(English) ក្រុម Chelsea អាចនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន និងប្រាក់ប្រហែលជាង ១៦លានដុល្លារ ប្រសិនបើគូប្រជែងរបស់ពួកគេគឺក្រុម Arsenal ឈ្នះពានរង្វាន់ English Premier League ឆ្នាំ ២០២៥-២៦។ យោងតាមសារព័ត៌មាន Chelsea Chronicles ក្រុមជើងឯកពិភពលោកនឹងទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុប្រសិនបើគូប្រជែងរបស់ពួកគេឈ្នះ ដោយសារតែកុងត្រាលក់កីឡាកររបស់ខ្លួនបីរូបគឺ Kai Havertz, Kepa Arrizabalaga និង Noni Madueke ខណៈដែលពួកគេកំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្រុមកាំភ្លើងធំសម្រាប់ការប្រកួតទាំងពីរចុងក្រោយនេះ។

ក្រុម Chelsea បានលក់ Havertz ក្នុងតម្លៃជាង៩១លានដុល្លាររួមទាំងប្រាក់រង្វាន់បន្ថែមទាក់ទងនឹងទម្រង់លេងល្អចំនួនជាង៦លានដុល្លារ បន្ទាប់ពីរដូវកាលជោគជ័យបីរដូវកាលនៅ Stamford Bridge។ ជាមួយគ្នានេះដែរ Chelsea បានលក់ Madueke ទៅឱ្យ Arsenal នៅរដូវក្តៅឆ្នាំ ២០២៥ ក្នុងតម្លៃដំបូងជាង៦៥លានដុល្លារ បូករួមទាំងប្រាក់បន្ថែមចំនួនជាង៥លានដុល្លារ។
Kepa Arrizabalaga បានចូលរួមជាមួយ Arsenal ជាអចិន្ត្រៃយ៍ បន្ទាប់ពីក្លឹបកាំភ្លើងធំបានប្រើប្រាស់លក្ខខណ្ឌទិញផ្តាច់ចំនួន ៦លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍មួយចំនួននៅក្នុងប្រទេសអង់គ្លេសបានបង្ហាញថា មានការបន្ថែមប្រាក់ចំនួន៤លាដុល្លារប្រសិនបើក្លឹប Arsenal ឈ្នះពានរង្វាន់ Premier League និង UCL។

ក្រុមតោខៀវអាចនឹងសម្លឹងរកការទទួលបានប្រហែល ១៦លានដុល្លារពីគូប្រជែងរបស់ពួកគេ ប្រសិនបើពួកគេឈ្នះពានរង្វាន់ទាំងពីរ ។ ក្រុម Chelsea ធ្លាប់ទទួលបានអត្ថប្រយោជន៍ពីរឿងនេះកាលពីអតីតកាល នៅពេលដែលពួកគេបានទទួលប្រាក់បន្ថែមពីកីឡាករ Eden Hazard បន្ទាប់ពីក្រុម Real Madrid ឈ្នះពានរង្វាន់ UCL និងបានចំណាយប្រាក់ឱ្យ Leverkusen សម្រាប់ Havertz នៅពេលដែលគាត់បានជួយក្រុម Chelsea ឈ្នះពានរង្វាន់ UCL ក្នុងឆ្នាំ ២០២១៕