ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-កក្កដា-២០២៥
(English) Pedro សង Chelsea​ ៣០លានដុល្លារ និងកក់កៅអីឡើងវគ្គផ្តាច់ព្រ័ត្រ

(English) ខ្សែប្រយុទ្ធចំណូលថ្មី Joao Pedro ស៊ុតបញ្ចូលទីបាន ២ គ្រាប់ម្នាក់ឯងជួយឱ្យ Chelsea ឈ្នះ Fluminense ដោយលទ្ធផល ២-០ កក់បានកៅអីមួយឡើងទៅវគ្គផ្តាច់ព្រ័ត្រClub World Cup ដែលអាចជួបជាមួយ Real Madrid ឬ Paris Saint Germain ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងប្រឆាំងជាមួយក្លឹបកុមារភាព Fluminense ជាមួយនឹងការស៊ុតបញ្ចូលទីគ្រាប់ដំបូងនៅនាទី ១៨ និងគ្រាប់ទីពីរនៅនាទី ៥៦ ហើយបានរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត។

ជ័យជម្នះនេះមានន័យថា Joao Pedro រកលុយបានជិត៣០លានដុល្លារសងក្លិប Chelsea ដែលបានទិញគាត់កាលពីសប្តាហ៍មុនក្នុងតម្លៃជាង ៧៤ លានដុល្លារ ពីក្លិប Brighton ។ កាលពីថ្ងៃទី២ខែកក្កដា ឆ្នាំ២០២៥  Pedro បានចុះហត្ថលេខាជាមួយក្លឹប Premier League  លើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០៣៣សម្រាប់តម្លៃជាង៧៤លានដុល្លារបូកនឹងប្រាក់រង្វាន់ជិត១០លានដុល្លារទៀត។គាត់ត្រូវបានបញ្ចូលក្នុងក្រុមបាល់ទាត់ពិភពលោក FIFA Club World Cup ឆ្នាំ២០២៥ របស់ Chelsea ក្នុងអំឡុងពេលនៃការចុះឈ្មោះជាលើកទីពីរនៃការប្រកួតនៅថ្ងៃដដែលនោះ។ គិតមកដល់លុយជាង១១១ លានដុល្លាររួចហើយ។ ប្រសិនបើChelsea ឈ្នះវគ្គផ្តាច់ព្រ័ត្រគេអាចរកបាន៤០លានបន្ថែមទៀតតែបើចាញ់ ចំណាត់ថ្នាក់លេខ២ ក៏ទទួលបានប្រាក់រង្វាន់៣០លានដុល្លារដែរ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-កក្កដា-២០២៥
(English) ក្លិប ២០ ចំណាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League

(English) យោងតាមគេហទំព័រGivemesport.com ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្លឹបបាល់ទាត់ចំនួន២០ដែលបានចំណាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League។ ប្រភពខាងដដែលក៏បានបញ្ជាក់ដែរថា ក្នុងចំណោមក្លឹបទាំង២០នោះ ក្លឹបតោខៀវChelsea ឈរកំពូលតារាងជាមួយនឹងការចំណាយលុយសរុបជាង៤,៦ពាន់លានដុល្លារ។ សូមតារាងមើលខាងក្រោមៈ

ចំណាត់ថ្នាក់ ក្លិប ចំណាយសរុបគិតជាដុល្លារ  ១ Chelsea  ៤,៦ពាន់លានដុល្លារ ២ Manchester City ៣,៦ពាន់លានដុល្លារ ៣ Manchester United ៣,៣ពាន់លានដុល្លារ ៤ Liverpool ២,៥ពាន់លានដុល្លារ ៥ Tottenham ២,៥ពាន់លានដុល្លារ ៦ Arsenal ២,៣ពាន់លានដុល្លារ ៧ Newcastle ១,៧ពាន់លានដុល្លារ ៨ Aston Villa ១,៧ពាន់លានដុល្លារ ៩ West Ham ១,៦ពាន់លានដុល្លារ ១០ Everton ១,៤ពាន់លានដុល្លារ ១១ Southampton ១,១ពាន់លានដុល្លារ ១២ Wolves ១,១ពាន់លានដុល្លារ ១៣ Leicester ១ពាន់លានដុល្លារ ១៤ Brighton ៩៩៧លានដុល្លារ ១៥ Fulham ៩៦០លានដុល្លារ ១៦ Leeds ៨៤៩លានដុល្លារ ១៧ Crystal ៧៩៣លានដុល្លារ ១៨ Bournemouth ៧៦៦លានដុល្លារ ១៩ Nottingham ៧២៩លានដុល្លារ ២០ Sunderland ៦៧០លានដុល្លារ

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-កក្កដា-២០២៥
(English) UEFA ច្រានចោលបណ្តឹងឧទ្ធរណ៍របស់ Real Madrid

(English) UEFA បាន​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់ Real Madrid ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ Kylian Mbappe, Antonio Rudiger និង Dani Ceballos។ UEFA បានពិន័យកីឡាករ Mbappe ជាង ៥០០០០ដុល្លារ Rudigerជាង ៤០០០០ដុល្លារ  និង Ceballos ជាង ៣០០០០ពីបទ “បំពានច្បាប់ជាមូលដ្ឋាននៃការប្រព្រឹត្តមិនសមរម្យ ដូចដែលមានចែងក្នុងមាត្រា 11.2.b នៃបទប្បញ្ញត្តិវិន័យរបស់ UEFA។

កីឡាករក៏ត្រូវបានកាត់ទោសព្យួរមួយប្រកួតផងដែរ ដែលនឹងត្រូវអនុវត្តក្នុងករណីមានបទល្មើសកើតឡើងម្តងទៀត។ តាមពិតទៅករណីនេះវាបានកើតឡើងកាលពីខែមេសា នៅពេលដែល Real Madrid ប៉ះ Atletico Madrid ក្នុងការប្រកួត Champions League ជុំទី 16 ជើងទីពីរ។Mbappe បានអបអរជ័យជម្នះដោយការចាប់ប្រដាប់ភេទរបស់គាត់ ខណៈពេលដែល Rudiger ធ្វើកាយវិការសម្លាប់ដោយមេដៃកាត់បំពង់ករបស់គាត់៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
០៨-កក្កដា-២០២៥
អតីតអ្នកចាំទីរបស់ក្លិប Penang លោក Firos Mohamed បានទទួលមរណភាពដោយសារគាំងបេះដូងពេលកំពុងលេងបាល់

អតីតអ្នកចាំទី Firos Mohamed របស់ Penang បានស្លាប់បន្ទាប់ពីដួលអំឡុងពេលប្រកួតសម្រាប់ពានរង្វាន់ Dr Zambry Abd Kadir Cup នៅកីឡដ្ឋាន Manjung Municipal Council កាលពីយប់ម្សិលមិញ។ គាត់មានអាយុ 53 ឆ្នាំ។

Penang FC បានបញ្ជាក់ព័ត៌មាននេះក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួន។

«ក្រុមប្រឹក្សាភិបាល Penang FC និងបុគ្គលិកទាំងមូល សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់អតីតអ្នកចាំទី Firos Mohamed ដែលបានត្រលប់មក Rahmatullah វិញ”។

វីដេអូជាច្រើនដែលបង្ហាញពី Firos ដួលពេលកំពុងលេងឱ្យក្រុមរបស់គាត់ទល់នឹង Kedah បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការប្រកួតនេះមានកីឡាករបាល់ទាត់មកពី Perak, Penang, Perlis និង Kedah ។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-កក្កដា-២០២៥
(English) សំបុត្រ CWC វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថោកជាងស្រាបៀរ

(English) សំបុត្រសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup រវាងក្លិប Chelsea និង Fluminense ដែលតម្លៃដើម ៤៧៣,៩០ ដុល្លារ ត្រូវបានកាត់បន្ថយមកត្រឹមតែ ១៣,៤០ ដុល្លារ រយៈពេលបីថ្ងៃមុនពេលចាប់ផ្តើម។ ជាការ​កត់​សម្គាល់ តម្លៃសំបុត្រ​​នេះថោក​ជាង​ស្រាបៀរមួយកំប៉ុងដែលមាន ១៤ ដុល្លារ នៅ​កីឡដ្ឋាន MetLife ជា​កន្លែង​ដែល​ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ។ កៅអីថ្នាក់ជិតបំផុតក៏ត្រូវបានកាត់បន្ថយមកត្រឹម ៤៤,៦០ ផងដែរ។ ការលក់សំបុត្រប្រកួតត្រូវបានគ្រប់គ្រងតាមរយៈ Ticketmaster ដោយ FIFA ប្រើប្រាស់ប្រព័ន្ធកំណត់តម្លៃថាមវន្តដែលឃើញតម្លៃប្រែប្រួល និងធ្លាក់ចុះយ៉ាងខ្លាំង ។

ឧទាហរណ៍ សំបុត្រសម្រាប់ Chelsea និង Fluminense តម្លៃកំណត់ពីដើមគឺ ៤៧៣,៩០ ដុល្លារកាលពីថ្ងៃពុធទម្លាក់មកត្រឹម ៤៤,៦០ ត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ កាត់បន្ថយបន្ថែមទៀតមកត្រឹម ២៧,៩០ នៅព្រឹកថ្ងៃសៅរ៍  និងបន្តចុះក្រោម ១៣,៤០ នៅរសៀលថ្ងៃសៅរ៍។ ចំណែកឯតម្លៃសំបុត្រស្តង់ដារសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃពុធរវាងម្ចាស់ជើងឯកអឺរ៉ុប Paris Saint-Germain និង Real Madrid ក្នុងរដ្ឋ New Jersey ចាប់ផ្តើមពីតម្លៃ ១៩៩,៦០ ដុល្លារពីតម្លៃដំបូងគឺ ៩៧៨ ដុល្លារ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៧-កក្កដា-២០២៥
(English) Real Madrid កំពុងប្រមូលលុយនៅ FIFA Club World Cup

(English) ក្លិប Real Madrid បានក្លាយជាក្រុមដែលរកចំណូលបានច្រើនជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ FIFA Club World Cup បន្ទាប់ពីក្រុមរបស់គេទទួលបានកៅអីមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយពីយកឈ្នះជម្នះ៣-២ លើក្រុម Dortmund ។ គិតត្រឹមវគ្គ ៨ ក្រុមស្តេច-ស Real Madrid ប្រមូលប្រាក់ចំនួន ៨៦ លានដុល្លាររួចហើយ។ ក្រុមយក្សរបស់អេស្ប៉ាញបាននាំមុខម្ចាស់ជើងឯក UEFA Champions League គឺ Paris Saint Germain  ដែលរកចំណូលបានតិចជាង Real Madrid ត្រឹមតែ ៧,៥លានដុល្លារ។ ទម្រង់លេងដ៏រឹងមាំរបស់ Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Xabi Alonso បានរួមចំណែកដល់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ខណៈដែលពួកគេបានកត់ត្រាជ័យជម្នះចំនួន ៤ ដង និងស្មើ ម្តង ក្នុង៥ប្រកួតចាប់តាំងពីការប្រកួតបានចាប់ផ្តើមនៅសហរដ្ឋអាមេរិក។

ប្រសិនបើ Real Madrid យកឈ្នះ PSG នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពួកគេនឹងរកបាន៣០លានដុល្លារបន្ថែមទៀត ដែលនឹងនាំឱ្យចំនួនសរុបរបស់ពួកគេកើនឡើងដល់ ១១៧ លានដុល្លារ។ អ្នកឈ្នះការប្រកួតនឹងទទួលបានប្រាក់រង្វាន់៤០លានដុល្លារបន្ថែមទៀតដែលធ្វើឱ្យ FIFA Club World Cup ក្លាយជាការប្រកួតដែលរកចំណូលបានច្រើនបំផុតក្នុងពិភពបាល់ទាត់។ ចំណែកឯក្លឹបផ្សេងទៀតដែលរកចំណូលបានច្រើនគួរសមដែរ រួមមាន Fluminense ដែលមាន៦១ លានដុល្លារ Chelsea ៥៩ លានដុល្លារ និង Bayern Munich ៥៧ លានដុល្លារ។ ក្រុមល្បីៗដូចជា Dortmund, Manchester City, Inter Milan, Palmeiras និងក្លឹបអារ៉ាប៊ីសាអូឌីត Al Hilal ក៏ស្ថិតក្នុងចំណោមក្រុមកំពូលទាំងដប់ផងដែរ ជាមួយនឹងប្រាក់ចំណូលសរុបលើសពី៥៦០លានដុល្លារមកទល់ពេលនេះ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៧-កក្កដា-២០២៥
(English) ហេតុអ្វី Ronaldo មិនចូលរួមបុណ្យសព Jota…?

(English) ស្របពេលដែលកីឡាករបាល់ទាត់ទូរទាំងពិភពលោកកំពុងកាន់ទុក្ខមរណភាពដ៏សោកនាដកម្មរបស់ Diogo Jota និងបងប្រុសរបស់គាត់ Andre Silva បែរជាគ្មានវត្តមានប្រធានក្រុមជម្រើស ជាតិព័រទុយហ្គាល់Ronaldo ដែលជាមិត្តរួមក្រុមដ៏ជិតស្និទ្ធិ  នៅឯពិធីបុណ្យសពទៅវិញ។ អវត្តមានរបស់គាត់បានបង្កឱ្យមានរលកនៃការជជែកដេញដោលពាសពេញប្រទេសព័រទុយហ្គាល់ និងគ្រប់ទីកន្លែងទាំងអស់។

បន្ថែមជាមួយនឹងការគ្មានវត្តមាននៅឯបុណ្យសពគេប្រទះឃើញ Ronaldo នៅលើនាវាកម្សាន្តដ៏ប្រណីតតម្លៃជិត ១០លា នដុល្លារនៅឆ្នេរសមុទ្រ Mallorca ប្រទេសអេស្ប៉ាញ។ ជុំវិញនឹងបញ្ហានេះ Daily Mail បានរាយការណ៍ថា ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាលរូបនេះបានជ្រើសរើសយកការមិនចូលរួមដោយផ្ទាល់ដើម្បីកុំឲ្យរំខានដល់បរិយាកាសគ្រួសារសព។ លោកយល់ថា វត្តមានរបស់លោកអាចនឹងធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយផ្លាស់ប្តូរការយកចិត្តទុកដាក់ទៅលេីគ្រួសារដែលមានទុក្ខបែរជាមកចាប់អារម្មណ៍នឹងលោកវិញ។ នេះគឺជាហេតុផលមួយដែលកីឡាកវ័យ ៤០ រូបនេះជ្រើសរើសយកភាព​ស្ងៀមស្ងាត់។ តាមពិតទៅកីឡាកររូបនេះបានបញ្ចេញសាររំលែកទុក្ខដល់ក្រុមគ្រួសារសពរួចទៅហើយ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៧-កក្កដា-២០២៥
(English) UEFA ពិន័យ Chelsea និង Barcelona ជាង ៥៤លានដុល្លារ

(English) ក្លិប Chelsea ត្រូវបានពិន័យជាប្រាក់សរុបចំនួនជាង ៣៦,៥ លានដុល្លារ សម្រាប់ការបំពានច្បាប់ត្រួត ពិនិត្យហិរញ្ញវត្ថុដោយស្ថាប័នបាល់ទាត់អឺរ៉ុប UEFA កាលពីថ្ងៃសុក្រ។ Chelsea ត្រូវបានពិន័យជាប្រាក់ចំនួនជាង២៣,៦លានដុល្លារសម្រាប់ការខកខានក្នុងការទទួលបានប្រាក់ចំនេញនិង១៣លានដុល្លារបន្ថែមទៀតសម្រាប់ការចំណាយលើសពី ៨០% នៃប្រាក់ចំណូលដែលបានកំណត់។ Chelsea ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការលក់សណ្ឋាគារតម្លៃជាង ១០៤,៤ លានដុល្លាររវាងក្រុមហ៊ុនបុត្រសម្ព័ន្ធគឺ Blueco 22 Ltd. ដែលបានកាន់កាប់Chelseaតាំងពីឆ្នាំ២០២២ដោយអ្នកជំនួញសហរដ្ឋអាមេរិក Todd Boehly និង Clearlake Capital ។

ជាមួយគ្នានេះដែរ Barcelona ក៏ត្រូវបាន UEFA ពិន័យជាង​ ១៧ លានដុល្លារផងដែរ សម្រាប់ការខាតបង់ច្រើនហួសហេតុ។ ក្លិបទាំងពីរត្រូវបានដាក់ទណ្ឌកម្មលើគណនីហិរញ្ញវត្ថុរបស់ពួកគេសម្រាប់ឆ្នាំ២០២៤ ហើយត្រូវបង់ប្រាក់រាប់សិបលានដុល្លារបន្ថែមទៀត ក្នុងរដូវកាលខាងមុខ ប្រសិនបើពួកគេខកខានមិនគោរពតាមច្បាប់ហិរញ្ញវត្ថុដែលកំណត់ដោយ UEFA៕

 

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៧-កក្កដា-២០២៥
(English) Jhon Duran ផ្លាស់ទៅកាន់ Fenerbahce ក្នុងលក្ខខណ្ឌខ្ចីជើងពី Al-Nassr

(English)

ខ្សែប្រយុទ្ធ Jhon Duran បានផ្លាស់ទៅកាន់ក្លិប Fenerbahce ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១ ឆ្នាំពី Al-Nassr ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

កីទ្បាករអន្តរជាតិកូឡុំប៊ីវ័យ ២១ ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លិប Al-Nassr រយៈពេល ៦ ខែ បន្ទាប់ពីក្លិបយក្សអារ៉ាប៊ីសាអូឌីតនេះបានទិញពី Aston Villa ក្នុងតម្លៃផ្ទេរ ៧១ លានផោនឯណោះ។  Jhon Duran លេងឱ្យ ២៩ ប្រកួត និងរកបាន ១២ គ្រាប់ឱ្យ Aston Villa កាលពីរដូវកាលមុន។

យ៉ាងណា មុនរូបគេចាកចេញពី Aston Villa មកចូលរួមជាមួយនឹង Al-Nassr ក្នុងខែមករា ឆ្នាំ២០២៥ រូបគេរកបាន ១២ គ្រាប់ និងលេងបាន ១៨ ប្រកួតផងដែរ។ Jhon Duran ដែលរកបាន ៣ គ្រាប់ក្នុងការបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិកូឡុំប៊ី ត្រូវបានក្លិប Aston Villa យកពី Chicago Fire ក្នងតម្លៃផ្ទេរ ១៨ លានផោន កាលពីខែករា ឆ្នាំ២០២៣។

គួរជម្រាបថា Jhon Duran បានរួមចំណែកជួយឱ្យក្រុម Al-Nassr ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro Leagu កាលពីរដូវកាលមុន ខណៈដែលការចាកចេញរបស់គេ គឺធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បន្តស្នាក់នៅក្លិបខាងលើនេះ ២ ឆ្នាំបន្ថែមទៀត៕

ប្រភព៖ BBC

ads