ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣០-មេសា-២០២៥
(English) ធ្ងន់ករហើយ! Antonio Rudiger រងការពិន័យចំនួន ៦ ប្រកួត ដោយសារគប់របស់របរដាក់អាជ្ញាកណ្តាល

(English) ខ្សែការពារ Antonio Rudiger របស់ក្លិប Real Madrid ត្រូវបានពិន័យ ៦ ប្រកួត ដោយសារគប់របស់របរដាក់អាជ្ញាកណ្តាល អំឡុងពេលប្រកួតចាញ់ក្រុម Barcelona វគ្គផ្តាច់ព្រ័ត្រ Copa del Rey ។

Rudiger និងមិត្តរួមក្រុម Real កីឡាករ Lucas Vazquez ក៏ទទួលបានក្រហមផងដែរ នៅកន្លែងកៅអីបម្រុង នៅពេលផ្ទុះកំហឹង ក្រោយឃើញអាជ្ញាកណ្តាលពិន័យ Kylian Mbappe ជិតចប់ការប្រកួត។ បញ្ហាខាងលើនេះ អាជ្ញាកណ្តាល លោក Ricardo de Burgos Bengoetxea បាននិយាយនៅក្នុងរបាយការណ៍របស់គាត់ថាខ្សែការពារកណ្តាល Rudiger មានវ័យ ៣២ ឆ្នាំរូបនេះត្រូវបានបណ្តេញចេញដោយសារ “គប់វត្ថុចេញពីតំបន់បច្ចេកទេស តែមិនត្រូវខ្ញុំទេ»។ ដោយទ្បែក អ្នកសារព័ត៌មាន BBC Sport លោក Guillem Balague បានរាយការណ៍ថា Rudiger បានគប់កែវទឹកដាក់កណ្តាល៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-មេសា-២០២៥
(English) Barca នឹងបាត់បង់កីទ្បាករសំខាន់ៗពីរនាក់នៅពេលជួប Inter Milan

(English) យោងតាមរបាយការណ៍ពី ​​Mundo Deportivo ដែលត្រូវបានគេហទំព័រ Tribuna ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃអង្គារទី​២៩ មេសា បានឱ្យដឹងថាកីឡាករ Robert Lewandowski និង Alejandro Balde នឹងអវត្តមានពីក្លិប Barcelona ក្នុងជំនួបជាមួយក្លិប Inter សម្រាប់ការប្រកួត Champions League ជើងទី១ នៅរាត្រីថ្ងៃពុធទី​១ ឧសភា ​២០២៥ ។ កីឡាករ​ទាំង​ពីរ​មិន​ទាន់​ទទួល​បាន​ការ​ពិនិត្យ​សុខភាពច្បាស់លាស់នៅ​ឡើយ​ទេ។ Lewandowski បានរងរបួសភ្លៅឆ្វេងរបស់គាត់ក្នុងអំឡុងពេលប្រកួតជាមួយ Celta នៅថ្ងៃទី១៩ខែមេសា។ របាយការណ៍វេជ្ជសាស្ត្ររបស់ក្លឹបបាននិយាយថាគាត់មាន របួសដល់សាច់ដុំ semitendinosusភ្លៅខាងឆ្វេង។

ចំណែក Balde បានរងរបួសជើងឆ្វេងរបស់គាត់ដែរ។ ដោយសារ​កីឡាករ​ទាំង​ពីរ​មិន​អាច​ប្រើ​បាន Barcelona នឹង​ត្រូវ​ពឹង​លើ​ជម្រើស​ផ្សេង​ទៀត។ ជុំវិញនឹងបញ្ហានេះ លោក Hansi Flick បាននិយាយថា យើងកំពុងវាយតម្លៃស្ថានភាពរបស់គាត់នៅឡើយ។ មិនទាន់មានការព័ត៌មានថ្មីសម្រាប់ពេលនេះទេ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-មេសា-២០២៥
(English) គ្រូបង្វឹក ៤ រូបដែលដឹកនាំក្លិប Premier League ឈ្នះពានរដូវកាលដំបូង​ជានណា?

(English) Liverpool ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក Premier League លើកទី២០ ជាមួយ​នឹង​ការ​ប្រកួត​​នៅ​សល់ចំនួន ៤ ​ក្នុង​រដូវ​កាល ២០២៤-២៥ បន្ទាប់​ពី​យក​ឈ្នះ Tottenham Hotspur ៥-១ នៅ​កីឡដ្ឋាន Anfield។ លោក Arne Slot ដឹកនាំក្រុមហង្សក្រហមឈ្នះពាន Premier League ក្នុងរដូវកាលដំបូងខណៈដែលពួកគេមាន ១៥ ពិន្ទុដាច់ពីក្រុមចំណាត់ថ្នាក់លេខ ២ Arsenal ដែលកំពុងស្ថិតនៅលើផ្លូវដើម្បីបញ្ចប់ចំណាត់ថ្នាក់លេខ ២ សម្រាប់រដូវកាលទី ៣ ជាប់ៗគ្នា។

ជ័យជម្នះនេះបានជួយឱ្យលោក Arne Slot ក្លាយជាគ្រូបង្វឹកទី ៥ ដែលដឹកនាំក្លិបឈ្នះដូវកាលដំបូង បន្ទាប់ពីគ្រូបង្វឹក៤រូបដូចខាងក្រោមៈ

១- លោក Jose Mourinho បានមកដល់ប្រទេសអង់គ្លេសក្នុងឆ្នាំ២០០៤ ។ គាត់បានដឹកនាំ Chelsea ឈ្នះពានរដូវកាលដំបូងជាមួយនឹងកំណត់ត្រា៩៥ពិន្ទុខ្ពស់បំផុត រហូតដល់រដូវកាល២០១៧-១៨ នៅពេលដែលវាត្រូវបានបំបែកដោយ Manchester City ជាមួយនឹង ១០០ ពិន្ទុ។

២-លោក Carlo Ancelotti បានមកដល់ Chelsea នៅរដូវក្តៅឆ្នាំ២០០៩ ចំពេលដែលក្រុមតោខៀវមិនបានឈ្នះពានរង្វាន់លីកចាប់តាំងពីរដូវកាល ២០០៥-០៦ ក្រោមការដឹកនាំរបស់លោក Mourinho ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានឈ្នះពានរង្វាន់ក្នុងរដូវកាលដំបូងរបស់គាត់ជាមួយនឹង៨៦ពិន្ទុនាំមុខក្រុម Manchester United របស់លោក Sir Alex Ferguson មួយពិន្ទុ។ ក្រុមរបស់គាត់បានបង្កើតកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាលជាមួយនឹង១០៣ គ្រាប់ តែត្រូវបានបំបែកដោយ Man City ក្នុងរដូវកាល២០១៧-១៨ជាមួយនឹង១០៦ គ្រាប់។ គាត់ត្រូវបានគេបណ្តេញចេញនៅចុងបញ្ចប់នៃរដូវកាលទីពីររបស់គាត់បន្ទាប់ពីដឹកនាំបញ្ចប់ចំណាត់ថ្នាក់ទីពីរ។

៣-លោក Manuel Pellegrini  គ្រូបង្វឹកសញ្ជាតិឈីលី  បានដឹកនាំ Man Cityឈ្នះពាន PL ជាលើកដំបូងក្នុងរដូវកាល២០១៣-១៤ដោយមាន៨៦ ពិន្ទុ និង១០២ គ្រាប់ ទោះបីជាចាប់ផ្តើមមានភាពរង្គោះរង្គើក៏ដោយ ។ ៤-លោក Antonio Conte បានស្នងតំណែងជា អចិន្ត្រៃយ៍របស់ Mourinho ក្នុងរដូវកាល២០១៦-១៧ ហើយបន្ទាប់ពីការចាប់ផ្តើមដ៏រង្គោះរង្គើ គាត់បានប្តូរទៅទម្រង់៣-៤-៣ហើយបានដឹកនាំឈ្នះ១៣ ប្រកួតជាប់ៗគ្នា និងបង្កើតកំណត់ត្រាថ្មីសម្រាប់ការឈ្នះច្រើនបំផុតក្នុងមួយរដូវកាល មុនពេលវាត្រូវបានបំបែកដោយមេទ័ពលោក Pep Guardiola ក្នុងរដូវកាល២០១៧-១៨៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
២៩-មេសា-២០២៥
(English) FAT រងការពិន័យយ៉ាងធ្ងន់ធ្ងរពី AFC ដោយសារអ្នកគាំទ្រនាំគ្នាដុតកាំជ្រួច អំឡុងពេលព្រឹត្តិការណ៍ AFC Beach Soccer Championship

(English) សមាគមបាល់ទាត់ថៃ FAT ត្រូវបានសហព័ន្ធកីទ្បាបាល់ទាត់អាស៊ី AFC ពិន័យជាប្រាក់ចំនួន ៦ សែនបាត បន្ទាប់ពីអ្នកគាំទ្ររបស់ខ្លួននាំគ្នាដុតកាំជ្រួច ក្នុងអំឡុងពេលការប្រកួតពានរង្វាន់ AFC Beach Soccer Championship ឆ្នាំ២០២៥ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។

ជាការពិតណាស់! បញ្ហាខាងលើនេះ FAT ត្រូវបាន AFC ផ្ញើលិខិតមួយច្បាប់ ដើម្បីធ្វើការពិន័យដល់ពួកគេចំនួន ២ ម៉ឺនដុល្លារអាម៉េរិក (៦៦៧,៩២០ លានបាត)។ លើសពីនេះ AFC ក៏បានបញ្ជាឱ្យ FAT បង់ប្រាក់ពិន័យចំនួន ២ ម៉ឺនដុល្លារអាម៉េរិក បន្ទាប់ពីអ្នកគាំទ្រមួយក្រុមបានបំពានច្បាប់ដោយការដុតកាំជ្រួច ក្នុងការប្រកួតជុំទីមួយ នៃពានរង្វាន់ខាងលើនេះនៅប្រទេសថៃ ដែលជាការប្រកួតចុងក្រោយដែលពួកគេបានយកឈ្នះគុយវ៉ែត ក្នុងលទ្ធផល ៤-៣ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។

ការពិន័យខាងលើនេះគឺបែងចែកជាពីររួមមាន៖ ទី១ អ្នកគាំទ្របាល់ទាត់ម្នាក់បានដុតភ្លើង ដោយពិន័យ ១ ម៉ឺនដុល្លារអាម៉េរិក និងទី ២ ការបរាជ័យក្នុងការថែរក្សាប្រព័ន្ធសុវត្ថិភាព ដោយពិន័យ ១ ម៉ឺនដុល្លារអាម៉េរិក ផងដែរ។ មានន័យថាការពិន័យខាងលើនេះសរុបជាទឹកប្រាក់ ២ ម៉ឹនដុល្លារអាម៉េរិក ឬប្រហែលជា ៦៦៧,៩២០ លានបាត។  គួរបញ្ជាក់ រាល់ព្រឹត្តិការណ៍ ដែលប្រទេស​ថៃជាម្ចាស់ផ្ទះ កន្លងម​ក  សមាគមត្រូវបានពិន័យជាប្រាក់ចំនួន ៩ ម៉ឺនដុល្លារអាម៉េរិក ឬប្រហែលជា ៣,០២៧,០៦០ លានបាត សម្រាប់ករណីដូចគ្នា ដែលសរុបជាទឹកប្រាក់ចំនួន ៧ ម៉ឺនដុល្លារអាម៉េរិក ឬប្រហែល ២,៤ លានបាត ផងដែរ៕

ប្រភព៖ BallThai

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-មេសា-២០២៥
(English) Rashford ទំនងអវត្តមានដល់ចប់រដូវកាលនេះតែម្តង ដោយសាររឿងមួយនេះ

(English) ខ្សែប្រយុទ្ធ Marcus Rashford ត្រូបានរំពឹងថានឹងអវត្តមានពេញ ១ រដូវកាលនេះតែម្តង បន្ទាប់ពីមានបញ្ហារបួសសរសៃពួរ។ បញ្ហាខាងលើនេះក៏បានអូសបន្លាយដល់កីឡាករអង់គ្លេសវ័យ ២៧ ឆ្នាំរូបនេះខកខានជួយ Aston Villa លេងនៅពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលពួកគេបានចាញ់ Crystal Palace កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។

យ៉ាងណា វាមិនទាន់បានបញ្ចប់ទេអំពីសំណួរដែលចោទសួរថា Marcus Rashford ដែលកំពុងខ្ចីជើងពី Manchester United អាចត្រលប់មកវិញ មុនពេលបញ្ចប់យុទ្ធនាការ Premier League ដែរឬទេ ។ Marcus Rashford មិនទាន់បានសម្រេចចិត្តណាមួយនោះទេ ជុំវិញអនាគតរបស់រូបគេរហូតដល់ចុងបញ្ចប់រដូវកាលនេះសិន ស្របពេលកិច្ចសន្យារបស់គេជាមួយនឹងក្លិប Manchester United មានសុពភាពរហូតដល់ឆ្នាំ ២០២៨ ឯណោះ តែគេមិនបានរំពឹងថាត្រលប់ទៅលេងឱ្យក្លិបវិញទេ ប្រសិនបើមានលោក Ruben Amorim នៅដឹកនាំ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៨-មេសា-២០២៥
(English) Salah ក្លាយជាកីឡាករបរទេស ស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ EPL

(English) ខ្សែប្រយុទ្ធ Mohamed Salah បានចូលរួមពិធីជប់លៀងនៅកីឡដ្ឋាន Anfield ដោយស៊ុតបញ្ចូលទីគ្រាប់ទី ៤ ជួយឱ្យក្រុមរបស់រូបគេយកឈ្នះ Tottenham ដោយលទ្ធផល ៥ -១ ឈ្នះពាន Premier League លើកទី២០ តាមស្មើកំណត់ត្រារបស់បិសាចក្រហម Manchester United ។ តាមរយៈ​ការ​ទម្លាយសំណាញ់ទីបានមួយគ្រាប់កាលពីរាត្រីថ្ងៃអាទិត្យនេះបានធ្វើឱ្យតារា Liverpool ​​ក្លាយ​ជា​កីឡាករ​បរទេស​ដែល​ស៊ុតបញ្ចូលទីបានច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Premier League។

មុនការប្រកួត Mohamed Salah មានកំណត់ត្រាស្មើជាមួយអតីតខ្សែប្រយុទ្ធរបស់ Man City គឺ Sergio Aguero ។ ឥឡូវនេះ Salah បានយកឈ្នះគាត់ដោយស៊ុតបញ្ចូលទី១៨៥គ្រាប់។ វាក៏មានន័យផងដែរថា Salah ឥឡូវនេះគឺជាអ្នកស៊ុតបញ្ចូលទីបានល្អបំផុតទី៥នៃយុគសម័យ Premier League បន្ទាប់ពី Alan Shearer, Harry Kane, Wayne Rooney និង Andy Cole ប៉ុណ្ណោះ៕

ប្រភព៖ Tribuna

Thumbnail
ព័ត៌មានកីឡាជាតិ
២៨-មេសា-២០២៥
(English) ស្វាយរៀង ត្រូវការតែ ៣ ពិន្ទទៀតប៉ុណ្ណោះ ដើម្បីលើកពាន CPL ក្រោយភ្នំពេញក្រោន ចាញ់បឹងកេត…

(English)

ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវការតែ ៣ ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ ប្រកួតដែលនៅសល់ បន្ទាប់ពីពួកគេបានយកឈ្នះលើអង្គរថាហ្គឺរ ៦-១ ស្របពេលភ្នំពេញក្រោន ចាញ់បឹងកេត ៤-៣ កាលពីយប់មិញ។ លទ្ធផលបែបនេះបានធ្វើឱ្យក្រុមលោក Pep Muñoz មាន​ ៧០ ពិន្ទុ នាំមុខកំពូលតារាង Cambodia Premier League 2024-25 បន្ទាប់ពីឆ្លងកាត់ ២៧ ប្រកួតមកនេះ ស្របពេលភ្នំពេញក្រោន ដែលឈរលេខ ២ មាន ៦៣ពិន្ទុ លេង ២៧ប្រកួតដូចគ្នា។

មានន័យថា ព្រះខ័នរាជស្វាយរៀង ដែលបានគ្រងជើងឯកលីគកំពូលកម្ពុជា កាលពីឆ្នាំមុន ត្រូវការតែ ៣ ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីលើកពានលីគ ក្នុងរដូវកាលទី ២ របស់លោក Pep Muñoz ក៏ដូចជា ២ ឆ្នាំជាប់ៗគ្នា និងជាលើកទី ៤ ក្នុងប្រវត្តិសាស្រ្តក្លិប ផងដែរ។ ម្ចាស់ជើងឯកលីគ ៣ សម័យកាល ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកាសជើងឯក Cambodia Premier League រដូវកាលនេះតែម្តង ប្រសិនបើឈ្នះណាហ្គាវើលដ៍ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅឯកីទ្បដ្ឋានខេត្តស្វាយរៀងរបស់ខ្លួន៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-មេសា-២០២៥
(English) Al Hilal ហ៊ានឱ្យតម្លៃខ្លួន Raphinha ជាង ៣៤០ លានដុល្លារ

(English) Al Hilal ត្រូវបានគេរាយការណ៍ថាបានដាក់សំណើរដ៏ធំមួយទៅកាន់ Barcelona សម្រាប់ការផ្ទេរខ្សែបម្រើស្លាបប្រេស៊ីល Raphinha ។ Al Hilal សុខចិត្តចំណាយ ៣៤០លានដុល្លារដើម្បីនាំយក កីឡាកររូបនេះមកកាន់ទ្វីបអាស៊ី ដែលក្នុងនោះ១១៣ លានដុល្លារសម្រាប់ក្លឹប Barcelona និងជាង២២៦លានដុល្លារសម្រាប់កីឡាករ Raphinha ។

ការផ្តល់ជូននេះរួមបញ្ចូលទាំងកិច្ចសន្យារយៈពេល ៤ ឆ្នាំ សម្រាប់ Raphinha ជាមួយនឹងប្រាក់ខែសុទ្ធចំនួន ៥៦ លានដុល្លារក្នុងមួយរដូវកាល។ កិច្ច​ព្រម​ព្រៀង​ដ៏​ធំនេះ​អាច​នឹង​មាន​សក្ដានុពល​រង្គោះ​រង្គើ​ទាំង Barcelona និង Raphinha ដែល​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ក្រុម​ក្នុង​រដូវ​កាល​នេះ។ Raphinha មានកុងត្រាជាមួយ Barcelona រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ ហើយក្លឹបកំពុងស្វែងរកការបន្តថ្មីទៀត។

ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ជូនរបស់អារ៉ាប៊ីសាអូឌីត អាចផ្លាស់ប្តូរស្ថានភាពទាំងស្រុង។ ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់កីឡាករនៅរដូវកាលនេះ ជាមួយនឹងគ្រាប់បាល់៣០ គ្រាប់ និងជួយបាន​២៣ដងក្នុងការបង្ហាញខ្លួន៤៩ ដង បានធ្វើឱ្យគាត់ក្លាយជាកីឡាករសំខាន់សម្រាប់ក្រុមរបស់លោក Hansi Flick ។ Barcelona បច្ចុប្បន្នកំពុងនាំមុខគេក្នុងតារាង Liga ហើយក៏កំពុងប្រជែងគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League និងវគ្គផ្តាច់ព្រ័ត្រ Copa del Rey ទល់នឹង Real Madrid ។អនាគតរបស់ Raphinha ទំនងជានឹងត្រូវសម្រេចចិត្តនៅប៉ុន្មានថ្ងៃខាងមុខ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-មេសា-២០២៥
(English) តើ Liverpool រកបានប៉ុន្មានលានដុល្លារពេលឈ្នះ Premier League?

(English) Liverpool កំពុងឈរ​កំពូលតារាង នឹងឆ្ពោះទៅរកតំណែងជើងឯក​ពានរង្វាន់ Premier League នៅ​រដូវ​កាល​នេះ ជាមួយនឹងប្រាក់ចំណូលជាង ២៣៥ លាន​ដុល្លារ​។  លោកArne Slot នឹងដឹកនាំឈ្នះពានរង្វាន់នៅក្នុងយុទ្ធនាការលើកដំបូងដែលមិនធ្លាប់មានរបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅ ។

ប្រាក់ចំណូលទាំងនោះរួមមាន:

១-ប្រាក់ចំណូលភាគហ៊ុនស្មើគ្នារបស់លីកមានចំនួនជាង១២៦លានដុល្លារ

២-ប្រាក់រង្វាន់ឈ្នះពានមានចំនួនជាង៧៥លានដុល្លារ។

៣-ពាណិជ្ជកម្មទូរទស្សន៍ក្នុងស្រុកចំនួនជាង៣៣លានដុល្លារ។

៤-ប្រាក់រង្វាន់លេីកទឹកចិត្តពីការផ្សាយអន្តរជាតិចំនួនជាង១០ លានដុល្លារ។

ការជំរុញផ្នែកហិរញ្ញវត្ថុនេះមិនត្រឹមតែផ្តល់រង្វាន់ដល់យុទ្ធនាការជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងជំហររបស់ Liverpool នៅក្នុងទីផ្សារផ្ទេររដូវក្តៅ និងជួយដល់ផែនការរយៈពេលវែងផងដែរ៕

ads