ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-កក្កដា-២០២៥
(English) លីគ​បាល់ទាត់​អ៊ីតាលី​នឹង​ទៅ​ប្រកួត​នៅ​អូស្ត្រាលី

(English) ការប្រកួតបាល់ទាត់ក្របខ័ណ្ឌអ៊ីតាលី Serie A រវាងក្រុមពីរដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីគ្នាអាចនឹងប្រារព្ធធ្វើឡើងនៅប្រទេសអូស្ត្រាលីឆ្នាំក្រោយ។ សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ យើងកំពុងមានគម្រោងមួយដើម្បី នាំយក ការ​ប្រកួត​ក្របខ័ណ្ឌ Serie A រវាង​ក្រុម AC Milan និង​ក្រុម Como នៅ​ទីក្រុង Perth ប្រទេសអូរស្ត្រាលីនៅក្នុង​ខែកុម្ភៈ។ FIGC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រឹក្សាភិបាលបានផ្តល់មតិវិជ្ជមានចំពោះសំណើរបស់លីកក្នុងការប្រកួត Milan-Como នៅទីក្រុង Perth។ យើងកំពុងពិចារណាពីការប្រកួតនៅក្រៅដីជាប្រវត្តិសាស្ត្រ ដោយពិចារណាថានីតិវិធីដ៏ស្មុគស្មាញក៏ត្រូវការភ្លើងខៀវជាផ្លូវការពីសហព័ន្ធអូស្ត្រាលី UEFA សហព័ន្ធបាល់ទាត់អាស៊ី និង FIFA ផងដែរ។

លីគបាល់ទាត់អេស្ប៉ាញបានព្យាយាមយ៉ាងហោចណាស់បីដងក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ដើម្បីប្រកួតរដូវកាលធម្មតាទៅកាន់សហរដ្ឋអាមេរិក។ ផែនការនៅក្នុងឆ្នាំ២០១៨និង ២០១៩ ត្រូវបានលុបចោលបន្ទាប់ពីមានការប្រឆាំងដោយសហព័ន្ធបាល់ទាត់របស់ប្រទេសអេស្ប៉ាញ និងសហជីពរបស់កីឡាករ ខណៈដែលសំណើមួយផ្សេងទៀតត្រូវបានលុបចោលកាលពីឆ្នាំមុនដោយសារតែពេលវេលាកំណត់។ FIGC ជឿជាក់​ថា UEFA អាច​អនុម័ត​គម្រោង​នេះ​ដោយ​សារ​តែ ភាព​ពិសេស​ដាច់​ខាត​នៃ​សំណើ”។ ការប្រកួតគ្រោងធ្វើឡើងនៅចុងសប្តាហ៍នៃថ្ងៃទី៧-៨ ខែកុម្ភៈ ប៉ុន្តែកីឡដ្ឋាន San Siro របស់ Milan នឹងរៀបចំពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅថ្ងៃសុក្រ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-កក្កដា-២០២៥
(English) គ្រូបង្វឹកប្រេស៊ីល Ancelotti ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ

(English) តុលាការអេស្ប៉ាញកាលពីថ្ងៃពុធបានកាត់ទោសគ្រូបង្វឹកក្រុមជម្រីសជាតិប្រេស៊ីលលោក Carlo Ancelotti ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទក្លែងបន្លំពន្ធក្នុងអំឡុងពេលដែលលោកដឹកនាំនៅ Real Madrid ក្នុងឆ្នាំ ២០១៣-១៥ ។ Ancelotti វ័យ ៦៦ ឆ្នាំបានបញ្ចប់ការប្រកបទីពីរជាមួយ Real នៅចុងបញ្ចប់នៃរដូវកាលមុន ហើយបានចូលបម្រើការងារនៅប្រេស៊ីល។

តុលាការក្រុងម៉ាឌ្រីដក៏បានពិន័យលោក Ancelotti ជាង ៤៥ ម៉ឺនដុល្លារ ផងដែរ។រដ្ឋអាជ្ញាអេស្ប៉ាញបានចោទប្រកាន់លោក Ancelotti ពីបទឆបោកប្រាក់រដ្ឋចំនួន ១ លានដុល្លារនៅក្នុងឆ្នាំ ២០១៣និង ២០១៥ ។ រដ្ឋអាជ្ញាបានស្វែងរកការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៤ ឆ្នាំ ៩ខែ ពីបទក្លែងបន្លំពន្ធចំនួនពីរ ប៉ុន្តែចុងក្រោយមិនបានសម្រេចទេ។ នៅក្រោមច្បាប់របស់អេស្ប៉ាញ ការកាត់ទោសក្រោមពីរឆ្នាំសម្រាប់ឧក្រិដ្ឋកម្មអហិង្សាមិនតម្រូវឱ្យជនជាប់ចោទដោយគ្មានការផ្តន្ទាទោសពីមុនជាប់ពន្ធនាគារទេ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-កក្កដា-២០២៥
(English) Spurs ទិញខ្សែបម្រើតម្លៃជាង ៧០ លានដុល្លារ

(English) Tottenham បានបញ្ចប់រួចរាល់ជាស្ថាពរ នៅក្នុងការចុះហត្ថលេខាទិញខ្សែបម្រើ Mohammed Kudus ពីក្លិប West Ham ក្នុងតម្លៃជាង៧៥ លានដុល្លារ។ កាលពីសប្តាហ៍មុន West Ham បានច្រានចោលការដេញថ្លៃដំបូងចំនួនជាង ៦៧ លានដុល្លារពី Tottenham តែទីបំផុតខ្សែបម្រើសញ្ជាតិហ្គាណាបានយល់ព្រម ក្នុងកិច្ចសន្យារយៈពេល ៦ ឆ្នាំរហូតដល់ឆ្នាំ ២០៣១។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្លិប, Kudus បន្ទាប់ពីចុះហត្ថលេខា Kudus បាននិយាយថាខ្ញុំតែងតែចង់លេងនៅកម្រិតខ្ពស់បំផុត ។គាត់​បាន​បន្ថែម​ថា៖ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ហើយ​មិន​អាច​រង់​ចាំ​ចាប់​ផ្តើម​បាន​ឡើយ។

គាត់អាចបានចូលរួមជាមួយខ្សែបម្រើ Morgan Gibbs-White របស់ក្លឹប Nottingham ដែលនឹងត្រូវទៅពិនិត្យសុខភាពនៅក្លឹប Spurs នៅថ្ងៃសុក្រ មុនពេលបញ្ចប់ការផ្លាស់ប្តូរតម្លៃជាង៨១លានដុល្លារ។ Kudus វ័យ ២៤ ឆ្នាំស៊ុតបញ្ចូលទីបាន១៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៨០ដងសម្រាប់ West Ham កំឡុងពេលលេងរយៈពេល២ ឆ្នាំបន្ទាប់ពីចូលរួមជាមួយ Ajax៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១០-កក្កដា-២០២៥
(English) Lamine Yama lទិញខ្សែកពេជ្រតម្លៃជិតកន្លះលានដុល្លារ

(English) ខ្សែប្រយុទ្ធ Lamine Yamal បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយទិញខ្សែ ក ពេជ្រសម្រាប់ខ្លួនគាត់តម្លៃជាង៤៦ម៉ឺនដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Tribuna កាលពីថ្ងៃពុធទី ៩

កក្កដា ២០២៥។ ខ្សែកនេះមានបណ្តោងអក្សរកាត់ឈ្មោះរបស់គាត់គឺ L-Y ដ៏លេចធ្លោ។នេះជាកាដូថ្ងៃកំណើតរបស់ Lamine ខណៈកម្មវិធីជប់លៀងឯកជនរបស់គាត់នឹងធ្វើឡើងនៅសប្តាហ៍ក្រោយតែមិនទាន់ប្រាប់ទីតាំងនៅឡេីយទេ។

កាលពី២ឆ្នាំមុន Lamine រកមិនបាន៤៦ម៉ឺនដុល្លារទេ ក្នុងមួយឆ្នាំ ប៉ុន្តែតារាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលធ្វើឱ្យគាត់ក្លាយជាអ្នករកចំណូលបានច្រើនជាងគេទីបីរបស់ Barca ក្នុងតម្លៃជិត២០លានដុល្លារ ក្នុងមួយរដូវកាល៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-កក្កដា-២០២៥
(English) Pedro សង Chelsea​ ៣០លានដុល្លារ និងកក់កៅអីឡើងវគ្គផ្តាច់ព្រ័ត្រ

(English) ខ្សែប្រយុទ្ធចំណូលថ្មី Joao Pedro ស៊ុតបញ្ចូលទីបាន ២ គ្រាប់ម្នាក់ឯងជួយឱ្យ Chelsea ឈ្នះ Fluminense ដោយលទ្ធផល ២-០ កក់បានកៅអីមួយឡើងទៅវគ្គផ្តាច់ព្រ័ត្រClub World Cup ដែលអាចជួបជាមួយ Real Madrid ឬ Paris Saint Germain ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងប្រឆាំងជាមួយក្លឹបកុមារភាព Fluminense ជាមួយនឹងការស៊ុតបញ្ចូលទីគ្រាប់ដំបូងនៅនាទី ១៨ និងគ្រាប់ទីពីរនៅនាទី ៥៦ ហើយបានរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត។

ជ័យជម្នះនេះមានន័យថា Joao Pedro រកលុយបានជិត៣០លានដុល្លារសងក្លិប Chelsea ដែលបានទិញគាត់កាលពីសប្តាហ៍មុនក្នុងតម្លៃជាង ៧៤ លានដុល្លារ ពីក្លិប Brighton ។ កាលពីថ្ងៃទី២ខែកក្កដា ឆ្នាំ២០២៥  Pedro បានចុះហត្ថលេខាជាមួយក្លឹប Premier League  លើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០៣៣សម្រាប់តម្លៃជាង៧៤លានដុល្លារបូកនឹងប្រាក់រង្វាន់ជិត១០លានដុល្លារទៀត។គាត់ត្រូវបានបញ្ចូលក្នុងក្រុមបាល់ទាត់ពិភពលោក FIFA Club World Cup ឆ្នាំ២០២៥ របស់ Chelsea ក្នុងអំឡុងពេលនៃការចុះឈ្មោះជាលើកទីពីរនៃការប្រកួតនៅថ្ងៃដដែលនោះ។ គិតមកដល់លុយជាង១១១ លានដុល្លាររួចហើយ។ ប្រសិនបើChelsea ឈ្នះវគ្គផ្តាច់ព្រ័ត្រគេអាចរកបាន៤០លានបន្ថែមទៀតតែបើចាញ់ ចំណាត់ថ្នាក់លេខ២ ក៏ទទួលបានប្រាក់រង្វាន់៣០លានដុល្លារដែរ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-កក្កដា-២០២៥
(English) ក្លិប ២០ ចំណាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League

(English) យោងតាមគេហទំព័រGivemesport.com ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្លឹបបាល់ទាត់ចំនួន២០ដែលបានចំណាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League។ ប្រភពខាងដដែលក៏បានបញ្ជាក់ដែរថា ក្នុងចំណោមក្លឹបទាំង២០នោះ ក្លឹបតោខៀវChelsea ឈរកំពូលតារាងជាមួយនឹងការចំណាយលុយសរុបជាង៤,៦ពាន់លានដុល្លារ។ សូមតារាងមើលខាងក្រោមៈ

ចំណាត់ថ្នាក់ ក្លិប ចំណាយសរុបគិតជាដុល្លារ  ១ Chelsea  ៤,៦ពាន់លានដុល្លារ ២ Manchester City ៣,៦ពាន់លានដុល្លារ ៣ Manchester United ៣,៣ពាន់លានដុល្លារ ៤ Liverpool ២,៥ពាន់លានដុល្លារ ៥ Tottenham ២,៥ពាន់លានដុល្លារ ៦ Arsenal ២,៣ពាន់លានដុល្លារ ៧ Newcastle ១,៧ពាន់លានដុល្លារ ៨ Aston Villa ១,៧ពាន់លានដុល្លារ ៩ West Ham ១,៦ពាន់លានដុល្លារ ១០ Everton ១,៤ពាន់លានដុល្លារ ១១ Southampton ១,១ពាន់លានដុល្លារ ១២ Wolves ១,១ពាន់លានដុល្លារ ១៣ Leicester ១ពាន់លានដុល្លារ ១៤ Brighton ៩៩៧លានដុល្លារ ១៥ Fulham ៩៦០លានដុល្លារ ១៦ Leeds ៨៤៩លានដុល្លារ ១៧ Crystal ៧៩៣លានដុល្លារ ១៨ Bournemouth ៧៦៦លានដុល្លារ ១៩ Nottingham ៧២៩លានដុល្លារ ២០ Sunderland ៦៧០លានដុល្លារ

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-កក្កដា-២០២៥
(English) UEFA ច្រានចោលបណ្តឹងឧទ្ធរណ៍របស់ Real Madrid

(English) UEFA បាន​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់ Real Madrid ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ Kylian Mbappe, Antonio Rudiger និង Dani Ceballos។ UEFA បានពិន័យកីឡាករ Mbappe ជាង ៥០០០០ដុល្លារ Rudigerជាង ៤០០០០ដុល្លារ  និង Ceballos ជាង ៣០០០០ពីបទ “បំពានច្បាប់ជាមូលដ្ឋាននៃការប្រព្រឹត្តមិនសមរម្យ ដូចដែលមានចែងក្នុងមាត្រា 11.2.b នៃបទប្បញ្ញត្តិវិន័យរបស់ UEFA។

កីឡាករក៏ត្រូវបានកាត់ទោសព្យួរមួយប្រកួតផងដែរ ដែលនឹងត្រូវអនុវត្តក្នុងករណីមានបទល្មើសកើតឡើងម្តងទៀត។ តាមពិតទៅករណីនេះវាបានកើតឡើងកាលពីខែមេសា នៅពេលដែល Real Madrid ប៉ះ Atletico Madrid ក្នុងការប្រកួត Champions League ជុំទី 16 ជើងទីពីរ។Mbappe បានអបអរជ័យជម្នះដោយការចាប់ប្រដាប់ភេទរបស់គាត់ ខណៈពេលដែល Rudiger ធ្វើកាយវិការសម្លាប់ដោយមេដៃកាត់បំពង់ករបស់គាត់៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
០៨-កក្កដា-២០២៥
អតីតអ្នកចាំទីរបស់ក្លិប Penang លោក Firos Mohamed បានទទួលមរណភាពដោយសារគាំងបេះដូងពេលកំពុងលេងបាល់

អតីតអ្នកចាំទី Firos Mohamed របស់ Penang បានស្លាប់បន្ទាប់ពីដួលអំឡុងពេលប្រកួតសម្រាប់ពានរង្វាន់ Dr Zambry Abd Kadir Cup នៅកីឡដ្ឋាន Manjung Municipal Council កាលពីយប់ម្សិលមិញ។ គាត់មានអាយុ 53 ឆ្នាំ។

Penang FC បានបញ្ជាក់ព័ត៌មាននេះក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួន។

«ក្រុមប្រឹក្សាភិបាល Penang FC និងបុគ្គលិកទាំងមូល សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់អតីតអ្នកចាំទី Firos Mohamed ដែលបានត្រលប់មក Rahmatullah វិញ”។

វីដេអូជាច្រើនដែលបង្ហាញពី Firos ដួលពេលកំពុងលេងឱ្យក្រុមរបស់គាត់ទល់នឹង Kedah បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការប្រកួតនេះមានកីឡាករបាល់ទាត់មកពី Perak, Penang, Perlis និង Kedah ។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-កក្កដា-២០២៥
(English) សំបុត្រ CWC វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថោកជាងស្រាបៀរ

(English) សំបុត្រសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup រវាងក្លិប Chelsea និង Fluminense ដែលតម្លៃដើម ៤៧៣,៩០ ដុល្លារ ត្រូវបានកាត់បន្ថយមកត្រឹមតែ ១៣,៤០ ដុល្លារ រយៈពេលបីថ្ងៃមុនពេលចាប់ផ្តើម។ ជាការ​កត់​សម្គាល់ តម្លៃសំបុត្រ​​នេះថោក​ជាង​ស្រាបៀរមួយកំប៉ុងដែលមាន ១៤ ដុល្លារ នៅ​កីឡដ្ឋាន MetLife ជា​កន្លែង​ដែល​ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ។ កៅអីថ្នាក់ជិតបំផុតក៏ត្រូវបានកាត់បន្ថយមកត្រឹម ៤៤,៦០ ផងដែរ។ ការលក់សំបុត្រប្រកួតត្រូវបានគ្រប់គ្រងតាមរយៈ Ticketmaster ដោយ FIFA ប្រើប្រាស់ប្រព័ន្ធកំណត់តម្លៃថាមវន្តដែលឃើញតម្លៃប្រែប្រួល និងធ្លាក់ចុះយ៉ាងខ្លាំង ។

ឧទាហរណ៍ សំបុត្រសម្រាប់ Chelsea និង Fluminense តម្លៃកំណត់ពីដើមគឺ ៤៧៣,៩០ ដុល្លារកាលពីថ្ងៃពុធទម្លាក់មកត្រឹម ៤៤,៦០ ត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ កាត់បន្ថយបន្ថែមទៀតមកត្រឹម ២៧,៩០ នៅព្រឹកថ្ងៃសៅរ៍  និងបន្តចុះក្រោម ១៣,៤០ នៅរសៀលថ្ងៃសៅរ៍។ ចំណែកឯតម្លៃសំបុត្រស្តង់ដារសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃពុធរវាងម្ចាស់ជើងឯកអឺរ៉ុប Paris Saint-Germain និង Real Madrid ក្នុងរដ្ឋ New Jersey ចាប់ផ្តើមពីតម្លៃ ១៩៩,៦០ ដុល្លារពីតម្លៃដំបូងគឺ ៩៧៨ ដុល្លារ៕

ads