ads
មូលហេតុនេះសោះទើបធ្វើឱ្យ UEFA ចោទប្រកាន់លោក Gianni Infantino បែបនេះ ដែលនាំឱ្យមានការដើរចេញពីសមាជប្រចាំឆ្នាំ FIFA
16-May-2025

សហព័ន្ធកីទ្បាបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានចោទប្រកាន់លោក Gianni Infantino ដែលជាប្រធាន FIFA ថាទទួលបានផលប្រយោជន៍ជាឯកជនតាមរយៈនយោបាយ បន្ទាប់ពីមកចូលរួមយឺតដល់ទៅជាង ២ ម៉ោងនៅក្នុងប្រទេសប៉ារ៉ាហ្គាយ។ លោក Gianni Infantino ដែលកាន់តួនាទីប្រធាន FIFA បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ការទូត​នៅ​មជ្ឈិមបូព៌ា​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ដែលជាហេតុធ្វើឱ្យលោកមកចូលរួមសមាជយឺតដល់ទៅ ២ម៉ោង និង ១៧នាទីឯណោះ សម្រាប់​ព្រឹត្តិការណ៍ FIFA។

លោក Gianni Infantino បាននិយាយថា៖ ការធ្វើដំណើររបស់លោក មុនពេលសមាជមានសារៈសំខាន់ព្រោះវាអនុញ្ញាតឱ្យលោកតំណាងឱ្យកីឡាបាល់ទាត់នៅក្នុងការពិភាក្សាដ៏សំខាន់ជាមួយមេដឹកនាំពិភពលោកនៅក្នុងនយោបាយ និងសេដ្ឋកិច្ចនានា។  យ៉ាងណា ក្នុងការតវ៉ាចំពោះការមកយឺតរបស់បុរសសញ្ជាតិស្វីស-អ៊ីតាលីវ័យ ៥៥ ឆ្នាំរូបនេះ ប្រធាន UEFA លោក Aleksander Ceferin បានដឹកនាំក្រុមនៅប្លុកអឺរ៉ុប ដែលចូលរួមដោយប្រធានសមាគមបាល់ទាត់នានាក្នុងការដើរចេញ អំឡុងពេលសម្រាកនៅក្នុងព្រឹត្តិការណ៍នោះ ដែលនាំឱ្យកៅអីទំនេរច្រើននៃសមាជដែលត្រូវបានធ្វើឡើងក្នុងរដ្ឋធានីប៉ារ៉ាហ្គាយ នៅពេលចាប់ផ្តើមបន្តឡើងវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ UEFA បានឱ្យដឹងថា៖ ១ វិនាទីចុងក្រោយត្រូវបានផ្លាស់ប្តូរ។ ចំពោះពេលវេលាគឺសោកស្តាយយ៉ាងខ្លាំង ប៉ុន្តែចំណុចមួយត្រូវតែធ្វើឡើងវិញ។ សមាជ FIFA គឺជាកិច្ចប្រជុំដ៏សំខាន់បំផុតមួយនៅក្នុងកីឡាបាល់ទាត់ពិភពលោក ដែលប្រទេសទាំង ២១១ នៅលើពិភពលោកបានប្រមូលផ្តុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាដែលប៉ះពាល់ដល់កីឡានៅទូទាំងពិភពលោក៕

ប្រភព៖ BBC

ads