ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៥-មិថុនា-២០២៥
(English) Chelsea ទិញខ្សែប្រយុទ្ធ Liam Delap ទាន់ពេលប្រកួត Club World Cup

(English) Chelsea បានចុះហត្ថលេខាតម្លៃ ៤០ លានដុល្លាទិញខ្សែប្រយុទ្ធ Liam Delap ពី Ipswich ដែលត្រូវធ្លាក់ទៅលេងនៅក្របខណ្ឌឆេមពានស៊ីប ទាន់ពេលប្រកួតពានរង្វាន់ក្លឹប Club World Cup ដែលនឹងប្រព្រឹត្រទៅនៅសប្តាហ៍ក្រោយ ក្នុងទឹកដីអាមេរិក។ Chelsea បានប្រើប្រាស់ ការបើកទីផ្សារដោះដូរទីផ្សារពិសេសរបស់ UEFA ចាប់ពីថ្ងៃទី១-១០ ខែមិថុនា ដើម្បីទិញខ្សែប្រយុទ្ធកណ្តាលបន្ថែម ជាមួយនឹងកីឡាករវ័យ២២ឆ្នាំបានកំណត់ដើម្បីផ្តល់ការប្រកួតប្រជែងសម្រាប់ខ្សែប្រយុទ្ធជម្រើសដំបូង Nicolas Jackson ។

Liam Delap បានចុះហត្ថលេខាជាមួយក្លឹបChelsea លើកិច្ចសន្យារយៈពេល៦ឆ្នាំដែលអាចឲ្យគាត់បន្តនៅកីឡដ្ឋាន Stamford Bridge រហូតដល់ឆ្នាំ២០៣១។ Delap ស៊ុតបញ្ចូលទីបាន ១២គ្រាប់ក្នុងលីក ដែលតំណាងឱ្យ១/៣នៃចំនួនសរុបនៃការប្រកួតកំពូលរបស់ Ipswich កាលពីរដូវកាលមុន ហើយបានចូលរួមជាមួយក្រុមតោខៀវ Chelsea ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងក្របខណ្ឌ Premier League និងបានឈ្នះពានរង្វាន់ Conference League កម្រិតទីបីក្រោមការដឹកនាំរបស់លោក Enzo Maresca ។

បន្ទាប់ពីចុះហត្ថលេខា Delap បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹបថា ខ្ញុំយល់ពីស្ថានភាពរបស់ក្លឹបនេះ ហើយអាចមើលឃើញពីគន្លងដែលវាស្ថិតនៅជាមួយកីឡាករទាំងនេះ និងគ្រូបង្វឹក។ វានឹងក្លាយជាកន្លែងដ៏អស្ចារ្យមួយសម្រាប់ខ្ញុំក្នុងការអភិវឌ្ឍន៍ ហើយខ្ញុំសង្ឃឹមថានឹងសម្រេចបាននូវអ្វីដែលអស្ចារ្យនៅទីនេះ និងជួយក្លឹបឱ្យឈ្នះពានរង្វាន់បន្ថែមទៀត៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៥-មិថុនា-២០២៥
(English) តើ Club World Cup ជាអ្វី?

(English) FIFA Club World Cup (FIFA CWC) គឺជាការប្រកួតបាល់ទាត់បុរសអន្តរជាតិ រៀបចំឡើងដោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដែលជាស្ថាប័នគ្រប់គ្រងកីឡាពិភពលោក។ ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើងលើក​ដំបូង​ក្នុង​ឆ្នាំ២០០០ នៅក្នុងប្រទេសប្រេស៊ីល ដែលគេហៅថាពាន FIFA Club World Championship ។ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៤ វាមិនត្រូវបានធ្វើទេ ដោយសារតែមូលហេតុជាច្រីន ប៉ុន្តែកក្តាចម្បង គឺការដួលរលំនៃដៃគូទីផ្សាររបស់ FIFA International Sport and Leisure (ISL)។ទោះជាយ៉ាងណាក្តី វាបានត្រលប់មកវិញនៅឆ្នាំ២០០៥ជាការប្រកួតប្រចាំឆ្នាំរហូតដល់ឆ្នាំ២០២៣។

FIFA Club World Championship លើកដំបូងធ្វើឡើងនៅប្រទេសប្រេស៊ីលក្នុងឆ្នាំ២០០០ ក្នុងឆ្នាំនោះវាដំណើរស្របគ្នាជាមួយនឹងពានរង្វាន់ Intercontinental Cup ដែលជាការប្រកួតធ្វើឡើងដោយម្ចាស់ពានរង្វាន់ UEFA Champions League និង Copa Libertadores ខណៈម្ចាស់ជើងឯកនៃការប្រកួតត្រូវបានទទួលស្គាល់ដោយ FIFA ថាជាជើងឯកក្លឹបពិភពលោកក្នុងឆ្នាំ ២០១៧។ នៅឆ្នាំ២០០៥ ពានអន្តរទ្វីប Intercontinental Cup ត្រូវបានបញ្ចូលគ្នាជាមួយ FIFA Club World Championship ហើយនៅឆ្នាំ ២០០៦ ការប្រកួតត្រូវបានប្តូរឈ្មោះជា FIFA Club World Cup ។ អ្នកឈ្នះពាន Club World Cup ទទួលបានពានរង្វាន់ FIFA Club World Cup និងវិញ្ញាបនបត្រ FIFA World Champions ។

ការប្រកួតទម្រង់ថ្មីសម្រាប់ឆ្នាំ២០២៥ មានក្រុមចំនួន៣២ចូលរួមប្រកួតប្រជែងដណ្តើមពាន។ ក្រុមចំនួន១២មកពីទ្វីបអឺរ៉ុប, ៦ក្រុមមកពីអាមេរិកខាងត្បូង, ៤ក្រុមមកពីអាស៊ី, ៤ក្រុមមកពីទ្វីបអាហ្រ្វិក, ៤ក្រុមមកពីអាមេរិក ខាងជើង, អាមេរិកកណ្តាល និងការ៉ាប៊ីន, ១ក្រុមមកពីអូសេអានី និង១ក្រុមមកពីប្រទេសម្ចាស់ផ្ទះ។ សរុបមាន​៨ពូលដែល​ក្នុងមួយពូលៗមាន​៤​ក្រុម ។ ក្រុម​កំពូល​ទាំង​ពីរ​ក្នុង​ពូល​នីមួយៗ​បាន​ឈាន​ទៅ​វគ្គ​ ១៦ក្រុម និង​បន្តទៅឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ ការប្រកួត Club World Cup នឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៤ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៥។វានឹងក្លាយជាការប្រកួតក្លឹប FIFA ដែលមានតម្លៃថ្លៃជាងគេ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៤-មិថុនា-២០២៥
(English) ម្ចាស់ជើងឯក Club World Cup នឹងទទួលបានស្លាកសញ្ញាពិសេស ៤ ឆ្នាំ

(English) យោងតាមលោក Ben Jacobs អ្នករាយការណ៍ព័ត៌មានកីឡាបានឱ្យដឹងថា៖ ក្លិបបាល់ទាត់ដែលឈ្នះពានរង្វាន់ FIFA Club World Cup នឹងទទួលបានស្លាកសញ្ញាជើងឯកពិសេសដាក់ជាប់នៅលើអាវរបស់ពួកគេរយៈពេល ៤ ឆ្នាំ រហូតដល់ឆ្នាំ​២០២៩។ លោកបន្តថា៖ អ្នកឈ្នះជើងឯកពានរង្វាន់ Club World Cup នឹងទឹកប្រាក់ជាង ១៣៦ លានដុល្លារ។ Chelsea និង Manchester City គឺជាក្លិបអង់គ្លេសពីរដែលប្រជែងគ្នាក្នុងការប្រកួតនេះ។ Real Madrid និង Atletico Madrid នឹងលើកទង់ជាតិរបស់ប្រទេសអេស្ប៉ាញ។ ចំណែកក្លិបនៅអឺរ៉ុបផ្សេងៗទៀតរួមមាន Bayern Munich, PSG, Inter, Porto, Benfica, Borussia Dortmund, Juventus និង Red Bull Salzburg ។ ការប្រកួតទម្រង់ថ្មីសម្រាប់ឆ្នាំ២០២៥ មានក្រុមចំនួន៣២ចូលរួមប្រកួតប្រជែងដណ្តើមពាន។

ក្រុមចំនួន១២មកពីទ្វីបអឺរ៉ុប, ៦ក្រុមមកពីអាមេរិកខាងត្បូង, ៤ក្រុមមកពីអាស៊ី, ៤ក្រុមមកពីទ្វីបអាហ្រ្វិក, ៤ក្រុមមកពីអាមេរិក ខាងជើង, អាមេរិកកណ្តាល និងការ៉ាប៊ីន, ១ក្រុមមកពីអូសេអានី និង១ក្រុមមកពីប្រទេសម្ចាស់ផ្ទះ។ សរុបមាន​៨ពូលដែល​ក្នុងមួយពូលៗមាន​៤​ក្រុម ។ ក្រុម​កំពូល​ទាំង​ពីរ​ក្នុង​ពូល​នីមួយៗ​បាន​ឈាន​ទៅ​វគ្គ​ ១៦ក្រុម និង​បន្តទៅឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ ការប្រកួត Club World Cup នឹងធ្វើឡើងនៅសហរដ្ឋអាមេរិកចាប់ពីពាក់កណ្តាលខែមិថុនាដល់ដើមខែកក្កដា ហើយនឹងក្លាយជាការប្រកួតក្លឹប FIFA ដែលមានតម្លៃថ្លៃជាងគេ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៤-មិថុនា-២០២៥
(English) ក្លិបធំៗ ១០ ដែលមិនធ្លាប់ឈ្នះ Champions League

(English) ចាប់តាំងពីវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ មកទល់នឹងឆ្នាំ២០២៥ នេះ មានតែក្លិបចំនួន២៤ប៉ុណ្ណោះក្នុងចំណោមក្លិបបាល់ទាត់ទ្វីបអឺរ៉ុបទាំងអស់ ដែលធ្លាប់ឈ្នះពានរង្វាន់ Champions League ដែលពីមុនមកគេហៅថាពានរង្វាន់ European ។ ទោះជាយ៉ាងណាក្តីមានក្លឹបធំៗចំនួន១០ដែលបានឡើងមកដល់វគ្គ៨និងផ្តាច់ព្រ័ត្រ តែមិនដែលឈ្នះពាននេះទាល់តែសោះ។ក្លឹបទាំងនោះរួមមានៈ

១ – At Madrid ឡើងដល់វគ្គផ្តាច់ព្រ័ត្រ៣ដងគឺចាញ់Bayern៤-០ (១៩៧៤) ចាញ់ Real Madrid ២ដងគឺ ២០១៤ (៤-១)និង ២០១៦(៥-៣ ប៉េណាល់ទី)។

២ – Arsenal វគ្គផ្តាច់ព្រ័ត្រចាញ់ Barcelona២-១ ក្នុងឆ្នាំ ២០០៦។

៣ – Tottenham  វគ្គផ្តាច់ព្រ័ត្រចាញ់Liverpool ២-០ ក្នុងឆ្នាំ ២០១៩។

៤ – Roma វគ្គផ្តាច់ព្រ័ត្រចាញ់Liverpool ៤-២(ប៉េណាល់ទី)ក្នុងឆ្នាំ 1១៩៨៤។

៥ – Lyon វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាញ់Bayernពីរដងគឺ៤-០ក្នុងឆ្នាំ ២០១០និង ចាញ់៣-០ ២០២០។

៦ – Leverkusen វគ្គផ្តាច់ព្រ័ត្រចាញ់Real Madrid២ -១ក្នុងឆ្នាំ២០០២។

៧ – Valencia វគ្គផ្តាច់ព្រ័ត្រពីរដងចាញ់Real Madrid៣-០ ក្នុងឆ្នាំ២០០០និងចាញ់Bayern ៥-៤ (ប៉េណាល់ទី) ឆ្នាំ ២០០១។

៨ – Schalkeវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាញ់Manchester United ៦-១ ក្នុងឆ្នាំ២០១១។

៩ – Galatasaray វគ្គ៨ក្រុមចាញ់Real Madrid៥-៣ ក្នុងឆ្នាំ២០០១។

១០ – Dynamo Kyiv  វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៣ដងគឺចាញ់ M’Gladbach ២ -១ក្នុងឆ្នាំ១៩៧៧ ចាញ់ Porto ៤-២ ឆ្នាំ ១៩៨៧និង បន្តចាញ់ Bayern ៤-៣ ឆ្នាំ ១៩៩៩៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៤-មិថុនា-២០២៥
(English) Hansi Flick ក្លាយជាគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំ ២០២៤-២៥

(English) Hansi Flick ត្រូវបានជ្រីសរើសជាគ្រូបង្វឹកល្អបំផុត នៅក្នុងក្របខណ្ឌ La Liga សម្រាប់ឆ្នាំ ២០២៤-២៥។  លោកបាន នាំមុខគ្រូបង្វឹកមួយចំនួនគឺ Manuel Pellegrini, Jose Bordalas, Manolo Gonzalez, Michel, Ernesto Valverde និង Diego Simeone ។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានដឹកនាំក្លិប Barcelona ទទួលបានពានរង្វាន់ក្នុងស្រុកចំនួនបីក្នុងឆ្នាំដំបូងដ៏អស្ចារ្យ បន្ទាប់ពីបានចូលមកស្នងតំណែងលោក Xavi Hernandez ដែលត្រូវបានបណ្តេញចេញ។ លោកបានជួយ Barcelona ឈ្នះពានចំនួន៣គឺពាន La Liga, Copa del Rey និង Spanish Super Cup ។ ក្នុងរជ្ជកាលដឹកនាំរបស់គាត់ Barcelona ស៊ុតបញ្ចូលទីបាន ១០២ គ្រាប់ និងចាញ់តែ៦ ប្រកួតប៉ុណ្ណោះនៅក្នុងលីក ។ បន្ថែមពីនេះទៀតលោកក៏ជាប់ជាគ្រូបង្វឹកល្អប្រចាំខែចំនួនបីដងៀងដែរក្នុងរដូវកាលនេះ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-មិថុនា-២០២៥
(English) Neymar ប្រើដៃព្រះ Maradona ត្រូវ​អាជ្ញាកណ្តាលបណ្តេញ​ចេញ

(English) Neymar ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីទីលានប្រកួត បន្ទាប់ពីរូបគេបានប្រើដៃទះបាល់បញ្ចូលទីដោយចេតនា តាមរបៀប អតីតកីឡាករ Diego Maradona ដែលបានជួយឱ្យអាហ្សង់ទីនឈ្នះពានបាល់ទាត់ពិភពលោកឆ្នាំ ១៩៨៦។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ៣៣ ឆ្នាំរូបនេះបានត្រលប់មកក្លឹប កុមារភាព Santos របស់រូបគេវិញ បន្ទាប់ពីសុបិន្តអាក្រក់ជាមួយក្លឹបបាល់ទាត់ Al-Hilal របស់អារ៉ាប៊ីសាអូឌីត។ នៅក្នុងការប្រកួត Neymar លោត​ទៅ​មុខ ​និងបានយកដៃរុញបាល់បញ្ចូល​សំណាញ់​ពី​ចម្ងាយ។ ទោះជាយ៉ាងណាក្តីអាជ្ញាកណ្តាល​បាន​មើល​ឃើញ​យ៉ាង​ច្បាស់ ហើយបាន​ផ្តល់​កាត​ក្រហម និង​លឿង​ទីពីរ​ដល់​តារា​ឆ្នើម​រូប​នោះ។

ជាមួយនឹង Santos មានកីឡាករតែ ១០ នាក់ក្រុមភ្ញៀវ Botafogo ស៊ុតបញ្ចូលទីបានមួយគ្រាប់យកជ័យជម្នះត្រឹមតែដប់នាទីក្រោយមក។ ការបរាជ័យនេះធ្វេីឲ្យក្រុម Santos ធ្លាក់មកលេខរៀងទី ១៨ ក្នុងតារាងក្នុងតំបន់កាត់ចោលបន្ទាប់ពីលេងបាន ១១ ប្រកួត។ វាអាចបង្ហាញថាជាការបង្ហាញខ្លួនចុងក្រោយរបស់ Neymar សម្រាប់ក្លិប ខណៈដែលកិច្ចសន្យារយៈពេលខ្លីរបស់រូបគេនឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា។ ជុំវិញនឹងបញ្ហានេះ រូបគេត្រូវបានព្យួរសម្រាប់ការប្រកួតបន្ទាប់របស់ពួកគេជាមួយ Fortaleza ហើយការប្រកួតបន្ទាប់ពីទល់នឹង Palmeiras គឺនៅថ្ងៃទី ១២ខែកក្កដា។ គួររំឭកថាអាហ្សង់ទីនឈ្នះពានបាល់ទាត់ពិភពលោក ១៩៨៦ គឺដោយសារបាតដៃព្រះរបស់Maradona ក្នុងពេលប្រកួតជាមួយក្រុមជម្រីសជាតិអង់គ្លេសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រធ្វើឲ្យរបស់គាត់បានឡើងទៅវគ្គផ្តាច់ព្រ័ត្រឈ្នះម៉ិកស៊ិក២-១៕

 

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣០-ឧសភា-២០២៥
(English) Real Madrid គ្រង​តំណែង​ក្លឹប​បាល់ទាត់​មាន​បំផុត​លើពិភពលោក

(English) Real Madrid ក្លាយជាក្លិបបាល់ទាត់ដែលមានតម្លៃបំផុតនៅទូទាំងពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់ Football Benchmark ឆ្នាំ២០២៥ ដែលត្រូវបានគេហំទព័រm.allfootballapp.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃសុក្រទី ៣០ ឧសភា​ ២០២៥។ ក្រុម​យក្ស​អេស្ប៉ាញ​បាន​រក្សា​តំណែង​កំពូល​តារាងពីរឆ្នាំជាប់​ៗ​គ្នា វ៉ា​ដាច់ក្លិបបាល់ទាត់អង់គ្លេស  Manchester City និង Manchester United។ គួរកត់សម្គាល់ថា Real Madrid បានក្លាយជាក្លិបដំបូងគេដែលមានតម្លៃលើសពី៦ពាន់លានដុល្លារ គឺ៦,៨៥ ពាន់លានដុល្លារ កើនឡើង២៣% ធៀបនឹងឆ្នាំមុន។ សមិទ្ធិផលនេះធ្វើឱ្យពួកគេនាំមុខក្រុម Manchester Cityដែលមានតម្លៃ៥,៥៧ ពាន់លានដុល្លារ កើនឡើង៣%) និង Manchester United ៥,៥២ពាន់លានដុល្លារកើនឡើង៤%។

របាយការណ៍ក៏បានគូសបញ្ជាក់ផងដែរថា Real Madrid ក៏ក្លាយជាក្លិបដំបូងគេដែលរកចំណូលប្រតិបត្តិការបានជាង ១,០៩ពាន់លានដុល្លារ។ ការរួមចំណែកដ៏សំខាន់ចំពោះកំណើននេះគឺកីឡដ្ឋាន Santiago Bernabéu ដែលត្រូវបានកែលម្អឡើងវិញ ដែលបានកើនឡើងជិតពីរដងនៃប្រាក់ចំណូលប្រចាំថ្ងៃដល់ ២៧៣,៨លានដុល្លារ។ ហេតុដូច្នេះហើយ Real Madrid បានពង្រីកតម្លៃសហគ្រាសរបស់ខ្លួននាំមុខលើដៃគូប្រកួតប្រជែងជាង ១,២ ពាន់លានដុល្លារ។

ចាប់តាំងពីការចេញផ្សាយរបាយការណ៍ដំបូងកាលពីមួយទសវត្សរ៍មុន ទាំង Real Madrid និង Manchester City បានបង្កើនតម្លៃសហគ្រាសរបស់ពួកគេប្រហែល៣,២៧ពាន់លានដុល្លារ។ ការវាយតម្លៃរបស់ Real Madrid ឥឡូវនេះជាមធ្យមលើសពីតម្លៃសិទ្ធិផ្តាច់មុខ នៅក្នុងក្របខណ្ឌបាល់ទាត់ជាតិអាមេរិក NFL (៦,៤៧ពាន់លានដុល្លារ) និងបាល់អោប NBA (៥,០២ ពាន់លានដុល្លារ)៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣០-ឧសភា-២០២៥
(English) Benzema បានផ្តួលកីឡាករ Ronaldo

(English) Karim Benzema បានផ្តួល Cristiano Ronaldo យកកៅអីកីឡាករឆ្នើមប្រចាំរដូវកាលនៅក្នុងក្របខណ្ឌ Saudi Pro League ។ Benzema ជាប្រធានក្រុម Al Ittihad ឈ្នះពានរង្វាន់ Saudi Pro League រដូវកាល២០២៤-២៥ ដោយបានផ្តួលក្លឹប Al Hilal និង Al Nassr របស់ Ronaldo ទៅកាន់ចំណាត់ថ្នាក់លេខ ២ និងទី ៣ រៀងគ្នា។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ស៊ុត​បញ្ចូល​ទី​បាន​ ២១ ​គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​បាន ​៩ ​លើក​ក្នុង ​២៩ ​ប្រកួត​ ប៉ុន្តែ​មិន​បាន​ស៊ុត​បញ្ចូល​ទីពេលលេងជាមួយ Ronaldo ទេ។ Ronaldo ស៊ុតបញ្ចូលទីបាន២៥គ្រាប់ និងជួយបានដងក្នុង៣០ ប្រកួតសម្រាប់ Al Nassr ដែលបានបញ្ចប់រដូវកាលដោយគ្មានទទួលបានពានរង្វាន់អ្វីសោះ។ វីរបុរសរបស់ក្លឹប Real Madrid ដែលបច្ចុប្បន្នស្ថិតក្នុងវ័យ ៤០ ឆ្នាំ បានសញ្ជឹងគិតអំពីការចាកចេញពី Al Nassr បន្ទាប់ពីការបង្ហោះរូបសម្ងាត់របស់គាត់នៅចុងបញ្ចប់នៃរដូវកាល Saudi Pro League ៕

ប្រភព៖ Tribuna

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣០-ឧសភា-២០២៥
(English) Angel di Maria នឹងត្រលប់ទៅក្លិបកុមារភាព

(English) Angel di Maria ខ្សែបម្រើស្លាបរបស់ Benfica នឹងត្រលប់ទៅក្លិបកុមារភាពរបស់គេវិញគឺ Rosario Central បន្ទាប់ពីគម្រោងនេះត្រូវបានផ្អាកមួយរយៈពេល។ ក្លិប Rosario បាននិយាយនៅក្នុងវីដេអូមួយបង្ហោះនៅលើបណ្តាញសង្គម X ថា៖  ប្រវត្តិសាស្រ្តរួមគ្នារបស់យើង មានច្រើនទំព័រទៀតដែលត្រូវសរសេរ។ សូមស្វាគមន៍ចំពោះការវិលត្រឡប់មកផ្ទះវិញ។ ជាកាពិតDi Maria ស្ទើរតែនឹងបានចូលរួមជាមួយ Rosario វិញក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃកាលពីរដូវក្តៅមុន ប៉ុន្តែការកើនឡើងនៃអំពើហិង្សាទាក់ទងនឹងគ្រឿងញៀននៅក្នុងតំបន់ និងការគំរាមកំហែងមួយចំនួនប្រឆាំងនឹងគេ និងគ្រួសារគេបានបញ្ចប់ផែនការផ្ទេរនេះ។ កាលពីខែកក្កដាឆ្នាំមុន Di Maria បាននិយាយថា៖ មានការគំរាមកំហែងនៅក្នុងអាជីវកម្មបងស្រីខ្ញុំ ។ប្រអប់សារមួយដែលមានរូបក្បាលជ្រូក និងគ្រាប់កាំភ្លើងនៅថ្ងាស បាននិយាយថាប្រសិនបើខ្ញុំត្រលប់ទៅ [Rosario] Central នោះក្បាលរបស់ខ្ញុំនឹងស្លាប់ បន្ទាប់គឺកូនស្រីរបស់ខ្ញុំ Pia ។

កីឡាករវ័យ ៣៧ ឆ្នាំបានចាប់ផ្តើមអាជីពរបស់ជាមួយក្លឹប Rosario ក្នុងឆ្នាំ២០០៥។ម្ចាស់ជើងឯក World Cup ២០២២ បានចំណាយពេលពីររដូវកាលជាមួយ Rosario មុនពេលផ្លាស់ទៅអឺរ៉ុបជាមួយក្លឹប Benfica ។ រូបគេបានទៅលេងច្រើនជាង៧០០ ប្រកួតនៅអឺរ៉ុបសម្រាប់ក្លឹបមួយចំនួនដូចជាៈ Benfica, Real Madrid, Manchester United, Paris St-Germain និង Juventus ។ Di Maria បានឈ្នះពានរង្វាន់ចំនួន៣០ នៅទ្វីបអឺរ៉ុប រួមទាំងពានរង្វាន់លីកក្នុងប្រទេសចំនួន ៣និង Champions League ២០១៣-១៤ ជាមួយ Real ក៏ដូចជា World Cup និងពានរង្វាន់ Copa America ចំនួនពីរជាមួយអាហ្សង់ទីនផងដែរ៕

ប្រភព៖ BBC

 

ads