ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២២-កក្កដា-២០២៥
(English) កីឡាករបាល់ទាត់ ៩ រូបមានយន្តហោះថ្លៃបំផុត

(English) យោងតាមការចេញផ្សាយរបស់គេហទំព័រ Legit.ng  កាលពីថ្ងៃអង្គារទី​២២កក្កដា ២០២៥ បានឱ្យដឹងថាមាន​កីឡាករ ៩ រូបដែលមានយន្តហោះតម្លៃថ្លៃបំផុត ជិះ។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង៩រូបនោះ។

១-ស្តេចបាល់ទាត់ប្រេស៊ីលលោកតា Pele ដែលបានស្លាប់កាលពីឆ្នាំ ២០២២មានយន្តហោះប្រភេទ Emirates Boeing 777 តម្លៃជាង ៨០ លានដុល្លារ។ Boeing 777 គឺជាយន្តហោះលំដាប់ថ្នាក់ពាណិជ្ជកម្ម ប្រែទៅជាយន្តហោះឯកជន។ យន្តហោះនេះមានកន្លែងទទួលភ្ញៀវ បន្ទប់ប្រជុំ និងសមត្ថភាពរយៈចម្ងាយឆ្ងាយ ដែលស័ក្តិសមជាបុរសដែលគេតែងតែហៅថាជាស្តេចបាល់ទាត់។

២- Cristiano Ronaldo មានយន្តហោះផ្ទាល់ខ្លួន ប្រភេទ Gulfstream G650 តម្លៃជាង៧៥លានដុល្លារ។សម្រាប់ Cristiano Ronaldo គឺគ្មានអ្វីអស្ចារ្យទេ។ យន្តហោះនេះផ្ទុកអ្នកដំណើរ១៨នាក់ ។ វាមានផ្ទៃខាងក្នុងស្បែកល្អបំផុត បំពាក់វ៉ាយហ្វាយ ទូរស័ព្ទផ្កាយរណប និងគ្រែគេងធំទូលាយ ដែលល្អឥតខ្ចោះសម្រាប់កីឡាករបាល់ទាត់ដែលឆ្លងកាត់ទ្វីបជាបន្តបន្ទាប់។

៣-Lionel Messi មានយន្តហោះប្រភេទGulfstream V តម្លៃត្រឹមតែ៤៥លានដុល្លារ។ Messi អាចជាកីឡាករកំពូលនៅក្នុងទីលាននិងស្រទាប់មហាជនដែលគេចាត់ទុកថាជា ( G.O.A.T.) ប៉ុន្តែនៅលើអាកាស Ronaldo បានរុញគាត់ចេញ។

Gulfstream V Messi នៅតែជាមហាអំណាចលេីអាកាស មានសមត្ថភាពធ្វើដំណើរដ៏ល្អក្នុងផ្លូវឆ្ងាយ។ វា​រួម​មាន​ផ្ទះបាយ បន្ទប់ទឹក​ពីរ និង​កៅអី​សម្រាប់​អ្នក​ដំណើរ១៦នាក់ ក្នុង​ការ​ហោះ​ហើរ​សាមញ្ញ។

៤- David Beckham  មានយន្តហោះប្រភេទ Bombardier Challenger 350 តម្លៃ ២៧លានដុល្លារ) ។

៥- Zlatan Ibrahimovic  មានយន្តហោះប្រភេទ Cessna Citation Longitude តម្លៃ២៦លានដុល្លារ ។

៦- Wayne Rooney មានយន្តហោះប្រភេទDassault Falcon 900LX តម្លៃ២៣ លានដុល្លារ) ។

៧- Neymar មានយន្តហោះប្រភេទCessna Citation Sovereign តម្លៃ២២លានដុល្លារ។

៨- Paul Pogba  មានយន្តហោះប្រភេទ Gulfstream G280 តម្លៃ២០ លានដុល្លារ។

៩- Gareth Bale មានយន្តហោះប្រភេទCessna Citation XLS+ តម្លៃជាង ៨ លានដុល្លារ ។ខណៈពេលដែលវាមានតម្លៃទាបបំផុតនៅក្នុងបញ្ជី វាមានប្រសិទ្ធភាព ទាន់សម័យ និងសមឥតខ្ចោះសម្រាប់ការធ្វើដំណើររយៈពេលខ្លីរវាងផ្ទះ និងទីលានវាយកូនហ្គោលរបស់គាត់៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២២-កក្កដា-២០២៥
Keylor Navas ចូលរួមជាមួយក្លិប Pumas របស់មិកស៊ីកូក្នុងតម្លៃ 1.6 លានអឺរ៉ូ

Keylor Navas បានចូលរួមជាផ្លូវការជាមួយនឹងក្លិប Pumas UNAM របស់ម៉ិកស៊ិក បន្ទាប់ពីបង្ហាញខ្លួនគួរឱ្យចាប់អារម្មណ៍មួយរយៈខ្លីជាមួយនឹងក្លិប Newell’s Old Boys របស់អាហ្សង់ទីន។

អ្នកចាំទីសញ្ជាតិកូស្តារីការូបនេះ ផ្ទេរក្នុងតម្លៃខ្លួន 1.9 លានដុល្លារ (ប្រហែល 1.6 លានអឺរ៉ូ) ជាមួយនឹងប្រាក់បន្ថែមចំនួន 100.000 ដុល្លារ (85.500 អឺរ៉ូ) ជាប្រាក់បន្ថែម។

ក្លិប Newell’s បានបញ្ជាក់ពីការផ្ទេរនេះ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយសង្កត់ធ្ងន់ថាការសម្រេចចិត្តនេះ ស្របតាមការប្តេជ្ញាចិត្តរបស់ក្លិបចំពោះឯកភាព វិជ្ជាជីវៈ និងការគោរពចំពោះតម្លៃស្នូលរបស់វា។ សេចក្តីថ្លែងការណ៍បានសរសេរថា៖ «ដើម្បីសម្រេចបានទាំងកីឡា និងគោលដៅរបស់មនុស្ស សមាជិកគ្រប់រូបត្រូវតែដើរក្នុងទិសដៅដូចគ្នា ដោយតែងតែដាក់សមូហភាពនាំមុខបុគ្គល»។

Navas បានចូលរួមជាមួយ Newell’s កាលពីដើមឆ្នាំនេះ ហើយបានបង្ហាញខ្លួនក្នុង 16 ប្រកួត ដោយរក្សាបាន Clean Sheet ប្រាំបី និងរបូតគ្រាប់បាល់តែ 11 គ្រាប់ប៉ុណ្ណោះ។ ទោះបីជាគាត់ស្នាក់នៅរយៈពេលខ្លីក៏ដោយ គាត់ជាកីឡាករមានឥទ្ធិពលខ្លាំង ដោយបង្ហាញពីបទពិសោធន៍ និងភាពជាអ្នកដឹកនាំដែលបានកំណត់អាជីពរបស់គាត់នៅក្លិបកំពូលៗនៅអឺរ៉ុបដូចជា Real Madrid និង PSG ។

នៅ Pumas Navas ត្រូវបានគេរំពឹងថានឹងនាំមកនូវស្ថេរភាព និងលក្ខណៈអន្តរជាតិ ខណៈដែលក្លិបសម្លឹងមើលការប្រកួតប្រជែងនៅកម្រិតខ្ពស់បំផុតនៅក្នុង Liga MX ។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២២-កក្កដា-២០២៥
(English) ផ្លូវការ! United សម្រេចបាននាំយក Bryan Mbeumo ពី Brentford មកកាន់ក្លិបហើយ

(English) ទីបំផុត! ក្លិប Manchester United ទទួលបានការជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Bryan Mbeumo ពី Brentford ក្នុងតម្លៃផ្ទេរប្រមាណ ៦៤ លានផោន ជាមួយនឹងការបន្ថែម ៦លានផោនផ្សេងទៀត (add-on) ដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន បន្ទាប់ពីដាក់សំណើ ៣លើកទម្រាំបានសម្រេច។

កីទ្បាករអន្តរជាតិកាមេរូនវ័យ ២៥ ឆ្នាំរូបនេះបានចុះកិច្ចសន្យាលេងឱ្យ United រយៈពេល ៥ ឆ្នាំរួមទាំងមានជម្រើស ១២ ខែបន្ថែមទៀតផងដែរ។

Bryan Mbeumo គឺជាសមាជិកទី ៣ របស់ក្រុមលោក Ruben Amorim ក្នុងទីផ្សារដោះដូរកីឡាករនាខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីខ្សែប្រយុទ្ធ Matheus Cunha និងខ្សែការពារ Diego Leon។ យ៉ាងណា មុនពេលផ្លាស់មកកាន់កីទ្បដ្ឋាន Old Trafford ក្លិប Manchester United ប្រើប្រាស់ពេលវេលា ៧ សប្តាហ៍ ទម្រាំតែអាចនាំយក Bryan Mbeumo មកកាន់ក្លិប។

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអាស៊ី
២២-កក្កដា-២០២៥
ជប៉ុនចង់ដេញថ្លៃធ្វើជាម្ចាស់ World Cup ២០៤៦ ជាមួយប្រទេសអាស៊ាន

សមាគមកីឡាបាល់ទាត់ជប៉ុន (JFA) កំពុងពិចារណាលើការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់បុរសពិភពលោកឆ្នាំ២០៤៦។ វាត្រូវបានគេរំពឹងថានឹងក្លាយជាការដេញថ្លៃធ្វេីសហម្ចាស់ផ្ទះក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីបូព៌ាផ្សេងទៀតដូចជាកូរ៉េខាងត្បូង និងចិន ព្រមទាំងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដូចជាឥណ្ឌូណេស៊ីជាដើម។ ជប៉ុន​ធ្លាប់​បាន​រៀបចំ​ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកម្ដង​រួច​មក​ហើយ ដោយ​ធ្វើ​​សហ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ឆ្នាំ ២០០២ ជាមួយ​កូរ៉េ​ខាង​ត្បូង។

កាលពីឆ្នាំ ២០០៥ JFA បានប្រកាសពីគោលដៅរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកម្តងទៀតនៅឆ្នាំ២០៥០ ក៏ដូចជាការប្តេជ្ញាយកឈ្នះពានរង្វាន់នៅពេលនោះដែរ។ ការប្រកួតបាល់ទាត់ពិភពលោកលើកក្រោយនៅឆ្នាំ ២០២៦ នឹងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក។ ការប្រកួតបាល់ទាត់ពិភពលោក ២០៣០នឹងត្រូវលេងនៅប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ខណៈ៣ប្រកួតនឹងធ្វើឡើងនៅអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ(ម្នាក់មួយប្រកួត) ដើម្បីរំលឹកខួប១០០ ឆ្នាំចាប់តាំងពីការប្រកួតបាល់ទាត់ពិភពលោកលើកដំបូង។អារ៉ាប៊ីសាអូឌីតនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣៤៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
២២-កក្កដា-២០២៥
ក្លិប Quang Nam FC ដកខ្លួនចេញពីក្របខណ្ឌលីគកំពូលវៀតណាម បន្ទាប់ពីការកាត់ទឹកដីខេត្តរួមបញ្ចូលគ្នា

ក្លិប Quang Nam FC បានសម្រេចចិត្តដកខ្លួនចេញពីក្របខណ្ឌលីគកំពូលវៀតណាម V.League 1 បន្ទាប់ពីការកាត់ទឹកដីខេត្តរួមបញ្ចូលគ្នា។ ថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកឧបត្ថម្ភធំបានសម្រេចចិត្តជាផ្លូវការក្នុងការរំលាយក្លិប Quang Nam FC ដែលត្រូវបានកំណត់ឱ្យចូលរួមក្នុង V.League 1។

ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីការច្របាច់បញ្ចូលគ្នានៃខេត្តក្នុងប្រទេសវៀតណាមនាពេលថ្មីៗនេះ ដោយខេត្ត Quang Nam ត្រូវបានដាក់បញ្ចូលក្នុងទីក្រុង Da Nang។ ជាលទ្ធផល បុគ្គលិកការិយាល័យ កីឡាករជម្រើសដំបូង គ្រូបង្វឹក កីឡាករយុវជន និងគ្រូបង្វឹកយុវជនទាំងអស់នឹងផ្លាស់ទីលំនៅទៅទីក្រុង Da Nang ដើម្បីបញ្ចូលគ្នាជាមួយ SHB Da Nang FC ។ គួរកត់សម្គាល់ថា Quang Nam FC គឺជាជើងឯក V.League 1 ក្នុងឆ្នាំ 2017 ដែលជាការកត់សម្គាល់ជាប្រវត្តិសាស្ត្រក្នុងដំណើររបស់ក្លិប ដែលឥឡូវនេះបានឈានដល់ទីបញ្ចប់ បន្ទាប់ពីការផ្លាស់ប្តូរផ្នែករដ្ឋបាល៕

ប្រភព៖ ASEANFOOTBALL

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២១-កក្កដា-២០២៥
(English) Messi វ៉ាដាច់កំណត់ត្រារបស់ Ronaldo

(English) Lionel Messi បាន​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​ដែល​ស៊ុត​បាល់​បញ្ចូល​ទីដោយមិនគិតបាល់ប៉េណាល់ទី​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ វីរបុរសអាហ្សង់ទីនបានស៊ុតបាល់បញ្ចូលទីបាន ២ គ្រាប់ម្នាក់ឯងក្នុងការប្រកួតចុងក្រោយរបស់ Inter Miami យកឈ្នះ NY Red Bulls ក្នុងលទ្ធផល៥-១ ក្នុងការប្រកួតក្រប​ខណ្ឌបាល់ទាត់អាមេរិក MLS ។ Messi អាច​រក​បាន​គ្រាប់​បាល់​បញ្ចូលទីសុទ្ធ (​មិនគិតការស៊ុត​ប៉េណាល់ទី​) សរុប​៧៦៤ គ្រាប់សម្រាប់​ក្លិប និង​ប្រទេស។

ឥឡូវនេះគាត់មានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងអ្នកកាន់កំណត់ត្រាមុន Cristiano Ronaldo ដែលមាន៧៦៣ គ្រាប់។ Messi ធ្វើបានល្អបែបនេះបេីទោះជាគាត់ប្រកួតតិចជាង Ronaldo ចំនួន១៦៧ក្នុងអាជីពបាល់ទាត់របស់គាត់។Messi មានទម្រង់លេងដ៏អស្ចារ្យក្នុងឆ្នាំ២០២៥នៅ MLS ដោយស៊ុតបញ្ចូលទីបាន១៨ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៧ ដងក្នុង១៨ ប្រកួតសម្រាប់ក្រុម Miami។ គួររំឭកថា គ្រាប់បាល់សរុបរបស់Messiគិតមកទល់ពេលនេះគឺ៨៧៤ចាញ់Ronaldo ដែលមានគ្រាប់បាល់សរុប ៩៣៨គ្រាប់ ៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
១៨-កក្កដា-២០២៥
(English) ឈ្វេងយល់ពីពានរង្វាន់ឯកយុវជនអាស៊ានអាយុក្រោម២៣ឆ្នាំ ២០២៥

(English) I-ដើមកំណីតពានរង្វាន់

ASEAN U-23 Championship (ឈ្មោះដើម AFF U-23 Championship) គឺជាការប្រកួតបាល់ទាត់អន្តរជាតិ សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម២៣ ឆ្នាំនៃប្រទេសជាសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)។ ការប្រកួតលើកដំបូងត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០២៥។ ការ​ប្រកួត​លើក​ដំបូង​ក្នុង​ឆ្នាំ ២០០៥ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែលមានឈ្មោះថា  AFF U-23 Youth Championship។ ការប្រកួតលើកទី២ គ្រោងនឹងធ្វើឡើងនៅទីក្រុង Palembang ប្រទេសឥណ្ឌូណេស៊ី ចន្លោះថ្ងៃទី ១៦និង ២៦ ខែកក្កដា ឆ្នាំ ២០១១ ប៉ុន្តែត្រូវបានលុបចោលដោយសារតែពហុកីឡដ្ឋាន Gelora Sriwijaya Stadium ដែលត្រូវប្រើប្រាស់សម្រាប់ការប្រកួត កំពុងស្ថិតក្នុងការកែលម្អ។ នៅឆ្នាំ ២០១៩ ការប្រកួតត្រូវបានរស់ឡើងវិញដោយដាក់ឈ្មោះពានថា AFF U-22 Youth Championship ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលវាក៏ជាការប្រកួតត្រៀមសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងការប្រកួតបាល់ទាត់ AFC U-23 Asian Cup ផងដែរ។

II -ក្រុមជម្រើសជាតិដែលធ្លាប់ឈ្នះពាន

១-ក្រុមជម្រើសជាតិវៀតណាមលីកពាន២ដង(២០២២-២០២៣)និងចំណាត់ថ្នាក់លេខ៣ម្តង (២០១៩)

២-ក្រុមជម្រើសជាតិថៃ លីកពាន១ដង(២០០៥)និងចំណាត់ថ្នាក់លេខ៣ម្តង (២០២៣)

៣-ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីលើកពាន១ដង(២០១៩)និងចំណាត់ថ្នាក់លេខ២ម្តង (២០២៣)។

ក្រៅពីបីក្រុមខាងលើនេះពុំមានក្រុមណាធ្លាប់លើកពានទេតែធ្លាប់ទទួលបានចំណាត់ថ្នាក់ល្អរួមមានៈ

សិង្ហបុរី រងឯកឆ្នាំ​២០០៥ មីយ៉ាន់ម៉ា ចំណាត់ថ្នាក់លេខ៣  ២០០៥  ឡាវលេខ៣ ២០២២ ទីម៉លែស លេខ ៣ ២០២២ ម៉ាឡេស៊ីលេខ៤​ ពីរដង ២០០៥ ២០២៣និងកម្ពុជាលេខ៤ ២០១៩។

III-ពានរង្វាន់ជើងឯកអាស៊ាន U-23 ឆ្នាំ២០២៥

ការប្រកួតជើងឯកអាស៊ាន U-23 ឆ្នាំ២០២៥ឈ្មោះផ្លូវការគឺ ASEAN U-23 Mandiri Cup ដោយសារតែម្ចាស់ឧបត្ថម្ភកម្មវិធី។ វាគឺជាការប្រកួតលើកទី៥ នៃពានរង្វាន់ជើងឯកយុវជនអាស៊ាន U-23 ដែលពីមុនហៅថា AFF U-23 Championship) រៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ាន (AFF)។

ហេតុអ្វីបានមានពាក្យ’’ Mandiri ‘នៅក្នុងពាន?

Mandiri គឺជាឈ្មោះធនាគារដ៏ធំមួយនៅកណ្តាលទីក្រុងហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ីដែលមានទ្រព្យសម្បត្តិជាង ១៣៣ពាន់លានដុល្លារ(ស្ថិតិឆ្នាំ ២០២២)។ធនាគារនេះគឺជាអ្នកឧបត្ថម្ភធំក្នុងការប្រកួតនេះ ទើបមានឈ្មោះនៅក្នុងពានរង្វាន់នេះ។

ការប្រកួតធ្វើឡើងពីថ្ងៃទី១៥ដល់ថ្ងៃទី២៩ ខែកក្កដា។ វៀតណាមគឺជាក្រុមការពារតំណែងជើងឯកពីរសម័យកាល ដោយបានឈ្នះឆ្នាំ២០២២និង២០២៣។

ប្រទេសឥណ្ឌូណេស៊ីគឺជាម្ចាស់ផ្ទះរៀបចំការប្រកួតជាមួយនឹងពហុកីឡដ្ឋានចំនួន២នៅក្នុងទីក្រុងហ្សាកាតាគឺ  Patriot Candrabhaga ផ្ទុកទស្សនិកជនបាន៣០០០០នាក់ និង Gelora Bung karno បានជាង ៧ម៉ឺននាក់។

ក្រុមជម្រីសជាតិទាំង១០បែងចែកជា៣ពូលគឺពូលA មាន ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង ព្រុយណេ។ ពូល B មាន កម្ពុជា ឡាវ និង វៀតណាម។ ពូលC មាន មីយ៉ាន់ម៉ា ទីម័រលែស និង ថៃ។

IV-ប្រាក់រង្វាន់

-លេ១ ទទួលបាន ៤២៥០០ដុល្លារ

-លេខ២ ទទួលបាន ២១៥០០០ដុល្លារ

-ប្រាក់រង្វាន់ក្នុងមួយប្រកួតគឺ ១០០០០ដុល្លារ

-ការចូលរួមប្រកួតវគ្គចែកពូល ១០ ០០០០ដុល្លារ

-វគ្គ៨ក្រុម១៥០០០០ដុល្លារ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៨-កក្កដា-២០២៥
(English) ប៉ូលិសកំពុងការស៊ើបអង្កេត Mbappe

(English) Kylian Mbappe តារាបាល់ទាត់បារាំង និងខ្សែប្រយុទ្ធក្លិប Real Madrid កំពុងត្រូវបានស៊ើបអង្កេតផ្នែករដ្ឋបាលដោយអគ្គស្នងការនគរបាលជាតិបារាំង (IGPN) បន្ទាប់ពីមានរបាយការណ៍ថាមន្ត្រី សន្តិសុខ CRS ចំនួនប្រាំនាក់ដែលត្រូវបានចាត់តាំងឱ្យការពារក្រុមជម្រើសជាតិបារាំង ទទួលបានប្រាក់យ៉ាងច្រើនពី Kylian Mbappe កាលពីឆ្នាំ២០២៣។ យោងតាមកាសែត Le Canard Enchaine បានឲ្យដឹងថា ប្រធានកងពលតូចចំនួនបួននាក់បានទទួលលុយជាង ៤០០០០ក្នុងម្នាក់ៗ តាមរយៈមូលប្បទានប័ត្រដែលចេញពីគណនីធនាគាររបស់ Mbappe ក្នុងខែមិថុនា ឆ្នាំ ២០២៣។ លើសពីនេះ មេបញ្ជាការម្នាក់ដែលដឹកនាំមន្ត្រីទាំងនេះត្រូវបានផ្តល់ប្រាក់ជាង ៧ម៉ឺនដុល្លារ ដែលនាំមកនូវចំនួនលុយសរុបជាង២៤ម៉ឺនដុល្លា​​រ។

ជុំវិញនឹងបញ្ហានេះ Mbappe បាននិយាយនៅក្នុងសេចក្តីប្រកាសដែលបានចុះហត្ថលេខាថាគាត់បានសម្រេចចិត្តបរិច្ចាគប្រាក់រង្វាន់ចូលរួមការប្រកួតបាល់ទាត់ពិភពលោកទាំងមូលរបស់គាត់ពីប្រទេសកាតាដល់ក្រុមសន្តិសុខដែលទទួលខុសត្រូវលើការការពារកីឡាករ និងដល់អង្គការសប្បុរសធម៌ផ្សេងៗ។ គាត់​អះអាង​ថា​បាន​ពិគ្រោះ​ជាមួយ​មេធាវី​ពន្ធដារ​របស់​គាត់ ដែល​បាន​ណែនាំ​ថា​អំណោយ​តាម​ទម្លាប់​ទាំងនេះ​មិន​តម្រូវ​ឱ្យ​មាន​ការ​ប្រកាស​ពន្ធ​ទេ។

ទោះជាយ៉ាងណាក៏ដោយ IGPN កំពុងផ្តោតលើតួនាទីរបស់មេបញ្ជាការ ដោយសារតែមន្រ្តីត្រូវបានគេមើលឃើញថាអមដំណើរ Mbappe ក្នុងការធ្វើដំណើរទៅកាន់ប្រទេសកាមេរូន និងទីក្រុង Vaucluse ក្នុងរដូវក្តៅឆ្នាំ២០២៣។ អាជ្ញាធរកំពុងស៊ើបអង្កេតថាតើការបង់ប្រាក់ទាំងនេះជាអំណោយស្របច្បាប់ ឬការទូទាត់សម្រាប់សេវាកម្មការពារឯកជន។ មេបញ្ជាការ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បំពាន​លើ​កាតព្វកិច្ច​សុចរិតភាព​របស់​ខ្លួន ដោយ​ធ្វើ​ដំណើរ​ទាំង​នេះ។ Mbappe បានបង្ហាញឆន្ទៈក្នុងការសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេត និងឆ្លើយសំណួរណាមួយទាក់ទងនឹងបញ្ហានេះ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៧-កក្កដា-២០២៥
(English) Lamine Yamal ទទួលបានអាវលេខ ១០ របស់ Barca

(English) Lamine Yamal នឹងពាក់អាវលេខ១០ ដូចគ្នាទៅនឹងអតីតកីឡាករ Diego Maradona, Ronaldinho និងកីឡាករ Lionel Messi សម្រាប់ក្លិបអ្នកមានបុណ្យ FC Barcelona នៅរដូវកាលក្រោយ។ Yamal ពាក់អាវលេខ ១៩ កាលពីរដូវកាលមុន ខណៈដែលអាវលេខ ១០ ថ្មីៗបំផុតត្រូវបានពាក់ដោយកីឡាករ Ansu Fati ដែលនឹងត្រូវទៅលេងនៅក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្លិប Monaco ។

Lamine Yamal អមដោយគ្រួសាររបស់គាត់ បានទទួលអាវលេខ ១០ ពីប្រធានក្លឹបលោក Joan Laporta ។ Yamal បាននិយាយកាលពីថ្ងៃពុធនៅក្នុងពិធីប្រកាសរបស់ក្លឹបថា ខ្ញុំនឹងព្យាយាមកសាងផ្លូវផ្ទាល់ខ្លួនរបស់ខ្ញុំ ប៉ុន្តែកីឡាករក្មេងៗទាំងអស់ចង់ធ្វើដូចពួកគេ។ អ្នកទាំងបីដែលពាក់អាវលេខ ១០ ពីមុនមកគឺជាកីឡាករដែលមិនគួរឱ្យជឿ ពួកគេសុទ្ធតែជាកំពូលកីឡាករហើយខ្ញុំនឹងព្យាយាមដើរតាមគន្លងរបស់ពួកគេ។ ស្ថិតក្នុងវ័យ១៨ ឆ្នាំ Yamal អាចចុះហត្ថលេខាលើកិច្ចសន្យាបន្តដែលគាត់បានយល់ព្រមជាមួយ Barcelona កាលពីខែឧសភា រហូតដល់ឆ្នាំ ២០៣១ ។Yamal បាន​បន្ត​ថា​៖ «​គោល​ដៅ​របស់​ខ្ញុំ​គឺ​ដើម្បី​រក្សា​ការ​ឈ្នះ​និង​ការ​រីកចម្រើន​។ វាជាក្លឹបនៃជីវិតរបស់ខ្ញុំ វាជាផ្ទះរបស់ខ្ញុំ ខ្ញុំបាននៅទីនេះតាំងពីខ្ញុំអាយុ ៧ឆ្នាំ៕

ប្រភព៖ AP

ads