ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-តុលា-២០២៥
(English) FIFA ពិចារណាផ្លាស់ប្តូរកាលបរិច្ឆេទប្រកួត World Cup

(English) ប្រធាន FIFA លោក Gianni Infantino បានមានប្រសាសន៍ថា ស្ថាប័នគ្រប់គ្រងបាល់ទាត់កំពុងពិចារណាកំណត់ពេលប្រកួតបាល់ទាត់ពិភពលោកនាពេលអនាគតនៅខែមីនា ឬខែតុលា ដោយលើកឡើងពីតម្រូវការលក្ខខណ្ឌអាកាសធាតុដែលសមស្រប។ ប្រធាន FIFA លោក Infantino បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានថ្មីៗនេះថា ប្រសិនបើយើងចង់ប្រកួតឲ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌអាកាសធាតុ យើងត្រូវជ្រើសរើសខែមីនា ឬខែតុលា។ យើងកំពុងពិភាក្សាអំពីវា ។

ប្រធាន FIFA បានពន្យល់ថា ប្រតិទិនបាល់ទាត់ពិភពលោកត្រូវតែវិវឌ្ឍដើម្បីឆ្លុះបញ្ចាំងពីការពិតសម័យទំនើប ជាពិសេសជាមួយនឹងការប្រកួតដែលត្រូវបានរៀបចំឡើងនៅក្នុងតំបន់ដែលមានសីតុណ្ហភាពក្តៅខ្លាំង។ ខណៈពេលដែលមិនទាន់មានកាលបរិច្ឆេទផ្លូវការណាមួយត្រូវបានបញ្ជាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣៤ នោះ របាយការណ៍បានបង្ហាញថាវាទំនងជានឹងធ្វើឡើងក្នុងរដូវរងា ដោយមានការរំពឹងទុកកាន់តែច្រើនឡើងថាព្រឹត្តិការណ៍នេះពិតជាអាចកើតឡើងនៅក្នុងខែមករា ឆ្នាំ២០៣៥។

ការកែតម្រូវនេះក៏នឹងជួយ FIFA ជៀសវាងជម្លោះក្នុងការកំណត់ពេលជាមួយខែពិសេស បុណ្យរ៉ាម៉ាដានរបស់មូស្លីមក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ ២០៣៤ ប្រសិនបើមានការយល់ព្រម នេះនឹងក្លាយជាលើកទីពីរក្នុងប្រវត្តិសាស្ត្រដែលការប្រកួតបាល់ទាត់ពិភពលោកបានផ្លាស់ប្តូរឆ្ងាយពីការប្រកួតពាក់កណ្តាលឆ្នាំប្រពៃណីរបស់ខ្លួន បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកកាតាឆ្នាំ២០២២ដែលបានធ្វើឡើងនៅក្នុងខែវិច្ឆិកា និងខែធ្នូ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-តុលា-២០២៥
(English) Barca ជំពាក់លុយកីឡាករជិត ២០០លានដុល្លារ

(English) ការលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្លិប Barcelona នៅតែជាបញ្ញាចោទដដែល ខណៈដែលក្លិបជំពាក់លុយកីឡាករដែលទិញតាំងពីជាង៣ឆ្នាំមុន ជិត២០០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ពួកគេដែលត្រូវបានគេហទំព័ Tribuna ដកស្រង់យកមកចុះផ្សាយ កាលពីថ្ងៃសុក្រទី​១០ ខែតុលា ឆ្នាំ២០២៥។

របាយការណ៍ខាងលើបានបញ្ជាក់ថា៖ ក្លិប Barcelona បានជំពាក់ប្រាក់កីឡាករ៣រូបគឺ Raphinhaជាង៤៨លានដុល្លារទិញពីក្លិប Leeds។ កីឡាករ Robert Lewandowski ជាង​២៣លានដុល្លារទិញពី Bayern និង កីឡាករ Jule Kounde ជាង​២៨លានដុល្លារ ទិញពីក្លិប Sevilla។ ទោះជាយ៉ាងណាក៏ដោយ Barcelona ក៏ត្រៀមទទួលប្រាក់ចំនួនជាង៧៤លានដុល្លាពីក្លឹបមួយចំនួនដែលជំពាក់ខ្លួនផងដែរ។

ក្លិបទាំងនោះ រួមមាន:

១- ក្លិប FC Porto ជាង៨លានដុល្លារសម្រាប់ក្លិបទិញកីឡាករ Nico Gonzalez។

២- ក្លិប Al Ahli ជាង ៥លានដុល្លារទិញកីឡាករ Franck Kessie។

៣- ក្លិប Shakhtar Donetsk ជំពាក់ជាង៤លានដុល្លារ។

ទោះបីជាស្ថានភាពហិរញ្ញវត្ថុដ៏ស្មុគស្មាញនេះក៏ដោយ ក្លិបកាតាឡាននៅតែបន្តបង្ហាញទំនុកចិត្តលើផែនការស្តារឡើងវិញរបស់ខ្លួន ដោយព្យាករណ៍ថាប្រាក់ចំណូលនឹងលើសពី១ពាន់លានដុល្លារក្នុងរដូវកាលនេះ៕

Thumbnail
ព័ត៌មានកីឡាជាតិ
១០-តុលា-២០២៥
(English) មិនធម្មតាមែន! Sybelle FC ជាក្រុមបាល់ទាត់ពាក់កណ្តាលអាជីព ក្លាយជាក្លិបទី២នៅកម្ពុជា ដែលប្រើប្រាល់ឯកសណ្ឋានម៉ាកយីហោ KELME

(English) ក្លិប Sybelle FC ដែលជាក្រុមបាល់ទាត់ពាក់កណ្តាលអាជីពនៅកម្ពុជា បានប្រកាសជាផ្លូវការអំពីក្លាយជាដៃគូរសហការណ៍របស់ក្រុម​ហ៊ុន KELME ដែលជាម៉ាកយីហោឯកសណ្ឋាន​​កីឡាឈានមុខគេលំដាប់ពិភពលោក។ Sybelle FC ដែលជាក្រុមតែងតែចូលប្រកួតប្រជែងពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីពនៅកម្ពុជា ក៏បានក្លាយជាក្លិបទី ២ ក្នុងការប្រើប្រាស់ឯកសណ្ឋានម៉ាកល្បី KELME របស់អេស្ប៉ាញ បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀង។

KELME ជា​ក្រុម​ហ៊ុន​ផលិតសម្ភារ​​កីឡា​ដ៏​ល្បី​ល្បាញ​មួយ​នៅ​ក្នុង​ពិភព​លោក​របស់ប្រទេស​អេស្ប៉ាញ ​ដែល​មាន​អាយុ​កាល​ ៦២ ​ឆ្នាំ។  សម្ភារ​កីឡា​ជា​ច្រើន​ប្រភេទមាន​ដូច​ជា៖ កីឡា​បាល់បោះ កីឡា​បាល់ទាត់ កីឡា​បាល់ទះ កីឡា​បាល់ទាត់​ហ្វូតសាល កីឡា​ហុកគី ​កីឡា​គ្រីឃីត​ និង​កីឡាផ្សេងៗ​ទៀត។ ក្នុង​នោះដែរក៏​មាន​ក្លិប និង​ក្រុម​ជម្រើស​ជាតិ​ជា​ច្រើន​​នៅ​លើ​ពិភព​លោកដែល​បាន​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការផងដែរ។

គួរជម្រាបឱ្យដឹងថា ក្លិប Sybelle FC ដែលជាក្រុមបាល់ទាត់ពាក់កណ្តាលអាជីពនៅកម្ពុជា ទើបតែបង្កើតទ្បើងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមាន ឧកញ៉ា ឡោក ដារិទ្ធ ជាប្រធានក្លិប គឺតែងតែចូលរួមប្រកួតប្រជែងពានរង្វាន់នៅកម្ពុជាមិនថាពានរង្វាន់ពាក់កណ្តាលអាជីព និងហ្វូសាលទ្បើយ។ បច្ចុប្បន្ននេះ ក្លិប Sybelle FC ក៏បានចូលរួមប្រកួតប្រជែងពានរង្វាន់ជម្រើសជើងឯកបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២៥៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-តុលា-២០២៥
(English) Harry Kane នឹងអវត្តមានក្នុងជំនួបមិត្តភាព ដែលអង់គ្លេសប៉ះគ្នាជាមួយវេលស៍ នារាត្រីនេះ

(English) ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane នឹងអវត្តមានក្នុងជំនួបមិត្តភាព ដែលអង់គ្លេសប៉ះគ្នាជាមួយវេលស៍ នារាត្រីថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះដោយសារមានបញ្ហារបួសកជើងតិចតួច។ Harry Kane ដែលមានវ័យ ៣២ ឆ្នាំរូបនេះបានខកខានក្នុងការហ្វឹកហាត់ជាមួយនឹងក្រុមតោកំណាច បន្ទាប់ពីរូបគេបានរងរបួសកជើង អំទ្បុងពេលប្រកួតលីគកំពូលអាល្លឺម៉ង់ Bundesliga ដែលក្រុម Bayern Munich បានយកឈ្នះលើ Eintracht Frankfurt ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។ អង់គ្លេសក៏សង្ឃឹមថា Harry Kane ដែលជាខ្សែប្រយុទ្ធរកគ្រាប់បាល់ច្រើនជាងគេរបស់ក្រុមជម្រើសជាតិ នឹងត្រលប់មកកាន់ក្រុមវិញ ពេលប៉ះគ្នាជាមួយឡាតវី ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ នាថ្ងៃអង្គរ សប្តាហ៍ក្រោយ។

ជាមួយគ្នានេះដែរ អ្នកចាត់ការរបស់តោកំណាចអង់គ្លេស លោក Thomas Tuchel ក៏បាននិយាយអំពីបញ្ហាខាងលើនេះថា៖ «Harry Kane នឹងអវត្តមានការប្រកួតនេះ ដោយសារបញ្ហារបួសកជើងតិចតួច កាលពីប្រកួតមុន។ វាពិតជាឈឺចាប់ខ្លាំងពេកក្នុងការលេង និងប្រថុយខ្លាំងពេក សម្រាប់គាត់»។ លោកបន្តទៀតថា៖ យើងផ្តល់ឱ្យគាត់នូវឱកាសដើម្បីឱ្យវាស្ងប់ស្ងាត់ហើយយើងជឿជាក់ថាគាត់នឹងត្រៀមខ្លួនសម្រាប់ជាមួយនឹងក្រុមជម្រើសជាតិឡាតវី»។ 

Tuchel បានបញ្ជាក់ផងដែរថា៖ Jordan Henderson, John Stones ឬ Declan Rice នឹងក្លាយជាប្រធានក្រុមនៅ Wembley ក្នុងការអវត្តមានរបស់ Kane ។ អង់គ្លេស​មិន​បាន​ប្រកួត​ជាមួយ​វេលស៍​ទេ​ ចាប់​តាំង​ពី​ឈ្នះ​ក្នុង​លទ្ធផល ៣-០ នៅ World Cup ឆ្នាំ ២០២២ មកម្ល៉េះ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-តុលា-២០២៥
(English) ម្ចាស់ក្លិប Man Utd ទុកពេល៣ឆ្នាំឲ្យលោក Ruben Amorim

(English) លោក Sir Jim Ratcliffe ដែលជាសហម្ចាស់ក្លិប Manchester United បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់គាត់ចំពោះគ្រូបង្វឹកលោក Ruben Amorim ដោយសន្យាថានឹងទុកពេល៣ឆ្នាំទៀតដើម្បីវិនិច្ឆ័យការដឹកនាំរបស់គាត់។ ជាមួយគ្នានេះដែរលោកក៏បានច្រានចោលការអំពាវនាវឱ្យមានការបណ្តេញចេញមុនកាលកំណត់ចំពេលក្លឹកំពុងជួបការលំបាក។  ថ្លែងក្នុងកម្មវិធី The Times ‘The Business podcast, Ratcliffe ត្រូវបានសួរថាតើលោកមានបំណងផ្តល់ឱ្យ Amorim បីឆ្នាំនៅ Old Trafford ទៀតឬ? លោកឆ្លើយយ៉ាងសាមញ្ញថា បាទ។ បីឆ្នាំមិនយូរទេ ព្រោះអ្វីៗមិនកើតឡើងតែមួយយប់ទេ ។

Sir Jim Ratcliffe ម្ចាស់ក្រុម INEOS គ្រប់គ្រងប្រតិបត្តិការបាល់ទាត់នៅ United បានសង្កត់ធ្ងន់លើការអត់ធ្មត់ក្នុងទិដ្ឋភាពដែលជំរុញដោយលទ្ធផល ដោយប្រៀបធៀបស្ថានភាពរបស់ Amorim ទៅនឹងការចាប់ផ្តើមដ៏លំបាករបស់ Mikel Arteta នៅ Arsenal ។ Ratcliffe ដែលទទួលស្គាល់ Amorim ថាជា បុរសល្អបានបន្ថែមថា “គាត់មិនមានរដូវកាលល្អបំផុតទេតែគាត់ជាគ្រូបង្វឹកដ៏អស្ចារ្យក្នុងរយៈពេលបីឆ្នាំខាងមុខ។ លោកក៏​បាន​រិះគន់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ជោគជ័យ​ភ្លាមៗ ដោយ​បញ្ជាក់​ថា​៖ «​សារព័ត៌មាន ពេលខ្លះ​ខ្ញុំ​មិន​យល់​ទេ ពួកគេ​ចង់​បាន​ជោគជ័យ​មួយ​យប់​។

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់វ័យ៤០ ឆ្នាំដែលត្រូវបានតែងតាំងកាលពី១១ ខែមុនស្នងតំណែង Erik ten Hag បានជួបពេលវេលាដ៏លំបាកមួយ រួមទាំងការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៥កាលពីរដូវកាលមុន ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាង៥០ឆ្នាំ និងចំណាត់ថ្នាក់លេខ១០ បច្ចុប្បន្នបន្ទាប់ពីការឈ្នះ ២-០លើ Sunderland មុនពេលការប្រកួតអន្តរជាតិ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-តុលា-២០២៥
(English) FIFA ធ្វើកំណែទម្រង់ទ្រង់ទ្រាយធំមុនប្រកួតជម្រុះ World Cup ២០២៦

(English) FIFA បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ពីការ​រៀបចំ​រចនា​សម្ព័ន្ធ​ដ៏​សំខាន់​នៃ​ផ្លាស់ប្តូរប្រតិទិន​បាល់ទាត់​អន្តរជាតិ​​បុរស​សម្រាប់​វដ្ដ​ឆ្នាំ ២០២៦ ដល់​ឆ្នាំ ២០៣០។  ស្ថាប័នគ្រប់គ្រងពិភពលោកបានបូកបញ្ចូលគ្នាការសម្រាកអន្តរជាតិចំនួន២នៅខែកញ្ញា និងខែតុលា ទៅជាការឈប់សម្រាកតែមួយវិញ។ មុនកំណែទម្រង់មានការឈប់សម្រាកពីរដាច់ដោយឡែកពីគ្នា មួយចាប់ផ្តើមនៅដើមខែកញ្ញា និងមួយទៀតនៅពាក់កណ្តាលខែតុលា ដោយប្រទេសនីមួយៗលេងអតិបរមាពីរប្រកួតប៉ុណ្ណោះក្នុងរយៈឈប់សម្រាកម្តងៗ។

ចាប់ផ្តើមពីឆ្នាំ២០២៦ ការឈប់សម្រាកអន្តរជាតិទាំងពីរនឹងត្រូវបានបញ្ចូលតែមួយដែលដំណើរការចាប់ពីសប្តាហ៍ចុងក្រោយខែកញ្ញា ដល់ដើមខែតុលា។ នេះបើតាមរបាយការណ៍របស់ The Athletic ។ ឥឡូវនេះប្រទេសនានានឹងត្រូវបានអនុញ្ញាតឱ្យលេងរហូតដល់បួនប្រកួតក្នុងរយៈពេលសម្រាកតែមួយនោះ។ ការផ្លាស់ប្តូរដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA ក្នុងខែមីនា ឆ្នាំ ២០២៣មានគោលបំណងកាត់បន្ថយការរំខានសម្រាប់លីកក្នុងស្រុកខណៈពេលដែលរក្សាការប្រកួតអន្តរជាតិឱ្យនៅដដែល។  ក្លិបនៅទូទាំងលីកកំពូលៗនៅអឺរ៉ុបដូចជា Premier League, La Liga និង Serie A ឥឡូវនេះនឹងសម្រាករយៈពេល ៣សប្តាហ៍តែមួយចាប់ពីថ្ងៃទី ២១ ខែកញ្ញា ។ អស់ជាច្រើនឆ្នាំមកនេះ ក្លិបបានត្អូញត្អែរអំពីការរំខានបាល់ទាត់នៅដើមរដូវកាលជាមួយនឹងការប្រកួតអន្តរជាតិ ជាពិសេសនៅពេលដែលកីឡាករត្រលប់មកអស់កម្លាំង ឬរបួស៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-តុលា-២០២៥
(English) Ronaldo ក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេក្នុងប្រវត្តិសាស្ត្រ

(English) យោងតាមរបាយការណ៍របស់ Bloomberg ដែលត្រូវបានសារព័ត៌មាន BBC ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី៩ តុលា ២០២៥ បានឲ្យដឹងថា Ronaldo ក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេក្នុងប្រវត្តិសាស្ត្រ។ ស្ថិតក្នុងវ័យ ៤០ ឆ្នាំ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល បន្តភាពជោគជ័យទាំងក្នុងអាជីពលើទីលានប្រកួត និងមុខជំនួញ។ យោងតាមការវាយតម្លៃហិរញ្ញវត្ថុរបស់ទស្សនាវដ្តី Bloomberg បានឲ្យដឹងថា Ronaldo មានទ្រព្យសម្បត្តិសុទ្ធចំនួន១,៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលគ្នានូវប្រាក់ចំណូលក្នុងអាជីពបាល់ទាត់ ការគាំទ្រម៉ាកយីហោ និងការវិនិយោគជាច្រើន។

អតីតតារាបាល់ទាត់ Manchester United ត្រូវបានគេរាយការណ៍ថាបានក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រគឺជាង ២៣៧លានដុល្លារក្នុងមួយឆ្នាំ។ ថ្មីៗនេះ Ronaldo បានបន្តកុងត្រាជាមួយ Al-Nassr ដោយចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំដែលមានតម្លៃជាង៤០០ លានដុល្លារ ។

ចន្លោះឆ្នាំ២០២២ និង២០២៣ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេរាយការណ៍ថារកបានជាង ៥៥០លានដុល្លារជាប្រាក់ខែសុទ្ធ បន្ទាប់ពីស្នាក់នៅជាមួយក្លឹបជាបន្តបន្ទាប់ដូចជាៈ Lisbon, Manchester United, Real Madrid, Juventus និងឥឡូវនេះ Al-Nassr ។ នៅក្រៅទីលានប្រកួតក្នុងភាពជាដៃគូរយៈពេលមួយទសវត្សរ៍របស់គាត់ជាមួយ Nike  Ronaldo រកបានជិត១៨លានដុល្លារក្នុងមួយឆ្នាំ ដែលគ្រាន់តែជាផ្នែកតូចមួយនៃប្រាក់ចំណូលពាណិជ្ជកម្មរបស់គាត់ប៉ុណ្ណោះ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-តុលា-២០២៥
(English) អ្នកវិភាគបាល់អង់គ្លេសរូបណាមានប្រាក់ខែខ្ពស់បំផុតប្រចាំឆ្នាំ​២០២៥?

(English) យោងតាមការចេញផ្សាយរបស់គេហទំព័រ Givemesport.com កាលពីថ្ងៃទី៧ ខែតុលា ២០២៥​ បានឲ្យដឹងថា​លោក Gary Neville គឺជាអ្នកវិភាគបាល់ទាត់របស់ប្រទេសអង់គ្លេសដែលទទួលបានប្រាក់ខែប្រចាំឆ្នាំខ្ពស់ជាងគេបំផុតក្នុងចំណោមអ្នកវិភាគ ១០រូប។ លោក Gary Neville ទទួលបានប្រាក់ខែប្រចាំឆ្នាំជាង ១,៤ លានដុល្លារ។ចាប់តាំងពីព្យួរស្បែកជើងពីសមរភូមិវាលស្មៅ លោក Gary Neville កាន់តែមមាញឹកជាងពេលណាៗទាំងអស់ក្នុងការងារទាក់ទងនឹងបាល់ទាត់។ គាត់ បានធ្វើការជាមួយ ITV សម្រាប់ការប្រកួតយូរ៉ូ២០២៤ ។គាត់ក៏ធ្វើការឱ្យក្រុម beIN Sports និងNBCនៅអាមេរិកផងដែរ។នេះយោងតាមប្រវត្តិរូប CV របស់គាត់។

ខាងក្រោមនេះគឺជាអ្នកវិភាគបាល់៩រូបផ្សេងទៀតដែលទទួលបានប្រាក់ខែខ្ពស់កំពូលទាំង១០

២-លោក Jamie Carragherប្រាក់ខែប្រចាំឆ្នាំជាង១,៣លានដុល្លារ។Jamie Carragher គឺជាអ្នកវិភាគបាល់ទាត់ដ៏ល្បីល្បាញបំផុតក្នុងពិភពលោក។លោកបានរីករាយនឹងអាជីពបាល់ទាត់ដ៏អស្ចារ្យនៅលីគកំពូលបាល់ទាត់អង់គ្លេស ដោយបានឈ្នះពានរង្វាន់ Champions League ជាមួយ Liverpool ក្នុងយុទ្ធនាការឆ្នាំ ២០០៤-០៥។គាត់ធ្វើការជាមួយ Sky Sports និង CBS Sports ។

៣-លោក Alan Shearerប្រាក់ខែប្រចាំឆ្នាំជាង៥៨ម៉ឺនដុល្លារ។គាត់គឺជាអ្នកវិភាគរកចំណូលបានច្រើនជាងគេទីពីរសម្រាប់ BBC ។

Shearer គឺជាតួអង្គលេចធ្លោមួយរូបក្នុងកម្មវិធីដែលបានរៀបរាប់ខាងលើ ប៉ុន្តែក៏ចូលចិត្តការផ្សាយតាមទូរទស្សន៍ និងវិទ្យុសម្រាប់ការប្រកួត FA Cup ផងដែរ។ គាត់ក៏ត្រូវបានជួលដោយ Amazon Prime ដើម្បីធ្វើការជាអ្នកផ្តល់យោបល់ និងជាអ្នកវិភាគ។

៣-លោក Rooney ប្រាក់ខែប្រចាំឆ្នាំជាង៥៣ម៉ឺនដុល្លារ។Wayne Rooney បាន​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​គាត់​ទៅ​ជា​អ្នក​វិភាគ ហើយ​ថ្មីៗ​នេះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ធំ​មួយ​ជាមួយ BBC ដើម្បី​ធ្វើ​ការ​ជា​អ្នក​វិភាគ​លើ​កំណែ​ទម្រង់ Match of the Day ។

៥-លោក Mark Chapmanប្រាក់ខែប្រចាំឆ្នាំជាង៤៣ម៉ឺនដុល្លារ។

៦-លោកស្រី Gabby Loganប្រាក់ខែប្រចាំឆ្នាំជាង២៨ម៉ឺនដុល្លារ។

៧-លោកស្រី Alex Scottប្រាក់ខែប្រចាំឆ្នាំជាង២៦ម៉ឺនដុល្លារ។

៨-លោកMicah Richardsប្រាក់ខែប្រចាំឆ្នាំជាង២៦ម៉ឺនដុល្លារដែរ។

៩-លោកChris Sutton ប្រាក់ខែប្រចាំឆ្នាំជាង២៥ម៉ឺនដុល្លារដែរ។

១០-លោកIan Wright ប្រាក់ខែប្រចាំឆ្នាំជាង២0ម៉ឺនដុល្លារ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-តុលា-២០២៥
(English) ហេតុអ្វី Steven Gerrard មិនឱ្យ Liverpool សង់រូបសំណាក…?

(English) លោក Steven Gerrard សមនឹងទទួលបានរូបសំណាកនៅខាងក្រៅកីឡដ្ឋាន Anfield ដូចទៅនឹងកីឡាករផ្សេងៗទៀត ដែលជួយសម្រេចបានសមិទ្ធផលជាច្រីននៅលើទីលាន ប៉ុន្តែរហូតមកដល់ពេលនេះមិនមានរូបសំណាករបស់លោកទេ។ ទាក់ទងនឹងរឿងនេះដែរ លោក Steven Gerrard បានគូសបញ្ជាក់ថា៖ លោកមិនត្រូវការរូបសំណាកខ្លួនឯងនៅខាងក្រៅកីទ្បដ្ឋាន Anfield ដើម្បីធ្វើឱ្យលោកមានអារម្មណ៍ថាត្រូវបានគេកោតសរសើរដោយ Liverpool នោះទេ ។

ជាមួយគ្នានេះ កិច្ចសម្ភាសន៍មួយនៅក្នុងផតឃែស្ថរបស់លោក Rio Ferdinand Presents លោក Steven Gerrard បាននិយាយថា៖ «ខ្ញុំនៅតែមានអារម្មណ៍ថា ត្រូវបានគេស្រឡាញ់និងគោរពរាល់ពេលដែលត្រលប់ទៅពហុកីដ្ឋាន Anfield ។ មានការគោរពគ្រប់គ្រាន់ ហើយខ្ញុំគិតថាក្លឹបមិនដែលភ្លេចខ្ញុំទេ។ ខ្ញុំមិនត្រូវការរូបសំណាកដើម្បីទទួលអារម្មណ៍ស្រលាញ់ Liverpool នោះទេ។ វាគ្រប់គ្រាន់ហើយ។ ការគោរពរបស់ខ្ញុំចំពោះ Liverpool កាន់តែរឹងមាំ និងមានអ្នកស្រលាញ់ខ្ញុំច្រីន ចាប់តាំងពីថ្ងៃដែលខ្ញុំចូលនិវត្តន៍»។

Gerrard ត្រូវបានមនុស្សមួយចំនួនចាត់ទុកជាកីឡាករ Liverpool ដ៏អស្ចារ្យបំផុតគ្រប់ពេល។ ខ្សែបម្រើរូបនេះស៊ុតបញ្ចូលទីបាន ១៨៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៧១០ ក្នុងអំឡុងពេលអាជីព ១៧ ឆ្នាំរបស់លោកនៅ Merseyside។ ក្នុងអំឡុងពេលនោះលោកក៏បានឈ្នះពានរង្វាន់ធំៗចំនួន ៩ រួមទាំងពានរង្វាន់ Champions League ក្នុងឆ្នាំ២០០៥ នៅទីក្រុងអ៊ីស្តង់ប៊ុល ផងដែរ៕

ប្រភព៖ The Mirror

 

ads