ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៤-ឧសភា-២០២៦
(English) Betis វិលត្រឡប់មក UCL ក្រោយអវត្តមាន ២០ ឆ្នាំ

(English) ក្រុម Betis បានវិលត្រឡប់មកក្របខ័ណ្ឌ Champions League វិញបន្ទាប់ពីអវត្តមានរយៈពេល ២០ ឆ្នាំ។ ការវិលត្រឡប់នេះបន្ទាប់ពីពួកគេបានយកឈ្នះក្រុម Elche ២-១ នៅផ្ទះរបស់ខ្លួនក្នុង កាលពីថ្ងៃអង្គារ ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខប្រាំ និងជាកន្លែងចុងក្រោយសម្រាប់ក្របខណ្ឌ Champions League។

ក្រុម Betis បានលេងក្នុងក្របខ័ណ្ឌ Champions League ចុងក្រោយក្នុងរដូវកាល ២០០៥-០៦ នៅពេលដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបីនៅក្នុងពូលរបស់ពួកគេនៅពីក្រោយក្រុម Liverpool និង Chelsea ខណៈ​ដែល​នៅសល់​ពីរ​ជុំ​ទៀត ក្រុម Betis របស់​លោក Manuel Pellegrini បាន​បើក​គម្លាត​ប្រាំពីរ​ពិន្ទុ​ពី​ក្រុម Celta Vigo ឈរ​នៅ​លេខ​រៀង​ទី​ប្រាំមួយ បន្ទាប់ពី​ចាញ់​ក្រុម Levante ៣-២ នៅ​លើ​ទឹកដី​ខ្លួនឯង៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-ឧសភា-២០២៦
(English) វីរបុរស Man Utd ទាយថា Arsenal ឈ្នះ PSG

(English) វីរបុរសក្រុម Manchester United លោក Rio Ferdinand បានទស្សន៍ទាយយ៉ាងមុតមាំមុន ថាក្រុម Arsenal នឹងឈ្នះ PSG ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅរាត្រីថ្ងៃសៅរ៍ ទី៣០ ខែឧសភា។ ការទស្សន៍ទាយរបស់គាត់ស្របគ្នាទៅនឹងការព្យាករណ៍របស់ Opta’s Supercomputer ផងដែរ។ Opta បានបង្ហាញលទ្ធផលថា ក្រុម Arsenal មានឱកាសឈ្នះ៥៥,៧៦ លើកពានរង្វាន់ ខណៈដែលឱកាសរបស់ PSG ក្នុងការការពារតំណែងជើងឯករបស់ពួកគេដោយជោគជ័យគឺ៤៤,២៤%។

អតីតកីឡាករអន្តរជាតិអង់គ្លេសលោក Rio Ferdinand បានគាំទ្រក្រុម Arsenal ឈ្នះពានរង្វាន់ UEFA Champions League ឆ្នាំនេះ។ ថ្លែងនៅក្នុងកម្មវិធី Rio Ferdinand Presents វីរបុរសUnited បានពន្យល់ថាក្រុម Paris Saint-Germain នឹងចាញ់ដោយសារតែរបៀបលេងរបស់ក្រុមកាំភ្លើងធំ។ Ferdinand ជឿជាក់ថាក្រុមជើងឯក Ligue 1 គឺជាក្រុមដែលល្អជាង ប៉ុន្តែមានចំណុចខ្វះខាត។ គាត់បាននិយាយថា៖ «ខ្ញុំបាននិយាយថាក្រុម Arsenal នឹងឈ្នះ Premier League ឆ្នាំនេះហើយឥឡូវនេះខ្ញុំគិតថាក្រុម Arsenal នឹងឈ្នះ UEFA Champions League ថែមទៀត។

លោកបន្តពន្យល់ថា៖ Paris Saint-Germain គឺជាក្រុមល្អបំផុត ១០០ ភាគរយ។ ពួកគេមានទំរង់លេងល្អបំផុតនៅលើភពផែនដី ហើយអ្នកចាត់ការរបស់ពួកគេក៏ល្អបំផុតផងដែរនៅពេលនេះ ប៉ុន្តែពួកគេមើលទៅមិនស្រួលពេកទេនៅពេលស៊ុតបញ្ចូលទី។សូម្បីតែ Bayern  ដែលមិនសូវពូកែស៊ុតបញ្ចូលទី ក៏ពួកគេមើលទៅមិនស្រួលដែរ ហើយខ្ញុំបានឃើញវាច្រើនដងហើយនៅរដូវកាលនេះ។ អតីតខ្សែការពាររូបនេះបាននិយាយថា Arsenal នៅតែជាក្រុមមួយក្នុងចំណោមក្រុមល្អបំផុតនៅក្នុង Premier League៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-ឧសភា-២០២៦
(English) តើកីឡាករម្នាក់ៗទទួលបានប្រាក់ប៉ុន្មានក្នុងមួយថ្ងៃសម្រាប់ World Cup ឆ្នាំ២០២៦?

(English) FIFA កំពុងរៀបចំកញ្ចប់ថវិកាទូទាត់ទ្រង់ទ្រាយធំសម្រាប់ក្លឹបដែលមានកីឡាកររបស់ពួកគេលេងតំណាងឱ្យក្រុមជម្រើសជាតិនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦។ លោក Melchor Ruiz បានឲ្យដឹងថាកីឡាករម្នាក់ៗរបស់ក្លិបនីមួយៗ នឹងទទួលបានប្រាក់ជាង១០០០០ដុល្លារក្នុងមួយថ្ងៃក្នុងអំឡុងពេលនៃការប្រកួត។

ការទូទាត់ត្រូវអនុវត្តមិនត្រឹមតែចំពោះកីឡាករដែលមានកិច្ចសន្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះ កីឡាករបាល់ទាត់កំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ។ ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នឹងត្រូវធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដោយមានរយៈពេល៣៨ ថ្ងៃចាប់ពីថ្ងៃទី១១ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-ឧសភា-២០២៦
(English) Messi បន្តឈរកំពូលតារាងកីឡាកររកចំណូលបានច្រើនជាងគេនៅ MLS

(English) Lionel Messi នៅតែជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខណ្ឌកំពូលអាមេរិក Major League Soccer ជាមួយនឹងប្រាក់ខែគោលប្រចាំឆ្នាំចំនួន ២៥ លានដុល្លារច្រើនជាងពីរដងនៃកីឡាករដែលរកចំណូលខ្ពស់បំផុតបន្ទាប់។ ប្រាក់ខែគោលរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានកើនឡើងទ្វេដង ខណៈពេលដែលកិច្ចព្រមព្រៀងទាំងមូលមានតម្លៃ ២៨,៣លានដុល្លារ (រួមនឹងប្រាក់សំណងធានារ៉ាប់រង)។

ចំណែកឯកីឡាករ Son Heung-min របស់ក្លិប Los Angeles FC គឺជាអ្នករកចំណូលខ្ពស់បំផុតទីពីរជាមួយនឹងប្រាក់ខែគោលជាង ១០ លានដុល្លារ សរុបនឹងប្រាក់ធានា១១,២លានដុល្លារ។ អតីតខ្សែប្រយុទ្ធ Tottenham អាយុ ៣៣ ឆ្នាំរូបនេះរកបានច្រើនជាង Rodrigo de Paul របស់ក្លិប Inter Miami និង Hirving Lozano របស់ San Diego FC បន្តិច។ ប្រាក់ខែមិនរាប់បញ្ចូលប្រាក់ចំណូលពីកិច្ចព្រមព្រៀងផ្សព្វផ្សាយពានិជ្ជកម្ម ឬជម្រើសរបស់ Messi ក្នុងការទទួលបានភាគហ៊ុននៅក្នុង Inter Miami – ដែលគ្រប់គ្រងដោយ David Beckham នោះទេ។

Messi បានចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅរដ្ឋ Florida ក្នុងឆ្នាំ២០២៣ ស៊ុតបញ្ចូលទីបាន ៥៩គ្រាប់ក្នុងការប្រកួត MLS រដូវកាលធម្មតាចំនួន ៦៤ លើក ដោយបានជួយក្រុម Miami ឈ្នះពានរង្វាន់ MLS Cup ក្នុងឆ្នាំ២០២៥។ រូបគេបាននាំមុខគេក្នុងលីគជាមួយនឹងគ្រាប់បាល់ចំនួន ២៩ គ្រាប់កាលពីរដូវកាលមុន និងជាកីឡាករដែលមានតម្លៃបំផុតក្នុងរដូវកាល MLS៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-ឧសភា-២០២៦
(English) Ronaldinho ទទួលបានតួនាទីពិសេស សម្រាប់ព្រឹត្តិការណ៍ World Cup 2026

(English) យោងតាមសារព័ត៌មានប្រេស៊ីល The Touchline ចេញផ្សាយកាលពីថ្ងៃអង្គារទី ១២ ឧសភា ២០២៦ បានឲ្យដឹងថា អតីតតារាបាល់ទាត់ប្រេស៊ីលលោក Ronaldinho Gaúcho ទទួលបានតួនាទីដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលរៀបចំដោយសហម្ចាស់ផ្ទះបីគឺសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ ប្រភពដដែលខាងលើបានឲ្យដឹងថា ទូរទស្សន៍ TV Globo បានជ្រើសរើសអតីតកីឡាករក្លិប Barcelona និង Selecao ឱ្យធ្វើជាអត្ថាធិប្បាយនៃការផ្សាយព័ត៌មានការប្រកួតបាល់ទាត់ពិភពលោក។

ការទទួលខុសត្រូវរបស់ Ronaldinho គឺលើសពីភារកិច្ចធម្មតារបស់អ្នកវិភាគបាល់ទាត់។ គាត់ត្រូវបានគេរំពឹងថានឹងក្លាយជា ឯកអគ្គរដ្ឋទូតពិសេស រួមមានភារកិច្ចសំខាន់ៗចំនួន៣គឺៈ

១-ការផ្សាយបន្តផ្ទាល់ការប្រកួត៖ ការផ្តល់ការវិភាគរបស់អ្នកជំនាញពីពហុកីឡដ្ឋាន។ ២-នៅពីក្រោយឆាក៖ការទៅទស្សនាជំរុំហ្វឹកហាត់របស់ក្រុមនិងការប្រាស្រ័យទាក់ទងជាមួយកីឡាករ។ ៣-ការចូលរួមរបស់អ្នកគាំទ្រ៖ ការបង្កប់ខ្លួននៅក្នុងហ្វូងមនុស្ស និងចូលរួមក្នុងព្រឹត្តិការណ៍ពិសេសនៅតាមទីតាំងទេសចរណ៍សំខាន់ៗរបស់សហរដ្ឋអាមេរិក។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានហៅតួនាទីរបស់តារាបាល់ទាត់ប្រេស៊ីលថាជាតួនាទីធំបំផុតនៅក្នុងប្រវត្តិសាស្ត្រទូរទស្សន៍បាល់ទាត់ដែលសាកសមបំផុតទៅនឹងបុគ្គលិកលក្ខណៈស្ងប់ស្ងាត់ និងមានមន្តស្នេហ៍របស់ Ronaldinho៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-ឧសភា-២០២៦
(English) UEFA ប្រកាសបេក្ខជនអាជ្ញាកណ្តាល កាត់ក្តីពានរង្វាន់អឺរ៉ុបទាំងបី

(English) UEFA បាននិយាយកាលពីថ្ងៃចន្ទថា លោក Daniel Siebert ជនជាតិអាល្លឺម៉ង់ ដែលបានធ្វើអាជ្ញាកណ្តាលក្នុងការប្រកួតជើងទីពីរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Arsenal និង Atletico Madrid ត្រូវបានជ្រីសរីសជាអាជ្ញាកណ្តាលប្រកួត វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៣០ ខែឧសភា។ ជាមួយគ្នានេះដែរ លោក Francois Letexier មកពីប្រទេសបារាំង ដែលបានធ្វើជាអាជ្ញាកណ្តាលក្នុងវគ្គផ្តាច់ព្រ័ត្រ Euro ២០២៤ នឹងធ្វើជាអាជ្ញាកណ្តាលក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League រវាង Freiburg និង Aston Villa នៅថ្ងៃទី២០ ខែឧសភា។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Conference League រវាង Crystal Palace និង Rayo Vallecano នឹងត្រូវបានដឹកនាំដោយអាជ្ញាកណ្តាលជនជាតិអ៊ីតាលីលោក Maurizio Mariani មួយសប្តាហ៍ក្រោយមក។ UEFA បានតែងតាំងជនរួមជាតិពីរនាក់ជាជំនួយការសម្រាប់អាជ្ញាកណ្តាលម្នាក់ៗ។ បន្ថែមពីនេះលោកស្រីត Tess Olofsson ជនជាតិស៊ុយអែត នឹងធ្វើជាអាជ្ញាកណ្តាលក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Women’s Champions League រវាង Barcelona និង Olympique Lyonnais នៅថ្ងៃទី២៣ ខែឧសភា ផងដែរ៕

ប្រភព៖ Reuters

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-ឧសភា-២០២៦
(English) Arsenal ត្រូវការពិន្ទុប៉ុន្មានទៀត ដើម្បីឈ្នះ EPL ដែលរង់ចាំ២២ឆ្នាំ?

(English) បន្ទាប់ពីឈ្នះ West Ham ១-០ កាលពីរាត្រីថ្ងៃច័ន្ទ ឥឡូវនេះក្រុម Arsenal ត្រូវការត្រឹមតែបួនពិន្ទុប៉ុណ្ណោះពីការប្រកួតដែលនៅសល់របស់ពួកគេដើម្បីលើកពានរង្វាន់ Premier League។ ដូចដែលបានឃើញនៅលើតារាង Premier League ចំនួនពិន្ទុអតិបរមាដែលក្រុម Manchester City អាចរកបានគឺ ៨៣ពិន្ទុក្នុង៣៨ប្រកួត មានន័យថាក្រុម Arsenal ត្រូវការតែពិន្ទុស្មើនឹងឈ្នះ១ប្រកួតដើម្បីក្លាយជាជើងឯក។

ដូចដែលបានរំពឹងទុក ការឈ្នះមួយប្រកួត និងស្មើមួយប្រកួតពីការប្រកួត ២ ចុងក្រោយរបស់ពួកគេគឺគ្រប់គ្រាន់ហើយ ជាពិសេសប្រសិនបើពិចារណាលើគ្រាប់បាល់ចំណេញរបស់ក្រុម Arsenal។ កាលវិភាគដែលនៅសល់របស់ក្រុមកាំភ្លើងធំរួមមានការប្រកួតក្នុងផ្ទះទល់នឹងក្រុម Burnley មុនពេលបញ្ចប់រដូវកាលនៅទឹកដីក្រុម Crystal។ ចំណែកឯក្រុមManchester City ត្រូវប៉ះជាមួយ Crystal, AFC Bournemouth និង Aston Villa ៕

A

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-ឧសភា-២០២៦
(English) Hansi Flick ដាក់ផែនការ ២ បន្ទាប់ពីលើកពាន La Liga

(English) បន្ទាប់ពីដឹកនាំក្លិប FC Barcelona ឈ្នះ Real Madrid ២-០ ក្នុងការប្រកួត El Clásico លើកពាន LaLiga មុនបញ្ចប់រដូវកាល លោក Hansi Flick បានដាក់ផែនការជាក់លាក់ចំនួន ២ គឺទីមួយយកឲ្យបាន ១០០ ពិន្ទុក្នុងរដូវកាលនេះ និងទី២ ត្រូវឈ្នះពាន UEFA Champions League រដូវកាលក្រោយ។ វាក៏ជាការលើកពាន La Liga ទី ២៩ របស់ក្លិបអ្នកមានបុណ្យផងដែរ។ FC Barcelona បានស៊ូទ្រាំនឹងការខកចិត្តបន្ទាប់ពីធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey និងវគ្គ ៨ ក្រុមចុងក្រោយ Champions League ប៉ុន្តែមិនដែលបោះបង់ចោលការគ្រប់គ្រងរបស់ពួកគេលើការប្រជែងដណ្តើមពានរង្វាន់ La Liga ឡើយ។

ក្រោយពេលអបអរជ័យជម្នះ លោកបានមានប្រសាសន៍ថា៖ ឥឡូវនេះយើងចង់សម្រេចបាន ១០០ ពិន្ទុហើយឆ្នាំក្រោយយើងនឹងព្យាយាមយកឈ្នះពានរង្វាន់ Champions League។ ក្រុមរបស់លោក Hansi Flick ទទួលបាន៩១ ពិន្ទុ នាំមុខReal Madrid ដែលឈរនៅលេខរៀងទីពីរ ១៤ពិន្ទុខណៈដែលនៅសល់ការប្រកួតបីលើកទៀត។ លោកបន្តថា នៅពេលដែលខ្ញុំមកដល់ទីក្រុង មនុស្សគ្រប់គ្នាបានស្វាគមន៍ខ្ញុំ។ ខ្ញុំពិតជាកោតសរសើរចំពោះអ្វីដែលយើងបានចាក់គ្រឹះនៅទីនេះ។ខ្ញុំតែងតែគិតវិជ្ជមាន។ នៅពេលដែលអ្នកបង្វឹកក្រុមធំមួយ អ្នកត្រូវតែឈ្នះពានរង្វាន់។ ខ្ញុំតែងតែស្រមៃចង់បានវា ហើយតស៊ូដើម្បីវា៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-ឧសភា-២០២៦
(English) Kane ឈរចំណាត់ថ្នាក់លេខ ២ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Bayern Munich

(English) បន្ទាប់ពីស៊ុតបញ្ចូលទីបានមួយគ្រាប់នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួយឲ្យក្រុម Bayern Munich ស្មើ ១-១ ជាមួយក្រុម Paris Saint-Germain កាលពីរាត្រីថ្ងៃព្រហស្បតិ៍ កីឡាករ Harry Kane បានតាមស្មើកំណត់ត្រាគ្រាប់បាល់បញ្ចូលទីមួយរដូវកាលរបស់ Lewandowski និងឈរចំណាត់ថ្នាក់លេខ ២ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

ទាក់ទងនឹងទិន្នន័យ Kane រកបាន ៥៥ គ្រាប់ក្នុងការប្រកួតផ្លូវការទាំងអស់សម្រាប់ Bayern Munich រដូវកាលនេះ ដែលជាតួលេខស្មើនឹងកំណត់ត្រាគ្រាប់បាល់ក្នុងមួយរដូវកាលរបស់ Lewandowski (៥៥គ្រាប់) សម្រាប់ក្រុមក្នុងរដូវកាល ២០១៩-២០។

ទោះជាយ៉ាងណាក៏ដោយ Lewandowski បានចំណាយពេលតិចជាង Kane ដើម្បីរកគ្រាប់បាល់របស់គាត់ ព្រោះរូបគេបានចំណាយពេលត្រឹមតែ ៤៧ ប្រកួតប៉ុណ្ណោះ ដើម្បីរកគ្រាប់បាល់បាន ៥៥ ខណៈដែល Kane បានចំណាយពេល ៤៨ ប្រកួតដើម្បីសម្រេចបានសមិទ្ធផលនេះ។ នៅក្នុងប្រវត្តិសាស្ត្ររបស់ Bayern មានតែកីឡាករ Gerd Müller ម្នាក់ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីបាន ៦៦ គ្រាប់ក្នុងរដូវកាល ១៩៧២-៧៣៕