(English) ក្រុម Paris Saint-Germain ដែលជាម្ចាស់ជើងឯក Champions League រកប្រាក់ចំណូលបានជាង ៩៧៦លានដុល្លារ កាលពីរដូវកាលមុន។ តួលេខដែលចេញផ្សាយដោយក្លិបកាលពីថ្ងៃអង្គារ បានឲ្យដឹងថា ប្រាក់ចំណូលទាំងនេះបានមកពី ប្រាក់ចំណូលថ្ងៃប្រកួតជាង២០៣លានដុល្លារ និងប្រាក់ចំណូលពាណិជ្ជកម្មចំនួន ជាង៤២៧លានដុល្លារ រួមនឹងដៃគូថ្មីចំនួនប្រាំមួយផ្សេងទៀត។

តួលេខទាំងនេះរួមមានក្រុមបាល់ទាត់បុរស និងនារី ក៏ដូចជាក្រុមបាល់ទះ និងយូដូ។ បើប្រៀបធៀប ប្រាក់ចំណូលសម្រាប់រដូវកាល២០២៣-២៤ គឺជាង៩៣៨ លានដុល្លារដែលជាចំនួនខ្ពស់បំផុតទីបីនៅក្នុងបាល់ទាត់អឺរ៉ុប។ ក្រុមបុរសរបស់ PSG បានឈ្នះពានរង្វាន់ក្នុងស្រុកពីរ និងឈ្នះពានរង្វាន់ Champions League ជាលើកដំបូងដោយយកឈ្នះ Inter ៥-០ នៅវគ្គផ្តាច់ព្រ័ត្រ ដែលផ្តល់ឱ្យអ្នកវិនិយោគកាតា QSI របស់ក្លឹបនូវពានរង្វាន់ដែលខ្លួនប្រាថ្នាបន្ទាប់ពីបានទិញយកក្លឹបនេះក្នុងខែមិថុនា ឆ្នាំ ២០១១។
ក្លិបនេះត្រូវបានវាយតម្លៃដោយទស្សនាវដ្តី Forbes ថាមានទឹកប្រាក់សរុបចំនួនជាង៤,៦ពាន់លានដុល្លារក្នុងខែឧសភា ស្ថិតនៅលំដាប់ទីប្រាំពីរក្នុងចំណោមក្រុមបាល់ទាត់ដែលមានតម្លៃបំផុតរបស់ពិភពលោក។ ក្លឹប Real Madrid នាំមុខគេជាមួយនឹងទឹកប្រាក់ ៦,៧៥ ពាន់លានដុល្លារ បន្ទាប់មកគឺក្លឹប Manchester United (៦,៦ ពាន់លានដុល្លារ) និងក្លឹបជើងឯកអេស្ប៉ាញ Barcelona (៥,៦៥ ពាន់លានដុល្លារ)៕
ប្រភព៖ AP