(English) UEFA បាននិយាយកាលពីថ្ងៃចន្ទថា លោក Daniel Siebert ជនជាតិអាល្លឺម៉ង់ ដែលបានធ្វើអាជ្ញាកណ្តាលក្នុងការប្រកួតជើងទីពីរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Arsenal និង Atletico Madrid ត្រូវបានជ្រីសរីសជាអាជ្ញាកណ្តាលប្រកួត វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៣០ ខែឧសភា។ ជាមួយគ្នានេះដែរ លោក Francois Letexier មកពីប្រទេសបារាំង ដែលបានធ្វើជាអាជ្ញាកណ្តាលក្នុងវគ្គផ្តាច់ព្រ័ត្រ Euro ២០២៤ នឹងធ្វើជាអាជ្ញាកណ្តាលក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League រវាង Freiburg និង Aston Villa នៅថ្ងៃទី២០ ខែឧសភា។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Conference League រវាង Crystal Palace និង Rayo Vallecano នឹងត្រូវបានដឹកនាំដោយអាជ្ញាកណ្តាលជនជាតិអ៊ីតាលីលោក Maurizio Mariani មួយសប្តាហ៍ក្រោយមក។ UEFA បានតែងតាំងជនរួមជាតិពីរនាក់ជាជំនួយការសម្រាប់អាជ្ញាកណ្តាលម្នាក់ៗ។ បន្ថែមពីនេះលោកស្រីត Tess Olofsson ជនជាតិស៊ុយអែត នឹងធ្វើជាអាជ្ញាកណ្តាលក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Women’s Champions League រវាង Barcelona និង Olympique Lyonnais នៅថ្ងៃទី២៣ ខែឧសភា ផងដែរ៕
ប្រភព៖ Reuters