

ទោះបីជាមានភាពចម្រូងចម្រាស់និងខឹងសម្បារពីអ្នកគំាទ្រក្លិបនីមួយៗយ៉ាងណាក៏ដោយ ទីបំផុតស្ថាប័នបាល់ទាត់អន្តរជាតិ FIFA បានសម្រេចដកហូតពានរង្វាន់ Club World Cup ពីក្លិបទាំងអស់ដែលបានឈ្នះមុនឆ្នាំ២០២៥។ នៅក្នុងការសម្រេចចិត្តដែលធ្វើឲ្យកក្រើកពិភពបាល់ទាត់ FIFA បានទទួលស្គាល់ជាផ្លូវការថា Chelsea ជាជើងឯក FIFA Club World Champions ជាលើកដំបូង ក្រោមកំណែទម្រង់ការប្រកួតថ្មីដែលខ្លួនបានកែប្រែ។ ពេលនេះ FIFA បានបញ្ជាក់ថា ការឈ្នះរបស់ Chelsea គឺជាការចាប់ផ្តើមនៃយុគសម័យថ្មី ដោយរាល់ការប្រកួតនាពេលអនាគតបានធ្វើឡើងរៀងរាល់៤ ឆ្នាំម្តង ពាក់ព័ន្ធនឹងការពង្រីកក្រុមបន្ថែមទៀត ។នេះបើយោងតាមគេហទំព័រ FIFA.com ។
FIFA បានសម្រេចចិត្តថាអ្នកឈ្នះពានរង្វាន់ Club World Cup ពីមុនទាំងអស់ រួមទាំងក្លិបបាល់ទាត់យក្ស Real Madrid, Liverpool និង Manchester United នឹងមិនត្រូវបានគេហៅថាជា ក្លឹបជើងឯកពិភពលោកទៀតទេ។ ឥឡូវនេះ ជំនួសមកវិញ ពួកគេត្រូវបានគេហៅថាពានរង្វាន់អន្តរទ្វីបរបស់FIFA “FIFA Intercontinental Champions។ គួររំឭកថា គិតមកត្រឹមឆ្នាំ២០២៥ មានក្លិបបាល់ទាត់ចំនួន១២ ដែលធ្លាប់លេីកពាននេះ។ ក្លឹបទាំងនោះរួមមានៈ Real Madrid ៥ដង Barcelona៣ដង Chelsea, Corinthians និង Bayern ២ដងដូចគ្នាក្រៅពីនេះម្តងដូចគ្នាមាន Liverpool ,Sao Paulo, Internacional , Milan , Manchester United ,Inter Milan និងManchester City ៕