ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៥-ឧសភា-២០២៦
Manuel Neuer អាចនឹងវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិអាល្លឺម៉ង់វិញ

អ្នកចាំទី Manuel Neuer អាចនឹងវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិអាល្លឺម៉ង់វិញ និងចូលរួម World Cup 2026 លើកទី ៥ របស់ខ្លួន។  តាមការរាយការណ៍របស់លោក Florian Plettenberg គ្រូបង្វឹក Julian Nagelsmann បានបញ្ចូលឈ្នោះ Manuel Neuer ចូលក្នុងបញ្ជីបឋមកីឡាករ ៥៥ នាក់រួចហើយ។ 

យ៉ាងណា ទោះបីជា Manuel Neuer ធ្លាប់ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ ក៏ដោយ ប៉ុន្តែក្រោយការពិភាក្សាវិជ្ជមានជាមួយនឹងគ្រូបង្វឹកក្រុមជម្រើសជាតិ លោក Julian Nagelsmann ក្នុងប៉ុន្មានថ្ងៃចុងក្រោយ រូបគេអាចនឹងត្រូវបានជ្រើសចូលក្នុងបញ្ជីផ្លូវការសម្រាប់ FIFA World Cup 2026។

អ្នកចាំទីរបស់ Bayern Munich អាចទៅ World Cup ទាំងក្នុងតួនាទីជាជម្រើសដំបូង ឬជាអ្នកបម្រុង ខណៈដែលរូបគេស្ថិតក្នុងចំណោមអ្នកចាំទី ៥ នាក់ដែលអាល្លឺម៉ង់កំពុងពិចារណា។ ព្រឹត្តិការណ៍ World Cup 2026 នឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដោយមានសហម្ចាស់ផ្ទះរួមគ្នា គឺសហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក៕

ប្រភព៖ 433

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៤-ឧសភា-២០២៦
(English) Achraf Hakimi ចូលក្នុងកំណត់ត្រា​ប្រវត្តិសាស្ត្រ Ligue 1

(English) តារាបាល់ទាត់ឆ្នើមម៉ារ៉ុក Achraf Hakimi បានចូលក្នុងសៀវភៅកំណត់ត្រាជាផ្លូវការក្នុងនាមជាកីឡាករអាហ្វ្រិកដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រនៃលីគកំពូលបាល់ទាត់បារាំង។ បន្ទាប់ពីជ័យជម្នះ ២-០ របស់ PSG លើក្ Lens កាលពីថ្ងៃពុធលើកពានរង្វាន់លីគលើកទី ១៤ រូបគេទទួលបានមេដាយជើងឯក Ligue 1 លើកទីប្រាំរបស់គាត់។

ព្រឹត្តិការណ៍ដ៏សំខាន់នេះធ្វើឱ្យគាត់តាមស្មើនឹងកំណត់ត្រាដ៏ល្បីល្បាញដែលកាន់កាប់ដោយអតីតខ្សែបម្រើក្រុម Lyon និង Real Madrid គឺកីឡាករ Mahamadou Diarra ដែលបានឈ្នះពានរង្វាន់ចំនួនប្រាំក្នុងអំឡុងពេលដែលគាត់នៅប្រទេសបារាំង។ ចាប់តាំងពីចូលរួមជាមួយ PSG ក្នុងឆ្នាំ២០២១ Hakimi គឺជាតួអង្គសំខាន់មួយនិងភាពលេចធ្លោ ដោយសារតែគាត់តែងតែមានវត្តមាននៅក្នុងក្រុម UNFP Team of the Year៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៤-ឧសភា-២០២៦
(English) តើក្រុម Chelsea ទទួលបានប្រាក់ប៉ុន្មានប្រសិនបើ Arsenal ឈ្នះពាន EPL?

(English) ក្រុម Chelsea អាចនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន និងប្រាក់ប្រហែលជាង ១៦លានដុល្លារ ប្រសិនបើគូប្រជែងរបស់ពួកគេគឺក្រុម Arsenal ឈ្នះពានរង្វាន់ English Premier League ឆ្នាំ ២០២៥-២៦។ យោងតាមសារព័ត៌មាន Chelsea Chronicles ក្រុមជើងឯកពិភពលោកនឹងទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុប្រសិនបើគូប្រជែងរបស់ពួកគេឈ្នះ ដោយសារតែកុងត្រាលក់កីឡាកររបស់ខ្លួនបីរូបគឺ Kai Havertz, Kepa Arrizabalaga និង Noni Madueke ខណៈដែលពួកគេកំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្រុមកាំភ្លើងធំសម្រាប់ការប្រកួតទាំងពីរចុងក្រោយនេះ។

ក្រុម Chelsea បានលក់ Havertz ក្នុងតម្លៃជាង៩១លានដុល្លាររួមទាំងប្រាក់រង្វាន់បន្ថែមទាក់ទងនឹងទម្រង់លេងល្អចំនួនជាង៦លានដុល្លារ បន្ទាប់ពីរដូវកាលជោគជ័យបីរដូវកាលនៅ Stamford Bridge។ ជាមួយគ្នានេះដែរ Chelsea បានលក់ Madueke ទៅឱ្យ Arsenal នៅរដូវក្តៅឆ្នាំ ២០២៥ ក្នុងតម្លៃដំបូងជាង៦៥លានដុល្លារ បូករួមទាំងប្រាក់បន្ថែមចំនួនជាង៥លានដុល្លារ។

Kepa Arrizabalaga បានចូលរួមជាមួយ Arsenal ជាអចិន្ត្រៃយ៍ បន្ទាប់ពីក្លឹបកាំភ្លើងធំបានប្រើប្រាស់លក្ខខណ្ឌទិញផ្តាច់ចំនួន ៦លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍មួយចំនួននៅក្នុងប្រទេសអង់គ្លេសបានបង្ហាញថា មានការបន្ថែមប្រាក់ចំនួន៤លាដុល្លារប្រសិនបើក្លឹប Arsenal ឈ្នះពានរង្វាន់ Premier League និង UCL។

ក្រុមតោខៀវអាចនឹងសម្លឹងរកការទទួលបានប្រហែល ១៦លានដុល្លារពីគូប្រជែងរបស់ពួកគេ ប្រសិនបើពួកគេឈ្នះពានរង្វាន់ទាំងពីរ ។ ក្រុម Chelsea ធ្លាប់ទទួលបានអត្ថប្រយោជន៍ពីរឿងនេះកាលពីអតីតកាល នៅពេលដែលពួកគេបានទទួលប្រាក់បន្ថែមពីកីឡាករ Eden Hazard បន្ទាប់ពីក្រុម Real Madrid ឈ្នះពានរង្វាន់ UCL និងបានចំណាយប្រាក់ឱ្យ Leverkusen សម្រាប់ Havertz នៅពេលដែលគាត់បានជួយក្រុម Chelsea ឈ្នះពានរង្វាន់ UCL ក្នុងឆ្នាំ ២០២១៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៤-ឧសភា-២០២៦
(English) Betis វិលត្រឡប់មក UCL ក្រោយអវត្តមាន ២០ ឆ្នាំ

(English) ក្រុម Betis បានវិលត្រឡប់មកក្របខ័ណ្ឌ Champions League វិញបន្ទាប់ពីអវត្តមានរយៈពេល ២០ ឆ្នាំ។ ការវិលត្រឡប់នេះបន្ទាប់ពីពួកគេបានយកឈ្នះក្រុម Elche ២-១ នៅផ្ទះរបស់ខ្លួនក្នុង កាលពីថ្ងៃអង្គារ ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខប្រាំ និងជាកន្លែងចុងក្រោយសម្រាប់ក្របខណ្ឌ Champions League។

ក្រុម Betis បានលេងក្នុងក្របខ័ណ្ឌ Champions League ចុងក្រោយក្នុងរដូវកាល ២០០៥-០៦ នៅពេលដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបីនៅក្នុងពូលរបស់ពួកគេនៅពីក្រោយក្រុម Liverpool និង Chelsea ខណៈ​ដែល​នៅសល់​ពីរ​ជុំ​ទៀត ក្រុម Betis របស់​លោក Manuel Pellegrini បាន​បើក​គម្លាត​ប្រាំពីរ​ពិន្ទុ​ពី​ក្រុម Celta Vigo ឈរ​នៅ​លេខ​រៀង​ទី​ប្រាំមួយ បន្ទាប់ពី​ចាញ់​ក្រុម Levante ៣-២ នៅ​លើ​ទឹកដី​ខ្លួនឯង៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-ឧសភា-២០២៦
(English) វីរបុរស Man Utd ទាយថា Arsenal ឈ្នះ PSG

(English) វីរបុរសក្រុម Manchester United លោក Rio Ferdinand បានទស្សន៍ទាយយ៉ាងមុតមាំមុន ថាក្រុម Arsenal នឹងឈ្នះ PSG ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅរាត្រីថ្ងៃសៅរ៍ ទី៣០ ខែឧសភា។ ការទស្សន៍ទាយរបស់គាត់ស្របគ្នាទៅនឹងការព្យាករណ៍របស់ Opta’s Supercomputer ផងដែរ។ Opta បានបង្ហាញលទ្ធផលថា ក្រុម Arsenal មានឱកាសឈ្នះ៥៥,៧៦ លើកពានរង្វាន់ ខណៈដែលឱកាសរបស់ PSG ក្នុងការការពារតំណែងជើងឯករបស់ពួកគេដោយជោគជ័យគឺ៤៤,២៤%។

អតីតកីឡាករអន្តរជាតិអង់គ្លេសលោក Rio Ferdinand បានគាំទ្រក្រុម Arsenal ឈ្នះពានរង្វាន់ UEFA Champions League ឆ្នាំនេះ។ ថ្លែងនៅក្នុងកម្មវិធី Rio Ferdinand Presents វីរបុរសUnited បានពន្យល់ថាក្រុម Paris Saint-Germain នឹងចាញ់ដោយសារតែរបៀបលេងរបស់ក្រុមកាំភ្លើងធំ។ Ferdinand ជឿជាក់ថាក្រុមជើងឯក Ligue 1 គឺជាក្រុមដែលល្អជាង ប៉ុន្តែមានចំណុចខ្វះខាត។ គាត់បាននិយាយថា៖ «ខ្ញុំបាននិយាយថាក្រុម Arsenal នឹងឈ្នះ Premier League ឆ្នាំនេះហើយឥឡូវនេះខ្ញុំគិតថាក្រុម Arsenal នឹងឈ្នះ UEFA Champions League ថែមទៀត។

លោកបន្តពន្យល់ថា៖ Paris Saint-Germain គឺជាក្រុមល្អបំផុត ១០០ ភាគរយ។ ពួកគេមានទំរង់លេងល្អបំផុតនៅលើភពផែនដី ហើយអ្នកចាត់ការរបស់ពួកគេក៏ល្អបំផុតផងដែរនៅពេលនេះ ប៉ុន្តែពួកគេមើលទៅមិនស្រួលពេកទេនៅពេលស៊ុតបញ្ចូលទី។សូម្បីតែ Bayern  ដែលមិនសូវពូកែស៊ុតបញ្ចូលទី ក៏ពួកគេមើលទៅមិនស្រួលដែរ ហើយខ្ញុំបានឃើញវាច្រើនដងហើយនៅរដូវកាលនេះ។ អតីតខ្សែការពាររូបនេះបាននិយាយថា Arsenal នៅតែជាក្រុមមួយក្នុងចំណោមក្រុមល្អបំផុតនៅក្នុង Premier League៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-ឧសភា-២០២៦
(English) តើកីឡាករម្នាក់ៗទទួលបានប្រាក់ប៉ុន្មានក្នុងមួយថ្ងៃសម្រាប់ World Cup ឆ្នាំ២០២៦?

(English) FIFA កំពុងរៀបចំកញ្ចប់ថវិកាទូទាត់ទ្រង់ទ្រាយធំសម្រាប់ក្លឹបដែលមានកីឡាកររបស់ពួកគេលេងតំណាងឱ្យក្រុមជម្រើសជាតិនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦។ លោក Melchor Ruiz បានឲ្យដឹងថាកីឡាករម្នាក់ៗរបស់ក្លិបនីមួយៗ នឹងទទួលបានប្រាក់ជាង១០០០០ដុល្លារក្នុងមួយថ្ងៃក្នុងអំឡុងពេលនៃការប្រកួត។

ការទូទាត់ត្រូវអនុវត្តមិនត្រឹមតែចំពោះកីឡាករដែលមានកិច្ចសន្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះ កីឡាករបាល់ទាត់កំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ។ ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នឹងត្រូវធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដោយមានរយៈពេល៣៨ ថ្ងៃចាប់ពីថ្ងៃទី១១ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-ឧសភា-២០២៦
(English) Messi បន្តឈរកំពូលតារាងកីឡាកររកចំណូលបានច្រើនជាងគេនៅ MLS

(English) Lionel Messi នៅតែជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខណ្ឌកំពូលអាមេរិក Major League Soccer ជាមួយនឹងប្រាក់ខែគោលប្រចាំឆ្នាំចំនួន ២៥ លានដុល្លារច្រើនជាងពីរដងនៃកីឡាករដែលរកចំណូលខ្ពស់បំផុតបន្ទាប់។ ប្រាក់ខែគោលរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានកើនឡើងទ្វេដង ខណៈពេលដែលកិច្ចព្រមព្រៀងទាំងមូលមានតម្លៃ ២៨,៣លានដុល្លារ (រួមនឹងប្រាក់សំណងធានារ៉ាប់រង)។

ចំណែកឯកីឡាករ Son Heung-min របស់ក្លិប Los Angeles FC គឺជាអ្នករកចំណូលខ្ពស់បំផុតទីពីរជាមួយនឹងប្រាក់ខែគោលជាង ១០ លានដុល្លារ សរុបនឹងប្រាក់ធានា១១,២លានដុល្លារ។ អតីតខ្សែប្រយុទ្ធ Tottenham អាយុ ៣៣ ឆ្នាំរូបនេះរកបានច្រើនជាង Rodrigo de Paul របស់ក្លិប Inter Miami និង Hirving Lozano របស់ San Diego FC បន្តិច។ ប្រាក់ខែមិនរាប់បញ្ចូលប្រាក់ចំណូលពីកិច្ចព្រមព្រៀងផ្សព្វផ្សាយពានិជ្ជកម្ម ឬជម្រើសរបស់ Messi ក្នុងការទទួលបានភាគហ៊ុននៅក្នុង Inter Miami – ដែលគ្រប់គ្រងដោយ David Beckham នោះទេ។

Messi បានចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅរដ្ឋ Florida ក្នុងឆ្នាំ២០២៣ ស៊ុតបញ្ចូលទីបាន ៥៩គ្រាប់ក្នុងការប្រកួត MLS រដូវកាលធម្មតាចំនួន ៦៤ លើក ដោយបានជួយក្រុម Miami ឈ្នះពានរង្វាន់ MLS Cup ក្នុងឆ្នាំ២០២៥។ រូបគេបាននាំមុខគេក្នុងលីគជាមួយនឹងគ្រាប់បាល់ចំនួន ២៩ គ្រាប់កាលពីរដូវកាលមុន និងជាកីឡាករដែលមានតម្លៃបំផុតក្នុងរដូវកាល MLS៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-ឧសភា-២០២៦
(English) Ronaldinho ទទួលបានតួនាទីពិសេស សម្រាប់ព្រឹត្តិការណ៍ World Cup 2026

(English) យោងតាមសារព័ត៌មានប្រេស៊ីល The Touchline ចេញផ្សាយកាលពីថ្ងៃអង្គារទី ១២ ឧសភា ២០២៦ បានឲ្យដឹងថា អតីតតារាបាល់ទាត់ប្រេស៊ីលលោក Ronaldinho Gaúcho ទទួលបានតួនាទីដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលរៀបចំដោយសហម្ចាស់ផ្ទះបីគឺសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ ប្រភពដដែលខាងលើបានឲ្យដឹងថា ទូរទស្សន៍ TV Globo បានជ្រើសរើសអតីតកីឡាករក្លិប Barcelona និង Selecao ឱ្យធ្វើជាអត្ថាធិប្បាយនៃការផ្សាយព័ត៌មានការប្រកួតបាល់ទាត់ពិភពលោក។

ការទទួលខុសត្រូវរបស់ Ronaldinho គឺលើសពីភារកិច្ចធម្មតារបស់អ្នកវិភាគបាល់ទាត់។ គាត់ត្រូវបានគេរំពឹងថានឹងក្លាយជា ឯកអគ្គរដ្ឋទូតពិសេស រួមមានភារកិច្ចសំខាន់ៗចំនួន៣គឺៈ

១-ការផ្សាយបន្តផ្ទាល់ការប្រកួត៖ ការផ្តល់ការវិភាគរបស់អ្នកជំនាញពីពហុកីឡដ្ឋាន។ ២-នៅពីក្រោយឆាក៖ការទៅទស្សនាជំរុំហ្វឹកហាត់របស់ក្រុមនិងការប្រាស្រ័យទាក់ទងជាមួយកីឡាករ។ ៣-ការចូលរួមរបស់អ្នកគាំទ្រ៖ ការបង្កប់ខ្លួននៅក្នុងហ្វូងមនុស្ស និងចូលរួមក្នុងព្រឹត្តិការណ៍ពិសេសនៅតាមទីតាំងទេសចរណ៍សំខាន់ៗរបស់សហរដ្ឋអាមេរិក។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានហៅតួនាទីរបស់តារាបាល់ទាត់ប្រេស៊ីលថាជាតួនាទីធំបំផុតនៅក្នុងប្រវត្តិសាស្ត្រទូរទស្សន៍បាល់ទាត់ដែលសាកសមបំផុតទៅនឹងបុគ្គលិកលក្ខណៈស្ងប់ស្ងាត់ និងមានមន្តស្នេហ៍របស់ Ronaldinho៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-ឧសភា-២០២៦
(English) UEFA ប្រកាសបេក្ខជនអាជ្ញាកណ្តាល កាត់ក្តីពានរង្វាន់អឺរ៉ុបទាំងបី

(English) UEFA បាននិយាយកាលពីថ្ងៃចន្ទថា លោក Daniel Siebert ជនជាតិអាល្លឺម៉ង់ ដែលបានធ្វើអាជ្ញាកណ្តាលក្នុងការប្រកួតជើងទីពីរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Arsenal និង Atletico Madrid ត្រូវបានជ្រីសរីសជាអាជ្ញាកណ្តាលប្រកួត វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៣០ ខែឧសភា។ ជាមួយគ្នានេះដែរ លោក Francois Letexier មកពីប្រទេសបារាំង ដែលបានធ្វើជាអាជ្ញាកណ្តាលក្នុងវគ្គផ្តាច់ព្រ័ត្រ Euro ២០២៤ នឹងធ្វើជាអាជ្ញាកណ្តាលក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League រវាង Freiburg និង Aston Villa នៅថ្ងៃទី២០ ខែឧសភា។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Conference League រវាង Crystal Palace និង Rayo Vallecano នឹងត្រូវបានដឹកនាំដោយអាជ្ញាកណ្តាលជនជាតិអ៊ីតាលីលោក Maurizio Mariani មួយសប្តាហ៍ក្រោយមក។ UEFA បានតែងតាំងជនរួមជាតិពីរនាក់ជាជំនួយការសម្រាប់អាជ្ញាកណ្តាលម្នាក់ៗ។ បន្ថែមពីនេះលោកស្រីត Tess Olofsson ជនជាតិស៊ុយអែត នឹងធ្វើជាអាជ្ញាកណ្តាលក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Women’s Champions League រវាង Barcelona និង Olympique Lyonnais នៅថ្ងៃទី២៣ ខែឧសភា ផងដែរ៕

ប្រភព៖ Reuters