ព័ត៌មានកីឡាអន្តរជាតិ
(English) ក្នុងចំណោមក្លិបបាល់ទាត់ទាំង ៩៦ មកពីលីគកំពូលអឺរ៉ុបទាំង៥ គឺអង់គ្លេស Premier League អេស្ប៉ាញ La Liga អាល្លឺម៉ង់ Bundesliga អ៊ីតាលី Serie A និងបារាំង Ligue 1 Real Madrid គឺជាក្លិបដែលចំណាយលុយច្រីនជាងគេសម្រាប់ប្រាក់ឈ្នួលកីឡាករ។ នេះបើយោងតាមតួលេខពី FBref ដែលត្រូវបានគេហទំព័រ Planetfootball.com ដកស្រង់យកមកចុះផ្សាយ។ ប្រភពខាងលើដដែលក៏បានឲ្យដឹងដែរថាក្លិបបាល់ទាត់បារាំង Metz គឺជាក្លិបដែលចំណាយតិចជាងគេបំផុតគឺត្រឹមតែជាង ៦០ ម៉ឺនដុល្លារប៉ុណ្ណោះសម្រាប់រដូវកាល២០២៥ នេះ។
Real Madrid ឈរនៅលើកំពូលតារាងដែលកីឡាករម្នាក់ៗទទួលបានជាង១២លានដុល្លារតិចជាងឆ្នាំទៅមិញគឺជាង១៣លានដុល្លារប៉ុន្តែ៦០% ខ្ពស់ជាងគូប្រជែងភាគច្រើន ដែលបញ្ជាក់ពីភាពលេចធ្លោផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ Barcelona តាមពីក្រោយ ដែលកីឡាករម្នាក់ៗទទួលបាន ជាង៩លានដុល្លារធ្លាក់ចុះពី១០លានដុល្លារផងដែរ ។ Manchester City ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងតម្លៃ៨លានដុល្លារ កើនឡើងជាង១លានធៀបនឹងឆ្នាំមុន ។ Bayern ស្ថិតនៅជិត៨លានដុល្លារខណៈ PSG និង Arsenal ទាំងពីរមានតម្លៃប្រហែល ៧ លានដុល្លារ។ Liverpool និង Manchester United មានតម្លៃប្រហែល៧លានដុល្លារក្នុងម្នាក់ៗ ដោយ Chelsea និង Tottenham ដណ្តើមបានចំណាត់ថ្នាក់កំពូលទាំង១០ក្នុងតម្លៃប្រហែល៥លានដុល្លារ។
ខាងក្រោមនេះគឺជាបញ្ជីក្លិបដែលចំណាយសរុបសម្រាប់កីឡាករ ខ្ពស់ទាំង១០រួមមានៈ
១- Real Madrid ចំណាយ៣៤២លានដុល្លារ
២- Bayern Munich ចំណាយជាងជាង ៣០០ លានដុល្លារ
៣- Manchester City ចំណាយជាងជាង ២៩៥ លានដុល្លារ
៤- Barcelona ចំណាយជាងជាង ២៥០លានដុល្លារ
៥- Manchester United ចំណាយជាងជាង២៤៧លានដុល្លារ
៦- PSG ចំណាយជាងជាង២៤៣លានដុល្លារ
៧- Arsenal ចំណាយជាង២២៩លានដុល្លារ
៨- Chelsea ចំណាយជាង២២៣លានដុល្លារ
៩- Liverpoo ចំណាយជាង២០០លានដុល្លារ
១០- Inter Milan ចំណាយជាង១៧៣លានដុល្លារ៕
(English) Rio Ngumoha ក្លាយជាកីឡាករវ័យក្មេងបំផុតស៊ុតបញ្ចូលទីឲ្យក្លិប Liverpool បន្ទាប់ពីរូបគេរកគ្រាប់បាល់បាន ១ គ្រាប់នៅនាទីបន្ថែមម៉ោង ៩០+១០ ជួយឲ្យឈ្នះ Newcastle United ដោយលទ្ធផល ៣-២ កាលពីរាត្រីថ្ងៃចន្ទ។ Rio Ngumoha ទើបតែមានអាយុ១៦ឆ្នាំនិង៣៦១ថ្ងៃប៉ុណ្ណោះ បំបែកកំណត់ត្រាចាស់របស់កីឡាករ Ben Woodburn អាយុ ១៧ ឆ្នាំ៤៥ ថ្ងៃដែលបានកាន់កាប់កំណត់ត្រានេះពេលប្រកួតជាមួយ Leeds United កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។
Ngumoha បានចូលរួមជាមួយ Liverpool ពី Chelsea កាលពីខែកញ្ញា ឆ្នាំមុន ហើយបានបង្កើតឥទ្ធិពលយ៉ាងឆាប់រហ័ស ក្លាយជាកីឡាករវ័យក្មេងជាងគេទីពីរក្នុងប្រវត្តិសាស្ត្រក្លឹបកាលពីដើមឆ្នាំនេះ។ គាត់ក៏បានបង្កើតកំណត់ត្រាសម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតពានរង្វាន់ FA Cup ជាកីឡាករក្មេងបំផុតរបស់ Liverpool ប្រកួតជាមួយ Accrington នៅកីឡដ្ឋាន Anfield ។ ការបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខ័ណ្ឌ Premier League របស់គាត់នៅកៅអីបម្រុងនៅ St. James’ Park គឺជាថ្ងៃមួយដែលមិនអាចបំភ្លេចបានដោយស៊ុតបញ្ចូលទីឈ្នះចុងម៉ោង។
អ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតរបស់ Liverpool៖
១- Rio Ngumoha ១៦ ឆ្នាំ ៣៦១ថ្ងៃ។
២- Ben Woodburn១៧ ឆ្នាំ៤៥ ថ្ងៃ។
៣- Kaide Gordon ១៧ ឆ្នាំ៩៦ថ្ងៃ។
៤- Michael Owen១៧ឆ្នាំ១៤៣ ថ្ងៃ។
៥- Jordan Rossiter១៧ឆ្នាំ១៨៣ ថ្ងៃ៕
(English) ប្រធានបាល់ទាត់អ៊ីតាលី លោក Ezio Simonelli បានសម្តែងក្តីបារម្ភខ្លាចបាត់បង់ សិទ្ធិធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតជើងឯកអឺរ៉ុបនៅឆ្នាំ២០៣២ ប្រសិនបើខ្លួនមិនធ្វើបច្ចុប្បន្នភាពកីឡដ្ឋានទាន់ពេលវេលា។ Simonelli បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុរដ្ឋអ៊ីតាលីថា៖ ខ្ញុំពិតជាព្រួយបារម្ភអំពី Euro 2032 ។ លោកបន្តថាតើបេក្ខភាពប្រឈមនឹងហានិភ័យទេ? ខ្ញុំសង្ឃឹមថាវាគ្រាន់តែជាការបារម្ភរបស់ខ្ញុំ ប៉ុន្តែនៅពេលដែលប្រធាន UEFA និយាយថាកីឡដ្ឋានរបស់យើងស្ថិតក្នុងស្ថានភាពមិនប្រក្រតី ពួកយើងប្រឈមមុខនឹងការមិនចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ។ លោកCeferin បានរិះគន់កីឡដ្ឋានអ៊ីតាលីយ៉ាងខ្លាំង ហើយខ្ញុំយល់ស្របជាមួយគាត់។ Simonelli បាននិយាយថា “យើងនៅពីក្រោយប្រទេសផ្សេងទៀតទាំងអស់។ ក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយនេះ យើងបានសម្ពោធកីឡដ្ឋានចំនួន ៦ប៉ុណ្ណោះ ដែលក្នុងនោះមានតែ៣ ប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Serie A ។
ប្រទេសអ៊ីតាលីនិងតួកគីនឹងរៀបចំការប្រកួតក្នុងរយៈពេលប្រាំពីរឆ្នាំ ខណៈពេលដែលប្រទេសតួកគីមានកីឡាដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធស្ទើរតែរួចរាល់ហើយ បន្ទាប់ពីគម្រោងសាងសង់ជាតិដ៏ធំក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែប្រទេសអ៊ីតាលីកីឡដ្ឋានចំនួន ១០ មិនទាន់បានត្រៀមខ្លួនរួចជាស្រេច ឬក្នុងគម្រោងរៀបចំការប្រកួតដែលមាន២៤ក្រុម និង ៥១ប្រកួតនៅឡីយទេ។ ប្រធាន UEFA លោក Aleksander Ceferin កាលពីខែឧសភា បានហៅស្ថានភាពនេះថា ជាការអាម៉ាស់បំផុត។លោកបន្ថែមថា ប្រទេសអ៊ីតាលីរហូតមកដល់ពេលនេះមានហេដ្ឋារចនាសម្ព័ន្ធដ៏អាក្រក់និងដាច់ឆ្ងាតបំផុតបើធៀបទៅនឹងបណ្តាប្រទេសធំៗនៅអឺរ៉ុប៕
(English) ក្លិប Borussia Dortmund បានដាក់ចេញនូវច្បាប់ដ៏តឹងរ៉ឹងមួយនៅបន្ទប់ស្លៀកពាក់កីឡាករដោយរារាំងសមាជិកគ្រួសារមិនឲ្យចូលទៅក្នុងតំបន់នេះ បន្ទាប់ពីមានឧប្បត្តិហេតុពាក់ព័ន្ធនឹងឪពុករបស់ Jobe Bellingham អំឡុងពេលបើកការប្រកួត Bundesliga កាលពីថ្ងៃសៅរ៍ជាមួយ St Pauli ។ Dortmund បាននាំមុខ St. Pauli ដោយលទ្ធផល ៣-១ នៅនាទី៨៥ ប៉ុន្តែត្រូវបាន St Pauli តាមបានស្មើ៣-៣។
លទ្ធផលនេះបានធ្វេីឲ្យមានការខកចិត្តពីឪពុកម្តាយរបស់ Bellingham គឺលោក Mark និង Denise នៅពេលឃើញកូនប្រុសរបស់ពួកគេត្រូវបានប្តូរចេញនៅពាក់កណ្តាលតង់។ យោងតាមសារព័ត៌មាន Sky Sports លោក Mark Bellingham ដែលជាទីប្រឹក្សារបស់ Jobe បានប្រឈមមុខនឹងនាយកកីឡាលោក Sebastian Kehl បន្ទាប់ពីការប្រកួតដោយសម្តែងការព្រួយបារម្ភអំពីការប្តូរកីឡាករនិងការបំពេញការងាររបស់ក្រុម។
លោក Mark Bellingham បានធ្វើដំណើរពីប្រទេសអង់គ្លេស ដើម្បីមើលការប្រកួតកូនប្រុសរបស់គាត់ជាមួយ St. Pauli កាលពីថ្ងៃសៅរ៍ ប៉ុន្តែបានបង្កឱ្យមានបញ្ហានៅក្នុងតំបន់ហាមឃាត់នៃកីឡដ្ឋាន នៅពេលគាត់និយាយជាមួយនាយកកីឡា Sebastian Kehl ។ គាត់ត្រូវបានគេរាយការណ៍ថាបានសួររកមូលហេតុថា ហេតុអ្វីបានជាកូនប្រុសរបស់គាត់ត្រូវបានគេយកចេញនៅពាក់កណ្តាល។ នាយកគ្រប់គ្រងក្លិប លោក Lars Ricken នឹងមិនធ្វើអត្ថាធិប្បាយនៅពេលត្រូវបានសួរកាលពីថ្ងៃអាទិត្យនោះទេ ប៉ុន្តែបានប្រាប់ទូរទស្សន៍ Sky TV ថានឹងមានផលវិបាក។ លោកបានប្រកាសនៅថ្ងៃខាងមុខ មានតែកីឡាករ គ្រូបង្វឹក និងមន្ត្រីប៉ុណ្ណោះអាចចូលទៅកាន់បន្ទប់ចាក់សោរ។
ខ្ញុំមិនមានពេលសម្រាប់ការពិភាក្សានោះទេ។ យើងនឹងធានាថាយើងមិនមានការខឹងសម្បារជាថ្មីទៀតដោយការធ្វើអត្ថាធិប្បាយលើបញ្ហាបែបនេះទេ។ Kehl បានប្រាប់កាសែត Bild មួយថ្ងៃមុនថា តំបន់សកម្មគឺត្រូវបានរឹតបន្តឹងសម្រាប់កីឡាករ គ្រូបង្វឹក និងមន្ត្រី មិនមែនគ្រួសារ ឬភ្នាក់ងារទេ។ វានឹងមិនកើតឡើងម្តងទៀតទេ។ នោះហើយជាអ្វីដែលយើងបានប្រាប់យ៉ាងច្បាស់ដល់ភាគីពាក់ព័ន្ធទាំងអស់៕
(English) ក្រៅពីព្យាករណ៍ចំណាត់ថ្នាក់ក្លឹបបាល់ទាត់ Premier League កុំព្យូទ័រ Supercomputer ក៏បានព្យាករណ៍វាសនាគ្រូបង្វឹក ដែលត្រូវបានបណ្តេញចេញផង ដែរដែលក្នុងនោះមានគ្រូបង្វឹកចំ៥នួនប្រាំរូបមានភាគរយខ្ពស់បំផុតក្នុងការបណ្តេញចេញក្នុងរដូវកាលថ្មីនេះ។ គ្រូបង្វឹកទាំងនោះរួមមានៈ
១-លោក Daniel Farke គ្រូបង្វឹកក្លឹប Leeds
លោក Daniel Farke ត្រូវបានគេព្យាករណ៍ថានឹងត្រូវបណ្តេញចេញពីតំណែងមុនគេក្នុងរដូវកាល Premier League ថ្មី បន្ទាប់ពីដឹកនាំក្លឹបឡើងមកលីគកំពូលជាមួយនឹងពិន្ទុ១០០ក្នុងក្របខ័ណ្ឌ Championship នាំមុខក្រុម Burnley ដោយសារគ្រាប់បាល់ខុសគ្នា។ ២ប្រកួតកន្លងមកគឺឈ្នះ១ស្មី១ ឈរចំណាត់ថ្នាក់លេខ១២ក្នុងតារាង។
កត្តាហានិភ័យសម្រាប់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រួមមានការបរាជ័យក្នុង Premier League ពីមុនគឺឈ្នះ ៦ដងក្នុងការប្រកួតលីកចំនួន ៤៩ក្នុងអំឡុងពេលដែលលោកដឹកនាំក្រុម Norwich City រួមទាំងការកាត់ចោលចំនួនពីរ។
២-លោកKeith Andrews គ្រូបង្វឹកក្លឹប Brentford លោកKeith Andrews បានចូលមកជំនួសតំណែងលោក Thomas Frank ដែលបានចាកចេញ ទៅ Tottenham Hotspur ។
២ប្រកួតកន្លងមកគឺឈ្នះ១ស្មី១ ឈរចំណាត់ថ្នាក់លេខ១០ក្នុងតារាង។Andrews ត្រូវបានគេព្យាករថានឹងត្រូវបណ្តេញចេញដោយសារតែគ្មានបទពិសោធពីមុន។
៣-លោក Ruben Amorim គ្រូបង្វឹករបស់Manchester United
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ ទទួលបានត្រឹមតែ៩ពិន្ទុប៉ុណ្ណោះពីខែធ្នូដល់ខែឧសភា បន្ទាប់ពីចូលមកជំនួសតំណែងលោក Erik ten Hag ដែលជារយៈពេលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ Manchester United នាពេលថ្មីៗនេះ។
២ប្រកួតកន្លងមកគឺចាញ់១ស្មី១ ឈរចំណាត់ថ្នាក់លេខ១៦ក្នុងតារាង។
គាត់ក៏បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ក្រោមស្នាដៃក្រុម Tottenham ផងដែរ។ អតីតអ្នកចាត់ការ Lisbon ត្រូវបានគេគាំទ្រនៅក្នុងទីផ្សារដោះដូរកីឡាករ ប៉ុន្តែប្រឈមនឹងហានិភ័យនៃការបាត់បង់ការងាររបស់គាត់ ដោយសារតែការប្រកួតដំបូងដ៏លំបាក និងសម្ពាធភ្លាមៗ។
៤-លោកRegis Le Bris គ្រូបង្វឹក Sunderland
អ្នកចាត់ការសញ្ជាតិបារាំងបានដឹកនាំ Sunderland ឈ្នះការប្រកួតជម្រុះChampionship និងត្រលប់មកក្របខ័ណ្ឌកំពូលវិញជាលើកដំបូងក្នុងរយៈពេល១០ ឆ្នាំ។ ២ប្រកួតកន្លងមកគឺឈ្នះ១ស្មី១ ឈរចំណាត់ថ្នាក់លេខ ៧ក្នុងតារាង។
គាត់ត្រូវបានគេគាំទ្រនៅក្នុងទីផ្សារផ្ទេរ ប៉ុន្តែមានហានិភ័យនៃការបាត់បង់ការងាររបស់គាត់ដោយសារតែគ្មានបទពិសោធន៍។ Opta Analyst បានព្យាករណ៍ថា Sunderland ជាក្លឹបមួយក្នុងចំណោមក្លឹបដែលរំពឹងថានឹងត្រូវកាត់ចោលនៅរដូវកាលនេះ។ ២ប្រកួតកន្លងមកគឺឈ្នះ១ស្មី១ ឈរចំណាត់ថ្នាក់លេខ ៧ក្នុងតារាង។
៥-លោកScott Parker គ្រូនបង្វឹកក្លឹប Burnley
ការផ្សងព្រេងពីមុនៗមករបស់លោកScott Parker នៅPremier League បានបញ្ចប់ដោយការបណ្តេញចេញ ឬត្រូវកាត់ចោល ហើយគាត់ត្រូវបានគេព្យាករណ៍ថាប្រឈមមុខនឹងបញ្ហាទាំងពីរនេះ ជាមួយក្រុម Burnley នៅរដូវកាលនេះ។
២ប្រកួតកន្លងមកគឺឈ្នះ១ស្មី១ ឈរចំណាត់ថ្នាក់លេខ១១ក្នុងតារាង។
កត្តាហានិភ័យមួយចំនួនដែលគ្របដណ្តប់លើគាត់រួមមាន រោគសញ្ញាក្រុមដែលទើបនឹងឡីងមកនិងកង្វះការសម្របខ្លួនតាមយុទ្ធសាស្ត្ររបស់គាត់ ដើម្បីទប់ទល់នឹងភាពខ្លាំងនៃក្រុមកំពូល៕
(English) ទោះបី Cristiano Ronaldo មិនបានជួយឲ្យ Al Nassr ឈ្នះពាន Saudi Super Cup តែរូបគេត្រូវបានគេបញ្ចូលឈ្មោះទៅក្នុងសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្របាល់ទាត់ម្តងទៀត ជាកីឡាករដំបូងគេ និងតែម្នាក់គត់ដែលស៊ុតបញ្ចូលទីបាន១០០គ្រាប់ ឬច្រើនជាងនេះសម្រាប់ក្លិបបួនផ្សេងៗគ្នា។ Ronaldo រកបានមួយគ្រាប់ទៀត ប៉ុន្តែមិត្តរួមក្រុមរបស់គាត់ Abdullah Al-Khaibari ធ្វើមិនបាន បណ្តាលឲ្យក្លឹបរបស់គាត់ចាញ់ Al Ahliដោយលទ្ធផល៥-៣ (កាត់ក្តីដោយការទាត់បាល់ប៉េណាល់ទីបន្ទាប់ពីប្រកួត២-២) ដើម្បីលើកពានដំបូងនៃរដូវកាលអារ៉ាប៊ីសាអូឌីត។
តារាឆ្នើមវ័យ៤០ឆ្នាំរូបនេះបានឈានដល់ចំណុចកំពូលដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីរកបានគ្រាប់បាល់ទី១០០របស់គាត់សម្រាប់ក្លិប Al-Nassr និងជាគ្រាប់បាល់ទី៩៤០ក្នុងអាជីពរបស់គេ។ ព្រឹត្ដិការណ៍ចុងក្រោយបង្អស់បានកើតឡើងក្នុងអំឡុងពេលជំនួបរវាងក្រុម Al-Nassr របស់ Saudi Super Cup ដែលការស៊ុតបាល់ប៉េណាល់ទី។
ឯតទគ្គកម្មដ៏គួរឲ្យកត់សម្គាល់របស់ Ronaldo បានកេីតមាននៅក្នុងក្លិបល្បីៗចំនួនបួនរួមមាន៖
១- Real Madrid ខ្សែប្រយុទ្ធ Ronaldo ស៊ុតបញ្ចូលទីបាន ៤៥១គ្រាប់ក្នុង៤៣៨ ប្រកួត ដែលគាត់បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ក្លឹប និងឈ្នះពានរង្វាន់ UEFA Champions League ចំនួន៤ដង។
២- Manchester United ស៊ុតបញ្ចូលទីបាន១៤៥ គ្រាប់ក្នុង ៣៤៦ប្រកួតគ្រាប់ ក្នុងការស្នាក់នៅទីនោះ២ដង។
៣- Juventus ស៊ុតបានគ្រាប់ក្នុង១៣៤ ប្រកួត។
៤- Al-Nassr ស៊ុតបាល់បាន ១០០គ្រាប់ក្នុង១១៣ប្រកួត៕
ព័ត៌មានកីឡាជាតិ
(English)
ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ មានមោទនភាពចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា លើការសហការឧបត្ថម្ភពីក្រុមហ៊ុន ប្រាយវិកថឹរី មេគង្គ ភេត្រូលៀម អ៊ីមផត អិចផត ខូអិលធីឌី BVM Petroleum ដែលជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្នុងការគាំទ្រកីឡាបាល់ទាត់កម្ពុជា និងការអភិវឌ្ឍសហគមន៍។
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម គឺជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេមួយក្នុងវិស័យនាំចូល ចែកចាយ និងលក់រាយប្រេងឥន្ធនៈ តាំងពីឆ្នាំ ២០០៨។ ប៊ីវីអឹម ត្រូវបានបង្កើតឡើងដោយម្ចាស់ភាគហ៊ុនកម្ពុជា និងទទួលស្គាល់ដោយរាជរដ្ឋាភិបាល មានឯកទេសក្នុងការនាំចូល លក់ និងចែកចាយប្រេងសាំង និងប្រេងម៉ាស៊ូតគុណភាពខ្ពស់។ ក្នុងនាមជាក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកដែលមានឈានមុខ ប៊ីវីអឹម មានតម្លៃដូចគ្នានឹងកីឡាបាល់ទាត់ ដោយផ្តោតលើថាមពល ក្តីស្រឡាញ់ និងការរីកចម្រើន។
ដូចដែលប្រេងឥន្ធនៈជំរុញការដឹកជញ្ជូន និងការអភិវឌ្ឍនៅទូទាំងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការនេះជាមួយក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ មានបំណងជំរុញក្តីសុបិនរបស់យុវកីឡាករ បង្កើនសក្តានុពលសហគមន៍ និងគាំទ្រការអភិវឌ្ឍកីឡាបាល់ទាត់កម្ពុជា។ យើងរួមគ្នា នឹងបំពេញក្តីស្រឡាញ់ និងជំរុញភាពជោគជ័យ ទាំងលើទីលាន និងក្រៅទីលាន!
(English) ក្រុមហ៊ុន Starbucks បានបើកហាងកាហ្វេ Starbucks ធំបំផុតកាលពីថ្ងៃសុក្រនៅក្នុងកីឡដ្ឋាន Santiago Bernabéu  របស់ក្លិប Real Madrid។ វានឹងក្លាយជាទីតាំងហាងកាហ្វេដំបូងគេនៅក្នុងកីឡដ្ឋានបាល់ទាត់នៅទូទាំងទ្វីបអឺរ៉ុប។ ហាងនេះមានទំហំធំទូលាយ កម្ពស់ពីរជាន់ ដែលផ្តល់ជូនអតិថិជននូវទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល នៃកីឡដ្ឋាន។
សកម្មភាពនៅហាងកាហ្វេ Starbucks នេះនឹងត្រូវបានដឹកនាំដោយ អ្នកជំនាញវិជ្ជាជីវៈផ្តាច់មុខពីក្រុមហ៊ុនផ្ទាល់ មុនពេលចូលរួមជាមួយក្រុមហ៊ុនយក្សដែលមានមូលដ្ឋាននៅទីក្រុង Seattle ការបណ្តុះបណ្តាលជំនាញ និងបានចូលរួមក្នុងការប្រកួតជើងឯកផលិតកាហ្វេអន្តរជាតិផ្សេងៗ។ ហាងនេះក្លាយជាគម្រោងទី២២២ និងជាគម្រោងមហិច្ឆតាបំផុតរបស់ក្រុមហ៊ុន Starbucks នៅក្នុងប្រទេសអេស្ប៉ាញ។ ពួកគេបានធ្វើការបណ្តាក់ទុនយ៉ាងសំខាន់ ហើយជាមួយនឹងការមកដល់របស់ពួកគេនៅកីទ្បដ្ឋាន Santiago Bernabéu ដែលពួកគេមានបំណងបង្កើតចំណងតែមួយគត់ជាមួយម៉ាកយីហោ និងរដ្ឋធានីអេស្ប៉ាញ៕
ព័ត៌មានកីឡាអាស៊ី
(English) ខ្សែការពារជម្រើសជាតិវៀតណាម Bùi Hoàng Việt Anh របស់ក្លិប Cong An Hanoi FC នឹងត្រូវសម្រាកព្យាបាលរបួសចិញ្ចើម ២ ឬ ៣ សប្តាហ៍ បន្ទាប់ពីរូបគេបានប៉ះទង្គិចគ្នាជាមួយនឹងខ្សែប្រយុទ្ធ Matheus Fornazari របស់ BG Pathum United អំទ្បុងពេលការប្រកួតជម្រុះក្នុងពូល A នៃពានរង្វាន់ ASEAN Club Championship កាលពីយប់មិញ។
ជាការពិតណាស់! បញ្ហាខាងលើនេះកើតទ្បើង បន្ទាប់ពីខ្សែប្រយុទ្ធ Matheus Fornazari បានទាត់កាប់ចានមួយជើងចំពីមុខរបស់ខ្សែការពារ Bùi Hoàng Việt Anh ដែលព្យាយាមតែតបាល់ចេញ។ Bùi Hoàng Việt Anh ត្រូវបានផ្លាស់ប្តូរចេញភ្លាមៗនៅទី ៤៦ ក្នុងតង់ទី ១ ដោយចិញ្ចើមរបស់រូបគេបែកធ្ងន់ធ្ងរពេក ក្រោយពីប៉ះទង្គិចគ្នា ខណៈដែល Matheus Fornazari ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហម។
យ៉ាងណា ក្រោយពីបញ្ចប់ការប្រកួតដែលក្រុម BG Pathum United បានវាយបកយកឈ្នះលើ Cong An Hanoi FC ២-១ នៅក្នុងប្រកួតជម្រុះក្នុងពូល A នៃពានរង្វាន់លើនេះ Bùi Hoàng Việt Anh បាន add story បង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយបញ្ជាក់ថា៖ រូបគេដេរចិញ្ចើមអស់ ១៤ ថ្នេរ ហើយប្រហែលជាត្រូវសម្រាកព្យាបាល ២ ឬ ៣ សប្តាហ៍ឯណោះ។ មានន័យថារូបគេនឹងត្រូវអវត្តមានក្នុងការប្រកួតលីគកំពូលវៀតណាម V-League 1 ដែលក្រុម Cong An Hanoi FC ត្រូវប៉ះគ្នាជាមួយ Binh Duong នាថ្ងៃអាទិត្យនេះ៕
ប្រភព៖ Ballthai