ads
(English) FIFA ដកហូតតំណែងម្ចាស់ជើងឯក Club World Cup សម័យមុន
២៣-កក្កដា-២០២៥

(English) ទោះបីជាមានភាពចម្រូងចម្រាស់និងខឹងសម្បារពីអ្នកគំាទ្រក្លិបនីមួយៗយ៉ាងណាក៏ដោយ ទីបំផុតស្ថាប័នបាល់ទាត់អន្តរជាតិ FIFA បានសម្រេចដកហូតពានរង្វាន់ Club World Cup ពីក្លិបទាំងអស់ដែលបានឈ្នះមុនឆ្នាំ​២០២៥។ នៅក្នុងការសម្រេចចិត្តដែលធ្វើឲ្យកក្រើកពិភពបាល់ទាត់  FIFA បានទទួលស្គាល់ជាផ្លូវការថា Chelsea ជាជើងឯក FIFA Club World Champions ជាលើកដំបូង ក្រោមកំណែទម្រង់ការប្រកួតថ្មីដែលខ្លួនបានកែប្រែ។ ពេលនេះ FIFA បានបញ្ជាក់ថា ការឈ្នះរបស់ Chelsea គឺជាការចាប់ផ្តើមនៃយុគសម័យថ្មី ដោយរាល់ការប្រកួតនាពេលអនាគតបានធ្វើឡើងរៀងរាល់៤ ឆ្នាំម្តង ពាក់ព័ន្ធនឹងការពង្រីកក្រុមបន្ថែមទៀត ។នេះបើយោងតាមគេហទំព័រ FIFA.com ។

FIFA បានសម្រេចចិត្តថាអ្នកឈ្នះពានរង្វាន់ Club World Cup ពីមុនទាំងអស់ រួមទាំងក្លិបបាល់ទាត់យក្ស Real Madrid, Liverpool និង Manchester United នឹងមិនត្រូវបានគេហៅថាជា ក្លឹបជើងឯកពិភពលោកទៀតទេ។ ឥឡូវ​នេះ ជំនួស​មក​វិញ ពួក​គេត្រូវបានគេហៅថា​ពានរង្វាន់អន្តរទ្វីបរបស់FIFA “FIFA Intercontinental Champions។ គួររំឭកថា គិតមកត្រឹមឆ្នាំ​២០២៥ មានក្លិបបាល់ទាត់ចំនួន១២ ដែលធ្លាប់លេីកពាននេះ។ ក្លឹបទាំងនោះរួមមានៈ Real Madrid ៥ដង Barcelona៣ដង Chelsea,       Corinthians និង Bayern ២ដងដូចគ្នាក្រៅពីនេះម្តងដូចគ្នាមាន Liverpool ,Sao Paulo,  Internacional , Milan , Manchester United ,Inter Milan និងManchester City ៕

ads