ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៨-មិថុនា-២០២៦
(English) យោធាម៉ិកស៊ិកបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកក្បែរជំរំហ្វឹកហាត់កូរ៉េខាងត្បូង

(English) មន្ត្រីសហព័ន្ធម្នាក់បានប្រាប់ AP ចេញផ្សាយថា៖ កងកម្លាំងយោធាម៉ិកស៊ិកបានស្ទាក់ចាប់ និងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលហោះនៅជិតជំរំហ្វឹកហាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង មុនពេលការប្រកួត World Cup ទល់នឹងម៉ិកស៊ិក។ ភ្នាក់ងារសហព័ន្ធម៉ិកស៊ិកបាននិយាយថា កងកម្លាំងយោធាបានប្រើប្រាស់ឧបករណ៍បច្ចេកទេសរកឃើញយន្តហោះគ្មានមនុស្សបើកដែលមិនបានចុះបញ្ជីនៅជិតជំរំកូរ៉េខាងត្បូង ដែលជំរុញឱ្យពួកគេ បាញ់ទម្លាក់ វា។

មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឱ្យពិភាក្សាអំពីឧប្បត្តិហេតុនេះជាសាធារណៈទេ។ ក្រុមម្ចាស់ផ្ទះម៉ិកស៊ិកបានឈ្នះការប្រកួតបើកឆាកពូល A របស់ខ្លួននៅ World Cup កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលកូរ៉េខាងត្បូងបានយកឈ្នះសាធារណរដ្ឋឆែកនៅថ្ងៃដដែលនោះ។ វាមិនច្បាស់ទេថាតើយន្តហោះគ្មានមនុស្សបើកនោះកំពុងព្យាយាមស៊ើបការណ៍លើក្រុមកូរ៉េខាងត្បូងមុនការប្រកួតនៅព្រឹកថ្ងៃសុក្រ(ម៉ោង៨ព្រឹកនៅកម្ពុជា)រវាងក្រុមទាំងពីរឬអត់។

គ្រូបង្វឹកកូរ៉េខាងត្បូង លោក Hong Myung-bo បានហៅឧប្បត្តិហេតុនេះថា ជារឿងអកុសល។ ប្រតិបត្តិការ​របស់​ប្រទេស​ម៉ិកស៊ិក​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​សន្តិសុខ​ដែល​ពាក់ព័ន្ធ​នឹង​កងកម្លាំង​យោធា និង​ប៉ូលិស​ក្នុង​តំបន់​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ដែល​បាន​ចាប់ផ្តើម​កាលពី​សប្តាហ៍​មុន​នៅ​ទីក្រុង​ម៉ិកស៊ិក ហើយ​ត្រូវ​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួមគ្នា​ដោយ​សហរដ្ឋអាមេរិក និង​កាណាដា​រហូត​ដល់​ថ្ងៃទី 19 ខែកក្កដា៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៧-មិថុនា-២០២៦
(English) គ្រូបង្វឹកក្រូអាស៊ី ព្រមានកូនក្រុម ពីការគំរាមកំហែងរបស់ Kane

(English) លោក Zlatko Dalic គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាស៊ីបានព្រមានកីឡាកររបស់លោកអំពីម៉ាស៊ីនរកគ្រាប់បាល់ Harry Kane ខណៈដែលក្រុមជើងឯករងនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ រូបនេះកំពុងត្រៀមខ្លួន ប្រកួតបើកឆាកពូល L របស់ពួកគេនៅឯកីឡដ្ឋាន Dallas នៅថ្ងៃព្រហស្បតិ៍។ Kane មកដល់ព្រឹត្តិការណ៍ World Cup ក្នុងទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីស៊ុតបញ្ចូលទីបាន៦១ គ្រាប់ក្នុង៥១ ប្រកួតក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម Bayern កាលពីរដូវកាលមុន។

លោក Dalic បាននិយាយថា ពួកគេមានខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក ពួកគេមាន Kane ហើយ Kane អាចធ្វើការងារបានច្រើនណាស់។ យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពមិនត្រឹមតែការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយប្រហារ និងឆ្ពោះទៅមុខទៀតផង។ Modric និង Dalic គឺជាចំណុចស្នូលនៃភាពជោគជ័យរបស់ក្រុមក្រូអាស៊ីនៅក្នុងព្រឹត្តិការណ៍ World Cup ពីរលើកចុងក្រោយ ប្រទេសនេះធ្លាប់ជាក្រុមជើងឯករងក្នុងឆ្នាំ ២០១៨ នៅពេលដែលពួកគេបានយកឈ្នះក្រុមអង់គ្លេសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលឡើងដល់វគ្គ ៤ ក្រុមចុងក្រោយក្នុងឆ្នាំ ២០២២ ដោយចាញ់ក្រុមជើងឯកអាហ្សង់ទីន៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៧-មិថុនា-២០២៦
(English) Messi បំបែកកំណត់ត្រា Ronaldo និងស្មើ Klose

(English) បន្ទាប់ពីស៊ុតបញ្ចូលទីបានបីគ្រាប់ ( hat-trick) ជួយឲ្យអាហ្សង់ទីនឈ្នះ អាល់ហ្សេរីដោយលទ្ធផល ៣-០ ប្រកួតបើកឆាកដំបូងក្នុងវគ្គចែកពូល ខ្សែប្រយុទ្ធ Messi បានបង្កើតកំណត់ត្រាសំខាន់ចំនួនពីរ។ កំណត់ត្រាទីមួយកីឡាករ Messi ឥឡូវនេះបានវ៉ាដាច់ Cristiano Ronaldo ក្លាយជាកីឡាករចាស់ជាងគេដែលស៊ុតបញ្ចូលទីបាន hat-trick ក្នុងព្រឹត្តិការណ៍ World Cup នៅអាយុ៣៨ ឆ្នាំ និង៣៥៧ថ្ងៃ។

Ronaldo ធ្លាប់បានកាន់កាប់កំណត់ត្រានេះនៅពេលដែលគាត់ស៊ុតបញ្ចូលទីបាន hat-trick ក្នុងការប្រកួតស្មើជាមួយអេស្ប៉ាញក្នុងឆ្នាំ២០១៨របស់ព័រទុយហ្គាល់។ ជាមួយគ្នានេះដែរសមិទ្ធផលទី២របស់Messiគឺ ក៏បានតាមស្មើកំណត់ត្រារបស់ Miroslav Klose ក្នុងការស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងព្រឹត្តិការណ៍ World Cup ជាមួយនឹងគ្រាប់បាល់ចំនួន១៦គ្រាប់។ នេះគឺជាការស៊ុតបញ្ចូលទីបានបីគ្រាប់លើកដំបូងរបស់ Messi ក្នុងព្រឹត្តិការណ៍ World Cup ក្នុងការប្រកួតលើកទី២០០ របស់គាត់សម្រាប់អាហ្សង់ទីន ដែលគាត់ក៏បានក្លាយជាអ្នកស៊ុតបញ្ចូលទីដែលមានវ័យចំណាស់ជាងគេសម្រាប់ប្រទេសរបស់គាត់នៅព្រឹត្តិការណ៍ World Cup៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៦-មិថុនា-២០២៦
(English) FIFA មានគម្រោងឲ្យលោកដូណាល់ ត្រាំប្រគល់ពានរង្វាន់ World Cup

(English) FIFA មានឆន្ទៈអនុញ្ញាតិឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំចូលរួមក្នុងពិធីអបអរសាទរជាមួយក្រុមដែលឈ្នះក្នុងពិធីប្រគល់ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០២៦។ របាយការណ៍នេះអះអាងថា ស្ថាប័នគ្រប់គ្រងបាល់ទាត់នឹងមិនជំទាស់ទៅនឹងលោកដូណាល់ ត្រាំចូលរួមក្នុងពិធីទោះបីបំពានពិធីសារពិធីប្រពៃណីក៏ដោយ។ ក្រោមទម្រង់ធម្មតា ពានរង្វាន់ World Cup នៅតែស្ថិតនៅលើជើងទម្ររបស់វារហូតដល់ប្រធានក្រុមដែលឈ្នះទទួលវា ហើយយកវាទៅឱ្យមិត្តរួមក្រុមដែលកំពុងរង់ចាំនៅលើវេទិកា។

ប្រភពដែលដកស្រង់ដោយ talkSPORT បាននិយាយថា FIFA បានជូនដំណឹងដល់លោក Trump រួចហើយថា ខ្លួនចង់ឱ្យលោកប្រគល់ពានរង្វាន់ដល់អ្នកឈ្នះការប្រកួត។ អង្គការនេះក៏បានទុកវាឱ្យប្រធានាធិបតីអាមេរិកសម្រេចចិត្តថាគាត់ចង់ឈរនៅទីណាក្នុងអំឡុងពេលអបអរសាទរក្រោយការប្រកួត។

យោងតាមអ្នកជំនាញនៅក្នុងសេតវិមាន លោក Trump ត្រូវបានគេរំពឹងថានឹងជ្រើសរើសស្នាក់នៅលើវេទិកាជាមួយក្រុមដែលឈ្នះ ស្រដៀងគ្នាទៅនឹងការបង្ហាញខ្លួនរបស់គាត់នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Club World Cup ឆ្នាំ២០២៥ រវាង Chelsea និង Paris Saint-Germain។ តំណាងមកពីប្រទេសម៉ិកស៊ិក និងកាណាដាក៏ត្រូវបានគេរំពឹងថានឹងចូលរួមវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២៦ ក្នុងនាមជាប្រទេសសហម្ចាស់ផ្ទះនៃការប្រកួតផងដែរ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៦-មិថុនា-២០២៦
(English) ហេតុអ្វីអ្នកចាំទីក្រុម Cape Verde យំ?

(English) បន្ទាប់ពីសង្គ្រោះបាល់មិនឲ្យចូលទី ទទួលបានលទ្ធផលស្មើ ០-០ ជាមួយក្រុមគោជល់អេស្ប៉ាញចាំទីក្រុម Cape Verde លោក Vozinha បានសម្រក់ទឹកភ្នែកក្នុងទីលាន ធ្វើឲ្យអ្នកគាំទ្រឆ្ងល់យ៉ាងខ្លាំង។ ជុំវិញនឹងបញ្ហានេះអ្នកចាំទីក្រុម Cape Verde លោក Vozinha បានបង្ហើបឲ្យដឹងថាទឹកភ្នែកដែលស្រក់នេះគឺដោយសាររឿង២សំខាន់។

កាសែត ​​Athletic FC ក៏បានរាយការណ៍ដែរថាកីឡាករវ័យ ៤០ ឆ្នាំរូបនេះមានការឈឺខ្លាំងណាស់ ពីព្រោះទី១ យាយតារបស់ខ្ញុំលែងមានជីវិតទៀតហើយ ដែលពួកគាត់មិនបានឃើញសមិទ្ធផលរបស់ចៅនៅលើឆាកអន្តរជាតិនិងទី២គឺម្តាយរបស់ខ្ញុំ។ អ្នកចាំទី Chaves បានពន្យល់ថា ដំណើរការដាក់ពាក្យសុំទិដ្ឋាការសម្រាប់ពលរដ្ឋ Cape Verde ជារឿយៗមានភាពស្មុគស្មាញ និងចំណាយពេលច្រើន ដែលធ្វើឱ្យម្តាយរបស់គាត់ពិបាកទទួលបានឯកសារធ្វើដំណើរចាំបាច់។

លោក Vozinha បន្តថាខ្ញុំយំព្រោះខ្ញុំធំធាត់ជាមួយជីដូនជីតារបស់ខ្ញុំ ហើយជាអកុសល ពួកគាត់មិននៅទីនេះទេ។ ពួកគាត់បានស្លាប់កាលពីប៉ុន្មានឆ្នាំមុន។ពួកគាត់គឺជាអ្វីៗគ្រប់យ៉ាងសម្រាប់ខ្ញុំ សម្រាប់ជីវិតរបស់ខ្ញុំ។ បន្ថែមពីនេះ ខ្ញុំយំក៏ព្រោះម៉ាក់របស់ខ្ញុំមិនអាចមកទីនេះបានដោយសារតែទិដ្ឋាការ។ យើងត្រូវបង់ប្រាក់សម្រាប់ទិដ្ឋាការ យើងមិនអាចធ្វើវាបានទាន់ពេលវេលាទេ។ ខ្ញុំចង់ឱ្យគាត់នៅទីនេះ ប៉ុន្តែខ្ញុំក៏សប្បាយចិត្តខ្លាំងណាស់ដែរ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៦-មិថុនា-២០២៦
(English) អាជ្ញាកណ្តាល ជាប់បម្រាមអាមេរិកទទួលបានប្រាក់ឈ្នួលដែរឬអត់?

(English) ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានយល់ព្រមបង់ថ្លៃឈ្នួលពេញលេញឲ្យលោក Artan ជនជាតិសូម៉ាលីដូច អាជ្ញាកណ្តាលដែលបានបំពេញការងារធម្មតា ទោះជាលោកជាប់បម្រាមមិនឲ្យចូលទឹកដីអាមេរិកសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ក៏ដោយ។ លោក Artan ត្រូវបានគេរំពឹងថានឹងទទួលបានទឹកប្រាក់យ៉ាងហោចណាស់ជាង១០ម៉ឺនដុល្លារ ដែលជាចំនួនទឹកប្រាក់ត្រូវបានបែងចែកទៅឱ្យអាជ្ញាកណ្តាលដែលត្រូវបានជ្រើសរើសសម្រាប់ភារកិច្ចវគ្គចែកពូលនៅក្នុងការប្រកួត។

តួលេខនេះអាចកើនឡើងប្រសិនបើគាត់បានធ្វើជាអាជ្ញាកណ្តាលការប្រកួតបន្ថែមនៅក្នុងវគ្គជម្រុះ រួមទាំងវគ្គផ្តាច់ព្រ័ត្រផងដែរ។ ក្នុងនាមជាអាជ្ញាកណ្តាលម្នាក់ក្នុងចំណោមអាជ្ញាកណ្តាល ៥២នាក់ដែលត្រូវបានតែងតាំងដំបូងសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក មន្ត្រីជនជាតិសូម៉ាលីរូបនេះឥឡូវនេះនឹងខកខានការប្រកួតទាំងស្រុង៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៦-មិថុនា-២០២៦
(English) សេណេហ្គាល់ ចង់ធ្វើឲ្យ បារាំង ខកចិត្តម្តងទៀត

(English) ក្រុមសេណេហ្គាល់ដែលបានផ្តួលម្ចាស់ជើងឯកមាន់គគបារាំង ២០១៨ ដោយលទ្ធផល ១-០ កាលពីឆ្នាំ ២០០២ មានមហិច្ឆិតាចង់ធ្វើឲ្យក្រុមនេះខកចិត្តម្តងទៀត ប៉ុន្តែមិនដឹងថាអាចទៅរួចឬអត់នោះទេ។ ​សេណេហ្គាល់​ធ្លាប់​ជា​អាណានិគម​របស់​បារាំង​មុន​ឆ្នាំ១៩៦០។ លោក Pape Thiaw គ្រូបង្វឹក​សេណេហ្គាល់​បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បកប្រែ​ថា យើង​ដឹង​ថា​ជំនួប​រវាង​បារាំង​និង​សេណេហ្គាល់​គឺជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ។កីឡាកររបស់ចង់ធ្វេីឲ្យបានល្អដូចកាលពីជំនួបលើកមុន។ក្រុមសេណហ្គាល់បាន​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​ឆ្នាំ​នោះ​មុន​ពេល​ចាញ់​ក្រុម​តួកគី ខណៈ​ដែល​បារាំង​មិន​មិន​អាច​ឡើង​ទៅ​វគ្គ​បន្ត​ពី​ពូល​របស់​ខ្លួន​បាន។

ផ្ទុយពីការប្រកាសរបស់ក្រុមសេណេហ្គាល់ ខ្សែបម្រើបារាំង N’Golo Kanté បាននិយាយកាលពីថ្ងៃចន្ទ ថា វាមិនមែនដើម្បីសងសឹកទេ យើងចង់ឈ្នះ ប៉ុន្តែយើងចង់ទៅឱ្យឆ្ងាយតាមដែលអាចធ្វើទៅបានក្នុងការប្រកួតនេះ។គាតបានបន្តថា គូប្រជែងសំខាន់របស់យើងគឺខ្លួនយើង។ យើងមិនអាចមើលឃើញខ្លួនឯងស្រស់ស្អាតពេក ឬខ្លាំងពេកទេ។ ទោះជាយ៉ាងណាក្តីកីឡាករ​បារាំង​ចំនួន​ប្រាំមួយ​នាក់​មិន​ទាន់​កើត​នៅ​ឡីយទេនៅពេលប្រកួត​ឆ្នាំ២០០២។ បារាំងដែលជាក្រុមជើងឯកពីរសម័យកាលកំពុងស្វែងរកការឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទីបីជាប់ៗគ្នា។ ក្រុម Les Blues បានឈ្នះនៅឆ្នាំ១៩៩៨ និង២០១៨ បន្ទាប់មកបានចាញ់វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២២ទល់នឹងក្រុមអាហ្សង់ទីនដោយការទាត់បាល់ប៉េណាល់ទី។ក្រុមបារាំងស្ថិតនៅលំដាប់ទីបីនៅលើពិភពលោក ខណៈដែលក្រុមសេណេហ្គាល់ស្ថិតនៅលំដាប់ទី១៦៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៥-មិថុនា-២០២៦
(English) ស្កុតឡែន ស្គាល់រសជាតិឈ្នះលើកដំបូងក្នុងរយៈពេល ៣៦ ឆ្នាំ

(English) ក្រុមស្កុតឡែនបានវិលត្រឡប់មកកាន់ព្រឹត្តិការណ៍ World Cup ដែលរង់ចាំជាយូរមកហើយ ជាមួយនឹងជ័យជម្នះជាប្រវត្តិសាស្ត្រ ១-០ លើក្រុមហៃទី ដែលជាជ័យជម្នះលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៩០។ នេះក៏ជាគ្រាប់បាល់ស៊ុតបញ្ចូលទីដំបូងរបស់ស្កុតឡែននៅក្នុងព្រឹត្តិការណ៍ World Cup ចាប់តាំងពីឆ្នាំ ១៩៩៨។

បន្ទាប់ពីអវត្តមាន ២៨ ឆ្នាំពីឆាកដ៏ធំបំផុតនៃបាល់ទាត់ ស្កុតឡេន បានអបអរសាទរការវិលត្រឡប់មកវិញដ៏សុបិនមួយ។ លទ្ធផលនេះធ្វើឱ្យពួកគេឈរនៅកំពូលតារាងពូល C នាំមុខម៉ារ៉ុក និងប្រេស៊ីល។ គ្រាប់បាល់នៅតង់ទីមួយរបស់ John McGinn បានបង្ហាញថាជាការសម្រេចចិត្តដ៏ល្អ ខណៈដែលក្រុមរបស់ Steve Clarke បានរក្សាយ៉ាងរឹងមាំដើម្បីទទួលបាន៣ពិន្ទុនៅក្នុងការប្រកួតបើកឆាកពូល C របស់ពួកគេ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-មិថុនា-២០២៦
(English) Marcos Senesi រត់ចោលសង្សារក្រោយជាប់ឈ្មោះក្រុមជម្រើសជាតិនាទីចុងក្រោយ

(English) កីឡាករ Marcos Senesi ដែលជាកីឡាករថ្មី ទើបចុះហត្ថលេខាជាមួយក្លិប Tottenham បានកាត់បន្ថយវិស្សមកាលជាមួយមិត្តស្រីរបស់គាត់នៅកោះ Ibiza បន្ទាប់ពីត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិអាហ្សង់ទីននៅនាទីចុងក្រោយសម្រាប់ព្រឹត្តិការណ៍ World Cup២០២៦។ លោក Senesi ដែលផ្ទេរដោយឥតគិតថ្លៃពីក្លឹប Bournemouth ទៅក្លឹប Tottenham ត្រូវបានកោះហៅកាលពីថ្ងៃពុធ បន្ទាប់ពីរង់ចាំអស់រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថាតើគាត់នឹងចូលរួមជាមួយក្រុមជើងឯកពិភពលោកចំនួន២៦នាក់ឬអត់។

គ្រូបង្វឹកក្រុមអាហ្សង់ទីនលោក Lionel Scaloni បានពិចារណាលើជម្រើសរបស់គាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗចុងក្រោយនេះ បន្ទាប់ពីខ្សែការពារ Leonardo Balerdi របស់ក្លឹប Marseille រងរបួស។ លោក Senesi បានទៅវិស្សមកាលនៅកោះ Ibiza ប្រទេសអេស្ប៉ាញជាមួយមិត្តស្រី និងជាមិត្តរួមក្រុមបាល់ទាត់របស់គាត់ គឺ Kelci Bowers ដែលទើបតែចាកចេញពីក្រុមនារី Bournemouth។ លោក Bowers បានចែករំលែកវីដេអូមួយ ដែលលោក Senesi ទទួលបានដំណឹងអំពីការហៅរបស់គាត់ ខណៈដែលនាងបានពន្យល់ថា ពួកគេហៀបនឹងទៅញ៉ាំអាហារពេលល្ងាច ពេលដែលគាត់បានទទួលការហៅទូរស័ព្ទពីក្រុមជម្រើសជាតិអាហ្សង់ទីន។

លោក Bowers បានពន្យល់ថាយើងទើបតែត្រឡប់មកពី Miami ជាកន្លែងដែលយើងបានទៅវិស្សមកាល ហើយបានមក Ibiza ដើម្បីរីករាយ និងការសម្រាកបន្តិច។ ខ្សែការពាររូបនេះ ដែលមានសិទ្ធិតំណាងឱ្យប្រទេសអ៊ីតាលីផងដែរ បានបង្ហាញខ្លួនត្រឹមតែបីប្រកួតប៉ុណ្ណោះសម្រាប់ប្រទេសអាហ្សង់ទីនរហូតមកដល់ពេលកោះហៅនេះ។ ឥឡូវនេះ គាត់នឹងចូលរួមជាមួយក្រុម ខណៈដែលប្រទេសអាហ្សង់ទីនមានគោលបំណងរក្សាពានរង្វាន់បាល់ទាត់ពិភពលោក។ការប្រកួតពូលដំបូងរបស់អាហ្សង់ទីនគឺទល់នឹងប្រទេសអាល់ហ្សេរីនៅថ្ងៃពុធ មុនពេលប្រកួតជាមួយប្រទេសអូទ្រីស និងហ្ស៊កដានី៕