ព័ត៌មានកីឡាអន្តរជាតិ
ខ្សែប្រយុទ្ធចំណូលថ្មី Ferran Torres របស់ Barcelona បានទម្លាយឲ្យដឹងថា David Villa គឺ ជានិមិត្តរូបរបស់គេនៅក្នុងបាល់ទាត់។
Torres បានសម្រេចចិត្តចាកចេញពី Manchester City មកកាន់ Barcelona នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាកន្លងទៅនេះ ហើយ រូបគេរកបានមួយគ្រាប់ហើយក្នុងការផ្លាស់មកកាន់ទឹកដីអេស្ប៉ាញនេះ។
?| David Villa in 2010/11 season: – 52 games – 23 goals – 12 assists – Winning the UCL and La Liga Big debut season for El Guaje at Barcelona ⚡️?? pic.twitter.com/KvgxrwD2ku — BarçaTimes (@BarcaTimes) February 2, 2022
?| David Villa in 2010/11 season:
– 52 games – 23 goals – 12 assists – Winning the UCL and La Liga
Big debut season for El Guaje at Barcelona ⚡️?? pic.twitter.com/KvgxrwD2ku
— BarçaTimes (@BarcaTimes) February 2, 2022
Torres បាននិយាយថា៖«David Villa គឺ ជាវីរបុរសរបស់ខ្ញុំ។ ខ្ញុំចង់ទៅវិស្សមកាលជាមួយគាត់។ ខ្ញុំ នឹង មិន នឿយហត់ ទេ ព្រោះ ខ្ញុំ បាន រៀន សូត្រច្រើនពីគាត់ ហើយ វា ជា កិត្តិយស សម្រាប់ ខ្ញុំ»។
ខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid ទំនងជានឹងអវត្តមានក្នុងការប្រកួតជើងទី១ ក្របខណ្ឌ Champions League ទល់នឹង Paris Saint Germain។
នៅពេលបច្ចុប្បន្ននេះ Benzema គឺ ជាតួអង្គសំខាន់បំផុតសម្រាប់ប្រព័ន្ធប្រយុទ្ធរបស់ Real Madrid ដូច្នេះវាជាការខាតបង់ដ៏ធំធេងប្រសិនបើគ្មានវត្តមានរបស់កីឡាករសញ្ជាតិបារាំងខាងលើក្នុងការប្រកួតធំៗបែបនេះ។
Karim Benzema increasingly an injury doubt to face PSG next week due to hamstring issue. (L’Éq)https://t.co/DvegKDYY66 — Get French Football News (@GFFN) February 9, 2022
Karim Benzema increasingly an injury doubt to face PSG next week due to hamstring issue. (L’Éq)https://t.co/DvegKDYY66
— Get French Football News (@GFFN) February 9, 2022
បើយោងទៅតាមរបាយការណ៍ចុះផ្សាយរបស់ L’Equipe បានលើកឡើងថា របួសសរសៃពួររបស់ Benzema ក្នុងការប្រកួតទល់នឹង Elche កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅទំនងជាមិនអាចជាសះស្បើយទាន់ការរំពឹងទុកឡើយ ជាក់ស្តែង ក្នុងការប្រកួតពីរលើកចុងក្រោយរបស់ Real Madrid ទល់នឹង Athletic Bilbao និង Granada ក៏គ្មានវត្តមានរបស់គេដែរ៕
ខ្សែប្រយុទ្ធវ័យក្មេងរបស់ Atletico Madrid កីឡាករ Joao Felix បានបង្ហោះសារទៅកាន់ Cristiano Ronaldo និង Bruno Fernandes មុនត្រូវប្រឈមមុខដាក់គ្នាលើទីលាន។
Felix នឹងត្រូវប៉ះ Manchester United ដែលមាន Ronaldo និង Bruno ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ នៃក្របខណ្ឌ Champions League នៅថ្ងៃទី ២៤ ខែកុម្ភៈខាងមុខនេះ។
Felix បាននិយាយថា៖«វាជារឿងដ៏ល្អក្នុងការលេងទល់នឹងមិត្តភក្តិរបស់យើង។ “វាតែងតែសប្បាយរីករាយ ដូចជាយើងកំពុងលេងនៅតាមសួនច្បារចឹង។ Bruno និង ខ្ញុំបានផ្ញើសារឆ្លងឆ្លើយគ្នាក្រោយពេលដឹងលទ្ធផលចាប់ឆ្នោត។ Bruno ជា កីឡាករ ល្អ ខ្លាំង ណាស់ ហើយ វាងាយស្រួលណាស់ក្នុងការលេងជាមួយគាត់។ នៅពេលដែលគាត់មានបាល់ គាត់តែងតែជ្រើសរើសជម្រើសដ៏ល្អបំផុត ដើម្បីបង្កើតឱកាសឱ្យអ្នករកគ្រាប់បាល់បាន។ សម្រាប់ Ronaldo គឺជាគំរូសម្រាប់យើងទាំងអស់គ្នានៅក្នុងក្រុមជម្រើសជាតិ ដូច្នេះគាត់តែងតែផ្តល់ដំបូន្មានល្អៗជាច្រើនដល់ពួកយើង ហើយ យើងចូលចិត្តស្តាប់ពីគាត់»៕
ព័ត៌មានកីឡាជាតិ
សមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានផ្សព្វផ្សាយព័ត៌មាន Bad News ទាក់ទងនឹងការចូលរួមរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក្នុងការប្រកួតពានរង្វាន់ U-23 AFF Cup ។ នៅថ្ងៃចេញដំណើរ PSSI បានបញ្ជាក់ថា វាត្រូវបានបញ្ជាក់ថា Garuda Muda នឹងមិនបង្ហាញខ្លួនក្នុងពានរង្វាន់ AFF U-23 Cup ឆ្នាំ 2022 ឡើយ។
ជាក់ស្តែង AFF U-23 Cup 2022 នឹងធ្វើឡើងនៅថ្ងៃទី 14-26 ខែកុម្ភៈ ក្នុងប្រទេសកម្ពុជា។ ជាមួយនឹងរបៀបវារៈបែបនោះ ក្រុមជម្រើសជាតិមួយនេះគ្រោងនឹងចាកចេញទៅកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ រសៀលនេះ។
យ៉ាងណាក៏ដោយ នៅថ្ងៃដដែលនៃការចាកចេញរបស់ក្រុមជម្រើសជាតិ PSSI បានប្រកាសជាផ្លូវការអំពីការលុបចោលក្រុមជម្រើសជាតិក្នុងបង្ហាញខ្លួនក្នុងពានរង្វាន់ AFF U-23 Cup ឆ្នាំ 2022។ កត្តាប្រឈមមុខនឹងជំងឺកូវីដ-១៩ និងវត្តមានកីឡាកររបួស គឺជាមូលហេតុចម្បងដែលក្រុម Garuda Muda មិនបង្ហាញខ្លួន។
ផ្អែកលើរបាយការណ៍របស់ PSSI មានកីឡាករចំនួន ៨ នាក់ដែលបានធ្វើតេស្តវិជ្ជមាន COVID-19 ។ ពួកគេរួមមាន Ronaldo Kwateh, Muhammad Ferrari, Braif Fatari, Taufik Hidayat, Irfan Jauhari, Ahmad Figo Ramadhani និង Cahya Supriyadi ។
លើសពីនេះ ក៏មានកីឡាករចំនួន ៤ នាក់ទៀតកំពុងធ្វើចត្តាឡីស័ក ព្រោះពួកគេនៅបន្ទប់តែមួយជាមួយអ្នកដែលប្រឈមនឹងជំងឺកូវីដ-១៩។ កីឡាករទាំងបួននាក់ដែលត្រូវដាក់ដាច់ដោយឡែកគឺ Alfeandra Dewangga, Genta Alparedo, Muhammad Kanu Helmiawan និង Marcelino Ferdinand។
មិនត្រឹមតែប្រឈមនឹងកូវីដ-១៩ទេ PSSI បានបន្តថាមានកីឡាករដែលត្រូវបានគេបញ្ជាក់ថាមិនអាចបង្ហាញខ្លួនបានដោយសាររបួស។ ពួកគេគឺ Gunansar Mandowen, Ramai Rumakiek និង Muhammad Iqbal ដែលពួកគេទាំងបីនាក់បានរងរបួសពេលលេងឱ្យក្លឹបរៀងៗខ្លួនក្នុងការប្រកួត Liga 1 ឆ្នាំ 2021-2022។
ដោយមើលឃើញពីស្ថានភាពមិនអាចទៅរួចរបស់ក្រុម លោក Shin Tae-yong ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានផ្ញើលិខិតផ្លូវការមួយទៅកាន់សហព័ន្ធ និងបានស្នើឱ្យលុបចោលការចូលរួមរបស់ឥណ្ឌូនេស៊ីក្នុងពានរង្វាន់ AFF U23 Cup ។ សំណើរបស់ Shin Tae-yong ត្រូវបានឆ្លើយតបដោយ PSSI ។
បន្ទាប់ពីការពិភាក្សារវាងប្រធាន PSSI លោក Mochamad Iriawan, អនុប្រធាន Iwan Budianto, អគ្គលេខាធិការ Yunus Nusi, នាយកបច្ចេកទេស Indra Sjafri និងគ្រូបង្វឹក Shin Tae-yong ទីបំផុតការសម្រេចចិត្តត្រូវបានលុបចោលការចូលរួមក្នុងការប្រកួតរបស់ប្រទេសឥណ្ឌូនេស៊ី។ នៅពេលប្រកាសការលុបចោលនេះ PSSI ក៏បានសុំទោសដល់ភាគីមួយចំនួន រួមទាំងក្រសួងយុវជន និងកីឡា និងអ្នករៀបចំការប្រកួត U23 AFF Cup ផងដែរ។
“វាជាការសោកស្តាយយ៉ាងខ្លាំងដែលយើងត្រូវលុបចោលការចូលរួមរបស់ឥណ្ឌូនេស៊ីក្នុង U-23 AFF Cup ដោយហេតុផលខាងលើ។ យើងសូមអភ័យទោសដល់ភាគីទាំងអស់ ពីព្រោះស្ថានភាពនេះហួសពីការគ្រប់គ្រងរបស់យើង” លោក Yunus Nusi និយាយក្នុងគេហទំព័រ PSSI ផ្លូវការ។
លោកបានបន្តថា៖ «បច្ចុប្បន្នយើងកំពុងផ្តោតលើការព្យាបាលកីឡាករដែលរងផលប៉ះពាល់ដោយ COVID-19 និងអ្នកដែលរងរបួស»។
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានប្រកាសនៅថ្ងៃនេះថា ទូរទស្សន៍ចំនួនប្រាំបួនបានទទួលសិទ្ធិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការប្រកួតពានរង្វាន់ AFF U23 Championship 2022 នាពេលខាងមុខ។ ស្ថានីយទូរទស្សន៍ទាំងប្រាំបួននឹងចូលរួមជាមួយម្ចាស់ស្ថានីយទូរទស្សន៍បាយ័នក្នុងការផ្សាយរាល់ការប្រកួតបន្តផ្ទាល់តាមប៉ុស្តិ៍រៀងៗខ្លួន។
ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយ SPORTFIVE ដែលជាដៃគូសិទ្ធិពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខនៃ AFF U23 Championship 2022 ទូរទស្សន៍ទាំងប្រាំបួននឹងធ្វើការផ្សាយបន្តផ្ទាល់សកម្មភាពបាល់ទាត់ពីការប្រកួតទាំង 19 នៅក្នុងទឹកដីរៀងៗខ្លួនដូចខាងក្រោម៖
វៀតណាម៖ FPT Telecom (FPT Play) ទូរទស្សន៍វៀតណាម មីយ៉ាន់ម៉ា និងឡាវ – FPT Telecom (FPT Play) ម៉ាឡេស៊ី – បណ្តាញទូរទស្សន៍ Astro និង Media Prima ប្រទេសឥណ្ឌូនេស៊ី និងទីម័រខាងកើត – SCTV (ទូរទស្សន៍ឥតគិតថ្លៃ), Champions TV (ទូរទស្សន៍បង់ប្រាក់) និង Vidio (OTT) ប្រទេសថៃ – True Visions សិង្ហបុរី – សមាគមបាល់ទាត់នៃប្រទេសសិង្ហបុរី បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រ៊ុយណេ – វិទ្យុទូរទស្សន៍ប្រ៊ុយណេ
ព្រឹត្តិការណ៍ AFF U23 Championship 2022 ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយនឹងឃើញក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំ ក្នុងតំបន់ទាំង ១១ ធ្វើការប្រកួតដណ្ដើមដណ្តើមយកជើងឯក មុនការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាមក្នុងខែឧសភា ឆ្នាំ២០២២។
ក្រុមកំពូលនៃក្រុមនីមួយៗក្នុងចំណោមពូលទាំង 3 នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយផ្ទាល់ រួមជាមួយនឹងក្រុមជើងឯករងដែលល្អបំផុតពីវគ្គចែកពូលទាំង៣។ អ្នកឈ្នះពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែមួយជើង នឹងលេងដណ្ដើមជើងឯកនៅថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2022 ខណៈដែលក្រុមចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងលេងបិទសម្រាប់ចំណាត់ថ្នាក់លេខ 3 និងលេខ៤។
ក្រុមបាល់ទាត់ជម្រើសជាតិបុរសអាយុក្រោម ២៣ឆ្នាំហ្វីលីពីន នឹងត្រូវប្រកួតក្នុងពានរង្វាន់ AFF U23 Championship 2022 ដែលនឹងធ្វើឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២។
ហ្វីលីពីន ស្ថិតក្នុងពូលជាមួយម្ចាស់ផ្ទះកម្ពុជា ទីម័រខាងកើត និងប្រ៊ុយណេ ដារូសាឡឹម ក្នុងពូល A ជាមួយនឹងការប្រកួតដែលនឹងត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋាន Prince Stadium។ ក្រុមកំពូលៗក្នុងពូលនីមួយៗ រួមជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ 2 ល្អបំផុតនឹងឈានទៅវគ្គបន្ត។
ការប្រកួតនេះក៏បម្រើដល់ការរៀបចំក្រុមសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 31 នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែឧសភា ឆ្នាំ 2022 ខាងមុខនេះផងដែរ។ កីឡាករចំនួន ២៦ នាក់ (កើតក្រោយខែមករា 1999) ត្រូវបានហៅឱ្យចូលរួមក្នុងការប្រកួត។ ខ្សែបម្រើ Oskari Kekkonen, Oliver Bias, Dennis Chung, Sandro Reyes និងអ្នកចាំទី Quincy Kammeraad ស្ថិតក្នុងចំណោមក្រុមធ្លាប់មានវត្តមានក្នុងអាយុក្រោម 23 ឆ្នាំ និងក្រុមចម្រើសជាតិដែលបានប្រកួតក្នុងវគ្គជម្រុះ AFC U23 Championship 2022 កាលពីខែតុលា ឆ្នាំ 2021 និងពានរង្វាន់ AFF Suzuki Cup 2020នៅ ខែធ្នូ ឆ្នាំ 2021 ចុងក្រោយនេះ។
គ្រូបង្វឹកគឺលោក Stewart Hall សញ្ជាតិអង់គ្លេស ហើយគ្រូជំនួយរបស់ក្រុមមាន Norman Fegidero, John Paul Merida, Ernest Nierras និងគ្រូបង្វឹកអ្នកចាំទី Noel Marcaida ។
ក្រុមមួយនេះបានធ្វើការបោះជំរុំហ្វឹកហាត់បិទទ្វារចាប់ពីថ្ងៃទី 24 ខែមករា ដល់ថ្ងៃទី 03 ខែកុម្ភៈ ឆ្នាំ 2022 នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ PFF នៅ Carmona, Cavite និង Biñan Football Stadium ក្នុងទីក្រុង Biñan, Laguna មុនពេលបន្តការត្រៀមខ្លួនរបស់ពួកគេនៅរាជធានីភ្នំពេញមុនការប្រកួតតាំងពីជាងមួយអាទិត្យមុនមកម្ល៉េះ។
កីឡាករ Luka Modric បានសម្លឹងឃើញ Mateo Kovacic ជា ខ្សែបម្រើដែលអាចស្នងតំណែងរបស់គេបាននាពេលអនាគត។
Modric និង Kovacic ជា មិត្តរួមក្រុមនឹងគ្នានៅឯក្រុមជម្រើសជាតិក្រូអាត ប៉ុន្តែ បច្ចុប្បន្នបើយើងនិយាយពីវ័យរបស់ Modric គឺ ៣៦ឆ្នាំទៅហើយ ខណៈ Kovacic ទើបតែមានវ័យ២៧ឆ្នាំ ដូច្នេះគេអាចលេងបាល់បានច្រើនឆ្នាំជាងបន្តទៀត។
Modric បាននិយាយថា៖
«ខ្ញុំគិតថា Kovacic អាចជាអ្នកស្នងតំណែងរបស់ខ្ញុំ យ៉ាងហោចណាស់គាត់គឺជាកីឡាករដែលមានទេពកោសល្យបំផុត។ គាត់បានលេងនៅក្នុងក្លិបធំៗ។ ពេលនេះគាត់នៅ Chelsea ហើយ កំពុងធ្វើបានល្អ។ ប្រាកដណាស់គាត់អាចដឹកនាំក្រុ មក្រូអាតបាននាពេលអនាគត»៕
ប្រភព៖ Just Football
«កម្ពុជា ២០២៣ ឬ Cambodia 2023» នឹងត្រូវក្លាយជាប្រធានបទសម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការអាស៊ីអាគ្នេយ៍ ២០២៣។ នេះបើយោងតាមបទបង្ហាញ ដោយអ្នកជំនាញការ លោក Nicholas ស្ដីពី «កម្មសិទ្ធិបញ្ញា និងការផ្សព្វផ្សាយ» ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។
អ្នកជំនាញការជនជាតិម៉ាឡេស៊ី Nicholas ទីប្រឹក្សា CAMSOC បានធ្វើបទបង្ហាញដូច្នេះថា «ការផ្សព្វផ្សាយមួយដែលយើងត្រូវរួមគ្នាផ្សព្វផ្សាយ គឺ កម្ពុជា ២០២៣ ដែលជាឈ្មោះនៃការផ្សព្វផ្សាយរបស់យើង ហើយអ្វីដែលលើសពីការផ្សព្វផ្សាយនេះ គឺ កម្ពុជាជាផ្ទះដែលទទួលការប្រកួតកីឡាក្នុងតំបន់នេះ លើសពីអ្វីដែលសំខាន់នៅក្នុងពាក្យស្លោកដែលយើងត្រូវប្រើប្រាស់ នោះគឺពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ចំពោះពាក្យស្លោក កីឡារស់ក្នុងសន្តិភាព គឺមានន័យថាយើងចង់បង្ហាញអំពីជ័យជំនះរបស់យើង ទៅលើការទទួលបានដោយចិត្ត និងដោយបេះដូងរបស់ប្រជាជនកម្ពុជាទាំងអស់ ដោយក្ដីសង្ឃឹម និងជឿជាក់ ហើយដោយធានាថា កីឡាពិតជារស់នៅក្នុងសន្តិភាព និងទទួលបាននូវការគាំទ្រវីរកីឡាករ-កីឡាការិនីឆ្នើម។ ក្រៅពីអត្ថន័យរួម កីឡារស់ក្នុងសន្តិភាព ក៏មានអត្ថន័យដោយឡែកដែលបញ្ជាក់អំពី មោទនភាព ការបង្រួបបង្រួម ឆន្ទ: ការធ្វើការជាក្រុម ដើម្បីឆ្ពោះទៅរកជោគជ័យទាំងអស់គ្នា និងអធ្យាស្រ័យទាំងអស់គ្នា។»
«នៅក្នុងគុណតម្លៃពិតប្រាកដនៃសន្តិភាពក្នុងកីឡានេះ យើងត្រូវតែផ្ដោតលើការយកចិត្តទុកដាក់ក្នុងការជម្រុញសន្តិភាពតាមរយៈសកម្មភាពកីឡា។ ក្នុងការជម្រុះនេះ យើងត្រូវធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋចូលរួម បានន័យថា បុគ្គលម្នាក់ដែលមានសន្តិភាពនៅក្នុងខ្លួនចូលរួម គឺនឹងធ្វើឲ្យគ្រួសារមានសន្តិភាព ហើយគ្រួសារមានសន្តិភាព ធ្វើឲ្យសហគមន៍មានសន្តិភាព សហគមន៍មានសន្តិភាពធ្វើឲ្យប្រទេសជាតិមានសន្តិភាព ប្រទេសជាតិមានសន្តិភាពធ្វើឲ្យពិភពលោកមានសន្តិភាព។» លោក Nicholas បានបន្ថែម។
ជាមួយគ្នាផងដែរ លោក Nicholas ក៏បានធ្វើបទបង្ហាញពន្យល់ឡើងវិញអំពីអត្ថន័យនិមិត្តសញ្ញា រូបសត្វតំណាង (សុភាទន្សាយ) និងពាក្យស្លោក ហើយកត្តាចម្បងគឺផ្សារភ្ជាប់ទៅនឹងកម្មសិទ្ធិបញ្ញា ដែលផ្នែកសំខាន់ទាំង៣នេះ សុទ្ធតែត្រូវបានចុះបញ្ជីកម្មសិទ្ធិបញ្ញា តាមរយៈក្រសួងពាណិជ្ជកម្ម។ អំពី និមិត្តសញ្ញាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម រូបសត្វតំណាង (សុភាទន្សាយ) និងពាក្យស្លោក (កីឡារស់ក្នុងសន្តិភាព) គឺជាកម្មសិទ្ធបញ្ញារបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលនិមិត្តសញ្ញា ទាំង ៣ប្រភេទនេះ អាចអនុញ្ញាតយកទៅប្រើប្រាស់តាមសហព័ន្ធកីឡាជាតិ ដើម្បីជាការផ្សព្វផ្សាយទូលំទូលាយបាន ដោយស្នើសុំការអនុញ្ញាតពី CAMSOC ក្នុងនោះក៏មានម្ចាស់ឧបត្ថម្ភ (Sponsor) ដែលជាម្ចាស់ឧបត្ថម្ភផ្លូវការរបស់ CAMSOC ក៏អាចយកទៅប្រើប្រាស់បាន និងសារព័ត៌មានក៏អាចយកទៅផ្សព្វផ្សាយបានផងដែរ ប៉ុន្តែមិនដើម្បីប្រើប្រាស់បែបអាជីវកម្មឡើយ ស្របពេលដែលក្រសួងពាណិជ្ជកម្ម គឺជាក្រសួងសាមីដែលការពារដល់កម្មសិទ្ធិបញ្ញានេះ៕
អត្ថបទ៖ Cambodia 2023
យោងតាមព័ត៌មានដែលផ្តល់ដោយ The Athletic កីឡាករ Mason Greenwood អាចត្រលប់ទៅ Manchester United នៅដើមសប្តាហ៍ក្រោយ។
ប៉ូលីសទីក្រុង Greater Manchester កំពុងពិនិត្យមើលការចោទប្រកាន់ពីបទប្រើអំពើហិង្សា រំលោភបំពានផ្លូវភេទ និងការគម្រាមសម្លាប់មកលើGreenwood ។ បច្ចុប្បន្នគាត់នៅក្រៅឃុំ និងមិនត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដូចខាងលើនោះទេ។
Man United បានព្យួរកីឡាករវ័យ 20 ឆ្នាំបន្ទាប់ពីការចោទប្រកាន់នេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ គិតត្រឹមថ្ងៃអាទិត្យសប្តាហ៍នេះ គាត់នឹងត្រូវផ្អាករយៈពេលពីរសប្តាហ៍ ដែលអនុញ្ញាតឱ្យគាត់ត្រឡប់ទៅរកអាជីពបាល់ទាត់វិញ។
ក្លឹប Premier League ត្រូវបានអនុញ្ញាតឱ្យព្យួរកីឡាកររយៈពេល 2 សប្តាហ៍ប៉ុណ្ណោះ និងបើកប្រាក់ឈ្នួលពេញ នេះបើយោងតាមព័ត៌មានផ្លូវច្បាប់ដែលមាននៅក្នុងរបាយការណ៍របស់ The Athletic ។ Greenwood អាចត្រលប់មកវិញតាមបច្ចេកទេសនៅសប្តាហ៍បន្ទាប់។
លក្ខណៈនៃការចោទប្រកាន់ប្រឆាំងនឹង Greenwood ដូចដែលបានបញ្ជាក់នៅក្នុងរបាយការណ៍នេះ ធ្វើឱ្យវាមិនទំនងថាគាត់នឹងត្រលប់ទៅ Old Trafford ក្នុងពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែវានៅតែគួរឱ្យចាប់អារម្មណ៍ក្នុងការស្វែងយល់អំពីផលប៉ះពាល់ផ្លូវច្បាប់នៃស្ថានភាពដ៏ស្មុគស្មាននេះ។
ប្រសិនបើគិតលើផ្លូវច្បាប់នេះ Greenwood អាចត្រឡប់មកក្លិបវិញ ប៉ុន្តែបើប៉ូលីសទីក្រុង Greater Manchester ចោទប្រកាន់ពេញច្បាប់នោះទេគឺចប់ហើយ។ តែយ៉ាងណា! បើគាត់បានត្រឡប់មកវិញ គាត់ត្រូវតែរៀនសូត្រពីអ្វីដែលគាត់ធ្លាប់ធ្វើពីព្រោះគាត់មានទេពកោសល្យខ្ពស់ក្នុងអាជីពបាល់ទាត់ហើយគាត់នៅក្មេងនៅឡើយ៕