ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៦-មិនា-២០២៦
(English) លោក Gennaro Gattuso ៖ ខ្ញុំឮសំឡេងប្រាប់ខ្ញុំឲ្យនាំអ៊ីតាលីទៅ World Cup

(English) លោក Gennaro Gattuso និយាយថាពេលដែលខ្ញុំគេតែងតែឮសំឡេងប្រាប់ខ្ញុំឲ្យនាំក្រុមជម្រីសជតិអ៊ីតាលី ទៅប្រកួតបាល់ទាត់ពិភពលោក។ សំឡេងនេះ ស្របទៅនឹងការប្តេជ្ញាចិត្តរបស់ខ្ញុំ ដែលបានត្រៀមខ្លួនរួចរាល់សម្រាប់ភារកិច្ចចម្បងនេះ។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅរាត្រីថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ ជាមួយក្រុមអ៊ៀរឡង់ខាងជើង លោក Gattuso បាននិយាយដោយទឹកមុខញញឹមថា៖  ពេលខ្ញុំដាក់ក្បាលលើខ្នើយនៅពេលយប់ ខ្ញុំតែងតែឮសំឡេងនិយាយថា នាំយើងទៅ World Cup នាំយើងទៅ World Cup នាំយើងទៅ World Cup។ខ្ញុំឮហើយ ហើយខ្ញុំដឹងដែរថា នេះពិតជាការប្រកួតដ៏សំខាន់បំផុតនៃអាជីពរបស់ខ្ញុំ ទោះបីជាខ្ញុំបានធ្វើជាគ្រូបង្វឹកអស់រយៈពេលពីរបីឆ្នាំមកហើយក៏ដោយ។ លោកបន្តទៀតថា៖ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ។ជឿខ្ញុំចុះ ខ្ញុំមិនគិតអំពីអ្វីដែលនឹងកើតឡើងប្រសិនបើអ្វីៗដំណើរការទៅមិនល្អនោះទេ។ ខ្ញុំចង់គិតវិជ្ជមាន ។

គួររំឭកថា នេះជាយុទ្ធនាការជម្រុះ World Cup លើកទីបីជាប់ៗគ្នាដែលអ៊ីតាលីចូលរួមក្នុងវគ្គ Play-off ហើយពួកគេមិនបានបង្ហាញខ្លួននៅក្នុងការប្រកួតចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលពួកគេត្រូវបានទម្លាក់ចេញក្នុងវគ្គចែកពូល។ ក្រុមអសុរីបានចាញ់ស៊ុយអែតសរុប ១-០ មុនវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៨ ខណៈពេលដែលពួកគេត្រូវបានទម្លាក់ចេញដោយម៉ាសេដូនីខាងជើង ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០២២ នៅ Palermo។ កាលពីប្រកួតជម្រុះក្រុមអ៊ីតាលីបានបញ្ចប់ចំណាត់ថ្នាក់ពីក្រោយន័រវែសក្នុងពូល I ។អ៊ីតាលីនឹងត្រូវប្រកួតជាមួយអៀរឡង់ខាងជើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈអ្នកឈ្នះត្រូវប្រឈមមុខនឹងវែល ឬបូស្ន៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៦-មិនា-២០២៦
(English) Mbappe ចាយលុយ ១៣០ លានដុល្លារអាម៉េរិក ដើម្បីធ្វើរឿងមួយនេះនឹងក្រុមធានារ៉ាប់រងសុខភាពបារាំង Alan

(English) Kylian Mbappe បានបោះទុនវិនិយោគនៅក្នុងក្រុមហ៊ុនធានារ៉ាប់រងសុខភាពបារាំង Alan ក្នុងទំហំទឹកប្រាក់ជាង ​១៣៣ លានដុល្លារ។ កីទ្បាករអន្តរជាតិបារាំងវ័យ ២៧ ឆ្នាំរូបនេះបានប្រកាសគម្រោងនេះជាផ្លូវការ ក្នុងអំឡុងពេលព្រឹត្តិការណ៍ខួបលើកទី ១០ របស់ក្រុមហ៊ុនដោយបង្ហាញថាការវិនិយោគនេះតាមរយៈមូលនិធិចម្រុះ Coalition Capital ដែលជាផ្នែកមួយនៃផ្តល់មូលនិធិចំនួន ១៣៣ លានដុល្លារ។ ខណៈពេលដែលទំហំពិតប្រាកដនៃភាគហ៊ុនរបស់ Mbappe មិនត្រូវបានបង្ហាញ លោក Jean-Charles Samuelian នាយកប្រតិបត្តិក្រុមហ៊ុន បានពិពណ៌នាថាការវិនិយោគនេះគឺ សំខាន់ណាស់។

ក្រៅពីការគាំទ្រផ្នែកហិរញ្ញវត្ថុ Mbappe ក៏នឹងដើរតួជាឯកអគ្គរដ្ឋទូតសម្រាប់ក្រុមហ៊ុនផងដែរ ដោយរួមចំណែកដល់ការអភិវឌ្ឍសេវាកម្មផ្តោតលើសុខភាព រួមទាំងបញ្ហាប្រឈមសុខភាព ខ្លឹមសារសុខុមាលភាព និងការណែនាំផ្ទាល់ខ្លួនសម្រាប់អ្នកប្រើប្រាស់។  ការផ្លាស់ប្តូរនេះគឺជាជំហានមួយទៀតចូលទៅក្នុងពិភពបច្ចេកវិទ្យាសម្រាប់ Mbappe ដែលបានចូលរួមជាមួយវេទិកាបាល់ទាត់ Fantasy Sorare រួចហើយ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៦-មិនា-២០២៦
(English) តើក្រុមជម្រើសជាតិណាមានតម្លៃថ្លៃបំផុត?

(English) ការវាយតម្លៃចុងក្រោយរបស់គេហទំព័រ Transfermarkt ដែលត្រូវបានគេហទំព័រ m.allfootballapp.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃអង្គារទី​២៥ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា  ក្រុមជម្រីសជាតិអង់គ្លេសមានតម្លៃថ្លៃជាងគេបំផុត។ របាយការណ៍ខាងលើដដែលបានឲ្យដឹងថា ក្រុមអង់គ្លេសដែលត្រូវបានកោះហៅសម្រាប់ត្រៀមប្រកួតបាល់ទាត់ពិភពលោកទាំង ៣៥ នាក់មានតម្លៃសរុបជាង ២ ពាន់លានដុល្លារ ទោះបីកីឡាករល្បីៗជាច្រើនត្រូវបានដកខ្លួនចេញពីក្រុមដោយសាររបួសក៏ដោយ។

ជាមួយគ្នានេះដែរ លំដាប់ថ្នាក់ទីពីរបានទៅលើក្រុមជម្រើសជាតិបារាំងជាមួយនឹងតម្លៃ ១,៨ ពាន់លានដុល្លារ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះក្រុមរបស់ពួកគេមានកីឡាករត្រឹមតែ ២៦ នាក់ប៉ុណ្ណោះ។ ចំណាត់ថ្នាក់ទីបីបានទៅជើងឯកអឺរ៉ុប អេស្ប៉ាញ ដែលមានតម្លៃ ១,៧ ពាន់លានដុល្លារក្នុងចំណោមកីឡាករ ២៧ នាក់។ ជាបន្តបន្ទាប់ព័រទុយហ្គាល់ឈរចំណាត់ថ្នាក់ទី៤ ដែលមានតម្លៃ ១,១ ពាន់លានដុល្លារ ពីបញ្ជីកីឡាករ ២៦ នាក់របស់ពួកគេ។ ចំណាត់ថ្នាក់ទីប្រាំបានទៅលើប្រទេសអ៊ីតាលី ក្រុមមិនធានាបានកៅអីប្រកួតនៅក្នុងព្រឹត្តិការណ៍ World Cup រដូវក្តៅនេះដែលមានតម្លៃកីឡាករចំនួន ១,១ ពាន់លានដុល្លារ។

ប្រេស៊ីលគឺជាក្រុមដំបូងដែលមិនស្ថិតនៅក្នុងទ្វីបអឺរ៉ុបឈរនៅលំដាប់ទី៦ មានតម្លៃ ១,១ពាន់លានដុល្លារ។ ប្រទេសអាល្លឺម៉ង់ឈរនៅលំដាប់ទីប្រាំពីរជាមួយនឹងតម្លៃ ១ ពាន់លានដុល្លាររ ហើយត្រូវបានតាមពីក្រោយដោយក្រុមជើងឯកពិភពលោកបច្ចុប្បន្ន គឺអាហ្សង់ទីននៅលំដាប់ទីប្រាំបីជាមួយនឹងតម្លៃ ១ ពាន់លានដុល្លារ។ ប្រទេសហូឡង់ (៩៥២ លានដុល្លារ) និងបែលហ្ស៊ិក (៧៣៤ លានដុល្លារ) បានបញ្ចប់កំពូលទាំង១០៕

Thumbnail
ព័ត៌មានកីឡាជាតិ
២៦-មិនា-២០២៦
(English) វិសាខា ចុះ MoU ជាមួយ Sophyna Farm លើកិច្ចសហការផ្គត់ផ្គង់អាហារូបត្ថម្ភដល់ក្លិប

(English) ក្លិបកីឡាបាល់ទាត់ វិសាខា និងក្រុមហ៊ុន សុភីណា ហ្វាម ឯ.ក (Sophyna Farm Co., Ltd) ជាក្រុមហ៊ុនកសិកម្ម ផ្តោតសំខាន់លើការផលិតបន្លែធម្មជាតិ និងការចិញ្ចឹមសត្វ ដែលមានទីតាំងកសិដ្ឋាននៅស្រុកកំចាយមារ ខេត្តព្រៃវែង បានចុះអនុស្សារណៈនៃការយោគយល់គ្នា(MoU) លើកិច្ចសហការរយៈពេលវែង ក្នុងការផ្គត់ផ្គង់អាហារូបត្ថម្ភដល់ក្លិប។

កញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លិបវិសាខា បានថ្លែងក្នុងពិធីចុះ MoU នៅកីឡដ្ឋានវិសាខា កាលពីថ្មីៗថា កិច្ចសហការនេះ ពិតជាបានផ្ដល់នូវផលចំណេញទាំងសងខាង ដែលជាការរួមចំណែកគាំទ្រ និងផ្សព្វផ្សាយពីផលិតផលកសិកម្មក្នុងស្រុក ពិសេស Sophyna Farm ដែលទើបដំណើរការ កាលពីឆ្នាំ២០២៥ និងការទទួលបាននូវអាហារូបត្ថម្ភស្ដង់ដារ ប្រកបដោយគុណភាព និងសុវត្ថិភាព ដល់កីឡាករ-កីឡាការិនី និងថ្នាលយុវជនប្រមាណ ២០០នាក់ កំពុងស្ថិតក្រោមដំបូលក្លិប នាពេលបច្ចុប្បន្ន។

កញ្ញាជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះ នឹងក្លាយជាផ្នែកមួយនៃយុទ្ធសាស្ដ្រពង្រឹងគុណភាពកីឡាករ-កីឡាការិនីរបស់ក្លិប ហើយក្រៅពីការផ្គត់ផ្គង់នូវស៊ុតមាន់ និងបន្លែស្រស់ៗ តែទៅថ្ងៃអនាគត កញ្ញារំពឹង Sophyna Farm នឹងអាចឈានដល់ការផ្គត់ផ្គង់ផ្លែឈើ និងអាហារូបត្ថម្ភសិប្បនិម្មិត ដែលកែច្នៃពីបន្លែ-ផ្លែឈើក្នុងកសិកដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងនាមកីឡាករ-កីឡាការិនីអាជីព ដែលត្រូវការទាំងអាហារូបត្ថម្ភធម្មជាតិ និងអាហារូបត្ថម្ភសិប្បនិម្មិត សម្រាប់ទ្រទ្រង់រាង្គកាយ និងថាមពលផងដែរ។

ទន្ទឹមជាមួយគ្នា លោក សូ សារ៉ុង ប្រធានផ្នែកប្រតិបត្តិក្រុមហ៊ុន Sophyna Farm បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ បានសហការជាមួយក្លិប វិសាខា ជាក្លិបដ៏មានប្រជាប្រិយភាព ដើម្បីបានរួមចំណែកគាំទ្រ និងលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ។ ក្នុងនាមដៃគូផ្គត់ផ្គង់ផលិតផលកសិកម្មធម្មជាតិ ក្រៅពីចង់រួមចំណែក និងធានានូវសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋទូទាំងប្រទេស លោកក៏ចង់ឃើញកីឡាករ-កីឡាការិនីកម្ពុជា មានសុខភាពមាំមួន តាមរយៈការទទួលបាននូវរបបអាហារត្រឹមត្រូវ និងស្ដង់ដារផងដែរ។

លោកបន្ដថា «ក្នុងនាម Sophyna Farm បន្ទាប់ពីការចុះ MoU នេះ ខ្ញុំរំពឹងថា អ្នកគាំទ្របាល់ទាត់ និងប្រជាពលរដ្ឋខ្មែរទាំងអស់ នឹងចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ដែលផលិតដោយក្រុមហ៊ុនកូនខ្មែរនេះ ដើម្បីឲ្យក្រុមហ៊ុនខ្មែរ អាចដំណើរការទៅមុខដោយរលូន ផ្ដល់ឱកាសការងារ និងអភិវឌ្ឍន៍ក្នុងសង្គមជាតិ ព្រមទាំងវិស័យកីឡាផង។ ម្យ៉ាងក៏ដើម្បីកាត់បន្ថយការនាំចូលផលិតផលកសិកម្មពីក្រៅប្រទេស ពិសេសស៊ុតមាន់ និងបន្លែ ដែលយើងនឹងព្យាយាមដើរតួនាទីជាអ្នកផ្គត់ចំណីអាហារ ប្រកបដោយសុវត្ថិភាព គុណភាព និងតម្លៃសមរម្យដល់ប្រជាជនកម្ពុជា»។

គួរដឹងថា នេះគឺជាដៃគូសហការថ្មីមួយទៀតរបស់ក្លិបកីឡាបាល់ទាត់ វិសាខា ហើយកញ្ញា អ៊ូ បញ្ញាសុកិត្យា ក៏បានថ្លែងអំណរគុណដល់ដៃគូសហការ ទាំងចាស់ និងថ្មី ទាំងអស់ ដែលបានផ្ដល់នូវការសហការ និងឧបត្ថម្ភគាំទ្រដល់ក្លិប ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-មិនា-២០២៦
(English) Lukaku ដកខ្លួនចេញពីក្រុមជម្រើសជាតិ សម្រាប់ការប្រកួតមិត្តភាពតទល់នឹងសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក

(English) កីឡាកររកគ្រាប់បាល់បានច្រើនជាងគេរបស់បែលហ្ស៊ិក Romelu Lukaku បានសម្រេចចិត្តដកខ្លួនចេញពីការធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក នៅក្នុងសប្តាហ៍នេះ។ ហើយរូបគេនឹងខកខានក្នុងការប្រកួតកម្ដៅសាច់ដុំ នៅ Atlanta និង Chicago។ ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះដែលរកបានគ្រាប់បាល់បាន ៨៩ គ្រាប់ក្នុងចំណោម ១២៤ ប្រកួតឱ្យក្រុមជម្រើសជាតិ បានជ្រើសរើសហ្វឹកហាត់លើសុខភាពរបស់ខ្លួន ហើយនឹងខកខានក្នុងការប្រកួតមិត្តភាព ជាមួយនឹងសហរដ្ឋអាម៉េរិក ថ្ងៃអាទិត្យទី២៩ ខែមីនា និងម៉ិកស៊ិក ថ្ងៃពុធទី០១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

ជាមួយគ្នានេះដែរ នៅក្នុងសេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់បែលហ្ស៊ិក បានបញ្ជាក់ថា៖ Romelu Lukaku ចង់ហ្វឹកហាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការត្រៀមខ្លួនខាងរាងកាយរបស់ខ្លួន។

Lukaku បានតស៊ូជាមួយនឹងរបួសនៅរដូវកាលនេះ ហើយបានលេងតិចតួចសម្រាប់ក្លិបរបស់គេគឺ Napoli។  គួរជម្រាបថា ការប្រកួតចុងក្រោយរបស់គេគឺជ័យជម្នះ ៤-៣ ពេលលេងតទល់នឹងក្រុមជម្រើសជាតិវែលស៍ ក្នុងវគ្គជម្រុះ World Cup នៅទីក្រុង Brussels កាលពីខែមិថុនា ដែលរូបគេបានបញ្ចូលទី ក្រោយមកគេក៏ខកខានលេងឱ្យក្រុមជម្រើសជាតិ ៦ ប្រកួតចាប់ពីពេលនោះមក៕

ប្រភព៖ CNA

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-មិនា-២០២៦
(English) Man City ទទួលបានប្រាក់រង្វាន់ប៉ុន្មាន បន្ទាប់ពីឈ្នះពានរង្វាន់ EFL Cup

(English) Manchester City ទទួលបានប្រាក់រង្វាន់តិចតួចណាស់ បន្ទាប់ពីយកឈ្នះក្រុម Arsenal ក្នុងវគ្គផ្តាច់ព្រ័ត្រ English League Cup នៅឯកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យទី២២ ខែមីនា ឆ្នាំ២០២៦។ EFL Cup គឺជាពានដែលមានប្រប្រាក់រង្វាន់តិចតួចបំផុតនៅក្នុងលីគកំពូលអង់គ្លេស។ ក្រុមដែលឈ្នះទទួលបានចំនួនទឹកប្រាក់តិចតួចដែលមិនស្មើនឹងការខិតខំប្រឹងប្រែង។

យ៉ាងណា យោងតាមប្រព័ន្ធផ្សព្វផ្សាយ ​​Sun Sport បានឱ្យដឹងថា ក្រុមឈ្នះ Manchester City ទទួលបានប្រាក់រង្វាន់ត្រឹមតែជាង ១៣ ម៉ឺនដុល្លារ ខណៈដែលក្រុមរងជើងឯក Arsenal នឹងទទួលបានពាក់កណ្តាលគឺចំនួនជាង ៦០០០០ ដុល្លារប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្តីក្រុមឈ្នះនៃការប្រកួតនេះនឹងមានកៅអីមួយដោយស្វ័យប្រវត្តិក្នុងវគ្គជម្រុះនៃ UEFA Europa Conference League រដូវកាលក្រោយជាមួយនឹងទឹកប្រាក់ជាង ១ លានដុល្លារ៕

ប្រភព៖ Tribuna

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-មិនា-២០២៦
(English) Eze នឹងខកខានជួយអង់គ្លេស ក្នុងការប្រកួតមិត្តភាពជាមួយ អ៊ុយរូហ្គាយ និង ជប៉ុន ដោយសាររបួសកំភួនជើង

(English) កីទ្បាករ Eberechi Eze របស់ក្លិប Arsenal នឹងខកខានជួយក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិអ៊ុយរូហ្គាយ និង ជប៉ុន ដោយសាររបួសកំភួនជើង។ នេះបើយោងតាមការបញ្ជាក់ពីអ្នកចាត់ការក្រុមកាំភ្លើងធំ លោក Mikel Arteta កាលពីថ្ងៃអាទិត្យ។

មែនទែនទៅ កាលពីថ្ងៃសុក្រ Eze ត្រូវបានគ្រូបង្វឹក លោក Thomas Tuchel បញ្ចូលឈ្មោះចូលក្នុងបញ្ចីកីទ្បាករ ៣៥ នាក់ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ថ្ងៃទី២៧ និងក្រុមជម្រើសជាតិជប៉ុន ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅឯកីទ្បដ្ឋាន Wembley ដែលជាផ្នែកមួយនៃការត្រៀមលក្ខណៈរបស់ក្រុមជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍ World Cup។

យ៉ាងណា ការខកខាន របស់កីទ្បាករវ័យ ២៧ ឆ្នាំរូបនេះជាមួយនឹងក្រុមតោកំណាច ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស រាយការណ៍ថាខ្សែបម្រើស្លាប Harvey Barnes របស់ក្លិប Newcastle United ប្រហែលជាជំនួស Eze ក្នុងបញ្ចីឈ្មោះកីទ្បាករ ៣៥ នាក់របស់ក្រុមជម្រើសជាតិវិញ៕

ប្រភព៖ CNA

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-មិនា-២០២៦
(English) Jurgen Klopp ច្រាលចោលរឿងទាក់ទងចរចារជាមួយ Real Madrid ក្នុងការក្លាយជាគ្រូបង្វឹក នៅរដូវកាលក្រោយ

(English) អតីតអ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp និយាយថា៖ ការរំពឹងទុកថាលោកនឹងវិលត្រឡប់មកដឹកនាំក្រុមវិញជាមួយក្រុម Real Madrid នៅរដូវក្តៅនេះ គឺជារឿង “មិនសមហេតុសមផល”។ បុរសវ័យ ៥៨ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដើម្បីជំនួស Alvaro Arbeloa នៅចុងបញ្ចប់នៃរដូវកាល។ Jurgen Klopp បានចាកចេញពី Anfield នៅចុងបញ្ចប់នៃរដូវកាល ២០២៣-២៤ ហើយមិនបានធ្វើជាគ្រូបង្វឹកចាប់តាំងពីពេលនោះមក ដោយបានកាន់តួនាទីជាប្រធានបាល់ទាត់សកលជាមួយ Red Bull។ លោកបានបដិសេធការពិភាក្សាណាមួយជាមួយ Real ប៉ុន្តែនិយាយថាលោកអាចនឹងធ្វើជាគ្រូបង្វឹកម្តងទៀត។

គ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះបានប្រាប់អ្នកយកព័ត៌មាននៅក្នុងបទបង្ហាញក្រុម Magenta TV World Cup នៅទីក្រុង Munich ថា៖ ប្រសិនបើ Real Madrid បានទូរស័ព្ទមក យើងប្រហែលជាបានឮអំពីវាឥឡូវនេះ។ ប៉ុន្តែនោះជារឿងមិនសមហេតុសមផលទាំងអស់។

ពួកគេមិនបានទូរស័ព្ទមកសូម្បីតែម្តង។ ភ្នាក់ងាររបស់ខ្ញុំនៅទីនោះ អ្នកអាចសួរគាត់បាន។ ពួកគេក៏មិនបានទូរស័ព្ទទៅគាត់ដែរ។ ឥឡូវនេះខ្ញុំមិនបានគិតអំពីរឿងនោះទេ ជាសំណាងល្អ គ្មានហេតុផលដើម្បីធ្វើវាទេ។ សម្រាប់អាយុរបស់ខ្ញុំ ខ្ញុំមានភាពជឿនលឿនក្នុងជីវិត ប៉ុន្តែក្នុងនាមជាគ្រូបង្វឹក ខ្ញុំមិនទាន់ចប់សព្វគ្រប់នៅឡើយទេ។ ខ្ញុំមិនទាន់ដល់អាយុចូលនិវត្តន៍ទេ។ អ្នកណាដឹងថានឹងមានអ្វីកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ? ប៉ុន្តែគ្មានអ្វីដែលបានគ្រោងទុកទេ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៣-មិនា-២០២៦
(English) Dimitri Payet បានប្រកាសចូលនិវត្តន៍អាជីពបាល់ទាត់ហើយ

(English) អតីតខ្សែបម្រើបារាំង Dimitri Payet បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អាជីពបាល់ទាត់នៅក្នុងក្លិបMarseille (ក្លឹបចាស់) កាលពីថ្ងៃអាទិត្យ បន្ទាប់ពីចំណាយពេល ២១ ឆ្នាំ។ Payet បាននិយាយថា៖ ខ្ញុំចង់ចំណាយពេលពីរនាទីដើម្បីថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលបានចែករំលែកបទពិសោធន៍រយៈពេល ២០ ឆ្នាំជាមួយខ្ញុំ។ វាជាអ្វីដែលពិសេសមួយ។ ខ្ញុំមកពីកោះមួយ ហើយក្តីស្រមៃរបស់ខ្ញុំគឺក្លាយជាអ្នកជំនាញ។ ខ្ញុំបានធ្វើវា ហើយបានធ្វើវាអស់រយៈពេល ២០ ឆ្នាំនៅកម្រិតខ្ពស់បំផុត។ ខ្ញុំបានលេងឱ្យក្រុមជម្រើសជាតិ ហើយថ្ងៃនេះគឺជាចុងបញ្ចប់នៃដំណើរដ៏ស្រស់ស្អាតមួយ។ ទោះបីជាអាជីពរបស់គេមិនមានពានរង្វាន់ធំក៏ដោយបានបង្កើតខ្លួនឯងជាអ្នកឯកទេសខាងបាល់ប៉េណាល់ទីលំដាប់កំពូលនៅ Marseille និង West Ham  ក្នុងក្របខណ្ឌ Premier League។

បុរសវ័យ ៣៨ ឆ្នាំរូបនេះដែលគ្មានក្លិបលេងអស់រយៈពេល ៩ ខែ បន្ទាប់ពីចំណាយពេលចុងក្រោយជាមួយក្រុម Vasco របស់ប្រេស៊ីល បានប្រកាសផ្តល់សម្ភាសន៍ផ្ទាល់ដ៏រំជួលចិត្តមួយនៅពេលសម្រាកពាក់កណ្តាលម៉ោង នៃការប្រកួតបាល់ទាត់បារាំង Ligue 1 រវាងក្រុមម្ចាស់ផ្ទះ Marseille និង Lille នៅឯកីឡដ្ឋាន Stade Velodrome។ Dimitri Payet  បានបង្ហាញវត្តមានឲ្យក្រុមជម្រីសជាតិបារាំងចំនួន ៣៨ ប្រកួតស៊ុតបញ្ចូលទី ៨ គ្រាប់ និងជាសមាជិកលេចធ្លោម្នាក់ នៃក្រុមដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ European Championship ក្នុងឆ្នាំ២០១៦ ជាកន្លែងដែលពួកគេបានចាញ់ព័រទុយហ្គាល់ ១-០ បន្ទាប់ពីម៉ោងបន្ថែម៕