(English) កីទ្បាករកូនកាត់ថៃ-អង់គ្លេស Jude Soonsup-Bell បានទទួលយកជាផ្លូវការនូវការកោះហៅឱ្យតំណាងក្រុមជម្រើសជាតិថៃ សម្រាប់ការប្រកួត FIFA Matchday ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ Jude Soonsup-Bell ដែលមានវ័យ ២១ ឆ្នាំរូបនេះគឺមានឪពុកជនជាតិអង់គ្លេស និងម្តាយជាជនជាតិថៃ មានសិទ្ធិលេងតំណាងឱ្យក្រុមជម្រើសជាតិអង់គ្លេស និងថៃ ប៉ុន្តែរូបគេជ្រើសរើសលេងឱ្យក្រុមជម្រើសជាតិថៃ។

ជាមួយគ្នានេះដែរ ប្រធានសមាគមកីឡាបាល់ទាត់ថៃ Madame Pang បានបញ្ជាក់ថា៖ នីតិវិធីរដ្ឋបាល និងលិខិតឆ្លងដែនរបស់ Jude កំពុងដំណើរការរួចរាល់ហើយ ដើម្បីធានាថារូបគេអាចបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមជម្រើសជាតិថៃ ក្នុងពេលឆាប់ៗនេះ។
Jude Soonsup-Bell ធ្លាប់ត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងដែលមានទេពកោសល្យវាយលុកដ៏ភ្លឺស្វាងបំផុតរបស់អង់គ្លេស Jude ពីមុនបានលេងតំណាងឱ្យប្រទេសអង់គ្លេសកម្រិតយុវជនអាយុក្រោម ១៥ ឆ្នាំដល់ ១៩ ឆ្នាំ (២០១៩-២០២១) បានឆ្លងកាត់ Chelsea Academy (២០២១/២២) ក្រោយមកបានចូលរួមជាមួយ Tottenham Hotspur (២០២២/២៣) ហើយឥឡូវនេះលេងឱ្យ Grimsby Town FC ក្នុង League Two របស់ប្រទេសអង់គ្លេស៕

ប្រភព៖ ASEANFOOTBALL