ads
PSV ក្លាយ​ជា​ក្លិប​ទី​បី​នៅ​អឺរ៉ុប​ស៊ុត​បញ្ចូល​ទី​បាន ១០០ គ្រាប់
16-May-2025

​PSV បានបំបាក់ក្រុម Heracles ក្នុងលទ្ធផល ៤-១  នៅក្នុងការប្រកួតជុំទី​ ៣៣ កាលពីសប្តាហ៍មុន ជាមួយនឹងការស៊ុតបញ្ចូលទីសរុបបាន ១០០ គ្រាប់ក្នុងលីគរដូវកាលនេះ។  ជ័យជម្នះ​ដោយការស៊ុតបញ្ចូលទីបាន ៤ គ្រាប់នេះធ្វើឱ្យពួកគេចូលរួមជាមួយក្លិបបាល់អឺរ៉ុបចំនួន ២ ទៀតគឺដែលស៊ុតបាល់បានជាង ១០០ គ្រាប់ក្នុងមួយរដូវកាលគឺក្លិប Celtic របស់ប្រទេសស្កុតឡែន ស៊ុតបញ្ចូលទីបាន១១១គ្រាប់ និងក្លិប)  Crvena Zvezda របស់ប្រទេសស៊ែប៊ី ស៊ុតបញ្ចូលទីបាន ១១៧ គ្រាប់។ នេះបើយោងតាមស្ថិតិរបស់ ​​Playmaker ។

ជាការកត់សម្គាល់នេះគឺជាយុទ្ធនាការ Eredivisie ជាលើកទីពីរជាប់ៗគ្នារបស់ PSV ដោយមានកីឡាករ Johan Bakayokoស៊ុតបញ្ចូលទីបាន១៤គ្រាប់ និង Luuk de Jong ២៨គ្រាប់ដឹកនាំការវាយប្រហារដ៏សាហាវរបស់ពួកគេ។ PSV ដែល​ឈរ​នៅ​កំពូល​តារាង មាន​គោល​បំណង​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន៕

 

ads