ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២០-សីហា-២០២៥
(English) Salah ឈ្នះពានកីឡាករឆ្នើម PFA

(English) Mohamed Salah របស់ក្លិប Liverpool បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមកីឡាបាល់ទាត់អាជីព (PFA) កាលពីថ្ងៃអង្គារ ធ្វើឲ្យកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ ក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់បីដង។ Salah ដែលបានចូលរួមជាមួយ Liverpool កាលពីឆ្នាំ២០១៧  គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League កាលពីរដូវកាលមុន ដោយស៊ុតបាន២៩គ្រាប់និងជួយមិត្តរួមក្រុមបានចំនួន១៨ដង ។ គាត់បានដើរតួយ៉ាងសំខាន់ក្នុងក្រុមដែលបានឈ្នះពានលីក ដោយមាន១០ពិន្ទុនាំមុខក្រុមរងជើងឯក Arsenal ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលនៃក្របខណ្ឌ Premier League ស្បែកជើងមាសសម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេ និងពានរង្វាន់ Playmaker សម្រាប់ការបញ្ជូនបាល់ច្រើនបំផុតដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់ទាំងបីក្នុងរដូវកាលតែមួយ។

Salah បានឈ្នះពានរង្វាន់ PFA ជាលើកដំបូងក្នុងឆ្នាំ ២០១៨បន្ទាប់ពីរដូវកាលដំបូងរបស់គាត់នៅ Liverpool ហើយម្តងទៀតនៅឆ្នាំ២០២២ ហើយនៅឆ្នាំនេះបានចេញមកនៅលើកំពូលនៃបញ្ជីជ្រើសរើសបុរសចំនួន៦នាក់ដែលត្រូវបានបោះឆ្នោតឱ្យដោយសមាជិក PFA មកពី៩២ ក្រុម Premier League និង Football League ។ បញ្ជីសម្រាំងទាំង៦នោះរួមមានមិត្តរួមក្រុម របស់គាត់ Alexis Mac Allister រួមជាមួយនឹង Alexander Isak របស់ Newcastle United, Bruno Fernandes របស់ Manchester United, Declan Rice របស់ Arsenal និង Cole Palmer របស់ Chelsea ។ Salah បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយ Liverpool ក្នុងខែមេសា ដោយបញ្ចប់ការរំពឹងទុកជាច្រើនខែដែលភ្ជាប់គាត់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Saudi Pro League ។

ជាមួយគ្នានេះដែរ ខ្សែបម្រើ Aston Villa និងអង់គ្លេស Morgan Rogers ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ បន្ទាប់ពីកីឡាករវ័យ២៣ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន៨ គ្រាប់ក្នុងការប្រកួត ៣៧ ប្រកួតកាលពីរដូវកាលមុន និងស៊ុតបញ្ចូលទីបាន ៤គ្រាប់នៅ Champions League រួមទាំងការស៊ុតបញ្ចូលទីបីគ្រាប់ Hat-trick ទល់នឹង Celtic ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៩-សីហា-២០២៥
(English) FIFA គ្រោងប្រកាសផែនការថ្មីសម្រាប់ Club World Cup

(English) យោងតាមរបាយការណ៍មួយដែលត្រូវបានគេហទំព័រ Legit.com ដកស្រង់យកមកចុះផ្សាយនៅថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA កំពុងពិចារណារៀបចំការប្រកួតពានរង្វាន់ Club World Cup រៀងរាល់ពីរឆ្នាំម្តង ដោយចាប់ផ្តើមនៅឆ្នាំ២០២៩។

គំនិតស្នើឱ្យមានការផ្លាស់ប្តូរបែបនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រតិទិនបាល់ទាត់អន្តរជាតិដែលបានរៀបចំរួចហើយ ហើយទំនងជាប្រឈមមុខនឹងការប្រឆាំងពី UEFA និង Premier League ផងដែរ ។  របាយការណ៍ក៏បានបង្ហាញដែរថា ក្លឹបកំពូលៗនៅអឺរ៉ុបដូចជា Real Madrid, Barcelona, Manchester United, Liverpool និង Napoli កំពុងជំរុញឱ្យមានទម្រង់លេងរយៈពេលពីរឆ្នាំម្តង។

សំណីរចង់ឲ្យមានការប្រកួត២ឆ្នាំម្តង ​ក៏ដោយសារតែសក្ដានុពល​នៃ​ប្រាក់​ចំណូល សម្រាប់ក្លិបដែលឈ្នះពាន Chelsea អាច​រក​បានប្រាក់ចំណូលជាង ១២៥ លានដុល្លារ។ ទោះបីជា FIFA មិនមានគម្រោងសម្រាប់ការប្រកួតឆ្នាំ២០២៧ ក៏ដោយ ក៏មានការពិភាក្សាអំពីការរៀបចំការប្រកួតបន្ថែមនៅឆ្នាំ២០៣១។ នេះបើយោងតាមរបាយការណ៍ Tribuna ។

FIFA ក៏កំពុងពិនិត្យមើលច្បាប់ប្រកួតជម្រុះសម្រាប់ឆ្នាំ២០២៩ ផងដែរ ដែលអាចបញ្ចប់ច្បាប់ដែលបានដាក់ចេញនូវការកំណត់ក្លិបពីរក្នុងមួយប្រទេស និងពង្រីកការប្រកួតដល់ ៤៨ក្រុម ស្របតាមទម្រង់ការប្រកួតបាល់ទាត់ពិភពលោកបុរស និងនារី។ ដំណើរការដេញថ្លៃជាផ្លូវការសម្រាប់ម្ចាស់ផ្ទះនាពេលអនាគតត្រូវបានគ្រោងទុក បន្ទាប់ពីការជ្រើសរើសរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះដោយគ្មានការដេញថ្លៃ។ កាតា អេស្បាញ និងម៉ារ៉ុក ចាប់អារម្មណ៍ធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៩៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៩-សីហា-២០២៥
(English) Premier League ចំណាយ​ច្រើន​ជាង​លីគ​ធំៗ​នៅ​អឺរ៉ុបបូក​បញ្ចូល​គ្នា

(English) ក្លិប Premier League នៅតែចំណាយច្រើនជាងក្លិបបាល់ទាត់នៅក្នុងលីគធំៗរបស់ទ្វីបអឺរ៉ុប។ ការវិនិយោគផ្ទេរកីឡាករជារៀងរាល់ឆ្នាំរបស់ Premier League តែងតែលើសពីការចំណាយសរុបរបស់ក្របខណ្ឌកំពូលអឺរ៉ុបគឺ Serie A, អាល្លឺម៉ង់ Bundesliga បារាំង Ligue 1 និងអេស្ប៉ាញ La Liga ។ ការចុះហត្ថលេខាដ៏ថ្លៃធំបំផុតទាំង៣នៅ Premier League មកទល់ពេលនេះគឺកីឡាករ Florian Wirtz ( Leverkusen ទៅ Liverpool) តម្លៃជាង១៥៦លានដុល្លារ។ កីឡាករ Hugo Ekitike (Frankfurt ទៅ Liverpool) តម្លៃជាង១០៦លានដុល្លារ កីឡាករ Benjamin Ses ( Leipzig ទៅ Manchester United)តម្លៃជាង៩៩លានដុល្លារ ។

សម្រាប់រដូវកាលដោះដូរកីឡាករ ២០២៥នេះ ក្លឹបបាល់ទាត់ទាំងអស់នៅ Premier League ចំណាយអស់ជាង៣ពាន់លានដុល្លារខណៈពួកគេប្រមូលលុយមកវិញពីការលក់កីឡាករបានត្រឹមតែ១,៧ ពាន់លានដុល្លារ។ជាការកក់សម្គាល់ក្លឹបបាល់ទាត់អ៊ីតាលីស៊េរីA ចំណាយច្រីនលំដាប់ទី២ គឺជាង ១,០៥ពាន់លានដុល្លារ តែប្រមូលលុយមកវិញបានច្រីនជាងការចំណាយគឺជាង ១,១ពាន់លានដុល្លារ។ ដោយឡែកមានតែលីគកំពូលអ៊ឺរ៉ុបមួយគត់គឺ La Liga ដែលមានការចំណាយសុទ្ធត្រឹមតែ៤៧លានដុល្លារប៉ុណ្ណោះ។ La Liga បានចំណាយលុយទិញកីឡាកតចំនួន៦១០លានដុល្លារ តែលក់វិញបាន៥៦២ លានដុល្លារ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៨-សីហា-២០២៥
(English) Newcastle United ទិញកីឡាករតម្លៃជាង ៥០ លានដុល្លារពី Aston Villa

(English) ក្លិប Newcastle United បានបញ្ជាក់ពីការចុះហត្ថលេខាទិញកីឡាករ Jacob Ramsey ពី Aston Villa ក្នុងកិច្ចព្រមព្រៀងតម្លៃជាង ៥២ លានដុល្លារ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំ និងក្លាយជាសមាជិកថ្មីទី៤ នៅក្នុងទីផ្សារដោះដូររដូវក្តៅ។

Ramsey បាននៅជាមួយក្លិប Aston Villa តាំងពីអាយុ ៦ ឆ្នាំនិងបង្ហាញខ្លួនបាន ១៦៧ ប្រកួតនិងស៊ុតបាល់បាន ១៧ គ្រាប់។ Ramsey នឹងពាក់អាវលេខ ៤១ នៅកីឡដ្ឋាន St James’ Park ដូចដែលរូបគេបានធ្វើនៅ Villa ការលក់កីឡាករបញ្ចប់ការសិក្សា Ramsey តំណាងឱ្យប្រាក់ចំណេញសុទ្ធសម្រាប់ Aston Villa ដែលចង់លក់កីឡាករដើម្បីជួយសង្គ្រោះស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ (FFP) ។

Ramsey ដែលជាគោលដៅរយៈពេលវែងសម្រាប់ Newcastle នៅសល់រយៈពេលពីរឆ្នាំទៀតក្នុងកិច្ចសន្យាជាមួយ Villa ។ បន្ទាប់ពីចុះហត្ថលេខារួចរាល់ Jacob Ramsey បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា៖ «ខ្ញុំរីករាយដែលបានមកទីនេះ។ វាជារឿងឆ្កួតៗពីរទៅបីថ្ងៃ ប៉ុន្តែខ្ញុំពិតជារីករាយដែលបាននៅទីនេះ ហើយខ្ញុំមិនអាចរង់ចាំដើម្បីចាប់ផ្តើមការប្រកួតបានទេ»៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៨-សីហា-២០២៥
(English) Haaland ស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man City នៅ Premier League

(English) ខ្សែប្រយុទ្ធ Erling Haaland បានក្លាយជាកីឡាករទីមួយ ដែលស៊ុតបាល់បញ្ចូលទីច្រីនជាងគេ របស់ក្លិប Manchester City នៅក្នុងក្របខណ្ឌកំពូលអង់គ្លេស English Premier League ក្រោមការដឹកនាំរបស់លោក Pep Guardiola។ សម្រាប់ការបើករដូវកាលថ្មីនេះ Haaland ស៊ុតបញ្ចូលទីបាន ២គ្រាប់ម្នាក់ឯង ជួយឲ្យមេឃខៀវយកឈ្នះ Wolves ដោយលទ្ធផល ៤-០ កាពីចុងសប្តាហ៍មុន។

គិតមកត្រឹមពេលនេះ Haaland ស៊ុតបញ្ចូលទីបាន៨៦គ្រាប់នៅ Premier League សម្រាប់ក្លឹប Manchester City ក្នុងការបង្ហាញវត្តមាន៩៨ប្រកួតរបស់គាត់។ គ្មាន​កីឡាករ​ណា​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​នេះទេនៅក្នុងលីគ ក្រោម​ការ​ដឹកនាំ​របស់​លោក Guardiola ទេ។ Haaland បានវ៉ាដាច់កំណត់ត្រា Raheem Sterling ដែលបានស៊ុតបញ្ចូលទីបាន៨៥គ្រាប់ក្នុង១៩៤ ប្រកួត Premier League សម្រាប់ Man City ។ ចំណាត់ថ្នាក់លេខ៣គឺ Sergio Aguero ដែលមាន ៨២ គ្រាប់ក្នុង ១២៥ ប្រកួត៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
១៨-សីហា-២០២៥
(English) 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 នឹងអវត្តមាន ១ ខែ ដោយសាររងរបួសសរសៃចំហៀងផ្នែកខាងក្នុងជង្គង់

(English)

សេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក (Peak Sports) បានឱ្យដឹងថាកីទ្បាករ 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 របស់ក្លិបវិសាខា បានរងរបួសសរសៃចំហៀងផ្នែកខាងក្នុងជង្គង់ 𝙼𝙲𝙻 អំទ្បុងពេលការប្រកួតរវាងសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ និងវិសាខា ក្នុងសប្តាហ៍ទី ១ នៃលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៥-២៦ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ។ កីទ្បាករសញ្ជាតិប្រេស៊ីលវ័យ ២៨ ឆ្នាំរូបនេះហាក់បីជាមានបញ្ហារបួសខាងលើនេះនៅនាទី ១៨ មកម្ល៉េះ ហើយរូបគេហាក់បីជាព្យាយាមលេងទាំងឈឺចាប់រហូតដល់ទី ២៥ ទើបបង្ខំចិត្តផ្លាស់ចេញតែម្តង។ បញ្ហាខាងលើនេះ 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 នឹងត្រូវសម្រាកព្យាបាលរបួសសរសៃចំហៀងផ្នែកខាងក្នុងជង្គង់ 𝙼𝙲𝙻 ប្រហែលជា ១ ខែឯណោះ។ នេះបើយោងតាមការបង្ហើបពីសាមីខ្លួនមកកាន់សារព័ត៌មានក្នុងស្រុក (Peak Sports)។ មានន័យថា 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 នឹងខកខានការប្រកួត ពេលក្រុមប៉ះគ្នាជាមួយនឹងអឹមអូអាយ កំពង់ដេវ៉ា, ព្រះខ័នរាជស្វាយរៀង និងគិរីវង់សុខសែនជ័យ។ សូមជម្រាបថា កាលពីថ្ងៃអាទិត្យទី១៧ ខែសីហា ឆ្នាំ២០២៥ ក្រុមវិសាខា ក៏ទទួលបាន ៣ ពិន្ទុយ៉ាងសារសំខាន់ផងដែរ បន្ទាប់ពីពួកគេបានវាយបកយកឈ្នះលើ Life FC ក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតសប្តាហ៍ទី ២ នៃលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៥-២៦ ប៉ុន្តែនៅក្នុងជំនួបខាងលើនេះមិនមានអវត្តមាន 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 ទ្បើយ៕
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៥-សីហា-២០២៥
(English) Real Madrid រក្សាកំណត់ត្រាជាក្លិបមានតម្លៃបំផុតក្នុងពិភពលោក

(English) Real Madrid បានបន្តកាន់កាប់តំណែងក្លិបបាល់ទាត់ដែលមានតម្លៃបំផុតលើពិភពលោកក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ជាមួយនឹងតម្លៃជាង ២,២ ពាន់លានដុល្លារ (កើនឡើង១៤ ភាគរយ) ។ ​ក្រុមយក្សរបស់ LaLiga បានវ៉ាដាច់គូប្រជែង Barcelona ដែលមានតម្លៃជាង ១,៩ ពាន់លានដុល្លារ (កើនឡើង១១ភាគរយ) ដែលពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេនៅក្នុងបាល់ទាត់ពិភពលោក។

របាយការណ៍ដែលត្រូវបានរំលេចដោយ Brand Finance on X ក៏បានដាក់ចំណាត់ថ្នាក់ Real Madrid ជាក្លិបដែឡមានស្លាកសញ្ញាបាល់ទាត់ខ្លាំងបំផុតសម្រាប់ឆ្នាំទី៤ជាប់ៗគ្នា ដោយគូសបញ្ជាក់អំពីភាពអស្ចារ្យនៃពាណិជ្ជកម្ម និងសមត្ថភាពនៅលើទីលានប្រកួត។ បន្ទាប់ពីក្លឹបយក្សអេស្ប៉ាញទាំង២ ក៏មានវត្តមានក្លឹបអង់គ្លេសចំនួន២គឺ Manchester City, Liverpool និងបារាំង ១ គឺ PSG មានតម្លៃ១,៦ពាន់លានដុល្លារដូចគ្នា៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៥-សីហា-២០២៥
(English) គ្រូបង្វឹក PSG រួចផុតពីទណ្ឌកម្មរបស់ FIFA

(English) គ្រូបង្វឹកក្លិប Paris Saint Germain លោក Luis Enrique បានគេចផុតពីការដាក់ទណ្ឌកម្មរបស់ FIFA  បន្ទាប់ពីលោកបានទះកំផ្លៀងខ្សែប្រយុទ្ធ Joao Pedro របស់ Chelsea ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup នៅសហរដ្ឋអាមេរិកក្នុងខែកក្កដា។ លោក Luis Enrique ដែលបានទះកំផ្លៀង Pedro ពេញផ្ទៃមុខអំឡុងពេលមានជម្លោះបន្ទាប់ពីប្រកួតចាញ់ក្លឹប Chelsea ដោយលទ្ធផល់ ៣-០  នឹងមិនប្រឈមមុខនឹងការវិន័យណាមួយពី FIFA នោះទេ។

ការមិនប្រឈមមុខនេះក៏ដោយសារតែគ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យដឹកនាំការប្រកួត​ពាន UEFA Super Cup ទល់​នឹង Tottenham ដែល​បាន​បញ្ចប់​ក្នុង​លទ្ធផល២-២ ក្នុង​ម៉ោង​ធម្មតា និងឈ្នះ៤-៣កាត់ក្តីដោយការស៊ុតបាល់​ប៉េណាល់ទី។ FIFA មិនបាននិយាយសូម្បីតែមួយម៉ាត់អំពីការដាក់ទណ្ឌកម្មលើលោក Enrique ចំពោះទង្វើរបស់គាត់ទេ ហើយការអនុញ្ញាតឱ្យគាត់អង្គុយនៅលើកៅអីសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Super Cup ។ ពេលនេះ Enrique នឹងដឹកនាំ PSG ទៅកាន់រដូវកាល Ligue 1 មួយផ្សេងទៀត បន្ទាប់ពីដឹកនាំពួកគេឱ្យឈ្នះពាន៥កាលពីរដូវកាលមុន៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៤-សីហា-២០២៥
(English) Chelsea ផ្តល់​ប្រាក់​រង្វាន់​​កីឡាករជាង១៥លានដុល្លារ

(English) Chelsea នឹង​ផ្តល់​ប្រាក់​រង្វាន់​ដល់​កីឡាករ​សម្រាប់​ការ​លើក​ពាន Club World Cup របស់​ពួក​គេ បន្ទាប់ពីយក​បាន​យក​ឈ្នះ PSG 3-0 នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។ យោងតាមសារព័ត៌ The Athletic បានឲ្យដឹងថា៖ ក្លិបបានត្រៀមប្រាក់ជាង១៥លានដុល្លារ សម្រាប់ផ្តល់ប្រាក់រង្វាន់ដល់កីឡាករ ដែលនឹងទទួលបានបានចំណែកស្មើៗគ្នាក្នុងចំណោមកីឡាករទាំងអស់ដែលបានចូលរួមក្នុងការប្រកួត។ ឈ្នះពាន Club World Cup ក្លិប Chelsea ទទួលបានលុយសរុបជាង ១២៥ លានដុល្លារ។

កីឡាករម្នាក់ៗត្រូវបានគេរំពឹងថានឹងទទួលបានជាង៥០ម៉ឺនដុល្លារជារង្វាន់សម្រាប់ការរួមចំណែករបស់ពួកគេក្នុងការទទួលជ័យជម្នះ ដែលជាការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយ រួមជាមួយនឹងកិត្យានុភាពនៃការឈ្នះការប្រកួតជាសកល។ Chelsea បានកំណត់ការបញ្ចប់ចំណាត់ថ្នាក់កំពូលទាំងបួនជាគោលដៅចម្បងសម្រាប់រដូវកាលខាងមុខ។ បើករដូវកាលថ្មីក្លឹបតោខៀវChelsea ត្រូវទទួលភ្ញៀវម្ចាស់ជើងឯកFA Cup ក្លិប Crystalនៅរាត្រីថ្ងៃអាទិត្យនេះ៕

ads