ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអាស៊ី
២៤-មិថុនា-២០២៥
(English) លោក Tsutomu Ogura លាលែងពីតំណែងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិសិង្ហបុរី ដោយសារឿងមួយនេះ…?

(English) សមាគមបាល់ទាត់សិង្ហបុរី FAS បានប្រកាសថា៖ លោក Tsutomu Ogura បានលាលែងពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិសិង្ហបុរី ដោយសារហេតុផលផ្ទាល់ខ្លួន។  បុរសសញ្ជាតិជប៉ុនវ័យ ៥៨ ឆ្នាំរូបនេះបានកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិសិង្ហបុរី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤ មកម្ល៉េះ ដោយដឹកនាំក្រុម ១៦ ប្រកួត ឈ្នះ ៥ ស្មើ ៣ ចាញ់ ៨ និងរបូតគ្រាប់បាល់ ៣៤ ដង មុនពេលសម្រេចចិត្តលាលែងពីតំណែងពីក្រុមជម្រើសជាតិ។

គួរជម្រាបថា បន្ទាប់ពីលោក Tsutomu Ogura ចាកចេញពី សមាគមបាល់ទាត់សិង្ហបុរី FAS បានតែងតាំងលោក Gavin Lee មានវ័យ ៣៤ ឆ្នាំដែលជាអតីតគ្រូបង្វឹករបស់ក្លិប BG Tampines Rovers និងជំនួយការគ្រូបង្វឹកក្នុងក្រុមជម្រើសជាតិសិង្ហបុរី ជាបណ្ដោះអាសន្នសិន ខណៈដែលការស្វែងរកគ្រូបង្វឹកថ្មីនៅតែបន្ត៕

ប្រភព៖ Ballthai

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-មិថុនា-២០២៥
(English) Spurs យល់ព្រមទិញខ្សែការពារជប៉ុនពីក្លិប Kawasaki Frontale ក្នុងតម្លៃធូរថ្លៃបំផុត

(English) ក្លិប Tottenham Hotspur បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៥ លានផោនដើម្បីចុះហត្ថលេខាលើកីឡាករអន្តរជាតិជប៉ុន Kota Takai ពី Kawasaki Frontale។ ខ្សែការពារកណ្តាលវ័យ ២០ ឆ្នាំត្រូវបានគេរំពឹងថានឹងមកដល់ក្លិបនៅខែក្រោយ ហើយនឹងជាផ្នែកមួយស្ថិតក្នុងជម្រើសដំបូងរបស់លោក Thomas Frank ផងដែរ។

Kota Takai ទើបតែបានចូលលេងក្នុងឈុតធំ សាម៉ូរៃខៀវជប៉ុន ចំនួន ២ ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ ប្រចាំតំបន់អាស៊ី ដែលត្រូវលេងជាមួយនឹងក្រុមជម្រើសជាតិចិន កាលពីខែសីហា ឆ្នាំ២០២៤ មកម្ល៉េះ។ គួរជម្រាបថា Takai បានដើរតួយ៉ាងសំខាន់ក្នុងក្រុម Kawasaki Frontale ដែលរួមចំណែកជួយក្រុមឈ្នះជើងឯក Japanese Super Cup កាលឆ្នាំ ២០២៤ ជាពេលរូបគេត្រូវបានបោះឆ្នោតជាប់ជាកីឡាករវ័យក្មេងល្អបំផុតរបស់ប្រទេសនៅឆ្នាំនោះផងដែរ ក្នុងនាមជាកីទ្បារបស់ជប៉ុន៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាជាតិ
២៣-មិថុនា-២០២៥
(English) លីគកំពូលកម្ពុជា ប្រកាសកូតាកីឡាករបរទេសសម្រាប់រដូវកាលថ្មី

(English) សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញកូតាចុះឈ្មោះកីឡាករបរទេសក្នុងលីគកំពូលកម្ពុជារដូវកាល ២០២៥/២៦។

សម្រាប់រដូវកាលខាងមុខនេះ ក្រុមនីមួយៗក្នុងលីគកំពូលកម្ពុជា អាចចុះឈ្មោះកីឡាករបានដូចខាងក្រោម៖

– អាចចុះឈ្មោះកីឡាករបរទេសបានចំនួន ៦នាក់។

– កីទ្បាករចូលសញ្ជាតិ ១ នាក់។

– កីឡាករបរទេស ៥ នាក់ប៉ុណ្ណោះដែលអាចលេងបាន ក្នុងអំឡុងពេលប្រកួត។

– មិនមានកីទ្បាករកូតាអាស៊ានទៀតទេ។

សូមជម្រាបថា គោលបំណងនៃច្បាប់នេះគឺដើម្បីធ្វើឱ្យមានតុល្យភាពនៃការអភិវឌ្ឍកីឡាករក្នុងស្រុកដែលមានទេពកោសល្យ និងដើម្បីគ្រប់គ្រងកូតាកីឡាករបរទេសមិនឱ្យធំពេក៕

ប្រភព៖ Ballthai

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២១-មិថុនា-២០២៥
(English) កូរ៉េខាងត្បូងលុបចោលបម្រាម ២៧ ឆ្នាំលើអ្នកចាំទីបរទេស

(English) លីគបាល់ទាត់អាជីពកូរ៉េខាងត្បូង K-League បានប្រកាសថា ខ្លួននឹងលុបចោលបម្រាមរយៈពេល ២៧ ឆ្នាំលើអ្នកចាំទីបរទេសចាប់ពីរដូវកាល ២០២៦ តទៅ។ ការហាមឃាត់ដែលត្រូវបានណែនាំក្នុងឆ្នាំ ១៩៩៩ ដើម្បីលើកកម្ពស់ការអភិវឌ្ឍទេពកោសល្យអ្នកចាំទីក្នុងស្រុក នឹងត្រូវដកចេញ ដោយអនុញ្ញាតឱ្យក្លិបអាចទិញកីឡាករចាំទីបរទេសបាន។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ K League នៅទីក្រុងសេអ៊ូល ដោយក្រុមប្រឹក្សាភិបាលដែលបានលើកឡើងពីការកើនឡើងមិនសមាមាត្រនៃប្រាក់ឈ្នួលសម្រាប់កីឡាករចាំទីក្នុងស្រុកដែលជាហេតុផលសម្រាប់ការដកចេញបម្រាមនេះ។

ជាមួយនឹងក្លឹបបាល់ទាត់អាជីពចំនួន ២៦ កំពុងដំណើរការនៅទូទាំងលីគកំពូលទាំង២ របស់កូរ៉េខាងត្បូង K League ជឿជាក់ថាវាដល់ពេលហើយដើម្បីបើកទូលាយដល់ទេពកោសល្យកីឡាករចាំទីបរទេស។ការផ្លាស់ប្តូរនេះអាចមានឥទ្ធិពលយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍អ្នកចាំទីរបស់ប្រទេស។ អ្នកចាំទីកូរ៉េខាងត្បូងល្បីៗ រួមទាំង Kim Seung-gyu ដែលលេងនៅ J League សម្រាប់ FC Tokyo និង Jo Hyeon-woo ដែលបច្ចុប្បន្នតំណាងឱ្យ Ulsan HD នៅ Club World Cup ទំនងជានឹងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីអ្នកចាំទីបរទេសនាពេលអនាគត៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២០-មិថុនា-២០២៥
(English) Juventus និង Adidas បន្តកុងត្រាថ្មីតម្លៃ ៤៦៨ លានដុល្លារ

(English) ក្លិបសេះបង្កង់ Juventus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ក្លិបបានបន្តភាពជាដៃគូបច្ចេកទេសជាមួយក្រុមហ៊ុនសម្លៀកបំពាក់កីឡា យក្សរបស់អាល្លឺម៉ង់ Adidas រហូតដល់ខែមិថុនា ឆ្នាំ២០៣៧ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង ៤៦៨ លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ ។

ក្លិបអ៊ីតាលីបាននិយាយថាកិច្ចព្រមព្រៀងបច្ចុប្បន្នរវាងភាគីទាំងពីរដែលដំណើរការរហូតដល់ខែមិថុនាឆ្នាំ២០២៧ នឹងនៅតែមិនផ្លាស់ប្តូរ។ បន្ទាប់មកកិច្ចសន្យាថ្មីនឹងចូលជាធរមានចាប់ពីរដូវកាល២០២៧-២៨ហើយគ្របដណ្តប់ក្រុម Juventus ទាំងអស់រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០៣៦-៣៧។ លោក Maurizio Scanavino នាយកប្រតិបត្តិរបស់ Juventus បាននិយាយថា ការបន្តជាថ្មីនេះបំពេញឱ្យយើងនូវមោទនភាព និងជាសក្ខីភាពដល់ការរួមផ្សំគ្នារវាងក្រុមហ៊ុនដ៏អស្ចារ្យទាំងពីរនេះ” ។

លោក Sam Handy អ្នកគ្រប់គ្រងទូទៅនៃ Adidas Football បាននិយាយថា យើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកភាពជាដៃគូរបស់យើងជាមួយក្លឹបដែលតែងតែលេង​បានល្អបំផុតនៅក្នុងបាល់ទាត់អ៊ីតាលីសម្រាប់រយៈពេល១០ ឆ្នាំបន្ថែមទៀត។ Juventus បានឈ្នះជើងឯកលីគអ៊ីតាលីច្រើនជាងក្លឹបគូប្រជែងដទៃទៀត។Juventus និង Adidas បានចូលរូមគ្នាតាំងពីរដូវកាល ២០១៥-១៦។ Juventus បាននិយាយកាលពីខែមុនថាក្រុមហ៊ុនផលិតរថយន្ត Jeep របស់អាមេរិកនឹងបង់ប្រាក់ ៦៩ លានអឺរ៉ូដើម្បីក្លាយជាអ្នកឧបត្ថម្ភអាវធំរបស់ខ្លួនរហូតដល់ខែមិថុនា២០២៨ផងដែរ ។

ក្រុមសម្លៀកបំពាក់កីឡារបស់អាឡឺម៉ង់មានដៃគូរយៈពេលវែងជាមួយក្លឹប Manchester United នៃក្របខ័ណ្ឌ Premier League របស់អង់គ្លេសដែលដំណើរការរហូតដល់ឆ្នាំ ២០៣៥ ហើយថែមទាំងធ្វើការជាមួយក្រុមផ្សេងទៀតរួមមាន Real Madrid និង Bayern Munich ផងដែរ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២០-មិថុនា-២០២៥
(English) Juventus និង Adidas បន្តកុងត្រាថ្មីតម្លៃ ៤៦៨ លានដុល្លារ

(English) ក្លិបសេះបង្កង់ Juventus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្លិបបានបន្តភាពជាដៃគូបច្ចេកទេសជាមួយក្រុមហ៊ុនសម្លៀកបំពាក់កីឡា យក្សរបស់អាល្លឺម៉ង់ Adidas រហូតដល់ខែមិថុនា ឆ្នាំ២០៣៧ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង ៤៦៨ លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ ។ ក្លិបអ៊ីតាលីបាននិយាយថាកិច្ចព្រមព្រៀងបច្ចុប្បន្នរវាងភាគីទាំងពីរដែលដំណើរការរហូតដល់ខែមិថុនាឆ្នាំ២០២៧ នឹងនៅតែមិនផ្លាស់ប្តូរ។ បន្ទាប់មកកិច្ចសន្យាថ្មីនឹងចូលជាធរមានចាប់ពីរដូវកាល២០២៧-២៨ហើយគ្របដណ្តប់ក្រុម Juventus ទាំងអស់រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០៣៦-៣៧។

លោក Maurizio Scanavino នាយកប្រតិបត្តិរបស់ Juventus បាននិយាយថា៖ ការបន្តជាថ្មីនេះបំពេញឱ្យយើងនូវមោទនភាព និងជាសក្ខីភាពដល់ការរួមផ្សំគ្នារវាងក្រុមហ៊ុនដ៏អស្ចារ្យទាំងពីរនេះ” ។

លោក Sam Handy អ្នកគ្រប់គ្រងទូទៅនៃ Adidas Football បាននិយាយថា យើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកភាពជាដៃគូរបស់យើងជាមួយក្លឹបដែលតែងតែលេង​បានល្អបំផុតនៅក្នុងបាល់ទាត់អ៊ីតាលីសម្រាប់រយៈពេល១០ ឆ្នាំបន្ថែមទៀត។ Juventus បានឈ្នះជើងឯកលីគអ៊ីតាលីច្រើនជាងក្លឹបគូប្រជែងដទៃទៀត។Juventus និង Adidas បានចូលរូមគ្នាតាំងពីរដូវកាល ២០១៥-១៦។ Juventus បាននិយាយកាលពីខែមុនថាក្រុមហ៊ុនផលិតរថយន្ត Jeep របស់អាមេរិកនឹងបង់ប្រាក់ 69 លានអឺរ៉ូដើម្បីក្លាយជាអ្នកឧបត្ថម្ភអាវធំរបស់ខ្លួនរហូតដល់ខែមិថុនា២០២៨ផងដែរ ។

ក្រុមសម្លៀកបំពាក់កីឡារបស់អាឡឺម៉ង់មានដៃគូរយៈពេលវែងជាមួយក្លិប Manchester United នៃក្របខ័ណ្ឌ Premier League របស់អង់គ្លេសដែលដំណើរការរហូតដល់ឆ្នាំ ២០៣៥ ហើយថែមទាំងធ្វើការជាមួយក្រុមផ្សេងទៀតរួមមាន Real Madrid និង Bayern Munich ផងដែរ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២០-មិថុនា-២០២៥
(English) Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីព្យាបាលជំងឺរលាកក្រពះ

(English) ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Real Madrid ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីព្យាបាលជំងឺរលាកក្រពះ។  ប្រធានក្រុមជម្រើសជាតិបារាំងវ័យ ២៦ ឆ្នាំបានខកខានក្នុងការហ្វឹកហាត់កាលពីថ្ងៃអង្គារ ដោយគ្រុនក្តៅ និងមិនបានលេងក្នុងការប្រកួតជម្រុះ FIFA Club World Cup ដែលក្រុមស្មើគ្នាជាមួយនឹង Al-Hilal ក្នុងលទ្ធផល ១-១ កាលពីថ្ងៃពុធ។

បញ្ហាខាងលើនេះ ក្លិប Real Madrid បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា៖ Kylian Mbappe កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យជាមួយនឹង «ជំងឺរលាកក្រពះដ៏ធ្ងន់ធ្ងរ» ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកបានបញ្ជាក់ថារូបគេត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។  Kylian Mbappe ក៏បានត្រលប់ទៅកន្លែងហ្វឹកហាត់របស់ Real Madrid នៅ Palm Beach វិញផងដែរ។

ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបក៏បានបញ្ជាក់ថា៖ Mbappe នឹងបន្តការព្យាបាលដោយថ្នាំជាក់លាក់ ហើយនឹងត្រលប់ទៅសកម្មភាពក្រុមវិញជាបណ្តើរៗ។ គួរជម្រាបថា សម្រាប់ការប្រកួតបន្ទាប់ Real គឺប៉ះ Pachuca នៅថ្ងៃអាទិត្យ ខាងមុខនេះ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៩-មិថុនា-២០២៥
(English) ម្ចាស់ជើងឯក FIFA Club World Cup ត្រូវបង់ពន្ធឲ្យអាមេរិកជាង ៣៤ លានដុល្លារ

(English) យោងតាមការ​វិភាគ​ថ្មី​មួយបានបង្ហាញ​ថា៖ ក្លិបដែលឈ្នះពានរង្វាន់ FIFA Club World Cup នឹង​ត្រូវ​បង់​ពន្ធ​ដល់​ទៅជាង ៣៤ លាន​ដុល្លារដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ របាយការណ៍ខាងលើបានអះអាងថា៖ អត្រាពន្ធ ៣០% ត្រូវបានអនុវត្តចំពោះក្លឹបដែលឈ្នះពាននៅក្នុងសហរដ្ឋអាមេរិក ដែលមានន័យថាអ្នកឈ្នះនឹងត្រូវបង់ពន្ធជាង ៣៤លានដុល្លារ ពីប្រាក់រង្វាន់សរុប ១២៥លានដុល្លារ។

ក្រុមដែលឡើងដល់វគ្គចុងក្រោយនឹងបង់ប្រាក់ចំនួនជាង២២លានដុល្លារ ខណៈដែលក្រុមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងចំណាយ ជាង១២លានដុល្លារ ។ ចំណែកឯវគ្គ​៨ក្រុមចុងក្រោយ​ត្រូវបង់​ពន្ធ​​ជាង ៦លានដុល្លារ។ វាក៏ត្រូវបង់ពន្ធប្រាក់ចំណូលផងដែរនៅក្នុងវគ្គចែកពូលសម្រាប់ក្លឹបដែលឈ្នះ ឬស្មើ។ អ្នកឈ្នះក្នុងការប្រកួតនឹងត្រូវបង់ពន្ធចំនួនជាង៥៦ដុល្លារ និងស្មើជាង ២៨ម៉ឺនដុល្លារ ។ សរុបមក រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងទទួលបានពន្ធរហូតដល់ជាង ២៥៩ លានដុល្លារពីការប្រកួតរយៈពេលមួយខែ៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
១៦-មិថុនា-២០២៥
(English) Buriram United តកុងត្រាថ្មីឱ្យ Narubadin Weerawatnodom ដល់ឆ្នាំ ២០២៨

(English) ម្ចាស់ជើងឯកលីគកំពូលថៃ ១០ សម័យកាល ក្លិប Buriram United បានប្រកាសតកុងត្រាថ្មីឱ្យប្រធានក្រុម កីទ្បាករ Narubadin Weerawatnodom ចំនួន ៣ ឆ្នាំបន្ថែមទៀត ពោលគឺកិច្ចសន្យារូបគេនៅឯកីទ្បដ្ឋាន Chang Arena រហូតដល់ឆ្នាំ ២០២៨ ឯណោះ។

ខ្សែការពារកូដស្តាំសញ្ជាតិថៃវ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លិប Buriram United ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ហើយរូបគេក៏បានរួមចំណែកជួយឱ្យក្រុមឈ្នះពានរង្វាន់លីគកំពូលថៃ ៧លើក, FA Cup ៤លើក, League Cup ៥ លើក, Cup A ២លើក, Mekong Club ២លើក, Thailand Champions Cup ១លើក និង Shoppe Cup ១លើកផងដែរ។

សូមជម្រាបថា កាលពីរដូវកាលមុន Narubadin Weerawatnodom បានបង្ហាញខ្លួនសរុប ២៥ ប្រកួតគ្រប់កម្មវិធី ក៏ដូចជារកបាន ១ គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមចំនួន ៥ លើក មុនពេលរូបគេទទួលបានកិច្ចសន្យាថ្មីបន្តស្នាក់នៅជាមួយក្រុមរយៈពេល ៣ ឆ្នាំបន្ថែមទៀត៕

ប្រភព៖ Ballthai

 

ads