(English) អ្នកគាំទ្របាល់ទាត់បារាំងបានរិះគន់ FIFA ដូចទឹកបាក់ទំនប់នៅលើបណ្តាញសង្គមដោយសារតែស្ថាប័នបាល់ទាត់កំពូលតែងតាំងក្រុមអាជ្ញាកណ្តាលអាហ្សង់ទីនទាំងអស់សម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ រវាងបារាំង និងម៉ារ៉ុក។

ជុំវិញនឹងបញ្ហានេះ អ្នកគាំទ្របារាំងបានរីះគន់ថាអាជ្ញាកណ្តាលអាហ្សង់ទីនទាំងអស់សម្រាប់ការប្រកួបែបនេះមានន័យថាFIFA កំពុងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីរៀបចំព្រឹត្តិការណ៍ World Cup សម្រាប់អាហ្សង់ទីនម្តងទៀត។ អ្នកគាំទ្រផ្សេងទៀតបានបន្តថា FIFA លែងលាក់បាំងវាទៀតហើយ។ សុទ្ធតែជនជាតិអាហ្សង់ទីន។ ហេតុអ្វីបានជាអ្នកមិននាំ Messi មកពិនិត្យមើល VAR ដែរ? ការសម្រេចចិត្តនេះបានបង្កើតឱ្យមានការជជែកវែកញែកយ៉ាងទូលំទូលាយ ពីព្រោះអាហ្សង់ទីនស្ថិតនៅក្នុងការប្រកួតនៅឡេីយ ហើយអាចប្រឈមមុខនឹងអ្នកឈ្នះនៃការប្រកួតនេះ ប្រសិនបើក្រុមរបស់លោក Lionel Scaloni អាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។
អាហ្សង់ទីន និងបារាំង ធ្លាប់ប្រកួតប្រជែងដ៏ខ្លាំងក្លាបំផុតមួយក្នុងវិស័យបាល់ទាត់អន្តរជាតិសម័យទំនើបគឺវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២២ ដែលមិនអាចបំភ្លេចបាន។ ក្រុមអាមេរិកខាងត្បូងបានឈ្នះដោយការទាត់បាល់ប៉េណាល់ទី បន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការប្រកួត។ លទ្ធភាពនៃការប្រឈមមុខដាក់គ្នាមួយផ្សេងទៀតអាចនឹងកើតឡើងរវាងអាហ្សង់ទីន និងបារាំងម្តងទៀតនៅពេលក្រោយនៃការប្រកួត FIFA បានតែងតាំងក្រុមអាជ្ញាកណ្តាលដែលមានអាហ្សង់ទីនទាំងអស់សម្រាប់វគ្គ ៨ ក្រុមចុងក្រោយនៅថ្ងៃព្រហស្បតិ៍ រវាងបារាំង និងម៉ារ៉ុក៕
