International News
គិតមកត្រឹមពេលនេះខ្សែប្រយុទ្ធ ៣ គឺ Viktor Gyökeres, Kylian Mbappe និង Mohamed Salah កំពុងប្រជែងគ្នាគ្រងតំណែងជើងឯកស្បែកជើងមាសអឺរ៉ុបឆ្នាំ ២០២៤-២៥ ។ ខ្សែប្រយុទ្ធ Viktor Gyokeres របស់ Lisbon ដែលបានបញ្ចប់រដូវកាលទៅហើយនោះ ស៊ុតបញ្ចូលទីបាន៣៩គ្រាប់គិតជាពិន្ទុគុណនឹង ១,៥ ស្មើនឹង ៥៨,៥ នាំមុខ Kylian Mbappe របស់ Real Madrid ស៊ុតបញ្ចូលទីបាន ២៩គ្រាប់គុណនឹង២ ស្មើនឹង ៥៨ពិន្ទុខណៈលីគរបស់គេនៅសល់មួយប្រគួតទៀត។ ចំណែកឯ Mohmed Salah របស់ Liverpool ឈរចំណាត់ថ្នាក់លេខ ៣ ស៊ុតបញ្ចូលទីបាន ២៨គ្រាប់គុណ២ មាន៥៦ ពិន្ទុ។
លីគបាល់ទាត់អង់គ្លេសក៏ដូចអេស្ប៉ាញដែរគឺនៅសល់មួយប្រកួតទៀតបានចប់រដូវកាលប៉ុន្តែលទ្ធភាពយកឈ្នះ Mbappe ទំនងជាទៅមិនរួចទេ។ ប្រសិនបើប្រកួតចុងក្រោយ Mbappe រកបានតែមួយគ្រាប់ទៀតមានន័យថាគេអាចគ្រងតំណែនេះបានតើគេគិតពិន្ទតាមរបៀបណា? ពានរង្វាន់ស្បែកជើងមាសអ៊ឺរ៉ុបត្រូវបានគិតទៅលើចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីគុណនឹងចំនួនជាក់លាក់របស់លីគដែលកំណត់ដោយរូបមន្ត UEFA។
គ្រាប់បាល់ស៊ុតបញ្ចូលទីដោយកីឡាករនៅក្នុងលីគកំពូលទាំងប្រាំរបស់អឺរ៉ុបដូចជា Premier League, La Liga, Bundesliga, Serie A និង Ligue 1គឺទទួលបានពីរពិន្ទុ។ គ្រាប់បាល់របស់កីឡាករនៅក្នុងលីកដែលមានចំណាត់ថ្នាក់ពីលេខប្រាំមួយដល់លេខ២២ ក្នុងមេគុណរបស់ UEFA ដូចជាព័រទុយហ្គាល់លីគ Portuguese Primeira Liga ទទួលបាន១,៥ ពិន្ទុ។ ចំណែកឯគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករដែលនៅក្នុងលីគចំណាត់ថ្នាក់ទាបគឺទទួលបានតែមួយពិន្ទុប៉ុណ្ណោះ៕
ខ្សែប្រយុទ្ធវ័យ ១៤ឆ្នាំ Gabriel អាចបំបែកកំណត់ត្រារបស់ក្លិបក្នុងនាមជាកីឡាកវ័យក្មេងជាងគេមិនធ្លាប់មានដែលបានចូលលេងនៅក្នុងក្រុមឈុតធំ។ រូបគេនឹងមិនទាន់គ្រប់អាយុ ១៥ ទេប៉ុន្តែការទម្រង់លេងរបស់គាត់បានក្លាយជាប្រធានបទក្តៅរួចទៅហើយនៅកីឡដ្ឋាន Old Trafford និងក្រៅពីនេះ។ ប្រសិនបើ Gabriel បង្ហាញខ្លួននៅ Premier League នៅរដូវកាលក្រោយ រូបគេអាចបំបែកកំណត់ត្រាជាកីឡាករវ័យក្មេងជាងគេបំផុតរបស់លីក ដែលបច្ចុប្បន្នគ្រប់គ្រងដោយកីឡាករ Ethan Nwaneri របស់ក្រុម Arsenal ដែលបានបង្ហាញខ្លួនដំបូងនៅអាយុ ១៥ ឆ្នាំ១៨១ ថ្ងៃ កាលពីខែកញ្ញា ឆ្នាំ២០២២។
ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ Man Utd ក្នុងការរក្សាភាពរីកចម្រើនរបស់គាត់ក្នុងកម្រិតទាបក៏ដោយ Gabriel បានបង្ហាញសមត្ថភាពលេចធ្លោរួចទៅហើយនៅក្នុងការប្រកួត U-១៨។ ក្នុងជ័យជម្នះ ១៣-១លើក្រុម Leeds U-១៨ រូបគេស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងរយៈពេលត្រឹមតែ២៥នាទីប៉ុណ្ណោះ ហើយក៏បានស៊ុតបញ្ចូលទីផងដែរក្នុងជ័យជម្នះ ៤-០ លើក្រុម Stoke U-១៨។ រូបគេក៏បានតំណាងឱ្យក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស U-១៥ហើយថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភរយៈពេលវែងជាមួយក្រុមហ៊ុន Nike ។
គ្រូបង្វឹកលោក Rúben Amorim ត្រូវបានគេរាយការណ៍ថាកំពុងបើកចំហរក្នុងការផ្តល់ឱកាសដល់យុវជន។ លោកបានផ្តល់ឱកាសដល់ Omari Forson អាយុ១៧ឆ្នាំ Ayden Heaven និង Harry Amassអាយុ ១៨ ឆ្នាំ ។ Omari បានបង្ហាញខ្លួនជាលើកដំបូងក្នុងការចាញ់ Tottenham ១-០កាលពីខែកុម្ភៈ ហើយចាប់តាំងពីពេលនោះមកបានលេងទាំង Premier League និង FA Cup ៕
National News
នៅក្នុងការប្រកួតលាគ្នាចុងក្រោយខ្សែប្រយុទ្ធ Jamie Vardy បានឈានដល់ចំណុចកំពូលដោយស៊ុតបញ្ចូលទីបានគ្រាប់បាល់ទី ២០០ សម្រាប់ក្រុម Leicester City។ ខ្សែប្រយុទ្ធជម្រីសជាតិអង់គ្លេស ស៊ុតបញ្ចូលទីបានមួយគ្រាប់នៅនាទី២៨ ក្នុងជ័យជម្នះ ២-០ទល់នឹងក្លិប Ipswich ក្នុងការប្រកួតសប្តាហ៍ទី ៣៧ នៃក្របខណ្ឌ English Premier League ។ វាគឺជាគ្រាប់បាល់ទី ១០ សម្រាប់រដូវកាលនេះ និងជាគ្រាប់បាល់ទី ២០០ ជាមួយនឹងការបង្ហាញវត្តមានចំនួន ៥០០ ប្រកួតរបស់គេក្នុងឈុតសម្លៀកបំពាក់របស់ Leicester។
នៅមុនការប្រកួតចាប់ផ្តីមក្លិប Leicester បានប្រកាសថាការប្រកួតថ្ងៃនេះ នឹងក្លាយជាការប្រកួតចុងក្រោយរបស់ Vardy សម្រាប់ក្លិប។ កាលពីខែ មេសា ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំដែលបានលេងឱ្យ Leicester តាំងពីឆ្នាំ ២០១២ បានបញ្ជាក់ថារូបគេនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករដែលមានតម្លៃត្រឹមតែជាង ១ លានដុល្លារនៅពេលផ្ទេរមកពី Fleetwood គឺជាអ្នករកពានរង្វាន់ Premier League ឱ្យក្លិបកាលពីឆ្នាំ ២០១៦៕
ប្រភព៖ BBC
បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ក្នុងយុទ្ធនាការ ២០២៤-២៥ ឥទ្បូវនេះ Lamine Yamal បានបង្កើតកំណត់ត្រាថ្មីមួយទៀតនៅក្នុងប្រវត្តិសាស្ត្រក្លឹប Barcelona។ យោងតាមលោក Miguel Rico បានថ្លែងប្រាប់អ្នកសារព័ត៌មានពីកំណត់ត្រាថ្មីនោះថា អាវស្លាកយីហោ Nike របស់ Yamal បានក្លាយជាអាវដែលលក់ដាច់បំផុតក្នុងរយៈពេលមួយថ្ងៃនៅក្នុងប្រវត្តិសាស្ត្រក្លឹប។ ការលក់នេះបានបង្កើតប្រាក់ចំណូលដ៏គួរឲ្យភ្ញាក់ផ្អើលគឺ២,១ លានដុល្លារក្នុងរយៈពេលជាង ២៤ ម៉ោង។
ត្រឹមតែអាយុ ១៧ ឆ្នាំកីឡាករវ័យក្មេងរូបនេះបានកំណត់ខ្លួនឯងថាជាខ្សែប្រយុទ្ធដ៏ល្អបំផុតមួយរបស់ពិភពលោក ជាមួយនឹងកំណត់ត្រានៃការស៊ុតបញ្ចូលទី ១៧ គ្រាប់ និងជួយមិត្តរួមក្រុមបាន ២១ ដង ដែលមិនមានកីឡាករណាមួយធ្លាប់ធ្វើបានពីមុនមក។ ការកើនឡើងប្រជាប្រិយភាពរបស់ Yamal ស្របពេលដែលកីឡាករវ័យក្មេងរូបនេះតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការរកគ្រាប់បាល់បញ្ចូលទីនិងការរំពឹងទុករបស់គាត់ជាមួយអេស្ប៉ាញក្នុងការប្រកួតជើងឯកអឺរ៉ុបនៅរដូវក្តៅនេះ។ កីឡាករវ័យ១៧ឆ្នាំបានក្លាយជាតួអង្គពាណិជ្ជកម្មដ៏សំខាន់សម្រាប់ក្លឹបកាតាឡានរួចទៅហើយ។
ថ្វីត្បិតតែគាត់នៅក្មេងក៏ដោយ ប៉ុន្តែភាពចាស់ទុំ របស់គាត់ត្រូវបានកត់សម្គាល់ដោយអតីតគ្រូបង្វឹកមកពីសាលាថ្នាលយុវជន។រដូវកាលក្រោយ ក្លឹបរំពឹងថាឥទ្ធិពលរបស់ Yamalនិងមានការទាក់ទាញទីផ្សារកាន់តែខ្លាំងឡើងថែមទៀត៕
សហព័ន្ធអន្តរជាតិនៃប្រវត្តិសាស្រ្ត និងស្ថិតិបាល់ទាត់ (IFFHS) បានផ្តល់ចំណាត់ខ្សែប្រយុទ្ធ Messi ជាប់ឈ្មោះជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេលវេលា ក្នុងប្រវត្តិសាស្ត្រ ។ IFFHS បានចេញផ្សាយចំណាត់ថ្នាក់កីឡាករកំពូលទាំង ១០ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ជាមួយនឹងបញ្ជីឈរកំពូលតារាង ដោយខ្សែប្រយុទ្ធ Inter Miami និងក្រុមជម្រើសជាតិអាហ្សង់ទីន។
ជាមួយគ្នានេះ IFFHS ក៏បានផ្តល់ចំណាត់ថ្នាក់លេខ២ដល់អតីតកីឡាករ Pele ចំណាត់ថ្នាក់លេខ៣ដល់អតីតកីឡាករ Diego Maradona ដែលបានស្លាប់ទៅហេីយ និងចំណាត់ថ្នាក់លេខ ៤ គឺកីឡាករ Ronaldo។
ចំណែកឯកីឡាករ៦រូបផ្សេងទៀតដែលស្ថិតក្នុងតារាងកំពូលទាំង១០រួមមានៈ
៥ -Johan Cruyff
៦ – Ronaldo Nazario
៧ – Zinedine Zidane
៨ Franz Beckenbauer
៩ Alfredo Di Stefano
១០ Ronaldinho៕
Former Argentinian football international Diego Maradona (L) and former Brazilian footballer Pele pose after a football match organised by Swiss luxury watchmaker Hublot at the Jardin du Palais Royal in Paris on June 9, 2016, on the eve of the Euro 2016 European football championships. (Photo by PATRICK KOVARIK / AFP)
Asia News
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC បានធ្វើការពិន័យលើក្លិប Johor Darul Ta’zim (JDT) ចំនួន ២៤,០០០ ដុល្លារអារម៉េរិក បន្ទាប់ពីមានអាកប្បកិរិយាមិនសមរម្យរបស់អ្នកគាំទ្ររបស់ខ្លួន អំឡុងពេលប្រកួត AFC Champions League Elite 2024-25 ជើងទី ២ ជាមួយនឹង Buriram United កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។
បញ្ហាខាងលើនេះកើតទ្បើង បន្ទាប់ពីក្រុម Johor Darul Ta’zim បានធ្លាក់ចេញពីក្របខណ្ឌ AFC Champions League Elite ដែលពួកគេចាញ់ ០-១ ក្នុងដី ធ្វើឱ្យអ្នកគាំទ្រមួយចំនួនបានគប់ដបទឹកដោយចេតនាចូលក្នុងទីលាន ដែលជាសកម្មភាពមួយត្រូវបានចាត់ទុកថាជាការបំពានវិន័យយ៉ាងធ្ងន់ធ្ងរដោយបទប្បញ្ញត្តិរបស់ AFC ។
គួរបញ្ជាក់ថា ទង្វើខុសឆ្គងបែបនេះមិនត្រឹមតែធ្វើឱ្យខូចមុខមាត់ប៉ុណ្ណោះទេ ថែមទាំងបង្កហានិភ័យសុវត្ថិភាពដល់កីឡាករ និងមន្ត្រីផងដែរ៕
ប្រភព៖ ASEANFOOTBALL
(Khmer) ខ្សែប្រយុទ្ធ Ramon Tanque របស់ក្លិបវិសាខា និងខ្សែបម្រើប្រយុទ្ធ Andres Nieto របស់ក្លិបភ្នំពេញក្រោន បាននឹងកំពុងប្រជែងគ្នាយកស្បែកជើងមាស ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៤-២៥។ ជាការពិតណាស់ សល់តែ ១ ប្រកួតទៀតប៉ុណ្ណោះ ការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League នឹងបញ្ចប់រដូវកាល ខណៈដែលខ្សែប្រយុទ្ធ Ramon Tanque កំពុងនាំមុខគេជាកីទ្បាករបរទេសទី ១ ដែលស៊ុតបញ្ចូលទីច្រើនជាងគេរហូតដល់ទៅ ២០ គ្រាប់។ ចំណែកឯខ្សែបម្រើប្រយុទ្ធ Andres Nieto បាននឹងកំពុងដេញតាមពីក្រោយ Ramon Tanque ផងដែរ ដោយរកបាន ១៩ គ្រាប់។
យ៉ាងណា ទាំង Ramon Tanque និង Andres Nieto ត្រូវបានគេរំពឹងថា នឹងរកគ្រាប់បាល់រហូតដល់ ២២ ឬ២៣ គ្រាប់ គ្រាដែលលីគកំពូលកម្ពុជា នៅសល់ ១ ទៀត។ រំលឹកថាក្នុងចំណោមកីទ្បាករ ៣ រូបដែលរកគ្រាប់បាល់ច្រើនចាប់ពី ៣០ គ្រាប់ទ្បើងទៅ គិតចាប់តាំងពីរដូវកាលឆ្នាំ ២០០៤ ដល់ ២០២៥ មក មានតែ ចាន់ វឌ្ឍនាកា របស់ក្លិបបឹងកេត ប៉ុណ្ណោះដែលរកបាន៣៧គ្រាប់ក្នុងមួយរដូវកាល ពោលគឺកាលពីរដូវកាល ២០១៤-២០១៥ ក៏ដូចជា Private Mbarga របស់ក្លិបព្រះខ័នរាជស្វាយរៀងរកបាន ៣៦ គ្រាប់ កាលពីរដូវកាល ២០១៨-២០១៩ និង Marcus Haber របស់ក្លិបព្រះខ័នរាជស្វាយរៀងរកបាន ៣១ គ្រាប់ កាលពីរដូវកាល ផងដែរ។
គួរជម្រាបថា នាចុងសប្តាហ៍ ការប្រកួតក្នុងក្របខណ្ឌលីគកំពូលកម្ពុជា Cambodia Premier League នឹងបញ្ចប់រដូវកាល ២០២៤-២៥ ខណៈដែលការប្រកួតចុងក្រោយ វិសាខា ត្រូវបើកទ្វារកីទ្បដ្ឋានព្រីសន៍ ទទួលស្វាគមន៍អង្គរថាយហ្គឺរ ហើយភ្នំពេញក្រោន ក៏ត្រូវធ្វើដំណើរទៅកាន់ខេត្តស្វាយរៀង ដើម្បីសួរសុខទុក្ខក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ផងដែរ៕
PSV បានបំបាក់ក្រុម Heracles ក្នុងលទ្ធផល ៤-១ នៅក្នុងការប្រកួតជុំទី ៣៣ កាលពីសប្តាហ៍មុន ជាមួយនឹងការស៊ុតបញ្ចូលទីសរុបបាន ១០០ គ្រាប់ក្នុងលីគរដូវកាលនេះ។ ជ័យជម្នះដោយការស៊ុតបញ្ចូលទីបាន ៤ គ្រាប់នេះធ្វើឱ្យពួកគេចូលរួមជាមួយក្លិបបាល់អឺរ៉ុបចំនួន ២ ទៀតគឺដែលស៊ុតបាល់បានជាង ១០០ គ្រាប់ក្នុងមួយរដូវកាលគឺក្លិប Celtic របស់ប្រទេសស្កុតឡែន ស៊ុតបញ្ចូលទីបាន១១១គ្រាប់ និងក្លិប) Crvena Zvezda របស់ប្រទេសស៊ែប៊ី ស៊ុតបញ្ចូលទីបាន ១១៧ គ្រាប់។ នេះបើយោងតាមស្ថិតិរបស់ Playmaker ។
ជាការកត់សម្គាល់នេះគឺជាយុទ្ធនាការ Eredivisie ជាលើកទីពីរជាប់ៗគ្នារបស់ PSV ដោយមានកីឡាករ Johan Bakayokoស៊ុតបញ្ចូលទីបាន១៤គ្រាប់ និង Luuk de Jong ២៨គ្រាប់ដឹកនាំការវាយប្រហារដ៏សាហាវរបស់ពួកគេ។ PSV ដែលឈរនៅកំពូលតារាង មានគោលបំណងការពារតំណែងជើងឯករបស់ខ្លួន៕
សហព័ន្ធកីទ្បាបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានចោទប្រកាន់លោក Gianni Infantino ដែលជាប្រធាន FIFA ថាទទួលបានផលប្រយោជន៍ជាឯកជនតាមរយៈនយោបាយ បន្ទាប់ពីមកចូលរួមយឺតដល់ទៅជាង ២ ម៉ោងនៅក្នុងប្រទេសប៉ារ៉ាហ្គាយ។ លោក Gianni Infantino ដែលកាន់តួនាទីប្រធាន FIFA បានធ្វើដំណើរទស្សនកិច្ចការទូតនៅមជ្ឈិមបូព៌ាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលជាហេតុធ្វើឱ្យលោកមកចូលរួមសមាជយឺតដល់ទៅ ២ម៉ោង និង ១៧នាទីឯណោះ សម្រាប់ព្រឹត្តិការណ៍ FIFA។
លោក Gianni Infantino បាននិយាយថា៖ ការធ្វើដំណើររបស់លោក មុនពេលសមាជមានសារៈសំខាន់ព្រោះវាអនុញ្ញាតឱ្យលោកតំណាងឱ្យកីឡាបាល់ទាត់នៅក្នុងការពិភាក្សាដ៏សំខាន់ជាមួយមេដឹកនាំពិភពលោកនៅក្នុងនយោបាយ និងសេដ្ឋកិច្ចនានា។ យ៉ាងណា ក្នុងការតវ៉ាចំពោះការមកយឺតរបស់បុរសសញ្ជាតិស្វីស-អ៊ីតាលីវ័យ ៥៥ ឆ្នាំរូបនេះ ប្រធាន UEFA លោក Aleksander Ceferin បានដឹកនាំក្រុមនៅប្លុកអឺរ៉ុប ដែលចូលរួមដោយប្រធានសមាគមបាល់ទាត់នានាក្នុងការដើរចេញ អំឡុងពេលសម្រាកនៅក្នុងព្រឹត្តិការណ៍នោះ ដែលនាំឱ្យកៅអីទំនេរច្រើននៃសមាជដែលត្រូវបានធ្វើឡើងក្នុងរដ្ឋធានីប៉ារ៉ាហ្គាយ នៅពេលចាប់ផ្តើមបន្តឡើងវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ UEFA បានឱ្យដឹងថា៖ ១ វិនាទីចុងក្រោយត្រូវបានផ្លាស់ប្តូរ។ ចំពោះពេលវេលាគឺសោកស្តាយយ៉ាងខ្លាំង ប៉ុន្តែចំណុចមួយត្រូវតែធ្វើឡើងវិញ។ សមាជ FIFA គឺជាកិច្ចប្រជុំដ៏សំខាន់បំផុតមួយនៅក្នុងកីឡាបាល់ទាត់ពិភពលោក ដែលប្រទេសទាំង ២១១ នៅលើពិភពលោកបានប្រមូលផ្តុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាដែលប៉ះពាល់ដល់កីឡានៅទូទាំងពិភពលោក៕