ព័ត៌មានកីឡាអន្តរជាតិ
ខ្សែប្រយុទ្ធ Karim Benzema បានលើកឡើងថា អ្នកដែលរិះគន់កីឡាករ Lionel Messi គឺ សុទ្ធតែមិនយល់ពីកីឡាបាល់ទាត់។
កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើ បានចាកចេញពី Barcelona ដើម្បីផ្លាស់មកកាន់ Paris Saint Germain កាលពីដើមរដូវកាល ប៉ុន្តែការដែលមកដល់ទឹកដីបារាំង គឺ រូបគេពុំទាន់អាចបង្ហាញទម្រង់លេងបានល្អនៅឡើយទេ និង តែងតែទទួលបាននូវពាក្យរិះគន់ពីសំណាក់មជ្ឈដ្ឋានជុំវិញ។
ទាក់ទងនឹងរឿងនេះ Benzema បាននិយាយថា៖«តើ Messi មិនអាចជោគជ័យយ៉ាងម៉េចទៅ? វាគ្រាន់តែជារយៈពេលនៃការសម្របខ្លួនប៉ុណ្ណោះ ពីព្រោះគាត់មិនបានស៊ុតបញ្ចូលទីច្រើន។ ប៉ុន្តែសូមមើលអ្វីដែលគាត់បានធ្វើនៅលើទីលាន។ ក្នុងករណីណាក៏ដោយ អ្នកមិនអាចរិះគន់កីឡាករបែបនេះបានទេ អ្នកដែលរិះគន់ Messi មិនដឹងអ្វីទាំងអស់អំពីបាល់ទាត់»៕
លោក Thomas Tuchel ដែលជាអ្នកចាត់ការរបស់ Chelsea បានសរសើរទម្រង់លេងរបស់កីឡាករ Hakim Ziyech និង Romelu Lukaku ក្នុងការប្រកួតទល់នឹង Tottenham។
កាលពីយប់មិញនេះ Chelsea បានយកឈ្នះ Spurs ជាលើកទី៣ ក្នុងរយៈពេល១៩ថ្ងៃ អរគុណទៅដល់ម្ចាស់គ្រាប់បាល់ Ziyech និង Thiago Silva ជួយក្រុមទទួលបានបីពិន្ទុ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី២៣។
លោក Tuchel បាននិយាយថា៖”នេះប្រហែលជាការប្រកួតល្អបំផុតរបស់ Ziyech ហើយ នេះជាទីតាំងលេងល្អបំផុតសម្រាប់គាត់។ ការស៊ុតបញ្ចូលទីរបស់គាត់ គឺ ពិតជាអស្ចារ្យ។ សម្រាប់ Lukaku វិញ គេពិតជាបង្ហាញការលេងបានល្អ។ គាត់ពិតជាអាចទុកចិត្តបាន និង បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ វាជាការប្រកួតដ៏ល្អសម្រាប់គាត់”៕
ព័ត៌មានកីឡាជាតិ
លោក Brad Maloney គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម២៣ឆ្នាំបានកោះហៅកីឡាករ៣០នាក់ភាគច្រើនជាកីឡាករថ្មី មុនការប្រកួតរបស់ក្រុមសម្រាប់ពានរង្វាន់ AFF U23 Championship 2022 ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅប្រទេសកម្ពុជា។
ក្នុងចំណោមបញ្ជីកីឡាករចំនួន 30 នាក់ដែលបានកោះហៅមកហ្វឹកហាត់ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី 27 ខែមករា ឆ្នាំ 2022 លោក Maloney បានជ្រើសរើសកីឡាករតែ 9 នាក់ប៉ុណ្ណោះពីក្រុមដែលបានលេងក្នុងវគ្គជម្រុះ AFC U23 នៅប្រទេសម៉ុងហ្គោលីកាលពីខែតុលាឆ្នាំមុន។
កីឡាករទាំង៩នាក់នោះមាន Umar Hakeem Suhar Rezwan, Shafi Azswad Sapari, Faiz Amer Runnizar, Fahmi Daniel Mohd Zaaim, Azhad Harraz Arman, Nur Azfar Fikri Azhar, Syed Nasrulhaq Syed Bidin, T. Saravanan និង Aiman Afi Afi។
កីឡាករផ្សេងទៀតដែលនៅសេសសល់ត្រូវបានហៅមកលើកនេះ រួមមានកីឡាករថ្មី ក៏ដូចជាកីឡាករមួយចំនួនដែលត្រូវបានហៅទៅជំរុំហ្វឹកហាត់កាលពីមុន រួមទាំង Wan Ahmad Kuzri Wan Ahmad Kamal ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
សម្រាប់ AFF U23 Championship 2022 ម៉ាឡេស៊ី ស្ថិតក្នុងពូល B ប៉ះ មីយ៉ាន់ម៉ា ឡាវ និងឥណ្ឌូនេស៊ី។ ពូល A មានកម្ពុជា ទីម័រខាងកើត ហ្វីលីពីន និងប្រ៊ុយណេ DS ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី។
ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានលើកឡើងថា រូបគេនឹងផ្លាស់ទៅចូលរួមជាមួយ Real Madrid ប្រសិនបើគេជា Kylian Mbappe។
កីឡាករសញ្ជាតិបារាំងខាងលើ ប៊ិះតែនឹងបានផ្លាស់ទៅកាន់ Real Madrid ហើយមុនពេលចាប់ផ្តើមរដូវកាល ប៉ុន្តែ បញ្ហាដែលរាំងស្ទះ នោះ គឺ Paris Saint Germain មិនព្រមលក់គេឡើយ ខណៈ កុងត្រារបស់គេនឹងអស់សុពលភាពនៅបញ្ចប់រដូវកាលនេះ។
Zlatan បាននិយាយថា៖”វាជារឿងពិត ថ្ងៃមួយ Mbappe បានសួរខ្ញុំ ហើយ ក៏ខ្ញុំក៏បានប្រាប់ទៅវិញ ថា ប្រសិនបើខ្ញុំជាគាត់ ខ្ញុំនឹងផ្លាស់ទៅកាន់ Real Madrid ហើយ។ ខ្ញុំមានឱកាសលេងឱ្យក្រុមផ្សេងៗគ្នានៅក្នុងប្រទេសផ្សេងៗគ្នា នោះហើយជារបៀបដែលខ្ញុំបានរៀន និង ធំធាត់ឡើង។ ការ លេង នៅ ក្នុងប្រទេសខ្លួនឯងពេញមួយអាជីពរបស់ អ្នក គឺ ងាយ ស្រួល”៕
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសថាយុុវជនរបស់សាលាបាល់ទាត់ជាតិបាទីចំនួន៥នាក់បានបញ្ចប់ការសិក្សា និងហ្វឹកហាត់ក្រោមការគ្រប់គ្រងរបស់សាលាបាល់ទាត់ជាតិបាទីហើយ បានអំពាវនាវឱ្យនសមាគម ក្លិបបាល់ទាត់ដែឬលរលេងនៅ Cambodian League និង លីគទី២ទាំងអស់ មានបំណងចង់ចុះកិច្ចសន្យារជាមួយពួកគេអាចទាក់ទងបាន។
កីឡាករទាំង៥នាក់នោះគឺ កើត ពេជ, ហួត ដានីន, សៅ វឌ្ឍនា, យ៉ែម ពេជ្រមេសា និងកីឡាករ ផាត សុខា។ សេចក្ដីប្រកាសព័ត៌មាននេះ ចាត់ទុកជាការជូនដំណឹងដល់ក្លិប សមាគមកីឡាបាល់ទាត់ ដែលជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមានបំណងចង់ចុះកិច្ចសន្យានិពាក់ព័ន្ធ និងលក្ខខ័ណ្ឌផ្សេងៗក្នុងការធ្វើកិច្ចសន្យារ។
លោក Ralf Rangnick ដែលជាអ្នកចាត់ការរបស់ Manchester United បានបង្ហាញអំពីអនាគតរបស់ Jesse Lingard ក្នុងកិច្ចសម្ភាសន៍នាពេលថ្មីៗនេះ។
កីឡាករសញ្ជាតិអង់គ្លេសខាងលើ មានភាពរីកចម្រើនខ្លាំងកំឡុងពេលដែលគេផ្ទេរទៅកាន់ West Ham United កាលពីរដូវកាលមុនក្នុងលក្ខខណ្ធខ្ចីជើង។ យ៉ាងណាក្តី ក្រោយបញ្ចប់រដូវកាលរូបគេក៏បានត្រឡប់មកកាន់កីឡដ្ឋាន Old Trafford វិញ ហើយ Lingard រកបាន ២គ្រាប់ក្នុងការបង្ហាញខ្លួន ១១ប្រកួតគិតគ្រប់ព្រឹត្តិការណ៍ទាំងអស់។
-ទាក់ទងនឹងបញ្ហានេះ លោក Rangnick បាននិយាយថា៖
«ទាក់ទងនឹង Lingard គឺវាដូចគ្នាទៅនឹងកីឡាករមួយចំនួនទៀត។ គាត់ជាកីឡាករ ដ៏ល្អម្នាក់ ហើយខ្ញុំអាចមើលឃើញ ថា សមត្ថភាពរបស់គាត់នៅ គ្រប់ពេលនៃការហ្វឹកហាត់។ សម្រាប់ខ្ញុំវាជារឿងធម្មតា ដែលក្លិបផ្សេងៗទៀត ឧទាហរណ៍ Newcastle បង្ហាញ ការ ចាប់ អារម្មណ៍ លើ គាត់ ប៉ុន្តែ ខ្ញុំ មិន មែន ជា អ្នក សម្រេចចិត្តលើ រឿង នេះ ទេ។ ខ្ញុំដឹងថា Lingard អាចនឹងមានការចាប់អារម្មណ៍ពីក្លិបផ្សេងៗទៀត ប៉ុន្តែប្រសិនបើអ្នកសួរខ្ញុំឥឡូវនេះ ថា តើនឹងមានអ្វីកើតឡើងក្នុងរយៈពេលដប់ថ្ងៃខាងមុខ រហូតដល់ថ្ងៃបិទទីផ្សារដោះដូរកីឡាករ នោះ ខ្ញុំមិនអាចឆ្លើយថាខ្ញុំខ្លាចនោះទេ»៕
ប្រភព៖ Sportkeeda
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានទទួលយកការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា (MFF) អំពីការដកក្លឹប Shan United FC និង Hantharwady United FC ពីការប្រកួតពានរង្វាន់ AFC Champions League និង AFC Cup ឆ្នាំ 2022។
ថ្មីៗនេះ ក្រុម Hantharwady United FC បានបោះឆ្នោតស្ថិតក្នុងពូល I នៃពានរង្វាន់ AFC Cup 2022 ជាមួយ ភ្នំពេញក្រោន Viettel FC, និងក្លិបសិង្ហបុរី Hougang United FC របស់សិង្ហបុរី។ខណៈដែល Shan United FC នឹងត្រូវចូលរួមក្នុងវគ្គបឋម AFC Champions League 2022។ ឥឡូវនេះ AFC នឹងបញ្ជូនរឿងនេះទៅគណៈកម្មការពាក់ព័ន្ធ មុនពេលការសម្រេចត្រូវប្រកាសនៅពេលកំណត់។
ប្រភព៖ AFC
លោក Steven Gerrard បានទទូចថា Aston Villa នឹងមិនចុះហត្ថលេខានាំយក Luis Suarez មករួមក្រុមនៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះឡើយ។
កាលពីដើមសប្តាហ៍នេះ របាយការណ៍នៅក្នុងប្រទេសអេស្បាញ បាន ទម្លាយឲ្យដឹងថា Gerrard បានពិភាក្សាជាមួយ Suarez អំពីការផ្លាស់ប្តូរមកកាន់កីឡដ្ឋាន Villa Park ហើយ កីឡាករសញ្ជាតិអ៊ុយរូហ្គាយខាងលើកំពុងធ្វើការពិចារណាយ៉ាងម៉ត់ចត់ចំពោះការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League ជាថ្មី។
លោក Gerrard បាននិយាយថា៖
«ពួកយើងមិនទាន់ត្រូវការខ្សែប្រយុទ្ធឡើយនៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។ Suarez ជា កីឡាករលំដាប់កំពូល ហើយ ធ្លាប់ជាកីឡាករបាល់ទាត់លំដាប់ពិភពលោកពេញមួយអាជីពរបស់គាត់ ប៉ុន្តែយើងមិនត្រូវការខ្សែប្រយុទ្ធកណ្តាលនោះទេ មិនថាវាជា Suarez ឬ អ្នកណាផ្សេងឡើយ»៕
ប្រភព៖ Metro
ក្រុមហ៊ុន ខេមបូឌាន ព្រីមៀលីគ បានប្រកាសថាការប្រកួតក្នុងពានរង្វាន់ Hun Sen Cup លើកទី១៦ ឆ្នាំ២០២២ ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិនឹងប្រព្រឹត្តិទៅតាមកាលបរិច្ឆេទខាងក្រោម។
ដំណាក់កាលពីមួយគឺថ្នាក់ខេត្ត ចាប់ផ្ដើមប្រកួតពីថ្ងៃទី០៨ខេកុម្ភៈឆ្នាំ២០២២ ដល់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២២ ហើយដំណាក់កាលទី២ ដេលជាវគ្គជម្រុះថ្នាក់ជាតិនឹងលេងនៅថ្ងៃទី២១ខែមិថុនាតទៅ។ សម្រាប់ការប្រកួតដំណាក់កាលទី៣ថ្នាក់ជាតិ នឹងលេងចាប់ពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០២២តទៅ។
ចំណែកក្រុមដែលចូលរួមប្រកួតប្រជែងក្នុងបានរង្វាន់សម្ដេចហ៊ុនសែនលើកទី១៦ឆ្នាំ២០២២នេះវិញមាន១៧ក្រុមចូលរួមប៉ុន្តែមិនទាន់ដឹងថា ក្រុមមកពីណា និងខេត្តនៅឡើយទេ។ ខាងក្រោមជាសេចក្ដីប្រកាសរបស់ ក្រុមហ៊ុន ខេមបូឌាន ព្រីមៀលីគ ៖