ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១០-កក្កដា-២០២៦
(English) ម៉ាស៊ីនរកគ្រាប់បាល់បារាំង ២០ ប្រកួតស៊ុតបាន ២០ គ្រាប់នៅ World Cup  

(English) បន្ទាប់ពីស៊ុតបញ្ចូលទីបានមួយគ្រាប់ដ៏អស្ចារ្យជួយឲ្យបារាំងឈ្នះម៉ារ៉ុក ២-០ ក្នុងវគ្គ ៨ ក្រុមចុងក្រោយកាលពីរាត្រីថ្ងៃព្រហស្បតិ៍  ខ្សែប្រយុទ្ធ Kylian Mbappe ស៊ុតបញ្ចូលទីសរុបបាន ២០ គ្រាប់ក្នុងការបង្ហាញវត្តមាន ២០ ប្រកួតនៅក្នុងព្រឹត្តិការណ៍ World Cup។ Mbappe រកបាន ៤ គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup លើកដំបូងរបស់គាត់ ដែលបារាំងបានឈ្នះជើងឯក។ គាត់បានស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុងការប្រកួតលើកទីពីររបស់គាត់ក្នុងឆ្នាំ២០២២ នៅពេលដែលបារាំងបានជាប់ចំណាត់ថ្នាក់លេខ ២ ហើយ Mbappe បានឈ្នះពានរង្វាន់ស្បែកជើងមាស។

ម៉ាស៊ីនរកគ្រាប់បាល់របស់ Real Madrid ឥឡូវនេះរកបាន ៨ គ្រាប់ម្តងទៀត ដែលធ្វើឱ្យគ្រាប់បាល់សរុបរបស់គាត់ឡេងដល់ ២០ គ្រាប់ក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ខណៈដែលបេសកកម្មរបស់លោកកំពុងបន្តនៅឡើយ។ ក្រៅពី Mbappe មានតែ Lionel Messi ម្នាក់ប៉ុណ្ណោះដែលមានគ្រាប់បាល់អាជីពចំនួន ២១ គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup។ Mbappe គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរួមគ្នាជាមួយ Messi នៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-កក្កដា-២០២៦
(English) អ្នកគាំទ្រចោទ FIFA រៀបគម្រោងទម្លាក់បារាំង

(English) អ្នកគាំទ្របាល់ទាត់បារាំងបានរិះគន់ FIFA ដូចទឹកបាក់ទំនប់នៅលើបណ្តាញសង្គមដោយសារតែស្ថាប័នបាល់ទាត់កំពូលតែងតាំងក្រុមអាជ្ញាកណ្តាលអាហ្សង់ទីនទាំងអស់សម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ រវាងបារាំង និងម៉ារ៉ុក។

ជុំវិញនឹងបញ្ហានេះ អ្នកគាំទ្របារាំងបានរីះគន់ថាអាជ្ញាកណ្តាលអាហ្សង់ទីនទាំងអស់សម្រាប់ការប្រកួបែបនេះមានន័យថាFIFA កំពុងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីរៀបចំព្រឹត្តិការណ៍ World Cup សម្រាប់អាហ្សង់ទីនម្តងទៀត។ អ្នកគាំទ្រផ្សេងទៀតបានបន្តថា FIFA លែងលាក់បាំងវាទៀតហើយ។ សុទ្ធតែជនជាតិអាហ្សង់ទីន។ ហេតុអ្វីបានជាអ្នកមិននាំ Messi មកពិនិត្យមើល VAR ដែរ? ការសម្រេចចិត្តនេះបានបង្កើតឱ្យមានការជជែកវែកញែកយ៉ាងទូលំទូលាយ ពីព្រោះអាហ្សង់ទីនស្ថិតនៅក្នុងការប្រកួតនៅឡេីយ ហើយអាចប្រឈមមុខនឹងអ្នកឈ្នះនៃការប្រកួតនេះ ប្រសិនបើក្រុមរបស់លោក Lionel Scaloni អាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។

អាហ្សង់ទីន និងបារាំង  ធ្លាប់ប្រកួតប្រជែងដ៏ខ្លាំងក្លាបំផុតមួយក្នុងវិស័យបាល់ទាត់អន្តរជាតិសម័យទំនើបគឺវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២២ ដែលមិនអាចបំភ្លេចបាន។ ក្រុមអាមេរិកខាងត្បូងបានឈ្នះដោយការទាត់បាល់ប៉េណាល់ទី បន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការប្រកួត។ លទ្ធភាពនៃការប្រឈមមុខដាក់គ្នាមួយផ្សេងទៀតអាចនឹងកើតឡើងរវាងអាហ្សង់ទីន និងបារាំងម្តងទៀតនៅពេលក្រោយនៃការប្រកួត FIFA បានតែងតាំងក្រុមអាជ្ញាកណ្តាលដែលមានអាហ្សង់ទីនទាំងអស់សម្រាប់វគ្គ ៨ ក្រុមចុងក្រោយនៅថ្ងៃព្រហស្បតិ៍ រវាងបារាំង និងម៉ារ៉ុក៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-កក្កដា-២០២៦
(English) ហេតុអ្វីបានជាអ្នកគាំទ្រមិនទទួលបានបាល់ World Cup ក្នុងអំឡុងពេលប្រកួត ?

(English) អ្នកគាំទ្របាល់ទាត់ដែលទៅទស្សនាក្នុងកីឡដ្ឋានផ្ទាល់តែងតែប្រាថ្នាចង់បានបាល់ដែលកីឡាករទាត់ពីទីលានទៅកន្លែងអង្គុយរបស់ពួកគេ។ការចង់បានរបស់អ្នកគាំទ្រ ក្រោមហេតុផល២យ៉ាងទីមួយគឺជាវត្ថុអនុស្សារីយ៍ និងទី២ ពួកគេបានអះអាងថាពួកគេបានចំណាយលុយច្រីនណាស់ក្នុងការមកទស្សនាផ្ទាល់ ដូច្នេះវាស័ក្តិសមនឹងទទួលបានបាល់នេះជាវត្ថុអនុស្សាវរីយ៍។ផ្ទុយទៅវិញ FIFA មិនអនុញ្ញាតិឲ្យទេ ហើយបាល់នោះត្រូវត្រឡប់ទៅទីលានប្រកួតវិញ។

ជាប្រពៃណីសម្រាប់អ្នកគាំទ្រកីឡាអាមេរិក អ្នកទស្សនាការប្រកួតបាល់បោះ នឹងទទួលបានវត្ថុអនុស្សាវរីយ៍មួយសម្រាប់ជីវិត។ ប្រាក់រង្វាន់ប្រសិនបើវាជាបាល់ពីការប្រកួតវគ្គជម្រុះឬជាព្រឹត្តិការណ៍សំខាន់។អ្នកគាំទ្របាល់បោះលោតពីលើកៅអីដើម្បីរើសបាល់ដែលមករកពួកគេខណៈអ្នកគាំទ្របាល់ទាត់មិនមានឱកាសបែបនេះទេ។

តើអ្វីជាមូលហេតុពិតប្រាកដ?

គោលនយោបាយរបស់ FIFA គឺតឹងរ៉ឹងខ្លាំងពេក ដែលអាចជាការលំបាក។ FIFA មិនបានឆ្លើយតបចំពោះការស្នើសុំការអត្ថាធិប្បាយពីAP បានទេលើរឿងនេះ។ ទោះជាយ៉ាងណាក៏ដោយ ការមិនអនុញ្ញាតិឲ្យបាល់ទៅអ្នកគាំទ្រនេះគឺអាចមកពីបញ្ហាកត្តាមួយចំនួនដូចជាៈ បញ្ហាប្រពៃណី  សេដ្ឋកិច្ច  បច្ចេកវិទ្យាបាល់ និងលំហូរនៃការប្រកួត។

ជុំវិញនឹងបញ្ហានេះអ្នកប្រវត្តិសាស្រ្តបាល់ទាត់លោក Charles Cutton បាននិយាយថាខ្ញុំមិនគិតថាមានគោលការណ៍ណាមួយដែលអ្នកអាចរក្សាទុកបាល់បាននោះទេ ។វាមិនដូចបាល់បោះទេ។ វាជាឧបករណ៍ដែលមានតម្លៃថ្លៃណាស់។កាលពីមុន វាមិនមែនជារឿងចម្លែកទេដែលមានបាល់មួយនៅក្នុងការប្រកួតមួយ។ ប្រសិនបើវាចូលទៅក្នុងហ្វូងអ្នកគាំទ្រ អ្នកត្រូវតែប្រគល់វាមកវិញ ដើម្បីឱ្យការលេងអាចបន្តបាន។ ឥឡូវនេះ អ្នកមានបាល់ទាំងនោះនៅគ្រប់កន្លែងក្នុងទីលាន។

អ្នកគាំទ្រអាចទិញបាល់ FIFA ពីអ្នកលក់ដែលមានអាជ្ញាប័ណ្ណ ឬស្តង់លក់បាល់បែប pop-up ក្នុងតម្លៃចាប់ពី ៦០ ដុល្លារ ដល់១៨០ ដុល្លារ។ វាមិនច្បាស់ទេថាស្ថាប័នគ្រប់គ្រងបាល់ទាត់ចំណាយប៉ុន្មានសម្រាប់បាល់ថ្ងៃប្រកួត ។នេះគឺជាតម្លៃសេដ្ឋកិច្ចដែលFIFA ត្រូវគិតគូ។ តម្លៃបច្ចេកវិទ្យាក៏ជារឿងមួយដ៏សំខាន់បំផុតដែលបាល់នេះមិនត្រូវប្រគល់ឲ្យអ្នកគាំទ្រ។បាល់ទាត់២០២៦នេះបំពាក់ដោយបច្ចេកវិទ្យាស្តង់ដារខ្ពស់បំផុត។ ដោយសារតែបញ្ហាដូចរៀបរាប់ខាងលើនេះហើយបាល់សម្រាប់ប្រកួតនោះទំនងជាមិនអាចក្លាយជាវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកគាំទ្រនោះទេ ប៉ុន្តែកុំនិយាយថាវាមិនអាច ថ្ងៃណាមួយវាអាចកើតឡើង៕

ប្រភព៖ AP

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-កក្កដា-២០២៦
(English) Kane ក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក

(English) ក្នុងការប្រកួត FIFA World Cup វគ្គ១៦ ក្រុមចុងក្រោយ រវាងអង់គ្លេសនិងម៉ិកស៊ិក Kane ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ដែលបានស៊ុតបាល់ពិន័យប៉េណាល់ទីនិងបង្កកំហុសនាំឱ្យមានបាល់ពិន័យប៉េណាល់ទីក្នុងការប្រកួតតែមួយ។ថ្ងៃពុធទី៨កក្កដា ២០២៦។

Kane បានក្លាយជាកីឡាករដំបូងគេចាប់តាំងពីឆ្នាំ ១៩៦៦ដែលស៊ុតបាល់ប៉េណាល់ទីបញ្ចូលទី និងបណ្តោយឱ្យមានការពិន័យក្នុងការប្រកួត FIFA World Cup តែមួយ។ ក្នុងការប្រកួតជាមួយម៉ិកស៊ិក Kane បានស៊ុតបាល់ពិន័យប៉េណាល់ទីនៅនាទី៦០ដែលបង្កើតឡើងដោយ Gordon ដែលជួយឱ្យអង់គ្លេសនាំមុខ៣-១។ ជាមួយគ្នានេះដែរ តិចជាង១០នាទីក្រោយមក Kane បានបណ្តោយឱ្យមានការពិន័យចំពោះកំហុសលើ Gutiérrez នៅក្នុងតំបន់គ្រោះថ្នាក់ ដែលកាត់បន្ថយការនាំមុខរបស់អង់គ្លេសមកត្រឹមមួយគ្រាប់ប៉ុណ្ណោះ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-កក្កដា-២០២៦
(English) Messi កំពុងឈានទៅបំបែកកំណត់ត្រា៩៦ ឆ្នាំរបស់អាហ្សង់ទីន

(English) Lionel Messi បានក្លាយជាកីឡាករអាហ្សង់ទីនទីពីរដែលស៊ុតបញ្ចូលទីបានប្រាំបីគ្រាប់ក្នុងព្រឹត្តិការណ៍ FIFA World Cup តែមួយ តាមស្មើនឹងកំណត់ត្រាកីឡាករ Guillermo Stabile ដែលធ្វើបានក្នុងឆ្នាំ១៩៣០។ Stabile ធ្លាប់ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់អាហ្សង់ទីនក្នុងព្រឹត្តិការណ៍ FIFA World Cup តែមួយអស់រយៈពេល ៩៦ ឆ្នាំ ដោយស៊ុតបញ្ចូលទីបានប្រាំបីគ្រាប់ក្នុងអំឡុងការប្រកួតបើកឆាកនៅអ៊ុយរូហ្គាយក្នុងឆ្នាំ១៩៣០។ខណៈដែលការប្រកួតនៅតែបន្តទៅមុខទៀត Messi សង្ឃឹមថានឹងអាចបំបែកកំណត់ត្រាកីឡាករ Stabile ត្រឹមវគ្គ៨ក្រុម។

Messi បានស៊ុតបញ្ចូលទីតាមស្មើអេហ្ស៊ីប២-២នៅនាទី៨៣ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ នៅទីក្រុងអាត្លង់តា។បន្ទាប់មកនាទី ៩២បូក កីឡាករ Fernandez Enzo ស៊ុតបញ្ចូលទីបន្ថែមបាន១គ្រាប់ទៀតនិងបានរក្សាលទ្ធផល៣-២ ទទួលបានកៅអីមួយឡេីងទៅវគ្គ៨ក្រុមជួបជាមួយក្រុមស្វ៊ីស។ គ្រាប់បាល់នេះបានជួយសង្គ្រោះក្រុមការពារតំណែងជើងឯក ហើយក៏ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រធានក្រុមរូបនេះចូលក្នុងសៀវភៅកំណត់ត្រារបស់ក្រុមជម្រើសជាតិ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៦-កក្កដា-២០២៦
(English) តើអន្តរាគមន៍របស់លោក ដូណាល់ ត្រាំខុសច្បាប់បាល់ទាត់ឬទេ?

(English) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍សុំឲ្យFIFAលើកពេល​ព្យួរ​កាត​ក្រហម​​ខ្សែ​ប្រយុទ្ធ​ Balogun ដើម្បីអនុញ្ញាតឱ្យគាត់បានចូលរួមប្រកួត World Cup ទល់នឹងបែលហ្ស៊ិកនៅព្រឹកថ្ងៃអង្គារ។ តើអន្តរាគមន៍របស់លោក ដូណាល់ ត្រាំខុសច្បាប់បាល់ទាត់ឬទេ? FIFA នឹងអនុញ្ញាតឱ្យខ្សែប្រយុទ្ធអាមេរិក Folarin Balogun បានចូលប្រកួត World Cup វគ្គ ១៦ ក្រុមចុងក្រោយជាមួយបែលហ្ស៊ិកនៅព្រឹកថ្ងៃអង្គារ(ម៉ោងនៅកម្ពុជា) បន្ទាប់ពីព្យួរការហាមឃាត់របស់គាត់ចំពោះកាតក្រហមក្នុងការប្រកួតជុំមុន ដោយផ្អែកតាមមាត្រា២៧ នៃក្រមវិន័យរបស់ស្ថាប័នគ្រប់គ្រងពិភពលោក។

ខាងក្រោមនេះជាការពន្យល់អំពីអ្វីដែលជាមាត្រា ២៧បានចែង។ នេះបើយោងតាមការចេញផ្សាយរបស់រ៉យទ័រកាលពីថ្ងៃចន្ទទី ៦ កក្កដា ២០២៦។

មាត្រា២៧ ពីមុនគឺជាមាត្រា២៦នៅពេលដែលក្រមវិន័យត្រូវបានធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០១៩។ វាបានក្លាយជាមាត្រា២៧ នៅឆ្នាំ២០២៣។

មាត្រា ២៧ អនុញ្ញាតឱ្យ FIFA ផ្អាកការអនុវត្តទណ្ឌកម្មវិន័យ។ទណ្ឌកម្មតែមានសុពលភាព ប៉ុន្តែមិនចាំបាច់អនុវត្តភ្លាមៗទេ លុះត្រាតែការព្យួរត្រូវបានលុបចោលនៅពេលក្រោយ។

មាត្រានេះអនុញ្ញាតឱ្យស្ថាប័នតុលាការរបស់ FIFA ផ្អាកការអនុវត្តទណ្ឌកម្មវិន័យទាំងស្រុង ឬមួយផ្នែក។ទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះមិនបាននិយាយអំពីកាលៈទេសៈដែលស្ថាប័នតុលាការអាចសម្រេចចិត្តផ្អាកទណ្ឌកម្មនោះទេ។

បន្ទាប់មក កីឡាករដែលត្រូវបានពិន័យត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការសាកល្បងរយៈពេលពីមួយទៅបួនឆ្នាំ។ប្រសិនបើកីឡាករប្រព្រឹត្តបទល្មើសមួយផ្សេងទៀតដែលមានលក្ខណៈស្រដៀងគ្នាក្នុងអំឡុងពេលសាកល្បង ការដាក់ទណ្ឌកម្មដែលត្រូវបានផ្អាកនឹងត្រូវបានធ្វើឱ្យសកម្មឡើងវិញដោយស្វ័យប្រវត្តិ បន្ថែមពីលើការដាក់ទណ្ឌកម្មវិន័យថ្មីណាមួយ។ ការហាមឃាត់ការប្រកួតរបស់ Balogun ត្រូវបានផ្អាករយៈពេលសាកល្បងរយៈពេលមួយឆ្នាំ។ វិធានការវិន័យតែមួយគត់ដែលមិនអាចផ្អាកបានគឺវិធានការដែលទាក់ទងនឹងការរៀបចំការប្រកួត។ គណៈកម្មាធិការធ្វើការសម្រេចចិត្តរបស់ខ្លួននៅចំពោះមុខសមាជិកយ៉ាងហោចណាស់បីនាក់៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៦-កក្កដា-២០២៦
(English) Neymar ប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ

(English) ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Neymar បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ ដោយបញ្ចប់ដំណើរដ៏អស្ចារ្យរបស់គាត់ជាមួយក្រុមជម្រើសជាតិ។ ថ្លែងបន្ទាប់ពីប្រេស៊ីលត្រូវបានទម្លាក់ចេញពីព្រឹត្តិការណ៍ World Cup ដោយចាញ់ក្រុមន័រវេស២-១ កីឡាករវ័យ៣៤ ឆ្នាំរូបនេះបានបញ្ជាក់ពីការសម្រេចចិត្តរបស់គាត់ដោយនិយាយថា ខ្ញុំបានព្យាយាម។ ខ្ញុំបានព្យាយាមអស់ហើយ។ វាបានចាប់ផ្តើមនៅទីនេះ។ នៅកីឡដ្ឋាន MetLife ហើយខ្ញុំបានបញ្ចប់នៅទីនេះ។ ឥឡូវនេះវាចប់ហើយ។

នៅក្នុងការប្រកួតNeymar ស៊ុតបាល់ពិន័យប៉េណាល់ទីបានមួយគ្រាប់មកវិញសម្រាប់ប្រទេសរបស់គាត់។Neymar ចាកចេញក្នុងនាមជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់របស់ប្រេស៊ីល ដោយបានស៊ុតបញ្ចូលទីជាច្រើនគ្រាប់ និងតំណាងឱ្យប្រទេសរបស់គាត់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup និងការប្រកួតធំៗជាច្រើន។ការចូលនិវត្តន៍របស់គាត់គឺជាការបញ្ចប់នៃយុគសម័យមួយសម្រាប់ក្រុមរបាំសំបា៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៦-កក្កដា-២០២៦
(English) ត្រាំអន្តរាគមន៍ FIFA លើក​ពេលព្យួរ​កាត​ក្រហម​​ខ្សែ​ប្រយុទ្ធ​ Balogun

(English) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍សុំឲ្យ FIFA លើកពេល​ព្យួរ​កាត​ក្រហម​​ខ្សែ​ប្រយុទ្ធ​ Balogun ដើម្បីអនុញ្ញាតឱ្យគាត់បានចូលរួមប្រកួត World Cup ទល់នឹងបែលហ្ស៊ិកនៅថ្ងៃចន្ទ។

ក្រោយអន្តរាគមន៍ FIFA បានប្រកាសនៅថ្ងៃអាទិត្យថា ការព្យួរត្រូវបានលើកសម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ដែលជារឿងមិនធម្មតាមួយក្នុងវិស័យបាល់ទាត់។ការសម្រេចនេះទទួលបានការសរសើរពីលោកដូលណាល់ ត្រាំ តែធ្វេីឲ្តមានការខឹងសម្បារពីសហព័ន្ធបាល់ទាត់បែលហ្ស៊ិក។ វាហាក់ដូចជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦២ដែលកាតក្រហមក្នុងអំឡុងពេលព្រឹត្តិការណ៍ World Cup មានការព្យួរបែបនេះ។

លោកត្រាំ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា សូម​អរគុណ FIFA សម្រាប់​ការធ្វើ​អ្វីដែល​ត្រឹមត្រូវ និង​បញ្ច្រាស់​ភាពអយុត្តិធម៌​ដ៏​ធំ​មួយ!។ សមាគមបាល់ទាត់រាជបែលហ្ស៊ិក (RBFA) បាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគ្រូបង្វឹកក្រុមបែលហ្ស៊ិក លោក Rudi Garcia បានចំអកឱ្យសកម្មភាពរបស់ FIFA៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៣-កក្កដា-២០២៦
(English) អតីតតារាឆ្នើម Arsenal ប្រាប់ឈ្មោះក្រុម រារាំងបារាំង មិនឲ្យលើកពាន World Cup ២០២៦

(English) អតីតខ្សែការពារក្រុមកាំភ្លើងធំ Arsenal លោក Ian Wright ជឿជាក់ថាអាហ្សង់ទីនគឺជាក្រុមតែមួយគត់ដែលអាចបញ្ឈប់បារាំងពីការលើកពាន World Cup ឆ្នាំ ២០២៦។ បារាំង​កំពុង​មាន​គោលបំណង​ឈ្នះ​ពាន​រង្វាន់ World Cup ជា​លើក​ទី​បី​របស់​ខ្លួន ដោយ​ធ្លាប់​លើក​ពាន​នេះ​២ដង​រួច​មក​ហើយ​ក្នុង​ឆ្នាំ ១៩៩៨ និង ២០១៨។

យោងតាមកាសែតអង់គ្លេស ​​UK Metro អតីតខ្សែការពារស្តាំអង់គ្លេសរូបនេះបានពន្យល់ថា ក្រុមអាមេរិកខាងត្បូងអាចនឹងបង្ហាញទម្រង់លេងល្អ ប្រសិនបើពួកគេដាក់ទ្រុង (ចាប់ទម្រង់លេង) របស់ Mbappe និង Dembele។ អ្នកវិភាគព្រឹត្តិការណ៍ World Cup រូបនេះបានកត់សម្គាល់ថា កីឡាករទាំងពីរតែងតែចាប់ផ្តើមវាយប្រហារ ដែលនាំឲ្យមានការស៊ុតបញ្ចូលទី។

លោកបន្តថាវានឹងត្រូវការក្រុមមួយដើម្បីយកឈ្នះបារាំង។ អាហ្សង់ទីនមានចរិតជាអ្នកចម្បាំងដែលក្រុមផ្សេងៗពិបាកយកឈ្នះ។ គួររំឭកថាប្រកួតបន្ទាប់ បារាំង​ត្រូវជួបជាមួយ​ក្រុម​មកពី​អាមេរិក​ខាងត្បូង​ប៉ារ៉ាហ្គាយ ដែល​បាន​ផ្តួល​ក្រុម​ជើងឯក​បួន​សម័យកាល​អាល្លឺម៉ង់​ក្នុង​វគ្គ៣២ ក្រុម​ចុងក្រោយ ៕