ads
(English) តើកីឡាកររូបណាទទួលកាតក្រហមលឿនបំផុត ក្នុងប្រវត្តិសាស្ត្រលីគកំពូលអឺរ៉ុប?
២៩-តុលា-២០២៥

(English) ការទទួលបានកាតក្រហមគឺជារឿងដ៏គួរឱ្យខ្លាចបំផុតសម្រាប់កីឡាករបាល់ទាត់។ កីឡាករគ្រប់រូបព្យាយាមអស់ពីសមត្ថភាពដើម្បីជៀសវាងការពិន័យកាតក្រហមនៅក្នុងការប្រកួតនីមួយៗ។ យោងតាមការចេញផ្សាយរបស់គេហទំព័រ Tribuna កាលពីថ្ងៃទី ២៧ តុលា ២០២៥​បានឲ្យដឹងថា Keith Gillespie ​មិន​ត្រឹម​តែ​ជា​​កីឡាករ ដែលទទួលបានកាត​ក្រហម​លឿន​បំផុត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រហែល​ជា​កាត​ក្រហម​ចម្លែក​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​លីគ​កំពូល​ទាំង ៥ របស់​អឺរ៉ុប​។

កីឡាករ​អៀរឡង់​ខាងជើង​រូប​នេះ​មាន​អាជីព​ដ៏​ល្អ​មួយ ដោយ​បាន​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ចំនួន ៨៦ លើក និង​លេង​ឲ្យ​ក្លឹបធំៗ​ដូច​ជា Man United, Newcastle United និង Blackburn Rovers។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ពិត​ជា​ទទួលបានកំណត់ត្រា​អាក្រក់​មួយ។ គាត់ បាន​បង្កើត​កំណត់ត្រា​អាក្រក់បំផុតនៅ​ Premier League ក្នុង​ឆ្នាំ ២០០៧ គឺទទួលបានកាតក្រហមលឿនបំផុតនៅវិនាទី០០ នៅ​ពេល​ដែល​គាត់​កំពុង​លេង​ឲ្យ Sheffield United។

នៅក្នុងការប្រកួតក្រុមរបស់គាត់ Sheffield ទល់នឹងក្រុម Reading កីឡាករ Gillespie ត្រូវបានដាក់ឲ្យលេងជាកីឡាករបម្រុងនៅតង់ទីពីរ។ ពេលគាត់ចូលមកដល់ទីលានភ្លាម ខ្សែបម្រើស្លាបអង់គ្លេសរូបនេះបានបាត់បង់ស្មារតី ហើយបានប្រើកែងដៃវាយកីឡាករក្រុមប្រឆាំង Stephen Hunt ចំមុខ ហើយអាជ្ញាកណ្តាលបានបណ្តេញ Gillespie ចេញភ្លាមៗ។ខាងក្រោមនេះគឺជាកីឡាករ៩រូបផ្សេងទៀតដែលទទួលបានកាតក្រហមលឿនបំផុតៈ

១-កីឡាករ Jean-Clair Todibo ក្លឹបNice ទទួលកាតក្រហម ៩វិនាទី រដូវកាល២០២២-២៣។

២-កីឡាករ  Giuseppe Lorenzo ក្លឹបAtalanta ទទួលកាតក្រហម ១០វិនាទី រដូវកាល១៩៩០។

៣- កីឡាករ Giulio Migliaccio  ក្លឹបAtalantaទទួលកាតក្រហម ៣២វិនាទី រដូវកាល២០១៥។

៤- កីឡាករ Allan Nyom  ក្លឹបGetafeទទួលកាតក្រហម ៣៧វិនាទី រដូវកាល២០២៤-២៥។

៥- កីឡាករ Dave Kitson  ក្លឹបReading ទទួលកាតក្រហម ៣៧វិនាទី រដូវកាល២០០៧-០៨។

៦- កីឡាករ Steven Gerrard  ក្លឹបLiverpool ទទួលកាតក្រហម ៣៨វិនាទី រដូវកាល២០១៤-១៥។

៧- កីឡាករ Moise Kean   ក្លឹបFiorentina ទទួលកាតក្រហម៤០វិនាទី រដូវកាល២០២៣-២៤។

៨- កីឡាករ Marcel Titsch Rivero ក្លឹបFrankfurtទទួលកាតក្រហម៤៣វិនាទី រដូវកាល២០១០-១១។

៩- កីឡាករ Benjamin Mendy  ក្លឹបManchester City ទទួលកាតក្រហម៤៧វិនាទី រដូវកាល២០១៥-១៦។

ads