ព័ត៌មានកីឡាជាតិ
តាមការប្រកាសផ្លូវការពីសមាគមក្លិបកីឡាបាល់ទាត់ សៀមរាប យូណាយធីត ដែលបានជូនដំណឹងដល់សាធារណជន អ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាតិ ឯកឧត្ដម ឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានផ្តល់ជាកិត្តិយសជា ប្រធានកិត្តិយសរបស់ក្លិប ចាប់ពីពេលនេះតទៅ។
សម្រាប់ពេលវេលានៃការធ្វើជាប្រធានកិត្តិយសរបស់ក្លិបនេះគឺគ្មានកាលកំណត់ទេសម្រាប់លោក។ ការចូលរួមរបស់ ឯកឧត្ដម ឧត្ដមនាវីឯក ទៀ សុខា ជាការរួមចំណែកមួយផ្នែកធំនៅក្នុងការអភិវឌ្ឍយុវជនថ្នាលនៅក្នុងខេត្តសៀមរាប ។លោកនឹងជួយរកក្រុមហ៊ុនសហការ ឬម្ចាស់ឧបត្ថម្ភដល់ក្លិបបាល់ទាត់ និងទទួលដឹងលឺស្ថិតពីការរៀបចំផ្សេងៗទាក់ទងប្រត្តិបត្តិការណ៍នានារបស់ក្លិបក្នុងន័យដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ពិសេសវិស័យបាល់ទាត់ក្នុងខេត្តសៀមរាបតែម្ដង។
សមាគមក្លិបកីឡាបាល់ទាត់ សៀមរាប យូណាយធីតគឺជាក្លិបបាល់ទាត់មួយដែលបង្កើតឡើងកាលពីឆ្នាំ២០១៩ មានមូលដ្ឋាននៅខេត្តសៀមរាបមានកីឡដ្ឋានហនុមាន ដែលជាកម្មសិទ្ធិរបស់ក្លិបផ្ទាល់ ដេលទើបតែទទួលបានការឧបត្តម្ភពីក្រុមហ៊ុនស្រាបៀ ហនុមាន ហើយក្នុងពានរង្វាន់លីគកំពូលកម្ពុជា៣សប្ដាហ៍ក្នុងរដូវកាលថ្មីនេះ កីឡដ្ឋានរបស់ក្លិបមួយនេះទទួលបានអ្នកគាំទ្រចូលទស្សនាច្រើនជាងគេបំផុត៕
ជម្រើសជាតិបាល់ទាត់ហ្វូតសាលកម្ពុជានឹងត្រូវចូលរួមក្នុងពានរង្វាន់ AFF Futsal Championship 2022 ខណៈដែលកាលបរិច្ឆេទប្រកួតនឹងចាប់ផ្ដើម០២ ដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២២ នៅទីក្រុងបាងកកងប្រទេសថៃ ។ មុនការប្រកួតនេះមកមើលតារាងចំណាត់ថ្នាក់ពិភណលោកនៃជម្រើសជាតិកម្ពុជានិងប្រទេសនៅអាស៊ាន។
ក្នុងពិភពលោក កម្ពុជាយើងស្ថិតក្នុងចំណាត់ទី១០៩ ហើយនៅអាស៊ីកម្ពុជាជាប់ចំណាត់ថ្នាក់២៩ និងនៅអាស៊ានឈរលេខ៧ មានពិន្ទុសរុប៥៨៨ពិន្ទុ។ ថៃឈលេខ១នៅអាស៊ាន លេខ៣នៅអាស៊ី និងលេខ២០នៅពិភពលោក។
សម្រាប់ពានរង្វាន់ AFF Futsal Championship ឆ្នាំនេះ កម្ពុជាស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ DS។ ពូល B មាន វៀតណាម មីយ៉ាន់ម៉ា ទីម័រខាងកើត និងអូស្ត្រាលី។ ក្រុមកំពូលទាំងបីនឹងទទួលបានសំបុត្រទៅប្រកួត AFC Futsal Championship នៅចុងឆ្នាំនេះ។
ក្រុមជម្រើសជាតិហ្វូតសាលថៃស្ថិតក្នុងទម្រង់នៃការជឿជាក់ មុនការប្រជែងក្នុងការប្រកួតពានរង្វាន់ AFF Futsal Championship 2022 ដែលប្រព្រឹត្តទៅនៅថ្ងៃទី 2-10 ខែមេសា ឆ្នាំ 2022 នៅកីឡដ្ឋាន Indoor Stadium Huamark ក្នុងទីក្រុងបាងកក។
នេះមិនមែនត្រឹមតែការឈ្នះជើងឯក NSDF Futsal Invitation Championship របស់ថៃកាលពីពីរថ្ងៃមុនប៉ុណ្ណោះទេ ប៉ុន្តែការទទួលជ័យជម្នះយ៉ាងទូលំទូលាយរបស់ពួកគេលើអ៊ីរ៉ង់បានចាក់បញ្ចូលនូវទំនុកចិត្តបន្ថែមទៀតដល់ក្រុមដែលធ្លាប់ដណ្តើមបានពាន ១៥គ្រឿងក្នុងចំណោម ១៦លើកនៃជើងឯកបាល់ទាត់ហ្វូតសាលអាស៊ាន។
ថៃបានយកឈ្នះក្រុមកំពូលអាស៊ីអ៊ីរ៉ង់ ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីលើកពាន NSDF។ លោក Carlos Cesar គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃបានមានប្រសាសន៍ថា៖ “នេះ (NSDF Futsal Invitation) គឺជាការប្រកួតកម្ដៅសាច់ដុំដ៏សំខាន់មួយ ដោយសារវាបានអនុញ្ញាតឱ្យយើងរៀបចំខ្លួនបានប្រសើរជាងមុនសម្រាប់ AFF Futsal Championship និង SEA Games”។
«ក្នុងរយៈពេល 4 សប្តាហ៍ជាមួយគ្នានេះ ក្រុមការងារបានឃើញភាពប្រសើរឡើងជាច្រើន ហើយកីឡាករជាច្រើនធ្វើបានល្អ (នៅ NSDF)» ។
«សំខាន់ជាងនេះទៅទៀត ពួកយើងបានយកឈ្នះក្រុមជម្រើសជាតិអ៊ីរ៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលជាក្រុមកំពូលនៅអាស៊ី។ ដូច្នេះយើងពេញចិត្តនឹងទម្រង់លេងរបស់កីឡាករទាំងអស់»។
សម្រាប់ពានរង្វាន់ AFF Futsal Championship ឆ្នាំនេះ ថៃស្ថិតក្នុងពូល A ជាមួយម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា និងប្រ៊ុយណេ DS។ ពូល B មាន វៀតណាម មីយ៉ាន់ម៉ា ទីម័រខាងកើត និងអូស្ត្រាលី។ ក្រុមកំពូលទាំងបីនឹងទទួលបានសំបុត្រទៅប្រកួត AFC Futsal Championship នៅចុងឆ្នាំនេះ។ លោកបានបន្ថែមថា៖
«យើងនៅមានពេលវេលាដើម្បីកែតម្រូវមុនការប្រកួត AFF Futsal Championship»។
«Muhammad Osamanmusa នឹងចូលរួមក្រុមនៅចុងសប្តាហ៍នេះ ហើយជាកន្លែងដែលគាត់នឹងក្លាយជាតួសំខាន់សម្រាប់ AFF Futsal Championship និងស៊ីហ្គេមផងដែរ»៕
ព័ត៌មានកីឡាអន្តរជាតិ
មិនមានកីឡាករ Manchester United ផ្សេងទៀតបានធ្វើការតាមដាក់សម្ពាធ( Pressing) ទៅលើក្រុមគូប្រកួតច្រើនដងដូច Fred ក្នុងរដូវកាលនេះទេ នេះបើតាមការរាយការណ៍របស់ Manchester Evening News។
គាត់បានចាប់ផ្តើមក្នុងជម្រើស១១នាក់ក្នុងការប្រកួតចំនួន 27 លើគ្រប់ពានរង្វាន់ក្នុងឆ្នាំ 2021/22 ហើយនេះអាចបញ្ជាក់បានថា វាជាភស្តុតាងដែលថាការខិតខំនិងទម្រង់លេងរបស់កីឡាករប្រេស៊ីលរូបនេះកំពុងតែដំណើរការទៅក្នុងផែនការរបស់ Ralf Rangnick ។
លោក Rangnick ដែលគេចាត់ទុកថាជាអ្នកប្រើប្រាស់យុទ្ធសាស្រ្តបាល់ទាត់ និងកលល្បិចជាប់ពាក់ព័ន្ធនឹងការដាក់សម្ពាធ កៀបសង្កត់គូប្រកួតជាញឹកញាប់បានអនុញ្ញាតឱ្យ Fred ធ្វើបានល្អក្នុងតំបន់បម្រើកណ្តាល ហើយស្ថិតិរបស់ខ្សែបម្រើរូបនេះបានបង្កើតការដាក់សម្ពាធសរុប 486 លើកនៅរដូវកាលនេះ។
Bruno Fernandes គឺជាកីឡាករបន្ទាប់ដែលដាក់សម្ពាធគូប្រកួតច្រើនជាងគេគឺ (467 លើក) ហើយ Scott McTominay (380លើក), Jadon Sancho (234លើក) និង Paul Pogba (233លើក)។
ប្រភព៖ MEN
កីឡាករ Mbarga Nkene Emmanuel ពិតជាបានបង្ហាញគុណផលបានល្អក្នុង៣ប្រកួតដំបូងសម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង ដោយរូបគេជាតារាសំខាន់ ជាមួយនិងការនាំលេង ដឹកនាំក្រុមក្នុងតំបន់ប្រយុទ្ធជួយក្រុមមានមូលដ្ឋាននៅភាគអាគ្នេយ៍នៃប្រទេសក្តោបក្ដាប់បាន៩ពិន្ទុពេញក្នុងបានរង្វាន់ Cambodian Premier League ២០២២នេះ។
តាមរយៈសារឆ្លើយឆ្លងជាមួយ B8 Sport ប្អូនប្រុសរបស់អតីតតារាឆ្នើម Privat Mbarga រូបនេះថា៖« ពួកយើងមានការប្រកួតល្អណាស់កាលពីម្សិលមិញ ។ យើងអាចយក 3 ពិន្ទុបាន ហើយប្តូរប្រវត្តិសាស្រ្តតាំងពីឆ្នាំ 2015 ។ ក្រុមពិតជាធានាបាននូវលទ្ធផលល្អសម្រាប់អ្នកគាំទ្រ។ យើងបានគ្រប់គ្រងការប្រកួត ហើយមានការផ្លាស់ប្តូរខ្លះ។ យើងលេងដោយការគោរពគូប្រកួត និងតាមរយៈវិធីល្អបំផុត»។
ជាការកត់សម្គាល់! Emmanuel ពិតជាលេងបានល្អពេលចាប់ដៃគូក្នុងតំបន់ប្រយុទ្ធជាមួយខ្សែប្រយុទ្ធជម្រើសជាតិកាណាដា Marcus Haber ទោះបីជាពួកគេហ្វឹកហាត់និងលេងជាមួយគ្នាក្នុងេយៈពេលខ្លីក៏ដោយ។ ពេលសួរថាកត្តាអ្វីធ្វើឱ្យអ្នកលេងបានល្អពេលចាប់ដៃគូក្នុងតំបន់ប្រយុទ្ធជាមួយ Marcus រូបគេឆ្លើយថា៖
«Marcus Haber ជាកីឡាករដែលមានគុណភាព និងបទពិសោធន៍ច្រើន ដែលធ្វើឱ្យខ្ញុំក្លាយជាកីឡាករសំខាន់ក្នុងក្រុម ហើយកីឡាករដទៃទៀតជាមិត្តរួមក្រុមរបស់ខ្ញុំ។ ពួកគេលេងដោយផ្ដោតលើគុណភាពរបស់ខ្ញុំ ហើយដែលធ្វើឱ្យខ្ញុំអាចលេងបានតាមចិត្ត និងមានសេរីភាព។ និយាយពីគុណសម្បត្តិ ខ្ញុំគិតថាយើងទាំងអស់គ្នាជាកីឡាករសំខាន់នៅក្នុងក្រុម»។
«ខ្ញុំជាដៃគូដែលយល់ចិត្តគ្នា ព្រោះខ្ញុំលេងឱ្យអស់ពីសមត្ថភាពជាមួយមិត្តរួមក្រុម ហើយវាគឺតាមរយៈការធ្វើការរួមគ្នាក្នុងការហ្វឹកហាត់ដែលខ្ញុំដឹងពីគុណសម្បត្តិរបស់មិត្តរួមក្រុម ពិសេសគុណភាពរបស់ Haber»។
ជាចុងក្រោយ! កីឡាករសញ្ជាតិកាម៉េរូនរូបនេះក៏មានសារមួយសម្រាប់អ្នកគាំទ្រផងដែរ៖«ខ្ញុំសូមអរគុណអ្នកគាំទ្រចំពោះការគាំទ្រដែលផ្តល់ឱ្យក្លឹប និងបុគ្គលិកគ្មានអ្វីច្រើននោះទេ ដោយគ្រាន់តែពាក្យថាអរគុណសម្រាប់ការគាំទ្រ មកទស្សនាផ្ទាល់ ហើយពួកយើងបន្តទៅមុខជាមួយគ្នា។ ខ្ញុំស្រលាញ់ព្រះខ័នស្វាយរៀង»៕
ខ្សែការពារសញ្ជាតិជប៉ុន Takaki Ose របស់ ភ្នំពេញក្រោន បានបង្ហាញអំពីចាប់អារម្មណ៍មកខ្លួនមកលើក្រុមក្រោយទទួលរង់បរាជ័យក្រោមថ្វីជើង ក្លិបអង្គរថៃហ្គឺរ កាលពីថ្ងៃសៅរ៍។
ភ្នំពេញក្រោន បានចាញ់ អង្គរថៃហ្គឺរ ក្នុងលទ្ធផល ៤ទល់នឹង២ ហើយ ឆ្លងកាត់៣ប្រកួតមកនេះ ក្នុងនាមជាក្រុមការពារតំណែងជើងឯក គឺ ពួកគេមិនទាន់ស្គាល់រសជាតិឈ្នះនៅឡើយទេ ក្នុងនោះមាន ចាញ់២ និង ស្មើ១ ហើយ ក្រុមកំពុងឈរនៅលេខរៀងទី៧។
ថ្លែងប្រាប់ The Morning Takaki បាននិយាយថា៖«ខ្ញុំខកចិត្តយ៉ាងខ្លាំងណាស់ចំពោះលទ្ធផលនេះ។ យើង មិន មែន ជា ក្រុម មិនល្អនោះទេ គឺ វា គ្រាន់ តែ ជា ថ្ងៃ ដ៏ អាក្រក់ មួយ ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងមិនផ្លាស់ប្តូរអ្វីដែលយើងត្រូវធ្វើនោះទេ ហើយ យើងនឹងបន្តធ្វើវាឱ្យប្រសើរឡើង។ រាល់ពេលយើងធ្វើអ្វីដែលយើងត្រូវធ្វើ នោះ លទ្ធផលនឹងមកដល់តាមក្រោយ»៕
លោក Thierry Henry ដែលជាអតីតកីឡាករជម្រើសជាតិបារាំង បានចេញមុខការពារ Lionel Messi បន្ទាប់ពី Paris Saint Germain បានរង់បរាជ័យក្នុងការប្រកួតក្របខណ្ឌ Ligue 1 កាលពីយប់មិញ។
PSG បានចាញ់ Monaco យ៉ាងអាម៉ាស់ជាទីបំផុតក្នុងលទ្ធផល ៣ទល់នឹង០ កាលពីយប់មិញ ខណៈ Messi ពុំមានវត្តមានក្នុងការប្រកួតនេះឡើយដោយសាររូបគេមានបញ្ហាជំងឺ។
លោក Henry បាននិយាយថា៖«កាលពីសប្តាហ៍មុន អ្នកគាំទ្របានស្រែកបង្អាប់ Messi។ តើហេតុអ្វីបានជាអ្នកបង្អាប់កីឡាករដែលល្អជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់? Messi ជា កីឡាករដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរកគ្រាប់បាល់បានច្រើនជាងគេនៅ Ligue 1? នៅថ្ងៃនេះ ការដែលអវត្តមាន Messi គឺ ក្រុមធ្វើអ្វីមិនចេញទេ»៕
លោក Xavi Hernandez ដែលជាគ្រូបង្វឹករបស់ Barcelona បានបង្ហាញអំពីអារម្មណ៍សប្បាយរីករាយខ្លាំងមែនដែលបានដឹកនាំក្រុមទទួលបានជ័យជម្នះដ៏ធំធេងទល់នឹង Real Madrid កាលពីយប់មិញ។
Barcelona នៅតែធ្វើបានល្អក្រោមការដឹកនាំរបស់លោក Xavi ដោយ ពួកគេបានបំបាក់ Real Madrid យ៉ាងអស្ចារ្យក្នុងលទ្ធផល ៤ទល់នឹង០ តាមរយៈការស៊ុតរបស់ Pierre Emerick-Aubameyang ២គ្រាប់, Ferran Torres និង Ronald Araujo។
Xavi ball strikes again ?#ElClásico pic.twitter.com/d6bMTB9O7f — FC Barcelona (@FCBarcelona) March 20, 2022
Xavi ball strikes again ?#ElClásico pic.twitter.com/d6bMTB9O7f
— FC Barcelona (@FCBarcelona) March 20, 2022
លោក Xavi បាននិយាយថា៖«ពួកយើងបានគ្របដណ្តប់ការប្រកួត។ កីឡាកររបស់យើងប្រៀបបានដូចជាគ្រួសារតែមួយ។ ខ្ញុំពិតជាមានមោទកភាព និង សប្បាយចិត្តណាស់ ហើយ អ្នកគាំទ្រ Barcelona គួរតែរីករាយជាមួយជ័យជម្នះនេះ។ ពួកយើងបានបង្ហាញឲ្យឃើញថា យើងអាចលេងជាមួយគ្រប់ក្រុមបានទាំងអស់»៕
លោក Carlo Ancelotti ដែលជាគ្រូបង្វឹកក្លិប Real Madrid បានលើកឡើងថា លោកនឹងទទួលខុសត្រូវចំពោះបរាជ័យដ៏ធ្ងន់ធ្ងរទល់នឹង Barcelona កាលពីយប់មិញ។
វាជារឿងដ៏មិនគួរឲ្យជឿ Real Madrid បានរង់បរាជ័យធ្ងន់ធ្ងរជាងគេនៅក្នុងរដូវកាលនេះ ក្រោមថ្វីជើង Barcelona ក្នុងលទ្ធផល ៣ទល់នឹង០ នៅលើដីខ្លួនឯង ប៉ុន្តែ យ៉ាងណាក៏ដោយក្រុមអធិរាជសនៅតែឈរនៅក្នុងចំណាត់ថ្នាក់លេខ១ដដែល។
លោក Ancelotti បាននិយាយថា៖«វាជាការប្រកួតដ៏តឹងតែងព្រោះវាជា Classico ជាពិសេសសម្រាប់អ្នកគាំទ្រពេលដែលយើងលេងទល់នឹង Barcelona។ ពួកយើងត្រូវតែអត់ធ្មត់ និង បន្តរង់ចាំកីឡាករដែលកំពុងមានបញ្ហារបួស។ ពួកយើងលេងមិនយល់ទាល់តែសោះ ហើយ ក្នុងនាមខ្ញុំជាគ្រូបង្វឹក វា គឺ ជាកំហុសរបស់ខ្ញុំ»៕