ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-មេសា-២០២៦
(English)  FIFA បង្កើនប្រាក់រង្វាន់ World Cup ចំនួន ១៥ ភាគរយ

(English) ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបង្កើនប្រាក់រង្វាន់ដល់ក្រុមដែលចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ចំនួនជិត ៩០០ លានដុល្លារ ជិត ៩០០ ស្មើនឹង ១៥ ភាគរយ។ ការបង្កើនប្រាក់រង្វាន់នេះក៏ដោយសារតែពីភាពជោគជ័យផ្នែកពាណិជ្ជកម្មដ៏ធំ។ ក្រុមប្រឹក្សា FIFA ដែលបានជួបប្រជុំគ្នានៅទីក្រុង Vancouver មុនសមាជ FIFA លើកទី ៧៦ បានអនុម័តបង្កើនប្រាក់រង្វាន់ ១៥% ដែលត្រូវចែកចាយទៅឱ្យសមាគមសមាជិកទាំង ៤៨ ដែលចូលរួមនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកដែលរៀបចំដោយសហម្ចាស់ផ្ទះ កាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក។

FIFA បាននិយាយថា ថវិកាសរុបនឹងកើនឡើងដល់ ៨៧១ លានដុល្លារ ដោយក្រុមនីមួយៗដែលចូលរួមនឹងទទួលបានថវិកាចំចំនួន ២,៥ លានដុល្លារកើនឡើងពី ១,៥ លានដុល្លារ។ ថវិកាសម្រាប់វគ្គជម្រុះក៏នឹងកើនឡើងពី ៩ លានដុល្លារដល់ ១០ លានដុល្លារផងដែ។  FIFA បានក៏បាននិយាយថា ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ថ្លៃចំណាយប្រតិភូក្រុម និងការបែងចែកសំបុត្រសម្រាប់ក្រុមនឹងកើនឡើងសរុបជាង ១៦ លានដុល្លារ។

គួររំឭកថា  FIFA កាលពីខែធ្នូ ស្តីពីប្រាក់រង្វាន់បាន ក្រុមជើងឯកនឹងទទួលបាន ៥០លានដុល្លារ ក្រុមជើងឯករងទទួលបាន ៣៣លានដុល្លារ ខណៈដែលប្រទេសចំនួន ១៦ដែលមិនបានឡើងទៅវគ្គបន្តពីវគ្គចែកពូលដំបូង ត្រូវបានកំណត់ឱ្យទទួលបាន ៩លានដុល្លារ៕

ប្រភព៖ Reuters

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-មេសា-២០២៦
(English) FIFA នឹងបង្កើនប្រាក់រង្វាន់ World Cup ២០២៦

(English) ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA កំពុងពិភាក្សាជាមួយសមាគមបាល់ទាត់ជាតិដើម្បីបង្កើនប្រាក់រង្វាន់សម្រាប់ក្រុមទាំង ៤៨ ដែលចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦។ សំណើនេះនឹងត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA នៅថ្ងៃអង្គារ ដែលនឹងធ្វើឡើងមុនសមាជ FIFA លើកទី ៧៦ នៅទីក្រុង Vancouver។

កាលពីខែធ្នូ FIFA បាននិយាយថា៖ ប្រាក់រង្វាន់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះនឹងខ្ពស់ជាង ៥០ ភាគរយបើធៀបនឹងព្រឹត្តិការណ៍លើកមុន គឺ ៦៥៥ លានដុល្លារ បន្ទាប់ពីបានយល់ព្រមលើការចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុចំនួន ៧២៧ លានដុល្លារដល់ការប្រកួត។ FIFA បានប្រាប់សារព័ត៌មាន Reuters ថា៖ ប្រាក់រង្វាន់ដែលផ្តល់ជូននឹងកើនឡើង ដោយស្ថាប័នគ្រប់គ្រងពិភពលោកនេះត្រូវបានគេព្យាករថានឹងលើសពី ១១ ពាន់លានដុល្លារនៃប្រាក់ចំណូល។

ការប្រកាសរបស់ FIFA កាលពីខែធ្នូ ស្តីពីប្រាក់រង្វាន់បាននិយាយថា៖ ក្រុមជើងឯកនឹងទទួលបាន ៥០លានដុល្លារ ក្រុមជើងឯករងទទួលបាន ៣៣លានដុល្លារ ខណៈដែលប្រទេសចំនួន ១៦ដែលមិនបានឡើងទៅវគ្គបន្តពីវគ្គចែកពូលដំបូង ត្រូវបានកំណត់ឱ្យទទួលបាន ៩លានដុល្លារ។ លើសពីនេះ ប្រទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នីមួយៗនឹងមានសិទ្ធិប្រកួតទទួលបាន ១,៥ លានដុល្លារ ដើម្បីទូទាត់ថ្លៃដើមរៀបចំ៕

ប្រភព៖ Reuters

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-មេសា-២០២៦
(English) អតីតចុងភៅទម្លាយអាថ៌កំបាំងភាពស្រស់សង្ហាររបស់ Ronaldo

(English) អតីតមេចុងភៅឯកជនរបស់ Cristiano Ronaldo បានទម្លាយអាថ៌កំបាំងនៅពីក្រោយរាងកាយដ៏សង្ហារ ថាខ្សែប្រយុទ្ធរូបនេះមិនញុំាទឹកដោះគោទេដែលជាកក្តាចម្បងជួយឱ្យគាត់រក្សារាងនិងសម្រស់បានស្អាតក្នុងរយៈពេលយូរបែបនេះ។នេះបើយោងតាមការចេញផ្សាយរបស់ Dailymail កាលពីកន្លងទៅ។ Ronaldo អាយុ៤១ ឆ្នាំ ត្រូវបានគេសរសើរចំពោះកម្លាំង និងសម្រស់ដែលជួយឲ្យគេបន្តអាជីពបាល់ទាត់បានរយៈពេលវែងរហូតដល់ទសវត្សរ៍ទីប្រាំនៃជីវិតរបស់គេ ខណៈដែលកីឡាករជើងចាស់រូបនេះត្រៀមខ្លួនរួចជាស្រេចដើម្បីដឹកនាំក្រុមព័រទុយហ្គាល់នៅព្រឹត្តិការណ៍ World Cup នៅរដូវក្តៅនេះផងដែរ។

ជុំវិញបញ្ហានេះលោកស្រី Giorgio Barone អតីតមេចុងភៅរបស់ Ronaldo បានប្រាប់គេហទំព័រ covers.com ពីអាថ៌កំបាំងនេះថា ការតមទឹកដោះគោគឺជាកត្តាសំខាន់។ Ronaldoគិតថាវាមែនជារឿងធម្មជាតិទេដែលមនុស្សក្នុងលោកផឹកវា។ លោកស្រីបន្តថា Ronaldo មិនផឹកទឹកដោះគោទេ។ គេតែងតែគិតថា មនុស្សគឺជាសត្វតែមួយគត់ដែលផឹកទឹកដោះគោឬទឹកដោះរបស់សត្វដទៃទៀត។ កូនគោមិនផឹកទឹកដោះគោបន្ទាប់ពីបីខែទេ។ សត្វមិនផឹកទឹកដោះរបស់សត្វដទៃទៀតទេ។ វាមិនមាននៅក្នុងធម្មជាតិទេ។ មានតែមនុស្សទេដែលបន្តផឹកទឹកដោះគោរហូតដល់អាយុ ៣០, ៤០, ៥០ និង ៦០ ឆ្នាំ ហើយតាមទស្សនៈរបស់ខ្ញុំវាខុស។ យើងបៅទឹកដោះម្តាយរបស់យើង ដូចជាឆ្កែ ចចក គោ និងលា។ វាជារឿងធម្មតាទេ។

ក្រៅពីមិនផឹកដោះគោ Ronaldo ត្រូវបានគេដឹងថាហាត់ប្រាណរហូតដល់បួនម៉ោង និងញ៉ាំអាហារតិចតូចដែលមានប្រូតេអ៊ីនខ្ពស់ចំនួនប្រាំមួយពេលជារៀងរាល់ថ្ងៃ ក្នុងគោលបំណងរក្សារាងឱ្យបានល្អ មុនពេលប្រើប្រាស់សូណា និងអាងងូតទឹកកកដើម្បីជួយដល់ការជាសះស្បើយរបស់គេ។ គេចូលចិត្តផ្លែបឺរ ត្រីស្រស់ៗ ហើយជាទូទៅគេចូលចិត្តអាហារដែលមានប្រូតេអ៊ីនខ្ពស់ និងមានជាតិខ្លាញ់ទាបដូចជាសាច់មាន់។ សាឡាដ គ្រាប់ធញ្ញជាតិដូចជាគីណូអា និងផ្លែឈើស្រស់ៗក៏ត្រូវបានដាក់លើចានរបស់គាត់ជារៀងរាល់ថ្ងៃផងដែរ។

កីឡាករព័រទុយហ្គាល់ដូចគ្នាបាននិយាយថា អាហារដែលប្រធានក្រុមរបស់ពួកគេចូលចិត្តគឺ Bacalhau a Bras ដែលជាម្ហូបប្រពៃណីដែលផ្សំស៊ុតចំរុះ ដំឡូងបំពង និងត្រីប្រៃ។ លោកស្រី Barone បាននិយាយថា របបអាហាររបស់ Cristiano Ronaldo មានតុល្យភាព។ គាត់ញ៉ាំអ្វីៗគ្រប់យ៉ាងបន្តិចបន្តួច ប៉ុន្តែវាតែងតែមានសុខភាពល្អ។ គេទទួលបានការសរសើរខ្ពស់ចំពោះរាងកាយដ៏រឹងមាំរបស់គាត់ក្នុងរយៈពេលជាច្រើនឆ្នាំ។ កាលពីខែកុម្ភៈ អ្នកតាមដាន Instagram ចំនួន ៦៧១លាននាក់ដោយសារសម្រស់ដ៏ស្រស់ស្អាតរបស់គេ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-មេសា-២០២៦
(English) Yamal អស់ឱកាសលេងឲ្យក្លិប Barca

(English) Lamine Yamal នឹងខកខានចូលទីលានប្រយុទ្ធសម្រាប់ការប្រកួតដែលនៅសេសសលក្នុងរដូវកាលនេះជាមួយក្លិប Barcelona ដោយសាររបួសជើង ប៉ុន្តែរូបគេអាចចូលលេងឱ្យអេស្ប៉ាញនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបាន។ Barcelona បាននិយាយថា Yamal អាយុ១៨ ឆ្នាំនឹងខកខានការប្រកួត La Liga ចំនួនប្រាំមួយដែលនៅសល់ ខណៈដែលរូបគេកំពុងព្យាបាលរបួសសាច់ដុំនៅជើងឆ្វេងរបស់ខ្លួនដែលបានទទួលកាលពីថ្ងៃពុធ ស្របពេលកំពុងស៊ុតបាល់ប៉េណាល់ទីក្នុងជ័យជម្នះ ១-០ លើ Celta។

ក្លិបបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រូពេទ្យប្រចាំក្លឹប​បានរំពឹងទុកជាមុនថា Yamal នឹងអាចលេងបានសម្រាប់ World Cup។ Yamal បានក្លាយជាកីឡាករកំពូលម្នាក់របស់ពិភពលោកចាប់តាំងពីបង្ហាញខ្លួនលើកដំបូងឲ្យក្រុម Barcelona ក្នុងវ័យ១៥ឆ្នាំដែលបំបែកកំណត់ត្រា។ រូបគេបានជួយដឹកនាំក្រុមអេស្ប៉ាញឈ្នះជើងឯកអឺរ៉ុបឆ្នាំ២០២៤ ហើយវាគឺជាហេតុផលចម្បងមួយដែលធ្វើឲ្យក្រុមរបស់ Luis de la Fuente ស្ថិតក្នុងចំណោមក្រុមដែលមានប្រៀបជាងនៅរដូវក្តៅនេះ ដោយសារតែការបណ្តើរបាល់ ភាពច្នៃប្រឌិត និងសមត្ថភាពក្នុងការរកគ្រាប់បាល់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី Yamal ត្រូវបានគេសន្មត់ថានឹងបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅ World Cup នៅរដូវក្តៅនេះ។ យុទ្ធនាការរបស់អេស្ប៉ាញចាប់ផ្តើមប្រឆាំងនឹង Cape Verde នៅថ្ងៃទី ១៥ ខែមិថុនា នៅទីក្រុង Atlanta៕

ប្រភព៖ AP

 

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-មេសា-២០២៦
(English) តើគ្រូបង្វឹករូបណាដឹកនាំក្លិប Premier League ខ្លី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ?

(English) យោងតាមកំណត់ត្រារបស់ Premier League ចេញផ្សាយដោយគេហទំព័រ Givemesport.com បានឲ្យដឹងថា​លោក Sam Allardyce គឺជាគ្របង្វឹកដែលដឹកនាំក្លិបបាល់ទាត់បានរយៈពេលខ្លីជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស។ ប្រភពដដែលនោះបានឲ្យដឹងថា លោក Sam Allardyce ដឹកនាំក្លិប Leeds United ក្នុងនាមជាគ្របង្វឹកស្តីទី​បានត្រឹមតែ ៣០ ថ្ងៃប៉ុណ្ណោះ ខ្លីជាងគេគេបង្អស់។ លោក​បាន​ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​បណ្ដោះអាសន្ន​ស្នងតំណែង​ពី​លោក Javi Gracia ត្រូវ​បាន​បណ្តេញ​ចេញ។លោកបានដឹកនាំក្លឹបនេះពីថ្ងៃទី ៣ ឧសភា ២០២៣ដល់ថ្ងៃទី ២ មិថុនា ២០២៣។នៅក្នុងរជ្ជកាលដឹកនាំដ៏ខ្លីនេះលោក ទទួលបន្ទុកបាន៤ប្រកួតគឺស្មើ១ និងចាញ់៣។

ចំណែកឯគ្រូបង្វឹក ៣រូបផ្សេងទៀតដែលដឹកនាំក្លិបក្រោមរយៈពេល៥០ថ្ងៃរួមមានៈ

១-លោក Ange ដឹកនាំក្លឹបNottingham បានរយៈពេល៣៩ថ្ងៃ (៩កញ្ញា២០២៥-១៨តុលា​២០២៥)។

២-លោក Les Reed  ដឹកនាំក្លិប Charlton បានរយៈពេល៤១ថ្ងៃ (១៤ វិច្ឆិកា២០០៦-២៤ ធ្នូ​២០០៦)។

៣-លោក Igor Tudor ដឹកនាំក្លិប Tottenham បានរយៈពេល៤៤ថ្ងៃ (១៤កុម្ភៈ២០២៦-២៩មីនា​២០២៦)៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៣-មេសា-២០២៦
(English) Chelsea បណ្តេញគ្រូបង្វឹកចេញពីតំណែង

(English) បន្ទាប់ពីប្រកួតចាញ់ក្លិប Brighton ដោយលទ្ធផល ៣-០ កាលពីរាត្រីថ្ងៃអង្គារ Chelsea បានសម្រេចបណ្តេញគ្រូបង្វឹក លោក Liam Rosenior ចេញពីតំណែងភ្លាមៗតែម្តង។ Chelsea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ នេះមិនមែនជាការសម្រេចចិត្តដែលក្លិបបានធ្វើឡើងដោយស្រួលនោះទេ។

លទ្ធផល និងទម្រង់លេងថ្មីៗនេះបានធ្លាក់ចុះក្រោមស្តង់ដារចាំបាច់ និងមានរឿងជាច្រើនទៀតដែលត្រូវដោះស្រាយសម្រាប់រដូវកាលនេះ។ ជាមួយគ្នានេះដែរ ជំនួយការលោក Calum McFarlane នឹងទទួលបន្ទុកដឹកនាំបណ្ដោះអាសន្នរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ លោក Rosenior បានចុះកិច្ចសន្យារយៈពេលប្រាំឆ្នាំកន្លះ បន្ទាប់ពីមកដល់ពីក្លិបបារាំង Strasbourg ដែលក៏ជាកម្មសិទ្ធិរបស់សហម្ចាស់ក្លិប Chelsea គឺលោក Todd Boehly និង Clearlake Capital ផងដែរ។

ក្នុងការដឹកនាំ លោកទទួលបានជ័យជម្នះត្រឹមតែ ១១ លើកប៉ុណ្ណោះ ក្នុងចំណោម ២៣ ប្រកួតគ្រប់ការប្រកួតទាំងអស់ ហើយការបរាជ័យ ៣-០ កាលពីថ្ងៃពុធ គឺជាការចាញ់នៅលីគលើកទីប្រាំជាប់ៗគ្នារបស់ Chelsea និងមិនអាចរកគ្រាប់បាល់បាន ដែលជាកំណត់ត្រាគ្មានគ្រាប់បាល់ដ៏អាក្រក់បំផុតរបស់ក្លិបចាប់តាំងពីឆ្នាំ ១៩១២ មកម្ល៉េះ។ លោក Rosenior បាននិយាយអំពីការប្រកួតនេះថា៖ មិនអាចការពារបាននិងមិនអាចទទួលយកបានបន្ទាប់ពីប្រឈមមុខនឹងការស្រែកហ៊ោដោយកំហឹងពីអ្នកគាំទ្ររបស់ Chelsea ។

ការបរាជ័យនេះបាននាំឱ្យក្រុមតោខៀវ ធ្លាក់មកលេខប្រាំពីរនៅក្នុងក្របខ័ណ្ឌ Premier League ដោយមានប្រាំពីរពិន្ទុនៅពីក្រោយក្រុម Liverpool ដែលកាន់កាប់តំណែងទីប្រាំ និងជាកៅអីចុងក្រោយនៃក្របខណ្ឌ Champions League៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៣-មេសា-២០២៦
(English) បេសកជនជាន់ខ្ពស់អាមេរិក បានស្នើសុំឱ្យ FIFA យកអ៊ីតាលីជំនួសអ៊ីរ៉ង់

(English) កាសែត Financial Times បានរាយការណ៍ថា៖ លោក Paolo Zampolli បេសកជនជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក បានស្នើសុំឱ្យ FIFA យកប្រទេសអ៊ីតាលីជំនួសអ៊ីរ៉ង់នៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកខាងមុខនេះ។ ផែនការនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីជួសជុលទំនាក់ទំនងរវាងលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បន្ទាប់ពីអ្នកទាំងពីរបានបែកបាក់គ្នាក្នុងអំឡុងពេលដែលប្រធានាធិបតីអាមេរិកវាយប្រហារសម្តេចប៉ាប Leo XIV លើសង្គ្រាមអ៊ីរ៉ង់ ។

បេសកជនរូបនោះបានបញ្ជាក់ថា ខ្ញុំបានស្នើទៅកាន់លោកត្រាំនិង ប្រធាន FIFA លោក Gianni Infantino ឲ្យយកប្រទេសអ៊ីតាលីនឹងជំនួសអ៊ីរ៉ង់នៅក្នុងព្រឹត្តិការណ៍ World Cup។ ខ្ញុំមានដើមកំណើត ជាជនជាតិអ៊ីតាលី ហើយវានឹងក្លាយជាក្តីស្រមៃមួយក្នុងការឃើញក្រុម Azzurri ចូលរួមក្នុងការប្រកួតដែលរៀបចំដោយសហរដ្ឋអាមេរិក។ សេតវិមាន FIFA សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) និងសហព័ន្ធបាល់ទាត់អាស៊ី (AFC) មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ពីកាសែត Reuters ទេ។

អ៊ីតាលីបានជួបប្រទះនឹងការភ្ញាក់ផ្អើលមួយកាលពីខែមីនា បន្ទាប់ពីក្រុមជម្រើសជាតិរបស់ខ្លួនបានខកខានការប្រកួតបាល់ទាត់ពិភពលោកលើកទីបីជាប់ៗគ្នា បន្ទាប់ពីចាញ់បូស្នៀ ដោយបាល់ប៉េណាល់ទី ៤-១ ក្នុងវគ្គផ្តាច់ព្រ័ត្រជម្រុះ។ អ៊ីរ៉ង់បានឡើងទៅលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកទីបួនជាប់ៗគ្នាកាលពីឆ្នាំមុន ប៉ុន្តែបន្ទាប់ពីសង្គ្រាមបានចាប់ផ្តើម បានស្នើសុំឱ្យ FIFA ផ្លាស់ប្តូរការប្រកួតរបស់ខ្លួនពីសហរដ្ឋអាមេរិកទៅម៉ិកស៊ិក តែFIFA មិនព្រម៕

ប្រភព៖ Reuters

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២២-មេសា-២០២៦
(English) កូនប្រុស Ronaldo ត្រៀមខ្លួនចូលលេងជាមួយឪពុក

(English) Cristiano Ronaldo Jr  អាចនឹងបានចូលលេងជាមួយឪពុកដ៏ល្បីល្បាញរបស់ខ្លួននាពេលអនាគតដ៏ខ្លីខាងមុខនេះ ខណៈក្លឹប Al-Nassr កំពុងពិចារណាបញ្ជូនកីឡាករវ័យ ១៦ ឆ្នាំទៅហ្វឹកហាត់ជាមួយក្រុមឈុតធំនៅរដូវកាលក្រោយ។

Cristiano Ronaldo ដែលមានវ័យ៤១ ឆ្នាំរូបនេះបានបង្ហាញបំណងប្រាថ្នារបស់គេជាយូរមកហើយក្នុងការលេងបាល់ទាត់អាជីព ជាមួយកូនប្រុសច្បងរបស់ខ្លួនដែលកំពុងរីករាយនឹងអាជីពដ៏រីកចម្រើនមួយតំណាងឱ្យក្លិប Manchester United និងក្រុមជម្រើសជាតិយុវជនព័រទុយហ្គាល់។​ ក្មេងប្រុសជំទង់រូបនេះបានដើរតាមឪពុករបស់គេទៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ ២០២៣ ហើយលេងនៅក្នុងសាលាបណ្តុះបណ្តាលរបស់ក្លិប Al-Nassr ប៉ុន្តែរបាយការណ៍នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតអះអាងថា ថៅកែក្លិបកំពុងពិចារណាដំឡើងឋានៈខ្សែប្រយុទ្ធរូបនេះទៅហ្វឹកហាត់ក្រុមដំបូងសម្រាប់យុទ្ធនាការឆ្នាំ ២០២៦/២៧។

Ronaldo Jr គឺជាខ្សែប្រយុទ្ធដូចឪពុករបស់គេដែរ ហើយអាចលេងនៅស្លាបម្ខាង ឬនៅកណ្តាល។ កាលពីដើមឆ្នាំនេះ មានរបាយការណ៍ថា កីឡាករវ័យ ១៦ ឆ្នាំរូបនេះបានហ្វឹកហាត់ជាមួយសាលាបាល់ទាត់ Real Madrid ដោយមានទស្សនៈចង់ផ្លាស់ទៅប្រទេសអេស្ប៉ាញនាពេលអនាគត។ ទោះបីជាកើតនៅសហរដ្ឋអាមេរិកក៏ដោយ Ronaldo Jr បានជ្រើសរើសតំណាងឱ្យប្រទេសព័រទុយហ្គាល់ ដោយទទួលបានការកោះហៅជាលើកដំបូងនៅក្នុងក្រុមយុវជនរបស់ពួកគេកាលពីខែឧសភាឆ្នាំមុន។គាត់បានបង្ហាញខ្លួនជាលើកដំបូងទល់នឹងប្រទេសជប៉ុនក្នុងការប្រកួត Vlatko Markovic International Tournament ហើយចាប់តាំងពីពេលនោះមកគាត់បានតំណាងឱ្យប្រទេសរបស់គាត់នៅកម្រិត U17៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២២-មេសា-២០២៦
(English) Mbappe ស៊ុត​បញ្ចូលទីពីចម្ងាយល្អបំផុតរបស់អឺរ៉ុប

(English) ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Real Madrid បានបង្ហាញពីទេពកោសល្យស៊ុតបាល់បញ្ចូលទីពីចម្ងាយ (ក្រៅប្រអប់ប៉េណាល់ទី) ដ៏ល្អឥតខ្ចោះនៅក្នុងរដូវកាលនេះ។ ខ្សែប្រយុទ្ធបារាំងរូបនេះ ស៊ុតបាល់បញ្ចូលទីពីចម្ងាយបានប្រាំបីគ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន៤៣ប្រកួតដែលជាកំណត់ត្រាល្អបំផុតរបស់គេក្នុងរដូវកាលតែមួយ និងមានអត្រាខ្ពស់បំផុតនៃបាល់ទាត់អឺរ៉ុប។ សមិទ្ធផលនេះក៏ធ្វើឱ្យរូបគេស្ថិតនៅកំពូលតារាងក្នុងចំណោមកីឡាករនៅក្នុងលីគកំពូលទាំង ៥ របស់អឺរ៉ុបនៅរដូវកាលនេះសម្រាប់គ្រាប់បាល់ដែលរកបានពីចម្ងាយ។

សមត្ថភាពរបស់ Mbappe ក្នុងការស៊ុតបញ្ចូលទីពីចម្ងាយធ្វើឱ្យគេក្លាយជាកីឡាករដែលមានការគំរាមកំហែងឥតឈប់ឈរទៅលេីគូប្រកួតដោយមិនគិតពីទីតាំងនៅលើទីលាន។ ភាពជាក់លាក់ ពេលវេលា និងទំនុកចិត្តរបស់គេក្នុងការស៊ុតបញ្ចូលទីពីខាងក្រៅប្រអប់បានប្រែក្លាយការប្រកួតដ៏តានតឹង។ ទម្រង់លេងនេះពង្រឹងឋានៈរបស់គេបន្ថែមទៀតថាជាខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់នៅក្នុងបាល់ទាត់ពិភពលោកនាពេលបច្ចុប្បន្ន៕