ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអាស៊ី
១៣-តុលា-២០២៥
(English) ឥណ្ឌូណេស៊ី នឹងខានបង់លុយរាប់លានដុល្លារ ប្រសិនបើបណ្តេញលោក Patrick Kluivert ចេញពីតំណែង

(English) សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) នឹងខានបង់លុយដ៏ច្រើន ប្រសិនបើពួកគេបញ្ចប់កិច្ចសន្យារបស់លោក Patrick Kluivert ដែលជាគ្រូបង្វឹក មុនពេលកំណត់។ ជាការពិតណាស់ បន្ទាប់ពីក្រុមជម្រើសជាតិឥណ្ឌនេស៊ី ធ្លាក់ចេញវគ្គជម្រុះ World Cup ឆ្នាំ២០២៦ ជុំទី៤ ក្នុងតំបន់អាស៊ី ដែលពួកគេចាញ់អ៊ីរ៉ាក់ ០-១ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានធ្វើឱ្យក្តីសង្ឃឹមទៅលេង World Cup ឆ្នាំ២០២៦ ត្រូវបានរលាយទាំងស្រុង។ ជាមួយគ្នានេះដែរ អ្នកគំាទ្រជាច្រើនរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានសម្តែងការមិនសប្បាយចិត្តយ៉ាងខ្លាំងនឹងលទ្ធផល និងទទូចឱ្យលោកចុះចេញពីតំណែងជាគ្រូបង្វឹកថែមទៀតផង។

យ៉ាងណា បុរសសញ្ជាតិហូឡង់វ័យ ៤៩ ឆ្នាំរូបនេះដែលចូលមកកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងខែមករា ឆ្នាំ២០២៥ ជាមួយនឹងកិច្ចសន្យារយៈពេល ២ ឆ្នាំរួមទាំងមានជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំទៀត ជាមួយនឹងថ្លៃអត្តពលកម្មក្នុង ១ ខែទទួលបានប្រហែលចន្លោះពី ៨០,០០០ ដល់ ៩២, ០០០ ដុល្លារអាម៉េរិក ពោលគឺក្នុង ១ ឆ្នាំលោក Patrick Kluivert ទទួលបានថ្លៃអត្តពលកម្មប្រហែល ១,១ លានដុល្លារអាម៉េរិក។ នោះមានន័័យថាប្រសិនបើ PSSI បញ្ចប់កិច្ចសន្យារបស់លោក Patrick Kluivert មុនពេលកំណត់ ពួកគេនឹងត្រូវសងសំណង ដែលកិច្ចសន្យារបស់លោកនៅសល់រហូតដល់ខែមករា ឆ្នាំ២០២៧។ 

គួររំឭកថា លោក Patrick Kluivert ក៏ធ្លាប់ទទួលបានប្រាក់សំណងដល់ទៅ ១៧៤,០០០ ដុល្លារអាម៉េរិក ក្រោយ ពីក្លិប Adana Demirspor (តួកគី) បណ្តេញចេញពីតំណែងក្នុងខែធ្នូ ឆ្នាំ២០២៣ ក្រោយពីធ្វើការតិចជាងកន្លះឆ្នាំ។ លើស​ពី​នេះ​ទៀត លោកក៏ទទួល​បាន​ថ្លៃអត្តពលកម្មជាង ១៦៤,០០០ ដុល្លារអាម៉េរិក ផងដែរ៕

ប្រភព៖ znews

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-តុលា-២០២៥
(English) ចាញ់អាល់បានីក្នុងដីខ្លួនឯងភ្លាមគ្រូបង្វឹកស៊ែប៊ី លោក Dragan Stojkovic លាលែងពីតំណែងតែម្តង

(English)

លោក Dragan Stojkovic បានលាលែងពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិស៊ែប៊ី បន្ទាប់ពីលោកដឹកនាំក្រុមបរាជ័យក្នុងដីខ្លួនឯងក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិអាល់បានី ១-០ ក្នុងការប្រកួតវគ្គជម្រុះ World Cup កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។  Stojkovic ដែលបានចូលកាន់តំណែងក្នុងឆ្នាំ ២០២១ បានដឹកនាំក្រុមជម្រើសជាតិស៊ែប៊ីទៅលេង World Cup ក្នុងប្រទេសកាតា ប៉ុន្តែថ្មីៗនេះបានដឹកនាំក្រុមចាញ់ជាប់ៗគ្នា ដោយចាញ់ក្រុមអង់គ្លេស ៥-០ ក្នុងខែកញ្ញា និងអាល់បានី ១-០ ក្នុងដីរបស់ខ្លួនឯង កាលពីថ្ងៃសៅរ៍។

អ្នកចាត់ការសញ្ជាតិស៊ែប៊ីបានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំបាននិយាយជាមួយប្រធានាសហព័ន្ធកីទ្បាបាល់ទាត់ស៊ែប៊ី និងអគ្គលេខាធិការ… ហើយខ្ញុំបានស្នើឱ្យលាលែងពីតំណែង។ខ្ញុំផ្ទាល់មិននឹកស្មានថាការបរាជ័យនេះ… ខ្ញុំជាមនុស្សម្នាក់ដែលទទួលយកការទទួលខុសត្រូវទាំងស្រុង»។

ស៊ែប៊ី ឈរលេខ៣ក្នុងពូល K មាន៧ពិន្ទុ ខណៈដែលអង់គ្លេសឈរកំពូលតារាង ១៥ពិន្ទុ និងអាល់បានីលេខ២ មាន១១ពិន្ទុ ដោយបានលេងមួយប្រកួតទៀត។ លទ្ធផលនេះក៏ជំរុញឱ្យអង់គ្លេសឈានទៅដល់វគ្គជម្រុះសម្រាប់ការប្រកួត World Cup ឆ្នាំក្រោយនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ខណៈដែលក្រុមរបស់លោក Thomas Tuchel អាចដណ្តើមយកកន្លែងរបស់ពួកគេជាមួយនឹងជ័យជម្នះនៅប្រទេសឡាតវី នៅថ្ងៃអង្គារនេះ៕

ប្រភព៖ Reuters

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-តុលា-២០២៥
(English) FIFA ពិចារណាផ្លាស់ប្តូរកាលបរិច្ឆេទប្រកួត World Cup

(English) ប្រធាន FIFA លោក Gianni Infantino បានមានប្រសាសន៍ថា ស្ថាប័នគ្រប់គ្រងបាល់ទាត់កំពុងពិចារណាកំណត់ពេលប្រកួតបាល់ទាត់ពិភពលោកនាពេលអនាគតនៅខែមីនា ឬខែតុលា ដោយលើកឡើងពីតម្រូវការលក្ខខណ្ឌអាកាសធាតុដែលសមស្រប។ ប្រធាន FIFA លោក Infantino បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានថ្មីៗនេះថា ប្រសិនបើយើងចង់ប្រកួតឲ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌអាកាសធាតុ យើងត្រូវជ្រើសរើសខែមីនា ឬខែតុលា។ យើងកំពុងពិភាក្សាអំពីវា ។

ប្រធាន FIFA បានពន្យល់ថា ប្រតិទិនបាល់ទាត់ពិភពលោកត្រូវតែវិវឌ្ឍដើម្បីឆ្លុះបញ្ចាំងពីការពិតសម័យទំនើប ជាពិសេសជាមួយនឹងការប្រកួតដែលត្រូវបានរៀបចំឡើងនៅក្នុងតំបន់ដែលមានសីតុណ្ហភាពក្តៅខ្លាំង។ ខណៈពេលដែលមិនទាន់មានកាលបរិច្ឆេទផ្លូវការណាមួយត្រូវបានបញ្ជាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣៤ នោះ របាយការណ៍បានបង្ហាញថាវាទំនងជានឹងធ្វើឡើងក្នុងរដូវរងា ដោយមានការរំពឹងទុកកាន់តែច្រើនឡើងថាព្រឹត្តិការណ៍នេះពិតជាអាចកើតឡើងនៅក្នុងខែមករា ឆ្នាំ២០៣៥។

ការកែតម្រូវនេះក៏នឹងជួយ FIFA ជៀសវាងជម្លោះក្នុងការកំណត់ពេលជាមួយខែពិសេស បុណ្យរ៉ាម៉ាដានរបស់មូស្លីមក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ ២០៣៤ ប្រសិនបើមានការយល់ព្រម នេះនឹងក្លាយជាលើកទីពីរក្នុងប្រវត្តិសាស្ត្រដែលការប្រកួតបាល់ទាត់ពិភពលោកបានផ្លាស់ប្តូរឆ្ងាយពីការប្រកួតពាក់កណ្តាលឆ្នាំប្រពៃណីរបស់ខ្លួន បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកកាតាឆ្នាំ២០២២ដែលបានធ្វើឡើងនៅក្នុងខែវិច្ឆិកា និងខែធ្នូ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-តុលា-២០២៥
(English) Barca ជំពាក់លុយកីឡាករជិត ២០០លានដុល្លារ

(English) ការលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្លិប Barcelona នៅតែជាបញ្ញាចោទដដែល ខណៈដែលក្លិបជំពាក់លុយកីឡាករដែលទិញតាំងពីជាង៣ឆ្នាំមុន ជិត២០០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ពួកគេដែលត្រូវបានគេហទំព័ Tribuna ដកស្រង់យកមកចុះផ្សាយ កាលពីថ្ងៃសុក្រទី​១០ ខែតុលា ឆ្នាំ២០២៥។

របាយការណ៍ខាងលើបានបញ្ជាក់ថា៖ ក្លិប Barcelona បានជំពាក់ប្រាក់កីឡាករ៣រូបគឺ Raphinhaជាង៤៨លានដុល្លារទិញពីក្លិប Leeds។ កីឡាករ Robert Lewandowski ជាង​២៣លានដុល្លារទិញពី Bayern និង កីឡាករ Jule Kounde ជាង​២៨លានដុល្លារ ទិញពីក្លិប Sevilla។ ទោះជាយ៉ាងណាក៏ដោយ Barcelona ក៏ត្រៀមទទួលប្រាក់ចំនួនជាង៧៤លានដុល្លាពីក្លឹបមួយចំនួនដែលជំពាក់ខ្លួនផងដែរ។

ក្លិបទាំងនោះ រួមមាន:

១- ក្លិប FC Porto ជាង៨លានដុល្លារសម្រាប់ក្លិបទិញកីឡាករ Nico Gonzalez។

២- ក្លិប Al Ahli ជាង ៥លានដុល្លារទិញកីឡាករ Franck Kessie។

៣- ក្លិប Shakhtar Donetsk ជំពាក់ជាង៤លានដុល្លារ។

ទោះបីជាស្ថានភាពហិរញ្ញវត្ថុដ៏ស្មុគស្មាញនេះក៏ដោយ ក្លិបកាតាឡាននៅតែបន្តបង្ហាញទំនុកចិត្តលើផែនការស្តារឡើងវិញរបស់ខ្លួន ដោយព្យាករណ៍ថាប្រាក់ចំណូលនឹងលើសពី១ពាន់លានដុល្លារក្នុងរដូវកាលនេះ៕

Thumbnail
ព័ត៌មានកីឡាជាតិ
១០-តុលា-២០២៥
(English) មិនធម្មតាមែន! Sybelle FC ជាក្រុមបាល់ទាត់ពាក់កណ្តាលអាជីព ក្លាយជាក្លិបទី២នៅកម្ពុជា ដែលប្រើប្រាល់ឯកសណ្ឋានម៉ាកយីហោ KELME

(English) ក្លិប Sybelle FC ដែលជាក្រុមបាល់ទាត់ពាក់កណ្តាលអាជីពនៅកម្ពុជា បានប្រកាសជាផ្លូវការអំពីក្លាយជាដៃគូរសហការណ៍របស់ក្រុម​ហ៊ុន KELME ដែលជាម៉ាកយីហោឯកសណ្ឋាន​​កីឡាឈានមុខគេលំដាប់ពិភពលោក។ Sybelle FC ដែលជាក្រុមតែងតែចូលប្រកួតប្រជែងពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីពនៅកម្ពុជា ក៏បានក្លាយជាក្លិបទី ២ ក្នុងការប្រើប្រាស់ឯកសណ្ឋានម៉ាកល្បី KELME របស់អេស្ប៉ាញ បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀង។

KELME ជា​ក្រុម​ហ៊ុន​ផលិតសម្ភារ​​កីឡា​ដ៏​ល្បី​ល្បាញ​មួយ​នៅ​ក្នុង​ពិភព​លោក​របស់ប្រទេស​អេស្ប៉ាញ ​ដែល​មាន​អាយុ​កាល​ ៦២ ​ឆ្នាំ។  សម្ភារ​កីឡា​ជា​ច្រើន​ប្រភេទមាន​ដូច​ជា៖ កីឡា​បាល់បោះ កីឡា​បាល់ទាត់ កីឡា​បាល់ទះ កីឡា​បាល់ទាត់​ហ្វូតសាល កីឡា​ហុកគី ​កីឡា​គ្រីឃីត​ និង​កីឡាផ្សេងៗ​ទៀត។ ក្នុង​នោះដែរក៏​មាន​ក្លិប និង​ក្រុម​ជម្រើស​ជាតិ​ជា​ច្រើន​​នៅ​លើ​ពិភព​លោកដែល​បាន​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការផងដែរ។

គួរជម្រាបឱ្យដឹងថា ក្លិប Sybelle FC ដែលជាក្រុមបាល់ទាត់ពាក់កណ្តាលអាជីពនៅកម្ពុជា ទើបតែបង្កើតទ្បើងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមាន ឧកញ៉ា ឡោក ដារិទ្ធ ជាប្រធានក្លិប គឺតែងតែចូលរួមប្រកួតប្រជែងពានរង្វាន់នៅកម្ពុជាមិនថាពានរង្វាន់ពាក់កណ្តាលអាជីព និងហ្វូសាលទ្បើយ។ បច្ចុប្បន្ននេះ ក្លិប Sybelle FC ក៏បានចូលរួមប្រកួតប្រជែងពានរង្វាន់ជម្រើសជើងឯកបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២៥៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-តុលា-២០២៥
(English) Harry Kane នឹងអវត្តមានក្នុងជំនួបមិត្តភាព ដែលអង់គ្លេសប៉ះគ្នាជាមួយវេលស៍ នារាត្រីនេះ

(English) ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane នឹងអវត្តមានក្នុងជំនួបមិត្តភាព ដែលអង់គ្លេសប៉ះគ្នាជាមួយវេលស៍ នារាត្រីថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះដោយសារមានបញ្ហារបួសកជើងតិចតួច។ Harry Kane ដែលមានវ័យ ៣២ ឆ្នាំរូបនេះបានខកខានក្នុងការហ្វឹកហាត់ជាមួយនឹងក្រុមតោកំណាច បន្ទាប់ពីរូបគេបានរងរបួសកជើង អំទ្បុងពេលប្រកួតលីគកំពូលអាល្លឺម៉ង់ Bundesliga ដែលក្រុម Bayern Munich បានយកឈ្នះលើ Eintracht Frankfurt ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។ អង់គ្លេសក៏សង្ឃឹមថា Harry Kane ដែលជាខ្សែប្រយុទ្ធរកគ្រាប់បាល់ច្រើនជាងគេរបស់ក្រុមជម្រើសជាតិ នឹងត្រលប់មកកាន់ក្រុមវិញ ពេលប៉ះគ្នាជាមួយឡាតវី ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ នាថ្ងៃអង្គរ សប្តាហ៍ក្រោយ។

ជាមួយគ្នានេះដែរ អ្នកចាត់ការរបស់តោកំណាចអង់គ្លេស លោក Thomas Tuchel ក៏បាននិយាយអំពីបញ្ហាខាងលើនេះថា៖ «Harry Kane នឹងអវត្តមានការប្រកួតនេះ ដោយសារបញ្ហារបួសកជើងតិចតួច កាលពីប្រកួតមុន។ វាពិតជាឈឺចាប់ខ្លាំងពេកក្នុងការលេង និងប្រថុយខ្លាំងពេក សម្រាប់គាត់»។ លោកបន្តទៀតថា៖ យើងផ្តល់ឱ្យគាត់នូវឱកាសដើម្បីឱ្យវាស្ងប់ស្ងាត់ហើយយើងជឿជាក់ថាគាត់នឹងត្រៀមខ្លួនសម្រាប់ជាមួយនឹងក្រុមជម្រើសជាតិឡាតវី»។ 

Tuchel បានបញ្ជាក់ផងដែរថា៖ Jordan Henderson, John Stones ឬ Declan Rice នឹងក្លាយជាប្រធានក្រុមនៅ Wembley ក្នុងការអវត្តមានរបស់ Kane ។ អង់គ្លេស​មិន​បាន​ប្រកួត​ជាមួយ​វេលស៍​ទេ​ ចាប់​តាំង​ពី​ឈ្នះ​ក្នុង​លទ្ធផល ៣-០ នៅ World Cup ឆ្នាំ ២០២២ មកម្ល៉េះ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-តុលា-២០២៥
(English) ម្ចាស់ក្លិប Man Utd ទុកពេល៣ឆ្នាំឲ្យលោក Ruben Amorim

(English) លោក Sir Jim Ratcliffe ដែលជាសហម្ចាស់ក្លិប Manchester United បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់គាត់ចំពោះគ្រូបង្វឹកលោក Ruben Amorim ដោយសន្យាថានឹងទុកពេល៣ឆ្នាំទៀតដើម្បីវិនិច្ឆ័យការដឹកនាំរបស់គាត់។ ជាមួយគ្នានេះដែរលោកក៏បានច្រានចោលការអំពាវនាវឱ្យមានការបណ្តេញចេញមុនកាលកំណត់ចំពេលក្លឹកំពុងជួបការលំបាក។  ថ្លែងក្នុងកម្មវិធី The Times ‘The Business podcast, Ratcliffe ត្រូវបានសួរថាតើលោកមានបំណងផ្តល់ឱ្យ Amorim បីឆ្នាំនៅ Old Trafford ទៀតឬ? លោកឆ្លើយយ៉ាងសាមញ្ញថា បាទ។ បីឆ្នាំមិនយូរទេ ព្រោះអ្វីៗមិនកើតឡើងតែមួយយប់ទេ ។

Sir Jim Ratcliffe ម្ចាស់ក្រុម INEOS គ្រប់គ្រងប្រតិបត្តិការបាល់ទាត់នៅ United បានសង្កត់ធ្ងន់លើការអត់ធ្មត់ក្នុងទិដ្ឋភាពដែលជំរុញដោយលទ្ធផល ដោយប្រៀបធៀបស្ថានភាពរបស់ Amorim ទៅនឹងការចាប់ផ្តើមដ៏លំបាករបស់ Mikel Arteta នៅ Arsenal ។ Ratcliffe ដែលទទួលស្គាល់ Amorim ថាជា បុរសល្អបានបន្ថែមថា “គាត់មិនមានរដូវកាលល្អបំផុតទេតែគាត់ជាគ្រូបង្វឹកដ៏អស្ចារ្យក្នុងរយៈពេលបីឆ្នាំខាងមុខ។ លោកក៏​បាន​រិះគន់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ជោគជ័យ​ភ្លាមៗ ដោយ​បញ្ជាក់​ថា​៖ «​សារព័ត៌មាន ពេលខ្លះ​ខ្ញុំ​មិន​យល់​ទេ ពួកគេ​ចង់​បាន​ជោគជ័យ​មួយ​យប់​។

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់វ័យ៤០ ឆ្នាំដែលត្រូវបានតែងតាំងកាលពី១១ ខែមុនស្នងតំណែង Erik ten Hag បានជួបពេលវេលាដ៏លំបាកមួយ រួមទាំងការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៥កាលពីរដូវកាលមុន ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាង៥០ឆ្នាំ និងចំណាត់ថ្នាក់លេខ១០ បច្ចុប្បន្នបន្ទាប់ពីការឈ្នះ ២-០លើ Sunderland មុនពេលការប្រកួតអន្តរជាតិ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-តុលា-២០២៥
(English) FIFA ធ្វើកំណែទម្រង់ទ្រង់ទ្រាយធំមុនប្រកួតជម្រុះ World Cup ២០២៦

(English) FIFA បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ពីការ​រៀបចំ​រចនា​សម្ព័ន្ធ​ដ៏​សំខាន់​នៃ​ផ្លាស់ប្តូរប្រតិទិន​បាល់ទាត់​អន្តរជាតិ​​បុរស​សម្រាប់​វដ្ដ​ឆ្នាំ ២០២៦ ដល់​ឆ្នាំ ២០៣០។  ស្ថាប័នគ្រប់គ្រងពិភពលោកបានបូកបញ្ចូលគ្នាការសម្រាកអន្តរជាតិចំនួន២នៅខែកញ្ញា និងខែតុលា ទៅជាការឈប់សម្រាកតែមួយវិញ។ មុនកំណែទម្រង់មានការឈប់សម្រាកពីរដាច់ដោយឡែកពីគ្នា មួយចាប់ផ្តើមនៅដើមខែកញ្ញា និងមួយទៀតនៅពាក់កណ្តាលខែតុលា ដោយប្រទេសនីមួយៗលេងអតិបរមាពីរប្រកួតប៉ុណ្ណោះក្នុងរយៈឈប់សម្រាកម្តងៗ។

ចាប់ផ្តើមពីឆ្នាំ២០២៦ ការឈប់សម្រាកអន្តរជាតិទាំងពីរនឹងត្រូវបានបញ្ចូលតែមួយដែលដំណើរការចាប់ពីសប្តាហ៍ចុងក្រោយខែកញ្ញា ដល់ដើមខែតុលា។ នេះបើតាមរបាយការណ៍របស់ The Athletic ។ ឥឡូវនេះប្រទេសនានានឹងត្រូវបានអនុញ្ញាតឱ្យលេងរហូតដល់បួនប្រកួតក្នុងរយៈពេលសម្រាកតែមួយនោះ។ ការផ្លាស់ប្តូរដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA ក្នុងខែមីនា ឆ្នាំ ២០២៣មានគោលបំណងកាត់បន្ថយការរំខានសម្រាប់លីកក្នុងស្រុកខណៈពេលដែលរក្សាការប្រកួតអន្តរជាតិឱ្យនៅដដែល។  ក្លិបនៅទូទាំងលីកកំពូលៗនៅអឺរ៉ុបដូចជា Premier League, La Liga និង Serie A ឥឡូវនេះនឹងសម្រាករយៈពេល ៣សប្តាហ៍តែមួយចាប់ពីថ្ងៃទី ២១ ខែកញ្ញា ។ អស់ជាច្រើនឆ្នាំមកនេះ ក្លិបបានត្អូញត្អែរអំពីការរំខានបាល់ទាត់នៅដើមរដូវកាលជាមួយនឹងការប្រកួតអន្តរជាតិ ជាពិសេសនៅពេលដែលកីឡាករត្រលប់មកអស់កម្លាំង ឬរបួស៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-តុលា-២០២៥
(English) Ronaldo ក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេក្នុងប្រវត្តិសាស្ត្រ

(English) យោងតាមរបាយការណ៍របស់ Bloomberg ដែលត្រូវបានសារព័ត៌មាន BBC ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី៩ តុលា ២០២៥ បានឲ្យដឹងថា Ronaldo ក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេក្នុងប្រវត្តិសាស្ត្រ។ ស្ថិតក្នុងវ័យ ៤០ ឆ្នាំ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល បន្តភាពជោគជ័យទាំងក្នុងអាជីពលើទីលានប្រកួត និងមុខជំនួញ។ យោងតាមការវាយតម្លៃហិរញ្ញវត្ថុរបស់ទស្សនាវដ្តី Bloomberg បានឲ្យដឹងថា Ronaldo មានទ្រព្យសម្បត្តិសុទ្ធចំនួន១,៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលគ្នានូវប្រាក់ចំណូលក្នុងអាជីពបាល់ទាត់ ការគាំទ្រម៉ាកយីហោ និងការវិនិយោគជាច្រើន។

អតីតតារាបាល់ទាត់ Manchester United ត្រូវបានគេរាយការណ៍ថាបានក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រគឺជាង ២៣៧លានដុល្លារក្នុងមួយឆ្នាំ។ ថ្មីៗនេះ Ronaldo បានបន្តកុងត្រាជាមួយ Al-Nassr ដោយចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំដែលមានតម្លៃជាង៤០០ លានដុល្លារ ។

ចន្លោះឆ្នាំ២០២២ និង២០២៣ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេរាយការណ៍ថារកបានជាង ៥៥០លានដុល្លារជាប្រាក់ខែសុទ្ធ បន្ទាប់ពីស្នាក់នៅជាមួយក្លឹបជាបន្តបន្ទាប់ដូចជាៈ Lisbon, Manchester United, Real Madrid, Juventus និងឥឡូវនេះ Al-Nassr ។ នៅក្រៅទីលានប្រកួតក្នុងភាពជាដៃគូរយៈពេលមួយទសវត្សរ៍របស់គាត់ជាមួយ Nike  Ronaldo រកបានជិត១៨លានដុល្លារក្នុងមួយឆ្នាំ ដែលគ្រាន់តែជាផ្នែកតូចមួយនៃប្រាក់ចំណូលពាណិជ្ជកម្មរបស់គាត់ប៉ុណ្ណោះ៕

ads