ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៦-កក្កដា-២០២៥
(English) Liverpool នឹង​ដាក់អាវលេខ ២០ ឱ្យចូល​និវត្តន៍

(English) Liverpool នឹង​ដាក់អាវលេខ ២០ ចូល​និវត្តន៍ដើម្បី​ជា​កិត្តិយស​ដល់​ខ្សែ​ប្រយុទ្ធ Diogo Jota ដែល​បាន​ស្លាប់​យ៉ាង​សោកនាដកម្ម​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​នឹង​បង​ប្រុស Andre Silva កាលពីសប្តាហ៍មុន។ ហង្ស​ក្រហម​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​បែបនេះបន្ទាប់​ពី​បាន​ពិគ្រោះ​ជាមួយ​ប្រពន្ធ​របស់ Jota គឺលោកស្រី Rute Cardoso និង​ក្រុម​គ្រួសារ​របស់​គាត់ ដែល​មាន​ន័យ​ថា​កីឡាករ​អន្តរជាតិ​ព័រទុយហ្គាល់​នឹង​ក្លាយ​ជា​កីឡាករពាក់អាវលេខ ២០ របស់ Liverpool ជា​រៀង​រហូត។ សេចក្តីថ្លែងការណ៍របស់ Liverpool បាននិយាយថាអាវលេខ២០នឹងត្រូវបានចូលនិវត្តន៍ក្នុងកិត្តិយស និងការចងចាំរបស់ Diogo នៅគ្រប់កម្រិតទាំងអស់” រួមទាំងក្រុមនារី និងគ្រប់សាលាបាល់ទាត់ទាំងអស់។

ពួកគេបានបន្ថែមថា នេះគឺជាការទទួលស្គាល់មិនត្រឹមតែការរួមចំណែកដែលមិនអាចកាត់ថ្លៃបានដរបស់កូនក្រុមមកពីប្រទេសព័រទុយហ្គាល់បានធ្វើចំពោះភាពជោគជ័យនៅលើទីលានរបស់ហង្សក្រហមក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះទេ ប៉ុន្តែក៏មានផលប៉ះពាល់ផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅដែលគាត់មានចំពោះមិត្តរួមក្រុម មិត្តរួមការងារ និងអ្នកគាំទ្រ ព្រមទាំងទំនាក់ទំនងដ៏អស្ចារ្យដែលគាត់បានកសាងជាមួយពួកគេ។ Jota បានចូលរួមជាមួយ Liverpool ពី Wolves ក្នុងឆ្នាំ ២០២០ ដោយស៊ុតបញ្ចូលទីបាន ៦៥គ្រាប់ក្នុងការបង្ហាញខ្លួន១៨២ប្រកួត។ គាត់ក៏បានជួយពួកគេឱ្យឈ្នះពានរង្វាន់ FA Cup និង League Cup ក្នុងឆ្នាំ២០២២ថែមទាំងឈ្នះចុងក្រោយនៅឆ្នាំ២០២៤ និងពានរង្វាន់ Premier League កាលពីរដូវកាលមុន៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៥-កក្កដា-២០២៥
(English) Real Madrid ចុះហត្ថលេខានាំយកខ្សែការពារ Alvaro Carreras ពី Benfica

(English) ទីបំផុត! ក្លិបអធិរាជ-ស Real Madrid បានចុះហត្ថលេខានាំយកខ្សែការពារ Alvaro Carreras ជាមួយនឹងកិច្ចសន្យារយៈពេល ៦ ឆ្នាំពី Benfica ក្នុងតម្លៃផ្ទេរប្រមាណ ៥០ លានផោន។ ជាការពិតណាស់! កីទ្បាករសញ្ជាតិអេស្ប៉ាញវ័យ ២២ ឆ្នាំរូបនេះគឺជាយុវជនថ្នាលរបស់ Real Madrid នៅក្នុងឆ្នាំ ២០១៧ ដល់ ២០២០ មុនពេលចូលរួមជាមួយនឹងក្លិបបិសាចក្រហ​ម Manchester United។  Alvaro Carreras បានលេងឱ្យក្រុម Preston និង Granada ក្នុងលក្ខខណ្ឌខ្ចីពី United ប៉ុន្តែរូបគេមិនមានឱកាសបង្ហាញខ្លួននៅឯកីទ្បដ្ឋាន Old Trafford ជាមួយនឹងក្រុមធំទ្បើយ មុនពេលផ្លាស់ទៅកាន់ Benfica ក្នុងខែមករា ឆ្នាំ២០២៤ ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់មកក៏យកពី United ផ្តាច់កុងត្រាក្នុងតម្លៃផ្ទេរ ៥ លានផោន ក្នុងខែឧសភា ឆ្នាំ២០២៤ តែម្តង។

Benfica បាននិយាយថា៖ ក្នុងការប្រកាសពីការផ្ទេររបស់រូបទៅ Real Madrid ខាងក្រៅថា Manchester United នឹងទទួលបាន ២០% លើអ្វីដែលលើសពីចំនួនដែលពួកគេបានចំណាយសម្រាប់កីឡាករ។ Carreras ដែលបានបង្ហាញខ្លួន ៦៨ ដងឱ្យ Benfica និងស៊ុតបញ្ចូលទីបាន ៥ គ្រាប់បានជួយឱ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងក្របខណ្ឌកំពូលព័រទុយហ្គាល់ កាលពីរដូវកាលមុន និងជាផ្នែកមួយនៃក្រុមរបស់ពួកគេនៅ Club World Cup ផងដែរ ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអាស៊ី
១៥-កក្កដា-២០២៥
(English) Jorge Jesus ត្រលប់មកដឹកនាំក្លិបនៅអារ៉ាប៊ីសាអូឌីតវិញ ក្នុងនាមជាគ្រូបង្វឹករបស់ Al-Nassr

(English)

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា៖ ក្លិប Al-Nassr បានតែងតាំងលោក Jorge Jesus ធ្វើជាគ្រូបង្វឹក បន្ទាប់ពីចាកចេញពី Al-Hilal ដែលជាគូរប្រជែងរបស់ក្រុមថ្មីរបស់លោកនៅក្នុងក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro-League..។

បុរសសញ្ជាតិព័រទុយហ្គាល់វ័យ ៧០ ឆ្នាំរូបនេះបានដឹកនាំក្រុម Al-Hilal ឈ្នះពានរង្វាន់ចំនួន ៣ ក្នុងស្រុក កាលពីរដូវកាល ២០២៣-២៤ ប៉ុន្តែបានចាកចេញពីក្លិបនៅក្នុងខែឧសភា បន្ទាប់ពីចាញ់ Al-Ahli នៅវគ្គ ៤ ក្រុមចុងក្រោយ ក្នុងពានរង្វាន់ AFC Champions League elite..។ សូមជម្រាបថា លោក Jorge Jesus ជាអតីតគ្រូបង្វឹកដឹកនាំក្លិប Flamengo (លីគទី ១ របស់ប្រទេសប្រេស៊ីល) ឈ្នះពានរង្វាន់ចំនួន ៣ ក្នុងស្រុក មកជំនួសតំណែងរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Stefano Pioli ដែលបានចុះកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយ Al-Nassr..៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
១២-កក្កដា-២០២៥
(English) គ្រូបង្វឹកអ៊ីរ៉ាក់ ពន្យល់ពីការចូលរួមក្នុងការប្រកួត King’s Cup 2025

(English) គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់ លោក Graham Arnold បានពន្យល់ពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់អ៊ីរ៉ាក់ ក្នុងការចូលរួមប្រកួតពានរង្វាន់ King’s Cup 2025 ក្នុងខែកញ្ញា បើទោះបីជាដំបូងបានបដិសេធមិនចូលរួមក៏ដោយ។ លោកបាននិយាយថា៖ «ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ យើងបានទាក់ទងជាមួយក្រុមបាល់ទាត់ជម្រើសជាតិអាស៊ីកំពូលៗជាច្រើន ដើម្បីរៀបចំការប្រកួតមិត្តភាព ប៉ុន្តែពួកគេទាំងអស់ជាប់ដៃណាត់ ការប្រកួត ជាមួយក្រុមផ្សេងទៀតរួចហើយ»។

«យើងថែមទាំងបានទាក់ទងទៅសមាគមកីឡាបាល់ទាត់គុយវ៉ែត ដើម្បីរៀបចំការប្រកួតមិត្តភាពនៅខែកញ្ញា ប្រហែលជានៅទីក្រុង Basra ឬសូម្បីតែនៅប្រទេសគុយវ៉ែតតែម្ដង ប៉ុន្តែពួកគេបានសុំទោស ខណៈដែលពួកគេកំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម »។ ការសម្រេចចិត្តចូលរួមក្នុងពានរង្វាន់ King’s Cup 2025 បានកើតឡើងបន្ទាប់ពីក្រុមជម្រើសអូឡាំពិកអារ៉ាប៊ីសាអូឌីតបានដកខ្លួនចេញ ហើយសហព័ន្ធបាល់ទាត់អ៊ីរ៉ាក់បានផ្លាស់ប្តូរចិត្តមកចូលរួមឡើងវិញ។ លោក Graham Arnold បានបន្ថែមថា ៖«យើងមិនចង់ជួបជាមួយ អារ៉ាប៊ីសាអូឌីត ក្នុងដំណាក់កាលនេះទេ ដូច្នេះការប្រកួតនេះបង្ហាញ ពី​ឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការយល់ដឹងកាន់តែច្បាស់អំពីកីឡាកររបស់ខ្ញុំ»។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-កក្កដា-២០២៥
(English) លីគ​បាល់ទាត់​អ៊ីតាលី​នឹង​ទៅ​ប្រកួត​នៅ​អូស្ត្រាលី

(English) ការប្រកួតបាល់ទាត់ក្របខ័ណ្ឌអ៊ីតាលី Serie A រវាងក្រុមពីរដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីគ្នាអាចនឹងប្រារព្ធធ្វើឡើងនៅប្រទេសអូស្ត្រាលីឆ្នាំក្រោយ។ សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ យើងកំពុងមានគម្រោងមួយដើម្បី នាំយក ការ​ប្រកួត​ក្របខ័ណ្ឌ Serie A រវាង​ក្រុម AC Milan និង​ក្រុម Como នៅ​ទីក្រុង Perth ប្រទេសអូរស្ត្រាលីនៅក្នុង​ខែកុម្ភៈ។ FIGC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រឹក្សាភិបាលបានផ្តល់មតិវិជ្ជមានចំពោះសំណើរបស់លីកក្នុងការប្រកួត Milan-Como នៅទីក្រុង Perth។ យើងកំពុងពិចារណាពីការប្រកួតនៅក្រៅដីជាប្រវត្តិសាស្ត្រ ដោយពិចារណាថានីតិវិធីដ៏ស្មុគស្មាញក៏ត្រូវការភ្លើងខៀវជាផ្លូវការពីសហព័ន្ធអូស្ត្រាលី UEFA សហព័ន្ធបាល់ទាត់អាស៊ី និង FIFA ផងដែរ។

លីគបាល់ទាត់អេស្ប៉ាញបានព្យាយាមយ៉ាងហោចណាស់បីដងក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ដើម្បីប្រកួតរដូវកាលធម្មតាទៅកាន់សហរដ្ឋអាមេរិក។ ផែនការនៅក្នុងឆ្នាំ២០១៨និង ២០១៩ ត្រូវបានលុបចោលបន្ទាប់ពីមានការប្រឆាំងដោយសហព័ន្ធបាល់ទាត់របស់ប្រទេសអេស្ប៉ាញ និងសហជីពរបស់កីឡាករ ខណៈដែលសំណើមួយផ្សេងទៀតត្រូវបានលុបចោលកាលពីឆ្នាំមុនដោយសារតែពេលវេលាកំណត់។ FIGC ជឿជាក់​ថា UEFA អាច​អនុម័ត​គម្រោង​នេះ​ដោយ​សារ​តែ ភាព​ពិសេស​ដាច់​ខាត​នៃ​សំណើ”។ ការប្រកួតគ្រោងធ្វើឡើងនៅចុងសប្តាហ៍នៃថ្ងៃទី៧-៨ ខែកុម្ភៈ ប៉ុន្តែកីឡដ្ឋាន San Siro របស់ Milan នឹងរៀបចំពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅថ្ងៃសុក្រ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-កក្កដា-២០២៥
(English) គ្រូបង្វឹកប្រេស៊ីល Ancelotti ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ

(English) តុលាការអេស្ប៉ាញកាលពីថ្ងៃពុធបានកាត់ទោសគ្រូបង្វឹកក្រុមជម្រីសជាតិប្រេស៊ីលលោក Carlo Ancelotti ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទក្លែងបន្លំពន្ធក្នុងអំឡុងពេលដែលលោកដឹកនាំនៅ Real Madrid ក្នុងឆ្នាំ ២០១៣-១៥ ។ Ancelotti វ័យ ៦៦ ឆ្នាំបានបញ្ចប់ការប្រកបទីពីរជាមួយ Real នៅចុងបញ្ចប់នៃរដូវកាលមុន ហើយបានចូលបម្រើការងារនៅប្រេស៊ីល។

តុលាការក្រុងម៉ាឌ្រីដក៏បានពិន័យលោក Ancelotti ជាង ៤៥ ម៉ឺនដុល្លារ ផងដែរ។រដ្ឋអាជ្ញាអេស្ប៉ាញបានចោទប្រកាន់លោក Ancelotti ពីបទឆបោកប្រាក់រដ្ឋចំនួន ១ លានដុល្លារនៅក្នុងឆ្នាំ ២០១៣និង ២០១៥ ។ រដ្ឋអាជ្ញាបានស្វែងរកការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៤ ឆ្នាំ ៩ខែ ពីបទក្លែងបន្លំពន្ធចំនួនពីរ ប៉ុន្តែចុងក្រោយមិនបានសម្រេចទេ។ នៅក្រោមច្បាប់របស់អេស្ប៉ាញ ការកាត់ទោសក្រោមពីរឆ្នាំសម្រាប់ឧក្រិដ្ឋកម្មអហិង្សាមិនតម្រូវឱ្យជនជាប់ចោទដោយគ្មានការផ្តន្ទាទោសពីមុនជាប់ពន្ធនាគារទេ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-កក្កដា-២០២៥
(English) Spurs ទិញខ្សែបម្រើតម្លៃជាង ៧០ លានដុល្លារ

(English) Tottenham បានបញ្ចប់រួចរាល់ជាស្ថាពរ នៅក្នុងការចុះហត្ថលេខាទិញខ្សែបម្រើ Mohammed Kudus ពីក្លិប West Ham ក្នុងតម្លៃជាង៧៥ លានដុល្លារ។ កាលពីសប្តាហ៍មុន West Ham បានច្រានចោលការដេញថ្លៃដំបូងចំនួនជាង ៦៧ លានដុល្លារពី Tottenham តែទីបំផុតខ្សែបម្រើសញ្ជាតិហ្គាណាបានយល់ព្រម ក្នុងកិច្ចសន្យារយៈពេល ៦ ឆ្នាំរហូតដល់ឆ្នាំ ២០៣១។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្លិប, Kudus បន្ទាប់ពីចុះហត្ថលេខា Kudus បាននិយាយថាខ្ញុំតែងតែចង់លេងនៅកម្រិតខ្ពស់បំផុត ។គាត់​បាន​បន្ថែម​ថា៖ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ហើយ​មិន​អាច​រង់​ចាំ​ចាប់​ផ្តើម​បាន​ឡើយ។

គាត់អាចបានចូលរួមជាមួយខ្សែបម្រើ Morgan Gibbs-White របស់ក្លឹប Nottingham ដែលនឹងត្រូវទៅពិនិត្យសុខភាពនៅក្លឹប Spurs នៅថ្ងៃសុក្រ មុនពេលបញ្ចប់ការផ្លាស់ប្តូរតម្លៃជាង៨១លានដុល្លារ។ Kudus វ័យ ២៤ ឆ្នាំស៊ុតបញ្ចូលទីបាន១៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៨០ដងសម្រាប់ West Ham កំឡុងពេលលេងរយៈពេល២ ឆ្នាំបន្ទាប់ពីចូលរួមជាមួយ Ajax៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១០-កក្កដា-២០២៥
(English) Lamine Yama lទិញខ្សែកពេជ្រតម្លៃជិតកន្លះលានដុល្លារ

(English) ខ្សែប្រយុទ្ធ Lamine Yamal បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយទិញខ្សែ ក ពេជ្រសម្រាប់ខ្លួនគាត់តម្លៃជាង៤៦ម៉ឺនដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Tribuna កាលពីថ្ងៃពុធទី ៩

កក្កដា ២០២៥។ ខ្សែកនេះមានបណ្តោងអក្សរកាត់ឈ្មោះរបស់គាត់គឺ L-Y ដ៏លេចធ្លោ។នេះជាកាដូថ្ងៃកំណើតរបស់ Lamine ខណៈកម្មវិធីជប់លៀងឯកជនរបស់គាត់នឹងធ្វើឡើងនៅសប្តាហ៍ក្រោយតែមិនទាន់ប្រាប់ទីតាំងនៅឡេីយទេ។

កាលពី២ឆ្នាំមុន Lamine រកមិនបាន៤៦ម៉ឺនដុល្លារទេ ក្នុងមួយឆ្នាំ ប៉ុន្តែតារាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលធ្វើឱ្យគាត់ក្លាយជាអ្នករកចំណូលបានច្រើនជាងគេទីបីរបស់ Barca ក្នុងតម្លៃជិត២០លានដុល្លារ ក្នុងមួយរដូវកាល៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-កក្កដា-២០២៥
(English) Pedro សង Chelsea​ ៣០លានដុល្លារ និងកក់កៅអីឡើងវគ្គផ្តាច់ព្រ័ត្រ

(English) ខ្សែប្រយុទ្ធចំណូលថ្មី Joao Pedro ស៊ុតបញ្ចូលទីបាន ២ គ្រាប់ម្នាក់ឯងជួយឱ្យ Chelsea ឈ្នះ Fluminense ដោយលទ្ធផល ២-០ កក់បានកៅអីមួយឡើងទៅវគ្គផ្តាច់ព្រ័ត្រClub World Cup ដែលអាចជួបជាមួយ Real Madrid ឬ Paris Saint Germain ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងប្រឆាំងជាមួយក្លឹបកុមារភាព Fluminense ជាមួយនឹងការស៊ុតបញ្ចូលទីគ្រាប់ដំបូងនៅនាទី ១៨ និងគ្រាប់ទីពីរនៅនាទី ៥៦ ហើយបានរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត។

ជ័យជម្នះនេះមានន័យថា Joao Pedro រកលុយបានជិត៣០លានដុល្លារសងក្លិប Chelsea ដែលបានទិញគាត់កាលពីសប្តាហ៍មុនក្នុងតម្លៃជាង ៧៤ លានដុល្លារ ពីក្លិប Brighton ។ កាលពីថ្ងៃទី២ខែកក្កដា ឆ្នាំ២០២៥  Pedro បានចុះហត្ថលេខាជាមួយក្លឹប Premier League  លើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០៣៣សម្រាប់តម្លៃជាង៧៤លានដុល្លារបូកនឹងប្រាក់រង្វាន់ជិត១០លានដុល្លារទៀត។គាត់ត្រូវបានបញ្ចូលក្នុងក្រុមបាល់ទាត់ពិភពលោក FIFA Club World Cup ឆ្នាំ២០២៥ របស់ Chelsea ក្នុងអំឡុងពេលនៃការចុះឈ្មោះជាលើកទីពីរនៃការប្រកួតនៅថ្ងៃដដែលនោះ។ គិតមកដល់លុយជាង១១១ លានដុល្លាររួចហើយ។ ប្រសិនបើChelsea ឈ្នះវគ្គផ្តាច់ព្រ័ត្រគេអាចរកបាន៤០លានបន្ថែមទៀតតែបើចាញ់ ចំណាត់ថ្នាក់លេខ២ ក៏ទទួលបានប្រាក់រង្វាន់៣០លានដុល្លារដែរ៕

ប្រភព៖ BBC

ads