំចង់នៅទីនេះច្រើនឆ្នាំ ខ្ញុំចង់មានស្ថេរភាពខ្លះសម្រាប់គ្រួសាររបស់ខ្ញុំ»។
«យើងចូលចិត្តនៅទីនេះ យើងចូលចិត្តនៅក្នុងប្រទេសនេះ យើងចង់ឱ្យមានគ្រួសារនៅទីនេះ ហើយក្មេងៗធំឡើងនៅទីនេះ មានមិត្តភ័ក្តិរបស់ពួកគេមានភាពសប្បាយរីករាយ។ នោះជារឿងសំខាន់បំផុតសម្រាប់ពួកយើង»។
ទម្រង់រកគ្រាប់បាល់របស់គាត់បានធ្លាក់ចុះកាលពីរដូវកាលមុន ប៉ុន្តែគាត់នៅតែជាអ្នកចាប់ផ្តើមក្នុងជម្រើស១១នាក់ជាធម្មតាសម្រាប់ Erik ten Hag ។ រដូវកាលនេះគាត់បានចាប់ផ្តើមគ្រប់ការប្រកួតសម្រាប់ United លើកលែងតែការប្រកួត Europa League ចាញ់ Real Sociedad ។
កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ដំណើរការរហូតដល់ឆ្នាំ 2026 ជាមួយនឹងជម្រើសបន្ថែមមួយឆ្នាំ។ ប្រសិនបើរឿងនេះត្រូវបានបង្កឡើង Bruno នឹងលេងឱ្យ United រហូតដល់គាត់ជិតឈានចូលអាយុ 33 ឆ្នាំ។
ប្រភព៖ MUTV
យោងតាមសារព័ត៌មានបារាំង RMC Sport បានឱ្យដឹងថា Kylian Mbappe បានផ្ដល់យោបល់ឱ្យ PSG ចុះហត្ថលេខាលើកីឡាករ Marcus Rashford កាលពីរដូវក្តៅមុន។ប្រភពដដែលអះអាងថាកីឡាករបារាំងចង់ឱ្យក្លឹបរបស់គាត់ចុះហត្ថលេខាលើខ្សែប្រយុទ្ធដែលគាត់អាចលេងជាមួយបាន។
ក្នុងចំណោមឈ្កីឡាករដែលគាត់បានស្នើទៅកាន់ទីប្រឹក្សាបាល់ទាត់របស់ PSG លោក Luis Campos គឺ Rashford របស់ Man Utd ទោះបីជាទម្រង់លេងរបស់កីឡាករអង់គ្លេសមិនសូវល្អកាលពីប៉ុន្មានខែ មុនទីផ្សារដោះដូរកីឡាកររដូវក្តៅនេះក៏ដោយ។
ទោះជាយ៉ាងណាក្ដី!ពួកគេមិនបានចុះកុងត្រាយក MRF10 នោះទេហើយទីបំផុតកីឡាករតែមួយគត់ដែលបានចុះហត្ថលេខាកាលពីរដូវក្តៅមុនគឺ Hugo Ekitike វ័យ 20 ឆ្នាំមកពី Reims ដែលបានបង្ហាញខ្លួន 5 ដងសម្រាប់ក្លឹបថ្មីរបស់គាត់ ហើយមិនទាន់រកគ្រាប់បាល់បាននៅឡើយទេ។
Rashford ស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 2 ដងក្នុងការប្រកួតពីរខែកញ្ញាសម្រាប់ Man United ដោយឈ្នះពានរង្វាន់ Premier League of the Month ។ ដោយឡែកៗ គិតមកដល់ពេលនេះ ក្លិបអ្នកមានបារាំងរូបនេះនៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះដដែល។
ប្រភព៖ RMC Sport
ក្រុមជម្រើសជាតិទីម័រខាងកើត U-16 ត្រូវបានរាយការណ៍ថាបានដកខ្លួនចេញ ពីការប្រកួតជម្រុះពានរង្វាន់ U-17 Asian Cup ឆ្នាំ 2023 ។ កត្តាចំណាយគឺជាឧបសគ្គចម្បងមួយចំពោះការសម្រេចចិត្តរបស់ទីម័រខាងកើតក្នុងការដកខ្លួនចេញពីព្រឹត្តិការណ៍នេះ។
មានសេចក្តីរាយការណ៍ថា ទីម័រខាងកើតបច្ចុប្បន្នកំពុងជំពាក់បំណុលគេ។ ពួកគេត្រូវបង្ខំចិត្តដកខ្លួនចេញពីការចូលរួមក្នុងវគ្គជម្រុះ Asian Cup សម្រាប់ក្រុមអាយុកម្រិតនោះ។ ដូចដែលបានដឹងហើយថា ទីម័រខាងកើតពិតជាស្ថិតក្នុងពូល H នៃវគ្គជម្រុះ U-17 Asian Cup ឆ្នាំ 2023។ ពួកគេគ្រោងនឹងប្រកួតជាមួយ តាជីគីស្ថាន អាហ្វហ្គានីស្ថាន និងម៉ុងហ្គោលី។
ការប្រកួតក្នុងពូល H ធ្វើឡើងនៅកីឡដ្ឋាន Pamir ទីក្រុង Dushanbe ប្រទេសតាហ្ស៊ីគីស្ថាន។ ចំងាយនៃការធ្វើដំណើរត្រូវបានគេចាត់ទុកថាត្រូវចំណាយប្រាក់ច្រើនដែលទីម័រខាងកើតមិនអាចធ្វើបាន។ សេចក្តីថ្លែងការណ៍ theaseanfootball ថ្ងៃសៅរ៍ (1/ ១០/២០២២)ថា៖»ទីម័រ ឡេស្តេ ដកខ្លួនចេញពីវគ្គជម្រុះ AFC U-17 Asian Cup 2023។ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបញ្ជាក់ថា ទីម័រឡេស្តេ U17 បានដកខ្លួនចេញពីវគ្គជម្រុះ AFC U-17 Asian Cup ឆ្នាំ 2023» ។
សេចក្តីថ្លែងការណ៍បានបន្តថា៖ «គេដឹងថា U17 Timor Leste បានដកខ្លួនចេញដោយសារបញ្ហាថវិកា ដែលកីឡាករជាច្រើនពេលលេងឱ្យក្រុមជម្រើសជាតិរបស់ប្រទេសនេះជំពាក់បំណុលគេ»។
Harry Maguire ត្រូវបានកាត់ចេញពីកៅអី១១នាក់ដោយ Erik ten Hag បន្ទាប់ពីការចាប់ផ្តើមរុះរើក្រុមសម្រាប់រដូវកាល 2022/23 ។
ទោះជាយ៉ាងណាក៏ដោយ ការសិក្សាថ្មីមួយដោយ Midnite បង្ហាញថាប្រធានក្រុម Manchester United នៅតែមានស្ថិតិល្អដូចកីឡាករ Virgil van Dijk របស់ Liverpool ដែរ។
Van Dijk បានបានផ្ដេកខ្លួនពាំងយកបាល់ពីគូប្រកួត(Tackles)បានចំនួន 206 ដងក្នុងការបង្ហាញខ្លួន 206 ដងក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងអត្រាជោគជ័យ 69% ។ ទន្ទឹមនឹងនេះដែរ Maguire ធ្វើបែបនេះបាន 254 លើក ក្នុង២១០ប្រកួតជាមួយនឹងអត្រាជោគជ័យ 67% ។
ដោយឡែកការព្យាយាមដណ្ដើមបាល់ពីគូប្រកួតដោយជំហរ(Interceptions-wise ) របស់កីឡាករអង់គ្លេសមានកំណត់ត្រា 326 លើកហើយគិតជាមធ្យម 1.58 interceptions ក្នុងមួយប្រកួត។ ចំណែកតួរលេខរបស់កីឡាករហូឡង់ឈរនៅលំដាប់ 1.59 ក្នុងមួយប្រកួត។ លើសពីនេះទៅទៀត Van Dijk បានទទួលជោគជ័យ 74% នៃការប្រជែងបាល់ពីលើអាកាស ហើយ Maguire ជោគជ័យ ៧២%។
យោងតាមសារព័ត៌មាន Mundo Deportivo បានឱ្យដឹងថា Barcelona កំពុងស្វែងរកលទ្ធភាពក្នុងការចុះហត្ថលេខាលើ Diogo Dalot ពី Man United ។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីក្លឹបជុំវិញទ្វីបអឺរ៉ុប រួមមាន Juventus, Atletico, AC Milan និង Roma ។ កិច្ចព្រមព្រៀងរបស់កីឡាករវ័យ 23 ឆ្នាំនឹងផុតកំណត់នៅរដូវក្តៅក្រោយ ប៉ុន្តែ Man United មានជម្រើសបន្ថែមមួយឆ្នាំទៀត។
ពួកគេនឹងបំពេញវា ប្រសិនបើពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួននៃកិច្ចសន្យាថ្មី។ ការបន្តស្នាក់នៅ Old Trafford គឺជាអាទិភាពរបស់ Dalot ហើយកីឡាកររូបនេះផ្តោតលើអនាគតរបស់គាត់នៅ Man United ។
Dalot បានបង្កើតខ្លួនឯងជាខ្សែការពារស្តាំជម្រើសដំបូងនៅ Man United ក្រោមការដឹកនាំរបស់លោក Ralf Rangnick ហើយកាន់តែរឹងមាំខ្លាំងឡើងៗជាមួយនឹង Erik ten Hag ជាអ្នកចាត់ការ។
ប្រភព៖ Mundo Deportivo
«យើងមិនលេងជាមួយ [Erling] Haalandតែម្នាក់ទេ យើងលេងជាមួយ Manchester City»នេះគឺជាសម្ដីរបស់លោក Erik ten Hag បានប្រាប់សន្និសីទសារព័ត៌មានមួយដែលត្រូវបានដកស្រង់ដោយ Manchester Evening News ។
លោកបន្តថា៖«ពួកគេមានក្រុមមួយ និងកីឡាករច្រើនជាង 11 នាក់ ប៉ុន្តែយើងក៏ធ្វើបានដែរ។ យើងជឿជាក់លើសមត្ថភាពរបស់យើង ហើយប្រសិនបើយើងលេងជាក្រុមឱ្យបានល្អ ហើយមិនឱ្យពួកគេគ្រប់គ្រងបាល់បានច្រើនជាងយើងនោះ នោះអ្នកអាចយកឈ្នះគូប្រកួតបែបនេះបាន»។
«នោះគឺជាជំនឿ ដែលយើងត្រូវទទួលបានជាមួយយើង នៅពេលយើងចូលទីលាន នៅពេលយើងចាប់ផ្តើមការប្រកួត ហើយយើងត្រូវការវាលើសពី 90 នាទី» ។
Haaland បានស៊ុតបាល់បញ្ចូលទី 14 គ្រាប់រួចមកហើយក្នុង 10 ប្រកួតសម្រាប់ Man City ដោយបំបាត់ការព្រួយបារម្ភទាំងអស់ដែលថាគាត់នឹងមិនអាចសម្របខ្លួនទៅនឹងក្របខ័ណ្ឌ Premier League ។
ម៉្យាងវិញទៀត Man United ប្រហែលជាក្រុមខ្លាំងជាងគេក្នុងចំណោមក្រុមណាមួយដែល City បានជួបក្នុងរដូវកាលនេះ ពិសេស Raphael Varane និង Lisandro Martinez បានបង្កើតភាពជាដៃគូដ៏អស្ចារ្យក្នុងតំបន់ការពារ។
ព័ត៌មានកីឡាជាតិ
ក្លិបបាល់ទាត់ណាហ្គាវើលដ៏និងក្លិបអាយអេសអាយ ដង្កោសែនជ័យនឹងបើកទ្វារកីឡដ្ឋានថ្មីរបស់ខ្លួនទទួលស្វាគមក្រុមគូប្រជែងក្នុងលីគរៀងខ្លួនបន្ទាប់ថ្ងៃសម្រាក FIFA DAY មួយខែកន្លងមក។
ជាការចង់ចាំមួយ កីឡដ្ឋានខេត្តកំពង់ស្ពឺដែលទើបសាងសង់រួច បានក្លាយជាផ្ទះថ្មីបំផុតរបស់ក្លិបណាហ្គាវើលដ៏ក្រោយលេងដោយគ្មានផ្ទះផ្ទាល់ខ្លួនរយៈពេលជាង២០ឆ្នាំ។នៅកីឡដ្ឋាននេះ ពួកគេនឹងបើកទទួលក្រុមគិរីវង់សុខសែនជ័យក្នុងការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាល២០២២ សប្ដាហ៍ទី១៨។
កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលបានចំណាយថវិកាកសាងអស់ជាង ៤ លានដុល្លារ ជាមួយគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺនោះ ត្រូវបានដាក់សម្ពោធឱ្យប្រាស់ប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី ៦ ខែកញ្ញា ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
សំណង់អគាររបស់កីឡដ្ឋានខេត្តកំពង់ស្ពឺ អាចផ្ទុកអ្នកទស្សនាបានចំនួន៣ពាន់នាក់ មានទំហំ ៨ ៨៤៨ ម៉ែត្រការ៉េ កម្ពស់៣ជាន់ (ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២) ហើយរាល់ការចំណាយគ្រប់បែបយ៉ាង ទៅលើការសាងសង់កីឡដ្ឋាននេះ អស់ថវិកាសរុបចំនួន ១ ៧០០ ០៧៨ ៣០០ រៀល ស្មើនឹង ៤ ២៥០ ៦៩៥ ដុល្លារអាមេរិក។
ក្លិបមួយទៀតដែលបានក្លាយជាក្លិបអាជីពបន្តិចម្ដងៗគឺ អាយអេសអាយ ដង្កោសែនជ័យក៏នឹងបើកកីឡដ្ឋានថ្មីរបស់ខ្លួនឈ្មោះថា កីឡដ្ឋាន អេ.អាយ.អេ ខេអឹមអេច ផាក សម្រាប់ការប្រកួតក្នុងពានរង្វាន់ Cambodian League 2 ផងដែរ។ ពួកគេនឹងទទួលក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីក្នុងសប្ដាហ៍ទី១៨ដូចគ្នា។
កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន CPL បានរៀបចំការចុះត្រួតពិនិត្យស្មៅនៅកីឡដ្ឋាន អេ.អាយ.អេ ខេអឹមអេច ផាក ដោយមានការចូលរួម របស់លោក Shoji Ikeda ដែលជាអ្នកជំនាញលើការថែទាំស្មៅ អញ្ចើញមកពីប្រទេសជប៉ុន។ នាយកប្រតិបត្តិរបស់ CPL លោក Satoshi Saito បានអោយដឹងដែរថា លោក Shoji Ikeda គាត់បានធ្វើទីលានស្មៅសម្រាប់ពហុកីឡដ្ឋានជាតិ Tokyo Olympics 2020 និងមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ JFA និងកីឡដ្ឋាន J.League ជាច្រើនផ្សេងទៀត។
កីឡដ្ឋាន អេ.អាយ.អេ ខេអឹមអេច ផាក គឺជាសំណង់ផ្នែកកីឡាបាល់ទាត់មួយទៀតដែលទើបប្រសូត្រឡើងក្នុងឆ្នាំ២០២២នេះ ដែលជាការធ្វើបច្ចុប្បន្នភាពពីកីឡដ្ឋាន ខេអឹមអេច ផាក ចាស់លើផ្ទៃដីដដែល។យើងមិនទាន់ដឹងថាកីឡដ្ឋានមានមូលដ្ឋានក្បែរផ្លូវវ៉េង ស្រេងក្នុងខ័ណ្ឌដង្កោមួយនេះចំណាយសាងសង់អស់ប៉ុន្មាននៅឡើយទេ។
សមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) នឹងបញ្ជូនមន្ត្រី និងជំនួយការគ្រូបង្វឹកទៅហោះហើរទៅកាន់ប្រទេសហូឡង់ ដើម្បីស្វែងរកអ្នកដែលមានទេពកោសល្យថ្មីៗ និងផ្សព្វផ្សាយកម្មវិធីកីឡាករចូលសញ្ជាតិ។
នាយកបច្ចេកទេសរបស់ PSSI លោក Indra Sjafri និងមន្ត្រីបេសកជនពិសេស លោក Hamdan Hamedan នឹងត្រូវបានជួយដោយជំនួយការគ្រូបង្វឹក លោក Kim Jong-jin នឹងចាកចេញទៅប្រទេសហូឡង់នាពេលខាងមុខ ដើម្បីស្វែងរកកីឡាករដែលមានទំនាក់ទំនងជាមួយឥណ្ឌូនេស៊ី ដើម្បីបញ្ចូលក្នុងក្រុម U-20 របស់ប្រទេស។
ឥណ្ឌូណេស៊ី និងហូឡង់ ពិតជាមានប្រវត្តិយូរអង្វែងក្នុងវិស័យបាល់ទាត់ ជាពិសេសទាក់ទងនឹងកីឡាករចូលសញ្ជាតិ ដែលកីឡាករមួយចំនួនធ្លាប់បានលេងជាមួយក្រុម Garuda ក្នុងកម្រិតអន្តរជាតិពីមុនមក។ក្នុងចំណោមកីឡាករហូឡង់ដែលបានលេងជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីមាន Irfan Bachdim, Marc Klok, Stefano Lilipaly, Diego Michiels, Ezra Walian Sergio van Dijk និង Raphael Maitimo ។
កីឡាករដែលបានរៀបរាប់ខាងលើត្រូវបានចាត់ទុកថាមានឥទ្ធិពលវិជ្ជមានជាមួយក្រុម Garuda ហើយកុំភ្លេចថាមានកីឡាករដែលបរាជ័យក្នុងនោះរួមមាន Jhon van Beukering ដែលលេងតែមួយប្រកួត និង Tonnie Cusell ដែលបានលេងពីរប្រកួត។
ថ្មីៗនេះសភាតំណាងនៃសាធារណរដ្ឋឥណ្ឌូនេស៊ី (DPR-RI) បានយល់ព្រមផ្តល់សញ្ជាតិរបស់ប្រទេសនេះទៅឱ្យ Jordi Amat និង Sandy Walsh ដូច្នេះអនុញ្ញាតឱ្យកីឡាករទាំងពីរពាក់អាវរបស់ក្រុម Garuda ។ យោងតាមប្រភពនៅលើគេហទំព័រផ្លូវការរបស់ DPI-RI កិច្ចព្រមព្រៀងផ្តល់សញ្ជាតិដល់កីឡាករដែលកើតនៅក្នុងប្រទេសអេស្ប៉ាញ និងបែលហ្សិក គឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារទាំងប្រាំមួយនៃវេទិកាកំពូល DPR-RI លើកទី 5 នៃសន្និសិទលើកទី 1 ឆ្នាំ 2022-2023 ដែលត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន។ ..
Amat ដែលធ្លាប់លេងនៅ English Premier League និង La Liga បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយ Johor Darul Ta’zim (JDT) ខណៈដែល Walsh នៅតែស្ថិតក្នុងប្រទេសបែលហ្ស៊ិកជាមួយ KV Mechelen ។ ដូចដែលបានរាយការណ៍ពីមុន Jordi Amat មានឈាមជនជាតិឥណ្ឌូនេស៊ីពីជីដូនរបស់គាត់ខណៈពេលដែលម្តាយរបស់ Sandy Walsh កើតនៅប្រទេសស្វីស – ហូឡង់ដែលមានដើមកំណើតឥណ្ឌូនេស៊ី។
អគ្គនាយក PSSI លោក Mochamad Iriawan បានសម្តែងការដឹងគុណ ព្រោះការរៀបចំទាំងអស់ដើម្បីធ្វើឱ្យកីឡាករជម្រើសជាតិឥណ្ឌូនេស៊ីកាន់តែខិតជិតមកដល់។
“Alhamdulillah ដំណើរការនៃការចូលសញ្ជាតិរបស់ Jordi Amat និង Sandy Walsh គឺនៅឆ្ងាយពីរបីជំហាន។ សូមអរគុណដល់ DPR RI, Commission III, Commission X, ក្រសួងច្បាប់ និងសិទ្ធិមនុស្ស (Kemenkumham) ក្រសួងយុវជន និងកីឡា (Kemenpora ) ដែលបានជួយដំណើរការរហូតមកដល់ពេលនេះ»។