ads

Lastest News

See More
Thumbnail
International News
20-August-2025
UEFA Super Cup អាច​ពង្រីក​ដល់៤ក្រុម

UEFA ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្លាស់ប្តូរទម្រង់ការប្រកួតពានរង្វាន់ Super Cup។ នេះបើយោងតាមកាសែតអង់គ្លេស The Telegraph ចេញផ្សាយកាលពីថ្ងៃពុធទី ២០ សីហា ២០២៥ ។ ប្រភព​ខាងលើបាន​ណែនាំ​ថា​ការ​ប្រកួត​នេះ​មិន​អាច​មាន​តែពីរ​ក្រុម​ទេ ប៉ុន្តែត្រូវមាន​បួន​ក្រុម។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់ច្បាស់ថាតើអ្នកចូលរួមនឹងត្រូវបានជ្រើសរើសដោយរបៀបណា។ បច្ចុប្បន្ននេះពានរង្វាន់ Super Cup ត្រូវបានប្រជែងដោយម្ចាស់ជើងឯក Champions League និង Europa League។

គំនិតនៃការពង្រីកទម្រង់ត្រូវបានពិភាក្សាពីមុន ប៉ុន្តែត្រូវបានបដិសេធម្តងរួចទៅហើយ។ ឥឡូវនេះ UEFA កំពុងពិចារណាឡើងវិញដោយសហការជាមួយ Relevent ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលចាប់ដៃគូជាមួយ UEFA សម្រាប់ការលក់សិទ្ធិប្រព័ន្ធផ្សព្វផ្សាយ។ ការប្រកួត Super Cup ក៏អាចធ្វើឡើងនៅខាងក្រៅទ្វីបអឺរ៉ុប ដែលមានសក្តានុពលនៅសហរដ្ឋអាមេរិក ឬមជ្ឈិមបូព៌ា។ ប្រធាន UEFA លោក Aleksander Ceferin ធ្លាប់បាននិយាយថា ការរៀបចំការប្រកួត Champions League នៅក្រៅទ្វីបអឺរ៉ុប រួមទាំងនៅសហរដ្ឋអាមេរិក ត្រូវបានពិភាក្សា និងអាចធ្វើទៅ\បាន៕

Thumbnail
International News
20-August-2025
Wolves ទិញខ្សែការពារ លឿនបំផុតពីអ៊ីតាលី Serie A

Wolves បានបញ្ចប់ការចុះហត្ថលេខាទិញខ្សែការពារសញ្ជាតិកាមេរូន Jackson Tchatchoua ដែលជាកីឡាករមានល្បឿនលឿនបំផុតនៅក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A កាលពីរដូវកាលមុន។ Wolves បានចំណាយលុយជាង ១៣លានដុល្លារ សម្រាប់កីឡាករវ័យ២៣ឆ្នាំ​ជាមួយនឹងកុងត្រា រយៈពេល៥ឆ្នាំ។ Tchatchoua មានល្បឿនអតិបរមា៣៦,៣គីឡូម៉ែត្រក្នុងមួយម៉ោង ពេលកំពុងលេងឱ្យ Hellas Verona លីគកំពូលរបស់អ៊ីតាលី ។

Micky van de Ven របស់ក្លឹបTottenham គឺជាកីឡាករលឿនបំផុតនៅ Premier League ក្នុងឆ្នាំ២០២៤-២៥ដែលមានល្បឿនអតិបរមា៣៧,១គីឡូម៉ែត្រក្នុងមួយម៉ោង ហើយខ្សែការពារហូឡង់កាន់កំណត់ត្រាលីក៣៧,៣៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ Tchatchoua លេងជាខ្សែការពារស្លាបស្តាំ អាចជំនួសកីឡាករអន្តរជាតិព័រទុយហ្គាល់ Nelson Semedo ដែលកិច្ចសន្យារបស់គេផុតកំណត់ នៅចុងរដូវកាលមុន។ Tchatchoua ដែលកើតនៅប្រទេសបែលហ្សិកបានចំណាយពេលពីរឆ្នាំនៅ Hellas Verona បន្ទាប់ពីលេងឱ្យ Charleroi ពីមុន៕

 

Thumbnail
International News
20-August-2025
Salah ឈ្នះពានកីឡាករឆ្នើម PFA

Mohamed Salah របស់ក្លិប Liverpool បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមកីឡាបាល់ទាត់អាជីព (PFA) កាលពីថ្ងៃអង្គារ ធ្វើឲ្យកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ ក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់បីដង។ Salah ដែលបានចូលរួមជាមួយ Liverpool កាលពីឆ្នាំ២០១៧  គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League កាលពីរដូវកាលមុន ដោយស៊ុតបាន២៩គ្រាប់និងជួយមិត្តរួមក្រុមបានចំនួន១៨ដង ។ គាត់បានដើរតួយ៉ាងសំខាន់ក្នុងក្រុមដែលបានឈ្នះពានលីក ដោយមាន១០ពិន្ទុនាំមុខក្រុមរងជើងឯក Arsenal ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលនៃក្របខណ្ឌ Premier League ស្បែកជើងមាសសម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេ និងពានរង្វាន់ Playmaker សម្រាប់ការបញ្ជូនបាល់ច្រើនបំផុតដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់ទាំងបីក្នុងរដូវកាលតែមួយ។

Salah បានឈ្នះពានរង្វាន់ PFA ជាលើកដំបូងក្នុងឆ្នាំ ២០១៨បន្ទាប់ពីរដូវកាលដំបូងរបស់គាត់នៅ Liverpool ហើយម្តងទៀតនៅឆ្នាំ២០២២ ហើយនៅឆ្នាំនេះបានចេញមកនៅលើកំពូលនៃបញ្ជីជ្រើសរើសបុរសចំនួន៦នាក់ដែលត្រូវបានបោះឆ្នោតឱ្យដោយសមាជិក PFA មកពី៩២ ក្រុម Premier League និង Football League ។ បញ្ជីសម្រាំងទាំង៦នោះរួមមានមិត្តរួមក្រុម របស់គាត់ Alexis Mac Allister រួមជាមួយនឹង Alexander Isak របស់ Newcastle United, Bruno Fernandes របស់ Manchester United, Declan Rice របស់ Arsenal និង Cole Palmer របស់ Chelsea ។ Salah បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយ Liverpool ក្នុងខែមេសា ដោយបញ្ចប់ការរំពឹងទុកជាច្រើនខែដែលភ្ជាប់គាត់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Saudi Pro League ។

ជាមួយគ្នានេះដែរ ខ្សែបម្រើ Aston Villa និងអង់គ្លេស Morgan Rogers ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ បន្ទាប់ពីកីឡាករវ័យ២៣ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន៨ គ្រាប់ក្នុងការប្រកួត ៣៧ ប្រកួតកាលពីរដូវកាលមុន និងស៊ុតបញ្ចូលទីបាន ៤គ្រាប់នៅ Champions League រួមទាំងការស៊ុតបញ្ចូលទីបីគ្រាប់ Hat-trick ទល់នឹង Celtic ៕

Thumbnail
International News
19-August-2025
FIFA គ្រោងប្រកាសផែនការថ្មីសម្រាប់ Club World Cup

យោងតាមរបាយការណ៍មួយដែលត្រូវបានគេហទំព័រ Legit.com ដកស្រង់យកមកចុះផ្សាយនៅថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA កំពុងពិចារណារៀបចំការប្រកួតពានរង្វាន់ Club World Cup រៀងរាល់ពីរឆ្នាំម្តង ដោយចាប់ផ្តើមនៅឆ្នាំ២០២៩។

គំនិតស្នើឱ្យមានការផ្លាស់ប្តូរបែបនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រតិទិនបាល់ទាត់អន្តរជាតិដែលបានរៀបចំរួចហើយ ហើយទំនងជាប្រឈមមុខនឹងការប្រឆាំងពី UEFA និង Premier League ផងដែរ ។  របាយការណ៍ក៏បានបង្ហាញដែរថា ក្លឹបកំពូលៗនៅអឺរ៉ុបដូចជា Real Madrid, Barcelona, Manchester United, Liverpool និង Napoli កំពុងជំរុញឱ្យមានទម្រង់លេងរយៈពេលពីរឆ្នាំម្តង។

សំណីរចង់ឲ្យមានការប្រកួត២ឆ្នាំម្តង ​ក៏ដោយសារតែសក្ដានុពល​នៃ​ប្រាក់​ចំណូល សម្រាប់ក្លិបដែលឈ្នះពាន Chelsea អាច​រក​បានប្រាក់ចំណូលជាង ១២៥ លានដុល្លារ។ ទោះបីជា FIFA មិនមានគម្រោងសម្រាប់ការប្រកួតឆ្នាំ២០២៧ ក៏ដោយ ក៏មានការពិភាក្សាអំពីការរៀបចំការប្រកួតបន្ថែមនៅឆ្នាំ២០៣១។ នេះបើយោងតាមរបាយការណ៍ Tribuna ។

FIFA ក៏កំពុងពិនិត្យមើលច្បាប់ប្រកួតជម្រុះសម្រាប់ឆ្នាំ២០២៩ ផងដែរ ដែលអាចបញ្ចប់ច្បាប់ដែលបានដាក់ចេញនូវការកំណត់ក្លិបពីរក្នុងមួយប្រទេស និងពង្រីកការប្រកួតដល់ ៤៨ក្រុម ស្របតាមទម្រង់ការប្រកួតបាល់ទាត់ពិភពលោកបុរស និងនារី។ ដំណើរការដេញថ្លៃជាផ្លូវការសម្រាប់ម្ចាស់ផ្ទះនាពេលអនាគតត្រូវបានគ្រោងទុក បន្ទាប់ពីការជ្រើសរើសរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះដោយគ្មានការដេញថ្លៃ។ កាតា អេស្បាញ និងម៉ារ៉ុក ចាប់អារម្មណ៍ធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៩៕

Thumbnail
International News
19-August-2025
Premier League ចំណាយ​ច្រើន​ជាង​លីគ​ធំៗ​នៅ​អឺរ៉ុបបូក​បញ្ចូល​គ្នា

ក្លិប Premier League នៅតែចំណាយច្រើនជាងក្លិបបាល់ទាត់នៅក្នុងលីគធំៗរបស់ទ្វីបអឺរ៉ុប។ ការវិនិយោគផ្ទេរកីឡាករជារៀងរាល់ឆ្នាំរបស់ Premier League តែងតែលើសពីការចំណាយសរុបរបស់ក្របខណ្ឌកំពូលអឺរ៉ុបគឺ Serie A, អាល្លឺម៉ង់ Bundesliga បារាំង Ligue 1 និងអេស្ប៉ាញ La Liga ។ ការចុះហត្ថលេខាដ៏ថ្លៃធំបំផុតទាំង៣នៅ Premier League មកទល់ពេលនេះគឺកីឡាករ Florian Wirtz ( Leverkusen ទៅ Liverpool) តម្លៃជាង១៥៦លានដុល្លារ។ កីឡាករ Hugo Ekitike (Frankfurt ទៅ Liverpool) តម្លៃជាង១០៦លានដុល្លារ កីឡាករ Benjamin Ses ( Leipzig ទៅ Manchester United)តម្លៃជាង៩៩លានដុល្លារ ។

សម្រាប់រដូវកាលដោះដូរកីឡាករ ២០២៥នេះ ក្លឹបបាល់ទាត់ទាំងអស់នៅ Premier League ចំណាយអស់ជាង៣ពាន់លានដុល្លារខណៈពួកគេប្រមូលលុយមកវិញពីការលក់កីឡាករបានត្រឹមតែ១,៧ ពាន់លានដុល្លារ។ជាការកក់សម្គាល់ក្លឹបបាល់ទាត់អ៊ីតាលីស៊េរីA ចំណាយច្រីនលំដាប់ទី២ គឺជាង ១,០៥ពាន់លានដុល្លារ តែប្រមូលលុយមកវិញបានច្រីនជាងការចំណាយគឺជាង ១,១ពាន់លានដុល្លារ។ ដោយឡែកមានតែលីគកំពូលអ៊ឺរ៉ុបមួយគត់គឺ La Liga ដែលមានការចំណាយសុទ្ធត្រឹមតែ៤៧លានដុល្លារប៉ុណ្ណោះ។ La Liga បានចំណាយលុយទិញកីឡាកតចំនួន៦១០លានដុល្លារ តែលក់វិញបាន៥៦២ លានដុល្លារ៕

Thumbnail
International News
18-August-2025
Newcastle United ទិញកីឡាករតម្លៃជាង ៥០ លានដុល្លារពី Aston Villa

ក្លិប Newcastle United បានបញ្ជាក់ពីការចុះហត្ថលេខាទិញកីឡាករ Jacob Ramsey ពី Aston Villa ក្នុងកិច្ចព្រមព្រៀងតម្លៃជាង ៥២ លានដុល្លារ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំ និងក្លាយជាសមាជិកថ្មីទី៤ នៅក្នុងទីផ្សារដោះដូររដូវក្តៅ។

Ramsey បាននៅជាមួយក្លិប Aston Villa តាំងពីអាយុ ៦ ឆ្នាំនិងបង្ហាញខ្លួនបាន ១៦៧ ប្រកួតនិងស៊ុតបាល់បាន ១៧ គ្រាប់។ Ramsey នឹងពាក់អាវលេខ ៤១ នៅកីឡដ្ឋាន St James’ Park ដូចដែលរូបគេបានធ្វើនៅ Villa ការលក់កីឡាករបញ្ចប់ការសិក្សា Ramsey តំណាងឱ្យប្រាក់ចំណេញសុទ្ធសម្រាប់ Aston Villa ដែលចង់លក់កីឡាករដើម្បីជួយសង្គ្រោះស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ (FFP) ។

Ramsey ដែលជាគោលដៅរយៈពេលវែងសម្រាប់ Newcastle នៅសល់រយៈពេលពីរឆ្នាំទៀតក្នុងកិច្ចសន្យាជាមួយ Villa ។ បន្ទាប់ពីចុះហត្ថលេខារួចរាល់ Jacob Ramsey បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា៖ «ខ្ញុំរីករាយដែលបានមកទីនេះ។ វាជារឿងឆ្កួតៗពីរទៅបីថ្ងៃ ប៉ុន្តែខ្ញុំពិតជារីករាយដែលបាននៅទីនេះ ហើយខ្ញុំមិនអាចរង់ចាំដើម្បីចាប់ផ្តើមការប្រកួតបានទេ»៕

Thumbnail
International News
18-August-2025
Haaland ស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man City នៅ Premier League

ខ្សែប្រយុទ្ធ Erling Haaland បានក្លាយជាកីឡាករទីមួយ ដែលស៊ុតបាល់បញ្ចូលទីច្រីនជាងគេ របស់ក្លិប Manchester City នៅក្នុងក្របខណ្ឌកំពូលអង់គ្លេស English Premier League ក្រោមការដឹកនាំរបស់លោក Pep Guardiola។ សម្រាប់ការបើករដូវកាលថ្មីនេះ Haaland ស៊ុតបញ្ចូលទីបាន ២គ្រាប់ម្នាក់ឯង ជួយឲ្យមេឃខៀវយកឈ្នះ Wolves ដោយលទ្ធផល ៤-០ កាពីចុងសប្តាហ៍មុន។

គិតមកត្រឹមពេលនេះ Haaland ស៊ុតបញ្ចូលទីបាន៨៦គ្រាប់នៅ Premier League សម្រាប់ក្លឹប Manchester City ក្នុងការបង្ហាញវត្តមាន៩៨ប្រកួតរបស់គាត់។ គ្មាន​កីឡាករ​ណា​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​នេះទេនៅក្នុងលីគ ក្រោម​ការ​ដឹកនាំ​របស់​លោក Guardiola ទេ។ Haaland បានវ៉ាដាច់កំណត់ត្រា Raheem Sterling ដែលបានស៊ុតបញ្ចូលទីបាន៨៥គ្រាប់ក្នុង១៩៤ ប្រកួត Premier League សម្រាប់ Man City ។ ចំណាត់ថ្នាក់លេខ៣គឺ Sergio Aguero ដែលមាន ៨២ គ្រាប់ក្នុង ១២៥ ប្រកួត៕

Thumbnail
Asia News
18-August-2025
𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 នឹងអវត្តមាន ១ ខែ ដោយសាររងរបួសសរសៃចំហៀងផ្នែកខាងក្នុងជង្គង់
សេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក (Peak Sports) បានឱ្យដឹងថាកីទ្បាករ 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 របស់ក្លិបវិសាខា បានរងរបួសសរសៃចំហៀងផ្នែកខាងក្នុងជង្គង់ 𝙼𝙲𝙻 អំទ្បុងពេលការប្រកួតរវាងសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ និងវិសាខា ក្នុងសប្តាហ៍ទី ១ នៃលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៥-២៦ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ។ កីទ្បាករសញ្ជាតិប្រេស៊ីលវ័យ ២៨ ឆ្នាំរូបនេះហាក់បីជាមានបញ្ហារបួសខាងលើនេះនៅនាទី ១៨ មកម្ល៉េះ ហើយរូបគេហាក់បីជាព្យាយាមលេងទាំងឈឺចាប់រហូតដល់ទី ២៥ ទើបបង្ខំចិត្តផ្លាស់ចេញតែម្តង។ បញ្ហាខាងលើនេះ 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 នឹងត្រូវសម្រាកព្យាបាលរបួសសរសៃចំហៀងផ្នែកខាងក្នុងជង្គង់ 𝙼𝙲𝙻 ប្រហែលជា ១ ខែឯណោះ។ នេះបើយោងតាមការបង្ហើបពីសាមីខ្លួនមកកាន់សារព័ត៌មានក្នុងស្រុក (Peak Sports)។ មានន័យថា 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 នឹងខកខានការប្រកួត ពេលក្រុមប៉ះគ្នាជាមួយនឹងអឹមអូអាយ កំពង់ដេវ៉ា, ព្រះខ័នរាជស្វាយរៀង និងគិរីវង់សុខសែនជ័យ។ សូមជម្រាបថា កាលពីថ្ងៃអាទិត្យទី១៧ ខែសីហា ឆ្នាំ២០២៥ ក្រុមវិសាខា ក៏ទទួលបាន ៣ ពិន្ទុយ៉ាងសារសំខាន់ផងដែរ បន្ទាប់ពីពួកគេបានវាយបកយកឈ្នះលើ Life FC ក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតសប្តាហ៍ទី ២ នៃលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៥-២៦ ប៉ុន្តែនៅក្នុងជំនួបខាងលើនេះមិនមានអវត្តមាន 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 ទ្បើយ៕
Thumbnail
International News
15-August-2025
Real Madrid រក្សាកំណត់ត្រាជាក្លិបមានតម្លៃបំផុតក្នុងពិភពលោក

Real Madrid បានបន្តកាន់កាប់តំណែងក្លិបបាល់ទាត់ដែលមានតម្លៃបំផុតលើពិភពលោកក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ជាមួយនឹងតម្លៃជាង ២,២ ពាន់លានដុល្លារ (កើនឡើង១៤ ភាគរយ) ។ ​ក្រុមយក្សរបស់ LaLiga បានវ៉ាដាច់គូប្រជែង Barcelona ដែលមានតម្លៃជាង ១,៩ ពាន់លានដុល្លារ (កើនឡើង១១ភាគរយ) ដែលពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេនៅក្នុងបាល់ទាត់ពិភពលោក។

របាយការណ៍ដែលត្រូវបានរំលេចដោយ Brand Finance on X ក៏បានដាក់ចំណាត់ថ្នាក់ Real Madrid ជាក្លិបដែឡមានស្លាកសញ្ញាបាល់ទាត់ខ្លាំងបំផុតសម្រាប់ឆ្នាំទី៤ជាប់ៗគ្នា ដោយគូសបញ្ជាក់អំពីភាពអស្ចារ្យនៃពាណិជ្ជកម្ម និងសមត្ថភាពនៅលើទីលានប្រកួត។ បន្ទាប់ពីក្លឹបយក្សអេស្ប៉ាញទាំង២ ក៏មានវត្តមានក្លឹបអង់គ្លេសចំនួន២គឺ Manchester City, Liverpool និងបារាំង ១ គឺ PSG មានតម្លៃ១,៦ពាន់លានដុល្លារដូចគ្នា៕

ads