ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-កញ្ញា-២០២៥
(English) លេងបានតែ ១ ប្រកួតសោះ Dele Alli ត្រូវបានក្លិប Como បញ្ចប់កិច្ចសន្យា…

(English)

អតីតខ្សែបម្រើជាតិអង់គ្លេស Dele Alli ត្រូវបានក្លិប Como ដែលស្ថិតនៅក្នុងក្របខណ្ឌ Serie A បញ្ចប់កិច្ចសន្យាហើយ។ កីទ្បាករវ័យ ២៩ ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្រុម Como នៅក្នុងខែមករា ប៉ុន្តែរូបគេបង្ហាញខ្លួន ១ លើកប៉ុណ្ណោះ សម្រាប់ក្រុម។ Dele Alli ក៏មិនស្ថិតនៅក្នុងគម្រោងរបស់អ្នកចាត់ការក្លិប Como លោក Cesc Fabregas សម្រាប់រដូវកាលនេះផងដែរ។

ជាមួយគ្នានេះនៅក្នុងសេចក្តីថ្លៃងការណ៍របស់ក្លិបបញ្ជាក់ថា៖ ក្លិប Como និងកីទ្បាករ Dele Alli ត្រូវបានព្រមព្រៀងគ្នាឱ្យបញ្ចប់កិច្ចសន្យារបស់រូបគេ។ Dele Alli បានចុះកិច្ចសន្យារយៈពេល ១៨ ខែជាមួយនឹង Como កាលពីខែមករា ឆ្នាំ២០២៥ បន្ទាប់ពីរូបគេចាកចេញពី Everton ក្នុងខែមិថុនា ឆ្នាំ២០២៤។ សូមជម្រាបថា កាលពី World Cup ឆ្នាំ ២០១៨ Dele Alli បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយឱ្យក្រុមជម្រើសជាតិអង់គ្លេស ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣០-សីហា-២០២៥
(English) Spurs ប្រកាសនាំយកខ្សែបម្រើប្រយុទ្ធ Xavi Simons ពី RB Leipzig ក្នុងតម្លៃផ្ទេរ ៥១,៨ លានផោន

(English) Tottenham Hotspur បានចុះហត្ថលេខានាំយកខ្សែបម្រើប្រយុទ្ធសញ្ជាតិហូឡង់ Xavi Simons ពី RB Leipzig ក្នងតម្លៃផ្ទេរប្រមាណ ៥១,៨ លានផោន។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។ កីទ្បាករវ័យ ២២ ឆ្នាំរូបនេះដែលក្លិបជាច្រើននៅអឺរ៉ុបចង់បាននៅក្នុងរដូវកាលនេះ ប៉ុន្តែរូបគេក៏មានចិត្តយូរមកហើយក្នុងការលេងឱ្យមាន់ខ្នាយមាស ដោយមានលោក Thomas Frank ដឹកនាំ។

Xavi Simons រកបាន ២២​ គ្រាប់ និងនិងបញ្ជូនបាន ២៤ ដង ក្នុងការបង្ហាញខ្លួនឱ្យក្រុម Leipzig ចំនួន ៧៨ លើក ពេលចាកចេញពី Paris St-Germain កាលពីឆ្នាំ២០២៣ ក្នុងនាមជាកីទ្បាករខ្ចីជើង មុនពេលក្រុមលេងនៅ Bundesliga ទិញដាច់នាអំឡុងខែមករាដើមឆ្នាំនេះ។ Simons ជាកីទ្បាករទី ៣ ដែល Tottenham Hotspur នាំយកក្នុងរដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ Joao Palhinha និង Mohammed Kudus៕

Thumbnail
ព័ត៌មានកីឡាជាតិ
៣០-សីហា-២០២៥
(English) វិសាខា ចុះ MOU ជាមួយក្រុមហ៊ុនភេសជ្ជៈ Yeo’s

(English) នៅរសៀលថ្ងៃទី២៩ ខែសីហានេះ ក្លិបកីឡាបាល់ទាត់ វិសាខា និងក្រុមហ៊ុនភេសជ្ជៈ Yeo’s បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការរយៈពេល ១ឆ្នាំ (២០២៥-២០២៦) នៅកីឡដ្ឋានព្រីនស៍។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមានកញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លិប និងលោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បេវើរីច ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីលោក សូរ មុនីរតន៍ អនុប្រធានក្លិប ព្រមទាំងក្រុមការងារគ្រូ កីឡាករ និងតំណាងក្រុមហ៊ុនជាច្រើនផងដែរ។

ថ្លែងនាឱកាសនោះ កញ្ញា អ៊ូ បញ្ញាសុកិត្យា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការជាមួយភេសជ្ជៈ Yeo’s ដែលជាភេសជ្ជៈ និងជាផលិតផលក្នុងស្រុកមួយ ប្រកបដោយគុណភាព និងគុណប្រយោជន៍សម្រាប់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាកីឡាករ។ កញ្ញាសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាការរួមចំណែកថ្មីមួយទៀត ដើម្បីជំរុញការអភិវឌ្ឍក្លិបឆ្ពោះទៅការប្រកួតប្រជែង និងការអភិវឌ្ឍធនធានកីឡាករវ័យក្មេង ព្រមទាំងកម្មវិធីផ្សេងៗជាច្រើនទៀត លើសពីកីឡា ដែលភាគីទាំងពីរ នឹងពិភាក្សាគ្នារៀបចំនាថ្ងៃអនាគត។

ដោយឈរលើទិសដៅស្របគ្នា ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យកីឡា អគ្គនាយិក្លិបវិសាខា រំពឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្ដល់នូវភាពវិជ្ជមានជាច្រើន ពិសេសការរួមគ្នាកសាងធនធានយុវជនថ្នាល ដ្បិតភាគីទាំងពីរ បានបើកភ្លើងខៀវឈានទៅរកការបង្កើតពាន Yeo’s កម្រិតយុវជនមួយ នាថ្ងៃអនាគត ដើម្បីផ្ដល់ឱកាសដល់កុមារ និងក្មេងៗ ដែលស្រលាញ់វិស័យកីឡានេះ បានចូលរួម និងបង្ហាញសមត្ថភាពរបស់ខ្លួន ។ នេះគឺជាចក្ខុវិស័យរួមមួយ ដែលវិសាខា និង Yeo’s នឹងព្យាយាមធ្វើការងារជាមួយគ្នា លើកិច្ចសហការដ៏យូរអង្វែង ដែលអាចលើសពី ១ឆ្នាំ។

កញ្ញា អ៊ូ បញ្ញាសុកិត្យា បន្ដថា «វិសាខា និងភេសជ្ជៈ Yeo’s អាចនឹងចាប់ដៃគ្នារយៈពេលវែង មិនមែនតែ ១ឆ្នាំទេ ហើយលើសពីវិស័យបាល់ទាត់ មានន័យថា ភាគីទាំងពីរ នឹងពិភាក្សាគ្នាលើគម្រោងរៀបចំកម្មវិធីផ្សេងៗ ដូចជាកម្មវិធី Football Clinic តាមបណ្ដាខេត្ត។ ជាងនេះទៅទៀត យើងក៏មានគម្រោងនឹងនាំយកនូវអ្វីដែលថ្មីជូនដល់អ្នកគាំទ្រទាំងអស់គ្នា ជាមួយភាពភ្ញាក់ផ្អើលនាថ្ងៃអនាគតផងដែរ»។

ជាមួយគ្នាដែរ លោកស្រី ហេង សុទ្ធាវី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារក្លិបវិសាខា ចំពោះកិច្ចសហការភ្លាមៗ ជាមួយភេសជ្ជៈ Yeo’s បន្ទាប់ពីការជួបពិភាក្សាគ្នាត្រឹមរយៈពេលដ៏ខ្លី។ នេះគឺជាជំហានដំបូង នៃកិច្ចសហប្រតិបត្តិការ តែបន្ដទៅទៀត លោកស្រីសង្ឃឹមថា ភាគីទាំងពីរ នឹងអាចបន្ដ ៣ ទៅ ៥ឆ្នាំបន្ថែមទៀត លើភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែង ដើម្បីរួមចំណែកគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ ជាមួយក្លិបវិសាខា ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥-២៦ ដែលផ្ដោតលើការរួមចំណែកក្នុងវិស័យអប់រំ និងវិស័យកីឡា។

លោកស្រីបន្ថែមទៀតថា កិច្ចសហការឆ្នាំដំបូងនេះ មិនផ្ដោតតែលើ Branding នោះទេ តែក្រុមហ៊ុនបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយក្លិប ដើម្បីផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់អ្នកគាំទ្រ និងសហគមន៍ រួមទាំងគម្រោងរៀបចំពានកម្រិតយុវជនជាដើម ។ ជាក់ស្ដែងចំពោះមុខ កំឡុងការប្រកួតសប្ដាហ៍ទី៤ នៃពានរង្វាន់ Cambodian Premier League 2025/26 រវាង វិសាខា និងព្រះខ័នរាជស្វាយរៀង នាថ្ងៃទី១៤ ខែកញ្ញាខាងមុខ ក្រុមហ៊ុនក៏គ្រោងនឹងផ្ដល់ជូននូវភេសជ្ជៈ Yeo’s មួយដងដោយឥតគិតថ្លៃ រាល់អ្នកគាំទ្រដែលទិញសំបុត្រចូលទស្សនាការប្រកួតនេះ ផងដែរ។

សូមបញ្ជាក់ថា ភេសជ្ជៈ Yeo’s បានបង្កើតរយៈពេល ១២៦ឆ្នាំមកហើយ នៅប្រទេសសិង្ហបុរី ហើយបានបន្ដបើកដំណើរការនៅកម្ពុជា អស់រយៈពេល ២៦ឆ្នាំ ជាមួយការសាងសង់រោងចក្រផ្ទាល់ នៅតំបន់សេដ្ឋកិច្ចពិសេស ដែលបានផ្ដល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ និងបានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើនផងដែរ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-សីហា-២០២៥
Man United យល់ព្រមលក់ Garnacho ទៅ Chelsea ក្នុងតម្លៃ 40 លានផោន

ក្លិបបិសាចក្រហម Manchester United បានយល់ព្រមលក់ខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីន Alejandro Garnacho ឱ្យក្លិប Chelsea ក្នុងតម្លៃ 40 លានផោន (54 លានដុល្លារអាមេរិក) ។

តម្លៃលក់របស់កីឡាករវ័យ 21 ឆ្នាំនឹងជាតម្លៃធំបំផុតទីបួនសម្រាប់កីឡាកររបស់ United បន្ទាប់ពី Cristiano Ronaldo, Romelu Lukaku និង Angel di Maria ។ Garnacho ដែលបានលេង 93 ប្រកួតនៅ Premier League សម្រាប់ United ស្ថិតក្នុងចំណោមកីឡាករ 5 នាក់ដែលកំពុងស្វែងរកការចាកចេញពីក្លិបនៅរដូវក្តៅនេះ រួមជាមួយនឹង Marcus Rashford, Antony, Tyrell Malacia និង Jadon Sancho ។ Rashford បានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមុន។

The transfer fee is 75.2 billion won crazy! Chelsea Man Utd Close To A | SportsChosun

អ្នកចាត់ការ Ruben Amorim បានដក Garnacho ចេញពីក្រុមរបស់គាត់នៅរដូវកាលនេះ ខណៈដែល United មិនួទាន់ស្គាល់ឈ្នះការប្រកួតនៅ Premier League ពីរលើកដំបូងរបស់ពួកគេ មុនពេលត្រូវជ្រុះចេញពីពានរង្វាន់ League Cup ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី ក្រោមថ្វីជើងក្រុម Grimsby Town មកពីលីគទី៤អង់គ្លេស។

Thumbnail
ព័ត៌មានកីឡាអាស៊ី
២៩-សីហា-២០២៥
(English) សិង្ហបុរី U22 អាចចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម បន្ទាប់ពីឈ្នះការប្តឹងឧទ្ធរណ៍

(English) ក្រុមជម្រើសជាតិសិង្ហបុរីកម្រិតអាយុក្រោម ២២ ឆ្នាំ នឹងចូលរួមប្រកួតនៅស៊ីហ្គេមឆ្នាំ២០២៥ បន្ទាប់ពីឈ្នះការប្ដឹងឧទ្ធរណ៍ដោយជោគជ័យទៅកាន់ក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC)។ ក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC)បានកោះប្រជុំនៅថ្ងៃទី ២៨ ខែសីហា ដើម្បីពិនិត្យមើលការតែងតាំងបន្ថែមពីសមាគមកីឡាជាតិ (NSAs) ។

ប្រទេសសិង្ហបុរីបានប្រឈមមុខនឹងលទ្ធភាពនៃការខកខានការប្រកួតកីឡាបាល់ទាត់បុរសនៅស៊ីហ្គេមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីទទួលបានយុទ្ធនាការដ៏ខកចិត្តបំផុតក្នុងឆ្នាំ ២០២៣ នៅកម្ពុជា។ បន្ទាប់ពីការលុបចោលក្រុមកម្រិតអាយុក្រោម ២២ ឆ្នាំពីបញ្ជីចូលរួមបណ្ដោះអាសន្ន ប្រធានសមាគមបាល់ទាត់សិង្ហបុរី (FAS) ដែលទើបជាប់ឆ្នោតថ្មី លោក Forrest Li បានសន្យាថានឹងធ្វើការជាមួយក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC) ដើម្បីធានាឱ្យក្រុមបានចូលរួមស៊ីហ្គេមឡើងវិញ ហើយពេលនេះពួគគេអាចចូលរួមបានហើយ៕

ប្រភព៖ ASEAN FOOTBALL

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-សីហា-២០២៥
(English) តើក្លិបនៅអឺរ៉ុបមួយណាដែលចំណាយលុយច្រីនជាងគេសម្រាប់ប្រាក់ឈ្នួលកីឡាករ?

(English) ក្នុងចំណោមក្លិបបាល់ទាត់ទាំង ៩៦ មកពីលីគកំពូលអឺរ៉ុបទាំង៥ គឺអង់គ្លេស Premier League អេស្ប៉ាញ La Liga អាល្លឺម៉ង់ Bundesliga អ៊ីតាលី Serie A និងបារាំង Ligue 1 Real Madrid គឺជាក្លិបដែលចំណាយលុយច្រីនជាងគេសម្រាប់ប្រាក់ឈ្នួលកីឡាករ។ នេះបើយោងតាមតួលេខពី FBref ដែលត្រូវបានគេហទំព័រ Planetfootball.com ដកស្រង់យកមកចុះផ្សាយ។ ប្រភពខាងលើដដែលក៏បានឲ្យដឹងដែរថា​ក្លិបបាល់ទាត់បារាំង Metz គឺជាក្លិបដែលចំណាយតិចជាងគេបំផុតគឺត្រឹមតែជាង ៦០ ម៉ឺនដុល្លារប៉ុណ្ណោះសម្រាប់រដូវកាល២០២៥ នេះ។

Real Madrid ឈរនៅលើកំពូលតារាងដែលកីឡាករម្នាក់ៗទទួលបានជាង១២លានដុល្លារតិចជាងឆ្នាំទៅមិញគឺជាង១៣លានដុល្លារប៉ុន្តែ៦០% ខ្ពស់ជាងគូប្រជែងភាគច្រើន ដែលបញ្ជាក់ពីភាពលេចធ្លោផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ Barcelona តាមពីក្រោយ ដែលកីឡាករម្នាក់ៗទទួលបាន ជាង៩លានដុល្លារធ្លាក់ចុះពី១០លានដុល្លារផងដែរ ។ Manchester City ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងតម្លៃ៨លានដុល្លារ កើនឡើងជាង១លានធៀបនឹងឆ្នាំមុន ។ Bayern ស្ថិត​នៅ​ជិត៨លានដុល្លារខណៈ PSG និង Arsenal ទាំង​ពីរ​មាន​តម្លៃ​ប្រហែល ៧ លាន​ដុល្លារ។ Liverpool និង Manchester United មាន​តម្លៃ​ប្រហែល៧លាន​ដុល្លារ​ក្នុង​ម្នាក់ៗ ដោយ Chelsea និង Tottenham ដណ្តើម​បាន​ចំណាត់​ថ្នាក់​កំពូល​ទាំង១០ក្នុង​តម្លៃ​ប្រហែល៥លាន​ដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីក្លិបដែលចំណាយសរុបសម្រាប់កីឡាករ ខ្ពស់ទាំង១០រួមមានៈ

១- Real Madrid ចំណាយ៣៤២លានដុល្លារ

២- Bayern Munich ចំណាយជាងជាង ៣០០ លានដុល្លារ

៣-  Manchester City ចំណាយជាងជាង ២៩៥ លានដុល្លារ

៤-  Barcelona ចំណាយជាងជាង ២៥០លានដុល្លារ

៥-  Manchester United ចំណាយជាងជាង២៤៧លានដុល្លារ

៦- PSG ចំណាយជាងជាង២៤៣លានដុល្លារ

៧- Arsenal ចំណាយជាង២២៩លានដុល្លារ

៨- Chelsea ចំណាយជាង២២៣លានដុល្លារ

៩- Liverpoo ចំណាយជាង២០០លានដុល្លារ

១០- Inter Milan ចំណាយជាង១៧៣លានដុល្លារ៕

 

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-សីហា-២០២៥
(English) Ngumoha ក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតរបស់ Liverpool

(English) Rio Ngumoha ក្លាយជាកីឡាករវ័យក្មេងបំផុតស៊ុតបញ្ចូលទីឲ្យក្លិប Liverpool បន្ទាប់ពីរូបគេរកគ្រាប់បាល់បាន ១ គ្រាប់នៅនាទីបន្ថែមម៉ោង ៩០+១០ ជួយឲ្យឈ្នះ Newcastle United ដោយលទ្ធផល ៣-២ កាលពីរាត្រីថ្ងៃចន្ទ។ Rio Ngumoha ទើបតែមានអាយុ១៦ឆ្នាំនិង៣៦១ថ្ងៃប៉ុណ្ណោះ បំបែកកំណត់ត្រាចាស់របស់កីឡាករ Ben Woodburn អាយុ ១៧ ឆ្នាំ៤៥ ថ្ងៃដែលបានកាន់កាប់កំណត់ត្រានេះពេលប្រកួតជាមួយ Leeds United កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។

Ngumoha បានចូលរួមជាមួយ Liverpool ពី Chelsea កាលពីខែកញ្ញា ឆ្នាំមុន ហើយបានបង្កើតឥទ្ធិពលយ៉ាងឆាប់រហ័ស ក្លាយជាកីឡាករវ័យក្មេងជាងគេទីពីរក្នុងប្រវត្តិសាស្ត្រក្លឹបកាលពីដើមឆ្នាំនេះ។ គាត់ក៏បានបង្កើតកំណត់ត្រាសម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតពានរង្វាន់ FA Cup ជាកីឡាករក្មេងបំផុតរបស់ Liverpool ប្រកួតជាមួយ Accrington  នៅកីឡដ្ឋាន Anfield ។ ការបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខ័ណ្ឌ Premier League របស់គាត់នៅកៅអីបម្រុងនៅ St. James’ Park គឺជាថ្ងៃមួយដែលមិនអាចបំភ្លេចបានដោយស៊ុតបញ្ចូលទីឈ្នះចុងម៉ោង។

អ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតរបស់ Liverpool៖

១- Rio Ngumoha ១៦ ឆ្នាំ ៣៦១ថ្ងៃ។

២-  Ben Woodburn១៧ ឆ្នាំ៤៥ ថ្ងៃ។

៣- Kaide Gordon ១៧ ឆ្នាំ៩៦ថ្ងៃ។

៤- Michael Owen១៧ឆ្នាំ១៤៣ ថ្ងៃ។

៥-  Jordan Rossiter១៧ឆ្នាំ១៨៣ ថ្ងៃ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-សីហា-២០២៥
(English) ប្រធានបាល់ទាត់អ៊ីតាលីខ្លាចបាត់បង់សិទ្ធិធ្វើម្ចាស់ផ្ទះ Euro 2032

(English) ប្រធានបាល់ទាត់អ៊ីតាលី លោក Ezio Simonelli បានសម្តែងក្តីបារម្ភខ្លាចបាត់បង់ សិទ្ធិធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតជើងឯកអឺរ៉ុបនៅឆ្នាំ២០៣២ ប្រសិនបើខ្លួនមិនធ្វើបច្ចុប្បន្នភាពកីឡដ្ឋានទាន់ពេលវេលា។ Simonelli បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុរដ្ឋអ៊ីតាលីថា៖ ខ្ញុំពិតជាព្រួយបារម្ភអំពី Euro 2032 ។ លោកបន្តថាតើបេក្ខភាពប្រឈមនឹងហានិភ័យទេ? ខ្ញុំសង្ឃឹមថាវាគ្រាន់តែជាការបារម្ភរបស់ខ្ញុំ ប៉ុន្តែនៅពេលដែលប្រធាន UEFA និយាយថាកីឡដ្ឋានរបស់យើងស្ថិតក្នុងស្ថានភាពមិនប្រក្រតី ពួកយើងប្រឈមមុខនឹងការមិនចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ។ លោកCeferin បានរិះគន់កីឡដ្ឋានអ៊ីតាលីយ៉ាងខ្លាំង ហើយខ្ញុំយល់ស្របជាមួយគាត់។ Simonelli បាននិយាយថា “យើងនៅពីក្រោយប្រទេសផ្សេងទៀតទាំងអស់។ ក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយនេះ យើងបានសម្ពោធកីឡដ្ឋានចំនួន ៦ប៉ុណ្ណោះ ដែលក្នុងនោះមានតែ៣ ប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Serie A ។

ប្រទេសអ៊ីតាលីនិងតួកគីនឹងរៀបចំការប្រកួតក្នុងរយៈពេលប្រាំពីរឆ្នាំ ខណៈពេលដែលប្រទេសតួកគីមានកីឡាដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធស្ទើរតែរួចរាល់ហើយ បន្ទាប់ពីគម្រោងសាងសង់ជាតិដ៏ធំក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែប្រទេសអ៊ីតាលីកីឡដ្ឋានចំនួន ១០ មិនទាន់បានត្រៀមខ្លួនរួចជាស្រេច ឬក្នុងគម្រោងរៀបចំការប្រកួតដែលមាន២៤ក្រុម និង ៥១ប្រកួតនៅឡីយទេ។ ប្រធាន UEFA លោក Aleksander Ceferin កាលពីខែឧសភា បានហៅស្ថានភាពនេះថា ជាការអាម៉ាស់បំផុត។លោកបន្ថែមថា ប្រទេសអ៊ីតាលីរហូតមកដល់ពេលនេះមានហេដ្ឋារចនាសម្ព័ន្ធដ៏អាក្រក់និងដាច់ឆ្ងាតបំផុតបើធៀបទៅនឹងបណ្តាប្រទេសធំៗនៅអឺរ៉ុប៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-សីហា-២០២៥
(English) Dortmund ព្រមាន​ឪពុកម្តាយ JobeBellingham នៅ​ឱ្យ​ឆ្ងាយ​ពី​កូនរបស់ខ្លួន

(English) ក្លិប Borussia Dortmund បានដាក់ចេញនូវច្បាប់ដ៏តឹងរ៉ឹងមួយនៅបន្ទប់ស្លៀកពាក់កីឡាករដោយរារាំងសមាជិកគ្រួសារមិនឲ្យចូលទៅក្នុងតំបន់នេះ បន្ទាប់ពីមានឧប្បត្តិហេតុពាក់ព័ន្ធនឹងឪពុករបស់ Jobe Bellingham អំឡុងពេលបើកការប្រកួត Bundesliga កាលពីថ្ងៃសៅរ៍ជាមួយ St Pauli ។ Dortmund បាននាំមុខ St. Pauli ដោយលទ្ធផល ៣-១ នៅនាទី៨៥ ប៉ុន្តែត្រូវបាន St Pauli តាមបានស្មើ៣-៣។

លទ្ធផលនេះបានធ្វេីឲ្យមានការខកចិត្តពីឪពុកម្តាយរបស់ Bellingham គឺលោក Mark និង Denise នៅពេលឃើញកូនប្រុសរបស់ពួកគេត្រូវបានប្តូរចេញនៅពាក់កណ្តាលតង់។ យោងតាមសារព័ត៌មាន Sky Sports លោក Mark Bellingham ដែលជាទីប្រឹក្សារបស់ Jobe បានប្រឈមមុខនឹងនាយកកីឡាលោក Sebastian Kehl បន្ទាប់ពីការប្រកួតដោយសម្តែងការព្រួយបារម្ភអំពីការប្តូរកីឡាករនិងការបំពេញការងាររបស់ក្រុម។

លោក Mark Bellingham បានធ្វើដំណើរពីប្រទេសអង់គ្លេស ដើម្បីមើលការប្រកួតកូនប្រុសរបស់គាត់ជាមួយ St. Pauli កាលពីថ្ងៃសៅរ៍ ប៉ុន្តែបានបង្កឱ្យមានបញ្ហានៅក្នុងតំបន់ហាមឃាត់នៃកីឡដ្ឋាន នៅពេលគាត់និយាយជាមួយនាយកកីឡា Sebastian Kehl ។ គាត់​ត្រូវបាន​គេរាយការណ៍​ថា​បាន​សួររកមូលហេតុថា​ ហេតុ​អ្វី​បាន​ជា​កូន​ប្រុស​របស់​គាត់​ត្រូវ​បាន​គេ​យក​ចេញ​នៅ​ពាក់​ក​ណ្តា​ល​។ នាយកគ្រប់គ្រងក្លិប លោក Lars Ricken នឹងមិនធ្វើអត្ថាធិប្បាយនៅពេលត្រូវបានសួរកាលពីថ្ងៃអាទិត្យនោះទេ ប៉ុន្តែបានប្រាប់ទូរទស្សន៍ Sky TV ថានឹងមានផលវិបាក។ លោកបានប្រកាសនៅថ្ងៃខាងមុខ មានតែកីឡាករ គ្រូបង្វឹក និងមន្ត្រីប៉ុណ្ណោះអាចចូលទៅកាន់បន្ទប់ចាក់សោរ។

ខ្ញុំមិនមានពេលសម្រាប់ការពិភាក្សានោះទេ។ យើង​នឹង​ធានា​ថា​យើង​មិន​មាន​ការ​ខឹង​សម្បារ​ជា​ថ្មី​ទៀត​ដោយ​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​បែប​នេះ​ទេ។ Kehl បានប្រាប់កាសែត Bild មួយថ្ងៃមុនថា តំបន់សកម្មគឺត្រូវបានរឹតបន្តឹងសម្រាប់កីឡាករ គ្រូបង្វឹក និងមន្ត្រី មិនមែនគ្រួសារ ឬភ្នាក់ងារទេ។ វានឹងមិនកើតឡើងម្តងទៀតទេ។ នោះហើយជាអ្វីដែលយើងបានប្រាប់យ៉ាងច្បាស់ដល់ភាគីពាក់ព័ន្ធទាំងអស់៕

 

ads