ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអាស៊ី
៣០-តុលា-២០២៥
(English) BG តែងតាំងលោក Masatada Ishii ជាគ្រូបង្វឹកថ្មី

(English) ក្លិប BG Pathum United បានប្រកាសតែងតាំងលោក Masatada Ishii ជាគ្រូបង្វឹកថ្មីផ្លូវការ។ ជាការពិតណាស់! បុរសសញ្ជាតិជប៉ុនវ័យ ៥៨ ឆ្នាំរូបនេះមានបទពិសោធន៍ដឹកនាំក្រុមនៅលីគកំពូលជប៉ុន J.League ជាមួយ Kashima Antlers និង Omiya Ardija។

លោក Masatada Ishii បានបន្សល់ទុកកេរ្តិ៍ឈ្មោះដ៏ល្អជាមួយក្រុម Kashima Antlers “Iron Deer” ដោយដឹកនាំក្រុមនះពានរង្វាន់ J.League YBC Levain Cup ក្នុងឆ្នាំ ២០១៥ ក៏ដូចជា J.League និង Emperor’s Cup ក្នុងឆ្នាំ២០១៦ ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ដឹកនាំក្រុម Kashima Antlers ទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងពានរង្វាន់ FIFA Club World Cup ឆ្នាំ២០១៦ ផងដែរ

សូមរំលឹកថា នៅឆ្នាំ ២០១៩ លោក Masatada Ishii បានចូលកាន់តំណែងជាគ្រូបង្វឹកនៅ Samut Prakan City មុនពេលផ្លាស់ទៅកាន់ Buriram United និងដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់លីគចំនួនពីរ Chang FA Cups និង Revo Cup ចំនួនពីរក្នុងរដូវកាល ២០២១-២២ និង ២០២២-២៣ និងក្រុមជម្រើសជាតិថៃនៅឆ្នាំ២០២៣៕

ប្រភព៖ Ballthai

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣០-តុលា-២០២៥
(English) Son ក្លាយជាកីឡាករមានប្រាក់ខែខ្ពស់បំផុតទីពីរនៅសហរដ្ឋអាមេរិក

(English) ខ្សែប្រយុទ្ធ Son Heung-Min របស់ក្រុម Los Angeles FC បានក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតទីពីរបន្ទាប់ពី Lionel Messi របស់ក្រុម Inter Miami។ កីឡាករសញ្ជាតិកូរ៉េរូបនេះ បានចុះហត្ថលេខាកាលពីរដូវក្តៅជាមួយក្លឹបបាល់ទាត់អាមេរិក ដោយទទួលបានប្រាក់ខែនិងបំណាច់ឆ្នាំសរុបជាង១១លានដុល្លារ ។

Son បានចូលរួមជាមួយ LAFC កាលពីខែសីហា បន្ទាប់ពីលេងឱ្យក្រុម Tottenham អស់រយៈពេលជាងមួយទសវត្សរ៍ ។ គាត់ស៊ុតបាល់បានប្រាំបួនគ្រាប់ក្នុងការប្រកួត MLS ចំនួន១០ លើក។ Messi ទទួលបានប្រាក់ខែប្រចាំ​ឆ្នាំ ១២លានដុល្លារ និងមានប្រាក់បំណាច់សរុបជាង២០លានដុល្លារពីក្រុម Inter Miami។ ក្រុម Miami បាននិយាយកាលពីសប្តាហ៍មុនថា Messi បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីរហូតដល់ឆ្នាំ២០២៨។

ការបន្ថែមគួរឱ្យកត់សម្គាល់ផ្សេងទៀតទៅក្នុងលីគក្នុងអំឡុងពេលទីផ្សារចុះហត្ថលេខារដូវក្តៅរួមមានខ្សែបម្រើស្លាប Hirving “Chucky” Lozano របស់ San Diego ($6 លាន/$7,633,333), ខ្សែបម្រើស្លាប Jonathan Bamba របស់ Chicago ($5 លាន/$5,581,806), ខ្សែបម្រើ Nico Fernández របស់ New York City ($3.65 លាន), ខ្សែបម្រើស្លាប Kristoffer Velde របស់ Portland ($2.28 លាន/$3,027,000), ខ្សែបម្រើស្លាប Wilfried Zaha របស់ Charlotte ($2,666,667/$2,751,667)៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣០-តុលា-២០២៥
(English) Messi សម្លឹងមើលព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦

(English) Lionel Messi ដែលបានចំណាយរយៈពេលពីរទសវត្សរ៍ក្នុងអាជីពបាល់ទាត់ បាននិយាយថាខ្ញុំសង្ឃឹមថានឹងបានលេងនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នៅអាមេរិកខាងជើង ប៉ុន្តែបានទទួលស្គាល់ថាអាយុ និងកាយសម្បទារបស់គាត់ក្នុងការការពារតំណែងជើងឯកឆ្នាំ២០២២ ស្ថិតក្នុងភាពសង្ស័យ។  កីឡាករអាហ្សង់ទីនដ៏អស្ចារ្យរូបនេះទើបតែបានបន្តកិច្ចសន្យាថ្មីជាមួយក្រុម Inter Miami លីគកំពូលអាមេរិករហូតដល់ឆ្នាំ២០២៨ ដែលជាសញ្ញាបង្ហាញថាគាត់មិនទាន់ពិចារណាចូលនិវត្តន៍នៅឡើយទេ ទោះបីជាគាត់មានអាយុ៣៩ ឆ្នាំនៅខែមិថុនាក្រោយក៏ដោយ។

ថ្លែងទៅកាន់ NBC News ម្ចាស់ពានរង្វាន់ឈ្នះ Ballon d’Or ប្រាំបីសម័យកាលបាននិយាយថាខ្ញុំនឹងចំណាយពេលនៅឆ្នាំក្រោយដើម្បីវាយតម្លៃស្ថានភាពរាងកាយរបស់ខ្ញុំ មុនពេលសម្រេចចិត្តថាតើត្រូវទៅចូលរួមប្រកួតបាល់ទាត់ពិភពលោក២០២៦ដែរឬអត់។ វាជាអ្វីដែលមិនធម្មតាដែលអាចចូលរួមក្នុងព្រឹត្តិការណ៍ World Cup ហើយខ្ញុំពិតជាចង់ចូលរួមណាស់។ប្រធានក្រុមអាហ្សង់ទីនរូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា។

ខ្ញុំចង់នៅទីនោះ ដើម្បីមានសុខភាពល្អ និងក្លាយជាផ្នែកសំខាន់មួយក្នុងការជួយក្រុមរបស់ខ្ញុំ ប្រសិនបើខ្ញុំនៅទីនោះ។ខ្ញុំនឹងវាយតម្លៃរឿងនោះជារៀងរាល់ថ្ងៃ នៅពេលដែលខ្ញុំចាប់ផ្តើមការប្រកួតមុនរដូវកាលឆ្នាំក្រោយជាមួយ Inter ហើយរង់ចាំមើលថាតើខ្ញុំពិតជាអាចលេងបាន១០០ ភាគរយឬអត់) ប្រសិនបើខ្ញុំអាចមានប្រយោជន៍ ហើយបន្ទាប់មកធ្វើការសម្រេចចិត្ត»៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣០-តុលា-២០២៥
(English) អង់គ្លេសឈរកំពូលតារាងចំណាត់ថ្នាក់ UEFA Fair Play

(English) UEFA បានប្រកាសកាលពីថ្ងៃអង្គារថាអង់គ្លេសឈរចំណាត់ថ្នាក់កំពូលតារាងរបស់ UEFA Fair Play (លេងដោយយុត្តិធម៌) ទាំងក្រុមជម្រើសជាតិ និងក្លឹបក្នុងការប្រកួតបាល់ទាត់អឺរ៉ុបកាលពីរដូវកាលមុន។ UEFA បានវាយតម្លៃក្រុមអង់គ្លេសនៅទូទាំងការប្រកួតចំនួន២៤១លើកដែលបានលេងកាលពីរដូវកាលមុន ដោយផ្តល់ពិន្ទុសរុបជាមធ្យមនាំមុខក្រុមនិងលីគបាល់ទាត់ស្លូវ៉ាគីដែលឈរនៅលំដាប់ទីពីរ និងហ្វាំងឡង់ឈរលំដាប់ទីបី។ UEFA ផ្តល់រង្វាន់ចំនួន៥៨០០០ ដុល្លារ ដល់អ្នកឈ្នះទាំងបីនាក់ ដើម្បីបរិច្ចាគទៅ ក្លឹបស្ម័គ្រចិត្ត ឬក្លឹបអាជីពដែលពួកគេជ្រើសរើសសម្រាប់គម្រោងលេងដោយយុត្តិធម៌ ឬការគោរព។

សម្រាប់ការវាយតម្លៃការប្រកួតនីមួយៗ UEFA បានបញ្ជូនប្រតិភូម្នាក់ទៅវាយតម្លៃក្រុមនានាដោយផ្អែកទៅលក្ខខណ្ឌធំៗចំនួនប្រាំរួមមាន៖ កាតក្រហម  កាតលឿង ការគោរពចំពោះគូប្រកួត ការគោរពចំពោះអាជ្ញាកណ្តាល អាកប្បកិរិយារបស់មន្ត្រីក្រុម និងអាកប្បកិរិយារបស់អ្នកទស្សនា។ សៀវភៅច្បាប់របស់ UEFA បង្ហាញពីពិន្ទុវិជ្ជមានសម្រាប់ ការជួយគូប្រកួតដែលរងរបួសនិង ការជូនដំណឹងដល់អាជ្ញាកណ្តាលថាតើការទាត់ជ្រុង ឬការបោះបាល់គួរតែទៅក្រុមម្ខាងទៀត” ខណៈពេលដែលពិន្ទុទាបសម្រាប់ឧប្បត្តិហេតុរួមទាំងការខ្ជះខ្ជាយពេលវេលា ការលេង និងការក្លែងធ្វើរបួសបូករួមទាំង ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងច្រើន។

នៅក្នុងចំណាត់ថ្នាក់អ្នកទស្សនាដែលមានអាកប្បកិរិយាល្អបំផុត អ្នកគាំទ្រកោះហ្វារ៉ូស្ថិតនៅលំដាប់កំពូល បន្ទាប់មកដោយម៉ុលដាវី និងកាហ្សាក់ស្ថាន។ ក្រុម និងអ្នកគាំទ្ររបស់ប្រទេសអាល់បានីស្ថិតនៅលំដាប់ចុងក្រោយនៅក្នុងតារាង។ UEFA បាននិយាយថា ប្រទេសម៉ុលដាវីក៏ជាប្រទេសដែលមានភាពប្រសើរឡើងបំផុតផងដែរទាក់ទងនឹងពិន្ទុលេងដោយយុត្តិធម៌រួមរបស់ខ្លួន៕

ប្រភព៖ AP

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-តុលា-២០២៥
(English) ម្ចាស់ជើងឯក Champions League រកចំណូលបានជិត ១ ពាន់លានដុល្លារ

(English) ក្រុម Paris Saint-Germain ដែលជាម្ចាស់ជើងឯក Champions League រកប្រាក់ចំណូលបានជាង ៩៧៦លានដុល្លារ កាលពីរដូវកាលមុន។  តួលេខដែលចេញផ្សាយដោយក្លិបកាលពីថ្ងៃអង្គារ បានឲ្យដឹងថា ប្រាក់ចំណូលទាំងនេះបានមកពី ប្រាក់ចំណូលថ្ងៃប្រកួតជាង២០៣លានដុល្លារ និងប្រាក់ចំណូលពាណិជ្ជកម្មចំនួន ជាង៤២៧លានដុល្លារ រួមនឹងដៃគូថ្មីចំនួនប្រាំមួយផ្សេងទៀត។

តួលេខទាំងនេះរួមមានក្រុមបាល់ទាត់បុរស និងនារី ក៏ដូចជាក្រុមបាល់ទះ និងយូដូ។ បើប្រៀបធៀប ប្រាក់ចំណូលសម្រាប់រដូវកាល២០២៣-២៤ គឺជាង៩៣៨ លានដុល្លារដែលជាចំនួនខ្ពស់បំផុតទីបីនៅក្នុងបាល់ទាត់អឺរ៉ុប។ ក្រុមបុរសរបស់ PSG បានឈ្នះពានរង្វាន់ក្នុងស្រុកពីរ និងឈ្នះពានរង្វាន់ Champions League ជាលើកដំបូងដោយយកឈ្នះ Inter ៥-០ នៅវគ្គផ្តាច់ព្រ័ត្រ ដែលផ្តល់ឱ្យអ្នកវិនិយោគកាតា QSI របស់ក្លឹបនូវពានរង្វាន់ដែលខ្លួនប្រាថ្នាបន្ទាប់ពីបានទិញយកក្លឹបនេះក្នុងខែមិថុនា ឆ្នាំ ២០១១។

ក្លិបនេះត្រូវបានវាយតម្លៃដោយទស្សនាវដ្តី Forbes ថាមានទឹកប្រាក់សរុបចំនួនជាង៤,៦ពាន់លានដុល្លារក្នុងខែឧសភា ស្ថិតនៅលំដាប់ទីប្រាំពីរក្នុងចំណោមក្រុមបាល់ទាត់ដែលមានតម្លៃបំផុតរបស់ពិភពលោក។ ក្លឹប Real Madrid នាំមុខគេជាមួយនឹងទឹកប្រាក់ ៦,៧៥ ពាន់លានដុល្លារ បន្ទាប់មកគឺក្លឹប Manchester United (៦,៦ ពាន់លានដុល្លារ) និងក្លឹបជើងឯកអេស្ប៉ាញ Barcelona (៥,៦៥ ពាន់លានដុល្លារ)៕

ប្រភព៖ AP

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-តុលា-២០២៥
(English) តើកីឡាកររូបណាទទួលកាតក្រហមលឿនបំផុត ក្នុងប្រវត្តិសាស្ត្រលីគកំពូលអឺរ៉ុប?

(English) ការទទួលបានកាតក្រហមគឺជារឿងដ៏គួរឱ្យខ្លាចបំផុតសម្រាប់កីឡាករបាល់ទាត់។ កីឡាករគ្រប់រូបព្យាយាមអស់ពីសមត្ថភាពដើម្បីជៀសវាងការពិន័យកាតក្រហមនៅក្នុងការប្រកួតនីមួយៗ។ យោងតាមការចេញផ្សាយរបស់គេហទំព័រ Tribuna កាលពីថ្ងៃទី ២៧ តុលា ២០២៥​បានឲ្យដឹងថា Keith Gillespie ​មិន​ត្រឹម​តែ​ជា​​កីឡាករ ដែលទទួលបានកាត​ក្រហម​លឿន​បំផុត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រហែល​ជា​កាត​ក្រហម​ចម្លែក​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​លីគ​កំពូល​ទាំង ៥ របស់​អឺរ៉ុប​។

កីឡាករ​អៀរឡង់​ខាងជើង​រូប​នេះ​មាន​អាជីព​ដ៏​ល្អ​មួយ ដោយ​បាន​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ចំនួន ៨៦ លើក និង​លេង​ឲ្យ​ក្លឹបធំៗ​ដូច​ជា Man United, Newcastle United និង Blackburn Rovers។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ពិត​ជា​ទទួលបានកំណត់ត្រា​អាក្រក់​មួយ។ គាត់ បាន​បង្កើត​កំណត់ត្រា​អាក្រក់បំផុតនៅ​ Premier League ក្នុង​ឆ្នាំ ២០០៧ គឺទទួលបានកាតក្រហមលឿនបំផុតនៅវិនាទី០០ នៅ​ពេល​ដែល​គាត់​កំពុង​លេង​ឲ្យ Sheffield United។

នៅក្នុងការប្រកួតក្រុមរបស់គាត់ Sheffield ទល់នឹងក្រុម Reading កីឡាករ Gillespie ត្រូវបានដាក់ឲ្យលេងជាកីឡាករបម្រុងនៅតង់ទីពីរ។ ពេលគាត់ចូលមកដល់ទីលានភ្លាម ខ្សែបម្រើស្លាបអង់គ្លេសរូបនេះបានបាត់បង់ស្មារតី ហើយបានប្រើកែងដៃវាយកីឡាករក្រុមប្រឆាំង Stephen Hunt ចំមុខ ហើយអាជ្ញាកណ្តាលបានបណ្តេញ Gillespie ចេញភ្លាមៗ។ខាងក្រោមនេះគឺជាកីឡាករ៩រូបផ្សេងទៀតដែលទទួលបានកាតក្រហមលឿនបំផុតៈ

១-កីឡាករ Jean-Clair Todibo ក្លឹបNice ទទួលកាតក្រហម ៩វិនាទី រដូវកាល២០២២-២៣។

២-កីឡាករ  Giuseppe Lorenzo ក្លឹបAtalanta ទទួលកាតក្រហម ១០វិនាទី រដូវកាល១៩៩០។

៣- កីឡាករ Giulio Migliaccio  ក្លឹបAtalantaទទួលកាតក្រហម ៣២វិនាទី រដូវកាល២០១៥។

៤- កីឡាករ Allan Nyom  ក្លឹបGetafeទទួលកាតក្រហម ៣៧វិនាទី រដូវកាល២០២៤-២៥។

៥- កីឡាករ Dave Kitson  ក្លឹបReading ទទួលកាតក្រហម ៣៧វិនាទី រដូវកាល២០០៧-០៨។

៦- កីឡាករ Steven Gerrard  ក្លឹបLiverpool ទទួលកាតក្រហម ៣៨វិនាទី រដូវកាល២០១៤-១៥។

៧- កីឡាករ Moise Kean   ក្លឹបFiorentina ទទួលកាតក្រហម៤០វិនាទី រដូវកាល២០២៣-២៤។

៨- កីឡាករ Marcel Titsch Rivero ក្លឹបFrankfurtទទួលកាតក្រហម៤៣វិនាទី រដូវកាល២០១០-១១។

៩- កីឡាករ Benjamin Mendy  ក្លឹបManchester City ទទួលកាតក្រហម៤៧វិនាទី រដូវកាល២០១៥-១៦។

Thumbnail
ព័ត៌មានកីឡាអាស៊ី
២៨-តុលា-២០២៥
(English) Jude Soonsup-Bell ទទួលបានការកោះហៅលេងតំណាងឱ្យក្រុមជម្រើសជាតិថៃ សម្រាប់ការប្រកួត FIFA Matchday ខែវិច្ឆិកា

(English) កីទ្បាករកូនកាត់ថៃ-អង់គ្លេស Jude Soonsup-Bell បានទទួលយកជាផ្លូវការនូវការកោះហៅឱ្យតំណាងក្រុមជម្រើសជាតិថៃ សម្រាប់ការប្រកួត FIFA Matchday ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ Jude Soonsup-Bell ដែលមានវ័យ ២១ ឆ្នាំរូបនេះគឺមានឪពុកជនជាតិអង់គ្លេស និងម្តាយជាជនជាតិថៃ មានសិទ្ធិលេងតំណាងឱ្យក្រុមជម្រើសជាតិអង់គ្លេស និងថៃ ប៉ុន្តែរូបគេជ្រើសរើសលេងឱ្យក្រុមជម្រើសជាតិថៃ។

ជាមួយគ្នានេះដែរ ប្រធានសមាគមកីឡាបាល់ទាត់ថៃ Madame Pang បានបញ្ជាក់ថា៖ នីតិវិធីរដ្ឋបាល និងលិខិតឆ្លងដែនរបស់ Jude កំពុងដំណើរការរួចរាល់ហើយ ដើម្បីធានាថារូបគេអាចបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមជម្រើសជាតិថៃ ក្នុងពេលឆាប់ៗនេះ។

Jude Soonsup-Bell ធ្លាប់ត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងដែលមានទេពកោសល្យវាយលុកដ៏ភ្លឺស្វាងបំផុតរបស់អង់គ្លេស Jude ពីមុនបានលេងតំណាងឱ្យប្រទេសអង់គ្លេសកម្រិតយុវជនអាយុក្រោម ១៥ ឆ្នាំដល់ ១៩ ឆ្នាំ (២០១៩-២០២១) បានឆ្លងកាត់ Chelsea Academy (២០២១/២២) ក្រោយមកបានចូលរួមជាមួយ Tottenham Hotspur (២០២២/២៣) ហើយឥឡូវនេះលេងឱ្យ Grimsby Town FC ក្នុង League Two របស់ប្រទេសអង់គ្លេស៕

ប្រភព៖ ASEANFOOTBALL

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៨-តុលា-២០២៥
(English) Matty Cash ចុះកិច្ចសន្យាថ្មីជាមួយ Aston Villa រហូតដល់ឆ្នាំ ២០២៩

(English) ខ្សែការពារ Matty Cash បានចុះកិច្ចសន្យាថ្មីរយៈពេល ៣ ឆ្នាំកន្លះជាមួយនឹងក្លិបរហូតដល់ឆ្នាំ ២០២៩ ។ កីឡាករសញ្ជាតិប៉ូឡូញរូបនេះបានចូលរួមជាមួយនឹង Villa ពី Nottingham Forest ក្នុងឆ្នាំ ២០២០ ហើយបានបង្ហាញខ្លួន ១៩៣ ប្រកួតជាមួយនឹងក្រុម។ Matty Cash ដែលកិច្ចសន្យាមុននឹងអស់សុពលភាពនៅឆ្នាំ ២០២៧។

គួរជម្រាបថា កីឡាករវ័យ ២៨ ឆ្នាំដែលមានម្តាយជាជនជាតិប៉ូឡូញ គឺជាខ្សែការពារស្តាំជម្រើសដំបូងសម្រាប់ទាំងក្រុម និងជម្រើសជាតិ ។ Matty Cash បានបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិលើកដំបូងនៅឆ្នាំ ២០២១ ហើយបានបន្តលេងតំណាងប្រទេសប៉ូឡូញក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ផងដែរ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-តុលា-២០២៥
(English) កូនពៅរបស់ Thiago Silva ទទួលការកោះហៅចូលរួមក្រុមជម្រើសជាតិអង់គ្លេស

(English)

Yago Silva ដែលជាកូនប្រុសពៅរបស់ខ្សែការពារ Thiago Silva របស់អតីតក្លិប Chelsea ត្រូវបានកោះហៅឲ្យចូលជំរុំក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង។ Thiago Silva វ័យ ៤០ ឆ្នាំបាននិយាយលា Chelsea ហើយត្រលប់ទៅលេងឱ្យ Fluminense ដែលជាក្រុមដែលរូបគេលេងតាំងពីក្មេងនៅប្រទេសប្រេស៊ីលកាលពីឆ្នាំមុនប៉ុន្តែកូនពីរនាក់របស់ខ្លួនពីរនាក់គឺ Isago និង Yago កំពុងរស់នៅក្នុងប្រទេសអង់គ្លេសជាមួយម្តាយរបស់ពួកគេទាំងពីរស្ថិតនៅក្នុងសាលាបាល់ទាត់របស់ Chelsea។

ថ្មីៗនេះ កូនប្រុសពៅរបស់ Thiago Silva គឺ Yago Silva ដែលមានវ័យ ១៤ ឆ្នាំរូបនេះបានបង្ហោះរូប Selfie ជាមួយនឹងចំណងជើងថា “ពេលវេលាមានមោទនភាពដែលត្រូវបានអញ្ជើញឱ្យចូលរួមជំរុំក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងរបស់ខ្ញុំ។ ការខិតខំប្រឹងប្រែងបន្ត”។ Yago Silva ដែលលេងជាខ្សែការពារដូចឪពុករបស់គេ ហើយត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីរស់នៅក្នុងប្រទេសអង់គ្លេសយ៉ាងតិច ៥ ឆ្នាំជាប់ៗគ្នា ទោះបីជាមិនមានឈាមជ័រជនជាតិអង់គ្លេស និងមិនបានកើតនៅប្រទេសអង់គ្លេសក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងច្បាប់បច្ចុប្បន្ន អ្នកលេងអាចផ្លាស់ប្តូរក្រុមជម្រើសជាតិបានតាមលក្ខខណ្ឌ និងហេតុផលផ្សេងៗ៕

ads