ads

Lastest News

See More
Thumbnail
International News
19-August-2025
FIFA គ្រោងប្រកាសផែនការថ្មីសម្រាប់ Club World Cup

យោងតាមរបាយការណ៍មួយដែលត្រូវបានគេហទំព័រ Legit.com ដកស្រង់យកមកចុះផ្សាយនៅថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA កំពុងពិចារណារៀបចំការប្រកួតពានរង្វាន់ Club World Cup រៀងរាល់ពីរឆ្នាំម្តង ដោយចាប់ផ្តើមនៅឆ្នាំ២០២៩។

គំនិតស្នើឱ្យមានការផ្លាស់ប្តូរបែបនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រតិទិនបាល់ទាត់អន្តរជាតិដែលបានរៀបចំរួចហើយ ហើយទំនងជាប្រឈមមុខនឹងការប្រឆាំងពី UEFA និង Premier League ផងដែរ ។  របាយការណ៍ក៏បានបង្ហាញដែរថា ក្លឹបកំពូលៗនៅអឺរ៉ុបដូចជា Real Madrid, Barcelona, Manchester United, Liverpool និង Napoli កំពុងជំរុញឱ្យមានទម្រង់លេងរយៈពេលពីរឆ្នាំម្តង។

សំណីរចង់ឲ្យមានការប្រកួត២ឆ្នាំម្តង ​ក៏ដោយសារតែសក្ដានុពល​នៃ​ប្រាក់​ចំណូល សម្រាប់ក្លិបដែលឈ្នះពាន Chelsea អាច​រក​បានប្រាក់ចំណូលជាង ១២៥ លានដុល្លារ។ ទោះបីជា FIFA មិនមានគម្រោងសម្រាប់ការប្រកួតឆ្នាំ២០២៧ ក៏ដោយ ក៏មានការពិភាក្សាអំពីការរៀបចំការប្រកួតបន្ថែមនៅឆ្នាំ២០៣១។ នេះបើយោងតាមរបាយការណ៍ Tribuna ។

FIFA ក៏កំពុងពិនិត្យមើលច្បាប់ប្រកួតជម្រុះសម្រាប់ឆ្នាំ២០២៩ ផងដែរ ដែលអាចបញ្ចប់ច្បាប់ដែលបានដាក់ចេញនូវការកំណត់ក្លិបពីរក្នុងមួយប្រទេស និងពង្រីកការប្រកួតដល់ ៤៨ក្រុម ស្របតាមទម្រង់ការប្រកួតបាល់ទាត់ពិភពលោកបុរស និងនារី។ ដំណើរការដេញថ្លៃជាផ្លូវការសម្រាប់ម្ចាស់ផ្ទះនាពេលអនាគតត្រូវបានគ្រោងទុក បន្ទាប់ពីការជ្រើសរើសរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះដោយគ្មានការដេញថ្លៃ។ កាតា អេស្បាញ និងម៉ារ៉ុក ចាប់អារម្មណ៍ធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៩៕

Thumbnail
International News
19-August-2025
Premier League ចំណាយ​ច្រើន​ជាង​លីគ​ធំៗ​នៅ​អឺរ៉ុបបូក​បញ្ចូល​គ្នា

ក្លិប Premier League នៅតែចំណាយច្រើនជាងក្លិបបាល់ទាត់នៅក្នុងលីគធំៗរបស់ទ្វីបអឺរ៉ុប។ ការវិនិយោគផ្ទេរកីឡាករជារៀងរាល់ឆ្នាំរបស់ Premier League តែងតែលើសពីការចំណាយសរុបរបស់ក្របខណ្ឌកំពូលអឺរ៉ុបគឺ Serie A, អាល្លឺម៉ង់ Bundesliga បារាំង Ligue 1 និងអេស្ប៉ាញ La Liga ។ ការចុះហត្ថលេខាដ៏ថ្លៃធំបំផុតទាំង៣នៅ Premier League មកទល់ពេលនេះគឺកីឡាករ Florian Wirtz ( Leverkusen ទៅ Liverpool) តម្លៃជាង១៥៦លានដុល្លារ។ កីឡាករ Hugo Ekitike (Frankfurt ទៅ Liverpool) តម្លៃជាង១០៦លានដុល្លារ កីឡាករ Benjamin Ses ( Leipzig ទៅ Manchester United)តម្លៃជាង៩៩លានដុល្លារ ។

សម្រាប់រដូវកាលដោះដូរកីឡាករ ២០២៥នេះ ក្លឹបបាល់ទាត់ទាំងអស់នៅ Premier League ចំណាយអស់ជាង៣ពាន់លានដុល្លារខណៈពួកគេប្រមូលលុយមកវិញពីការលក់កីឡាករបានត្រឹមតែ១,៧ ពាន់លានដុល្លារ។ជាការកក់សម្គាល់ក្លឹបបាល់ទាត់អ៊ីតាលីស៊េរីA ចំណាយច្រីនលំដាប់ទី២ គឺជាង ១,០៥ពាន់លានដុល្លារ តែប្រមូលលុយមកវិញបានច្រីនជាងការចំណាយគឺជាង ១,១ពាន់លានដុល្លារ។ ដោយឡែកមានតែលីគកំពូលអ៊ឺរ៉ុបមួយគត់គឺ La Liga ដែលមានការចំណាយសុទ្ធត្រឹមតែ៤៧លានដុល្លារប៉ុណ្ណោះ។ La Liga បានចំណាយលុយទិញកីឡាកតចំនួន៦១០លានដុល្លារ តែលក់វិញបាន៥៦២ លានដុល្លារ៕

Thumbnail
International News
18-August-2025
Newcastle United ទិញកីឡាករតម្លៃជាង ៥០ លានដុល្លារពី Aston Villa

ក្លិប Newcastle United បានបញ្ជាក់ពីការចុះហត្ថលេខាទិញកីឡាករ Jacob Ramsey ពី Aston Villa ក្នុងកិច្ចព្រមព្រៀងតម្លៃជាង ៥២ លានដុល្លារ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំ និងក្លាយជាសមាជិកថ្មីទី៤ នៅក្នុងទីផ្សារដោះដូររដូវក្តៅ។

Ramsey បាននៅជាមួយក្លិប Aston Villa តាំងពីអាយុ ៦ ឆ្នាំនិងបង្ហាញខ្លួនបាន ១៦៧ ប្រកួតនិងស៊ុតបាល់បាន ១៧ គ្រាប់។ Ramsey នឹងពាក់អាវលេខ ៤១ នៅកីឡដ្ឋាន St James’ Park ដូចដែលរូបគេបានធ្វើនៅ Villa ការលក់កីឡាករបញ្ចប់ការសិក្សា Ramsey តំណាងឱ្យប្រាក់ចំណេញសុទ្ធសម្រាប់ Aston Villa ដែលចង់លក់កីឡាករដើម្បីជួយសង្គ្រោះស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ (FFP) ។

Ramsey ដែលជាគោលដៅរយៈពេលវែងសម្រាប់ Newcastle នៅសល់រយៈពេលពីរឆ្នាំទៀតក្នុងកិច្ចសន្យាជាមួយ Villa ។ បន្ទាប់ពីចុះហត្ថលេខារួចរាល់ Jacob Ramsey បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា៖ «ខ្ញុំរីករាយដែលបានមកទីនេះ។ វាជារឿងឆ្កួតៗពីរទៅបីថ្ងៃ ប៉ុន្តែខ្ញុំពិតជារីករាយដែលបាននៅទីនេះ ហើយខ្ញុំមិនអាចរង់ចាំដើម្បីចាប់ផ្តើមការប្រកួតបានទេ»៕

Thumbnail
International News
18-August-2025
Haaland ស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man City នៅ Premier League

ខ្សែប្រយុទ្ធ Erling Haaland បានក្លាយជាកីឡាករទីមួយ ដែលស៊ុតបាល់បញ្ចូលទីច្រីនជាងគេ របស់ក្លិប Manchester City នៅក្នុងក្របខណ្ឌកំពូលអង់គ្លេស English Premier League ក្រោមការដឹកនាំរបស់លោក Pep Guardiola។ សម្រាប់ការបើករដូវកាលថ្មីនេះ Haaland ស៊ុតបញ្ចូលទីបាន ២គ្រាប់ម្នាក់ឯង ជួយឲ្យមេឃខៀវយកឈ្នះ Wolves ដោយលទ្ធផល ៤-០ កាពីចុងសប្តាហ៍មុន។

គិតមកត្រឹមពេលនេះ Haaland ស៊ុតបញ្ចូលទីបាន៨៦គ្រាប់នៅ Premier League សម្រាប់ក្លឹប Manchester City ក្នុងការបង្ហាញវត្តមាន៩៨ប្រកួតរបស់គាត់។ គ្មាន​កីឡាករ​ណា​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​នេះទេនៅក្នុងលីគ ក្រោម​ការ​ដឹកនាំ​របស់​លោក Guardiola ទេ។ Haaland បានវ៉ាដាច់កំណត់ត្រា Raheem Sterling ដែលបានស៊ុតបញ្ចូលទីបាន៨៥គ្រាប់ក្នុង១៩៤ ប្រកួត Premier League សម្រាប់ Man City ។ ចំណាត់ថ្នាក់លេខ៣គឺ Sergio Aguero ដែលមាន ៨២ គ្រាប់ក្នុង ១២៥ ប្រកួត៕

Thumbnail
Asia News
18-August-2025
𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 នឹងអវត្តមាន ១ ខែ ដោយសាររងរបួសសរសៃចំហៀងផ្នែកខាងក្នុងជង្គង់
សេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក (Peak Sports) បានឱ្យដឹងថាកីទ្បាករ 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 របស់ក្លិបវិសាខា បានរងរបួសសរសៃចំហៀងផ្នែកខាងក្នុងជង្គង់ 𝙼𝙲𝙻 អំទ្បុងពេលការប្រកួតរវាងសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ និងវិសាខា ក្នុងសប្តាហ៍ទី ១ នៃលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៥-២៦ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ។ កីទ្បាករសញ្ជាតិប្រេស៊ីលវ័យ ២៨ ឆ្នាំរូបនេះហាក់បីជាមានបញ្ហារបួសខាងលើនេះនៅនាទី ១៨ មកម្ល៉េះ ហើយរូបគេហាក់បីជាព្យាយាមលេងទាំងឈឺចាប់រហូតដល់ទី ២៥ ទើបបង្ខំចិត្តផ្លាស់ចេញតែម្តង។ បញ្ហាខាងលើនេះ 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 នឹងត្រូវសម្រាកព្យាបាលរបួសសរសៃចំហៀងផ្នែកខាងក្នុងជង្គង់ 𝙼𝙲𝙻 ប្រហែលជា ១ ខែឯណោះ។ នេះបើយោងតាមការបង្ហើបពីសាមីខ្លួនមកកាន់សារព័ត៌មានក្នុងស្រុក (Peak Sports)។ មានន័យថា 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 នឹងខកខានការប្រកួត ពេលក្រុមប៉ះគ្នាជាមួយនឹងអឹមអូអាយ កំពង់ដេវ៉ា, ព្រះខ័នរាជស្វាយរៀង និងគិរីវង់សុខសែនជ័យ។ សូមជម្រាបថា កាលពីថ្ងៃអាទិត្យទី១៧ ខែសីហា ឆ្នាំ២០២៥ ក្រុមវិសាខា ក៏ទទួលបាន ៣ ពិន្ទុយ៉ាងសារសំខាន់ផងដែរ បន្ទាប់ពីពួកគេបានវាយបកយកឈ្នះលើ Life FC ក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតសប្តាហ៍ទី ២ នៃលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៥-២៦ ប៉ុន្តែនៅក្នុងជំនួបខាងលើនេះមិនមានអវត្តមាន 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 ទ្បើយ៕
Thumbnail
International News
15-August-2025
Real Madrid រក្សាកំណត់ត្រាជាក្លិបមានតម្លៃបំផុតក្នុងពិភពលោក

Real Madrid បានបន្តកាន់កាប់តំណែងក្លិបបាល់ទាត់ដែលមានតម្លៃបំផុតលើពិភពលោកក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ជាមួយនឹងតម្លៃជាង ២,២ ពាន់លានដុល្លារ (កើនឡើង១៤ ភាគរយ) ។ ​ក្រុមយក្សរបស់ LaLiga បានវ៉ាដាច់គូប្រជែង Barcelona ដែលមានតម្លៃជាង ១,៩ ពាន់លានដុល្លារ (កើនឡើង១១ភាគរយ) ដែលពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេនៅក្នុងបាល់ទាត់ពិភពលោក។

របាយការណ៍ដែលត្រូវបានរំលេចដោយ Brand Finance on X ក៏បានដាក់ចំណាត់ថ្នាក់ Real Madrid ជាក្លិបដែឡមានស្លាកសញ្ញាបាល់ទាត់ខ្លាំងបំផុតសម្រាប់ឆ្នាំទី៤ជាប់ៗគ្នា ដោយគូសបញ្ជាក់អំពីភាពអស្ចារ្យនៃពាណិជ្ជកម្ម និងសមត្ថភាពនៅលើទីលានប្រកួត។ បន្ទាប់ពីក្លឹបយក្សអេស្ប៉ាញទាំង២ ក៏មានវត្តមានក្លឹបអង់គ្លេសចំនួន២គឺ Manchester City, Liverpool និងបារាំង ១ គឺ PSG មានតម្លៃ១,៦ពាន់លានដុល្លារដូចគ្នា៕

Thumbnail
International News
15-August-2025
គ្រូបង្វឹក PSG រួចផុតពីទណ្ឌកម្មរបស់ FIFA

គ្រូបង្វឹកក្លិប Paris Saint Germain លោក Luis Enrique បានគេចផុតពីការដាក់ទណ្ឌកម្មរបស់ FIFA  បន្ទាប់ពីលោកបានទះកំផ្លៀងខ្សែប្រយុទ្ធ Joao Pedro របស់ Chelsea ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup នៅសហរដ្ឋអាមេរិកក្នុងខែកក្កដា។ លោក Luis Enrique ដែលបានទះកំផ្លៀង Pedro ពេញផ្ទៃមុខអំឡុងពេលមានជម្លោះបន្ទាប់ពីប្រកួតចាញ់ក្លឹប Chelsea ដោយលទ្ធផល់ ៣-០  នឹងមិនប្រឈមមុខនឹងការវិន័យណាមួយពី FIFA នោះទេ។

ការមិនប្រឈមមុខនេះក៏ដោយសារតែគ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យដឹកនាំការប្រកួត​ពាន UEFA Super Cup ទល់​នឹង Tottenham ដែល​បាន​បញ្ចប់​ក្នុង​លទ្ធផល២-២ ក្នុង​ម៉ោង​ធម្មតា និងឈ្នះ៤-៣កាត់ក្តីដោយការស៊ុតបាល់​ប៉េណាល់ទី។ FIFA មិនបាននិយាយសូម្បីតែមួយម៉ាត់អំពីការដាក់ទណ្ឌកម្មលើលោក Enrique ចំពោះទង្វើរបស់គាត់ទេ ហើយការអនុញ្ញាតឱ្យគាត់អង្គុយនៅលើកៅអីសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Super Cup ។ ពេលនេះ Enrique នឹងដឹកនាំ PSG ទៅកាន់រដូវកាល Ligue 1 មួយផ្សេងទៀត បន្ទាប់ពីដឹកនាំពួកគេឱ្យឈ្នះពាន៥កាលពីរដូវកាលមុន៕

 

Thumbnail
International News
14-August-2025
Chelsea ផ្តល់​ប្រាក់​រង្វាន់​​កីឡាករជាង១៥លានដុល្លារ

Chelsea នឹង​ផ្តល់​ប្រាក់​រង្វាន់​ដល់​កីឡាករ​សម្រាប់​ការ​លើក​ពាន Club World Cup របស់​ពួក​គេ បន្ទាប់ពីយក​បាន​យក​ឈ្នះ PSG 3-0 នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។ យោងតាមសារព័ត៌ The Athletic បានឲ្យដឹងថា៖ ក្លិបបានត្រៀមប្រាក់ជាង១៥លានដុល្លារ សម្រាប់ផ្តល់ប្រាក់រង្វាន់ដល់កីឡាករ ដែលនឹងទទួលបានបានចំណែកស្មើៗគ្នាក្នុងចំណោមកីឡាករទាំងអស់ដែលបានចូលរួមក្នុងការប្រកួត។ ឈ្នះពាន Club World Cup ក្លិប Chelsea ទទួលបានលុយសរុបជាង ១២៥ លានដុល្លារ។

កីឡាករម្នាក់ៗត្រូវបានគេរំពឹងថានឹងទទួលបានជាង៥០ម៉ឺនដុល្លារជារង្វាន់សម្រាប់ការរួមចំណែករបស់ពួកគេក្នុងការទទួលជ័យជម្នះ ដែលជាការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយ រួមជាមួយនឹងកិត្យានុភាពនៃការឈ្នះការប្រកួតជាសកល។ Chelsea បានកំណត់ការបញ្ចប់ចំណាត់ថ្នាក់កំពូលទាំងបួនជាគោលដៅចម្បងសម្រាប់រដូវកាលខាងមុខ។ បើករដូវកាលថ្មីក្លឹបតោខៀវChelsea ត្រូវទទួលភ្ញៀវម្ចាស់ជើងឯកFA Cup ក្លិប Crystalនៅរាត្រីថ្ងៃអាទិត្យនេះ៕

Thumbnail
International News
14-August-2025
PSG ជាក្លិបបារាំងដំបូងគេឈ្នះពាន UEFA Super Cup

ក្លិបជើងឯកទ្វីបអឺរ៉ុប Paris Saint Germain បានវាយបកតាមយកស្មើ ២-២ ក្នុងរយៈពេល៥នាទីចុងក្រោយ ដើម្បីផ្តួលក្រុមម្ចាស់ជើងឯក Europa League មាន់ខ្នាយមាស Tottenham ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងជ័យជម្នះ ៤-៣ លើកពានរង្វាន់ UEFA Super Cup កាលពីថ្ងៃពុធ។ ជ័យជម្នះនេះបានបង្ហាញពីយុទ្ធនាការឈ្នះពានរង្វាន់ដ៏អស្ចារ្យរបស់ PSG ក្នុងឆ្នាំ ២០២៤-២៥ ដែលជាពានរង្វាន់ទី ៥ បន្ទាប់ពី  Ligue 1, Coupe de France, French Super Cup និង Champions League ។ ជ័យជមន្នះនេះក៏បានធ្វើឱ្យពួកគេគឺជាក្លិបបាល់ទាត់បារាំងដំបូងគេឈ្នះពាន UEFA Super Cup ផងដែរ។

Totteham បាននាំមុខ២-០ដែលមើលទៅនឹងផ្តល់ឱកាសឱ្យអ្នកចាត់ការថ្មីលោក Thomas Frank នូវពានរង្វាន់ដំបូងរបស់គាត់ មុនពេលដែលកីឡាករបម្រុង  Lee Kang-in របស់Paris SG ស៊ុតបញ្ចូលទីបានមួយគ្រាប់មកវិញនៅនាទី៨៥ និង Goncalo Ramos តែតបញ្ចូលទីតាមស្មើនៅនាទីបន្ថែមម៉ោងដើម្បីរកគ្រាប់បាល់តាមស្មើ ២-២ ធ្វើឲ្យការប្រកួតឈានដល់ការកាត់ក្តីដោយការស៊ុតបាល់ប៉េណាល់ទី។ លោក Luis Enrique គ្រូបង្វឹកក្រុម PSG បាននិយាយថា វាពិបាកក្នុងការនិយាយអំពីការប្រកួតនេះ… យើងបានហ្វឹកហាត់ត្រឹមតែ៥-៦ថ្ងៃប៉ុណ្ណោះ។ វាពិតជាមិនគួរឱ្យជឿ។សម្រាប់ពួកយើង វាពិតជាពិសេសណាស់ដែលបានឈ្នះពានរង្វាន់នេះ៕

ads