ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៧-ឧសភា-២០២៦
(English) ប្លែកទៀតហើយ! គ្រាន់តែអង្គុយទស្សនាការប្រកួត World Cup ក្នុងប្រអប់តូចមួយកណ្ដាលទីក្រុងញូវយ៉ក នឹងទទួលបានប្រាក់ប្រាំម៉ឺនដុល្លារ

(English) ពិតជាប្លែកខ្លាំងមែនទែន! Fox Sports កំពុងស្វែងរកអ្នកគាំទ្របាល់ទាត់ម្នាក់ ដើម្បីធ្វើការងារ “Chief World Cup Watcher” ដោយទទួលបានប្រាក់រង្វាន់រហូតដល់ ៥ ម៉ឺនដុល្លារអាម៉េរិក ដោយភារកិច្ចគឺត្រូវមើលការប្រកួត FIFA World Cup ចំនួន ១០៤ ប្រកួតក្នុងរយៈពេល ៣៩ ថ្ងៃ។ 

អ្នកដែលត្រូវជ្រើសរើស នឹងទទួលបានបន្ទប់មើលបាល់ផ្ទាល់ខ្លួននៅចំណុចកណ្តាលនៃ Times Square ក្នុងទីក្រុងញូវយ៉ក ខណៈដែលអ្នកដំណើរតាមផ្លូវអាចមើលឃើញអារម្មណ៍រីករាយ និងតានតឹងរបស់អ្នកគាំទ្ររូបនោះបានផ្ទាល់។ ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នឹងចាប់ផ្តើមលេងពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដែលសហរដ្ឋអាម៉េរិក កាណាដា និងម៉ិកស៊ិក ធ្វើជាម្ចាស់ផ្ទះរួមគ្នា។

Fox Sports គឺជាបណ្តាញកីឡាធំមួយរបស់សហរដ្ឋអាមេរិក ដែលផ្សាយការប្រកួតកីឡាជាច្រើន ដូចជាបាល់ទាត់, NFL, NBA, MLB និងព្រឹត្តិការណ៍ធំៗអន្តរជាតិ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៥-ឧសភា-២០២៦
(English) David Raya ឈ្នះពានស្រោមដៃមាស EPL

(English) David Raya កីឡាករចាំទីរបស់កាំភ្លើងធំ Arsenal បានទទួលពានរង្វាន់ស្រោមដៃមាស Premier League សម្រាប់រដូវកា ២០២៥-២៦ និងជាពានរង្វាន់លើកទីបីជាប់ៗគ្នា។ រហូតមកទល់នឹងពេលនេះ Raya រក្សាបាន Clean Sheets សរុបចំនួន១៧ដង និងលែងមានអ្នកណាអាចយកឈ្នះរូបគេបានទៀតទេបន្ទាប់ពីគូប្រជែងតែមួយគត់របស់គេគឺកីឡាករចាំទី Gianluigi Donnarummaរបស់ក្លិប Man City  បានរបូតគ្រាប់បាល់ក្នុងការប្រកួតស្មើ ៣-៣ ជាមួយក្រុម Everton។

អ្នកចាំទី រូបនេះបានឈានដល់ចំនួនសរុប១៧ដងក្នុងការប្រកួតទល់នឹងក្រុម Fulham កាលពីចុងសប្តាហ៍ ខណៈដែល Donnarumma រក្សាបានតែ១៣ដង និងនៅសល់ការប្រកួតចំនួនបួនទៀត។Raya នឹងទទួលបានពានរង្វាន់នេះផ្លូវការ ប្រសិនបើគាត់រក្សាបានតែមួយប្រកួតទៀតនៅក្នុងការប្រកួតដែលនៅសល់ចំនួន៣ របស់ក្រុម Arsenal ឬប្រសិនបើ Donnarumma របូតគ្រាប់បាល់ម្តងទៀតមុនពេលបញ្ចប់រដូវកាល៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៥-ឧសភា-២០២៦
(English) Yamal កីឡាករវ័យក្មេងល្អបំផុតលើពិភពលោក

(English) យោងតាមស្ថិតិរបស់គេហទំព័រ Transfermarkt បានឲ្យដឹងថា ខ្សែបម្រីស្លាប Lamine Yamal របស់ក្លិប FC Barcelona ជាប់ជាកីឡាករវ័យក្មេងល្អបំផុតក្នុងចំណោមកីឡាករវ័យក្មេង (អាយុ២១ ឬក្រោម២១ឆ្នាំ) ចំនួន ២៥ នាក់នៅលើពិភពលោក។ គេហទំព័រខាងលើក៏បានប្រាប់ពីរបៀបវាយតម្លៃដោយផ្អែកលើកត្តាចម្បងចំនួន៣រួមមានៈ សមិទ្ធផលដែលទទួលបានជាមួយក្លិប កម្រិតប្រកួតឆាកអន្តរជាតិ និងសក្តានុពលអនាគត។

ក្នុងវ័យត្រឹមតែ ១៦ ឆ្នាំ Lamine Yamal បានក្លាយជាកីឡាករវ័យក្មេងបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ La Liga បន្ទាប់ពីបានចូលរួមប្រកួតក្នុងអំឡុងពេលជ័យជម្នះ ៤-០ លើ Betis ក្នុងខែមេសា ឆ្នាំ២០២៣។ រូបគេក៏បានក្លាយជាកីឡាករវ័យក្មេងបំផុតរបស់ Barcelona ដែលចាប់ផ្តើមការប្រកួតក្នុងការប្រកួតនោះ បន្ទាប់ពីត្រូវបានផ្តល់ឱកាសឱ្យចូលលេងជាលើកដំបូងនៅដើមរដូវកាល២០២៣-២៤។នៅជាមួយអ្នកមានបុណ្យគេបង្ហាញវត្តមានបាន ១០១ប្រកួត ស៊ុតបញ្ចូលទីបាន ៣០គ្រាប់។ ចំណែកឯអាជីពក្នុងក្រុមជម្រីសជាតិវិញគឺស៊ុតបាល់បាន ៦គ្រាប់ក្នុងការបង្ហាញវត្តមាន២៥ប្រកួត។ ចំណែកឯកីឡាករឈរចំណាត់ថ្នាក់ទី២ បានទៅលើកីឡាករ Desire Doue របស់ក្លិប Paris Saint Germain (PSG) វ័យ២០ឆ្នាំ និងចំណាត់ទី៣ ក៏បានទៅលើ PSG ដដែលគឺកីឡាករ Joao Neves អាយុ២១ឆ្នាំ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៥-ឧសភា-២០២៦
(English) ទោះបីជាបានកៅអីលេង UCL ឆ្នាំក្រោយក៏ដោយ តែគ្រូបង្វឹក Villarreal នៅតែចាកចេញពីក្លិបដដែល នាចុងបញ្ចប់រដូវកាលនេះ

(English) គ្រូបង្វឹក លោក Marcelino Garcia Toral នឹងចាកចេញពីក្លិប Villarreal នាចុងបញ្ចប់រដូវកាលនេះ ទោះបីបានធានាសិទ្ធិលេង UEFA Champions League រដូវកាលក្រោយក៏ដោយ។  បុរសវ័យ ៦០ ឆ្នាំខាងលើ ក៏ធ្លាប់ដឹកនាំក្រុមនេះចន្លោះឆ្នាំ ២០១៣ និង ២០១៦ ផងដែរ។ ហើយបាននាំក្រុមត្រឡប់ទៅលីគកំពូលអេស្ប៉ាញវិញ និងជាគ្រូបង្វឹកដែលដឹកនាំក្រុមច្រើនជាងគ្រូបង្វឹកដទៃទៀត រហូតដល់ ២៩៨ ប្រកួតគ្រប់កម្មវិធី។

បច្ចុប្បន្ន Villarreal កំពុងស្ថិតលេខ ៣ ក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ់ La Liga ខណៈដែលមានព័ត៌មានថាលោកទទួលការចាប់អារម្មណ៍ពីកិលឹបក្នុង Premier League ផងដែរ។

លោក Marcelino Garcia Toral ដែលត្រលប់មកដឹកនាំក្រុម Villarreal វិញក្នុងឆ្នាំ២០២៣ ធ្លាប់ឈ្នះពាន Copa del Rey ជាមួយក្លិប Valencia CF ឆ្នាំ ២០១៩ និងឈ្នះ Spanish Super Cup ជាមួយក្លិប Athletic Bilbao ឆ្នាំ ២០២១៕

ប្រភព៖ CNA

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-ឧសភា-២០២៦
(English) កីឡាកររូបណាជាប់បម្រាមយូរជាងគេក្នុងប្រវត្តិសាស្ត្រ EPL?

(English) យោងតាមការចេញផ្សាយរបស់គេហទំព័រ givemesport.com បានឲ្យដឹងថា កីឡាករ Mykhailo Mudryk ជាប់បម្រាមយូរជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស Premier League។ ប្រភពខាងលើដដែលបានឲ្យដឹងថា កីឡាកអ៊ុយក្រែនដែលបច្ចុប្បន្នកំពុងលេងឲ្យ Chelsea ជាប់បម្រាម ៤ ឆ្នាំពីបទប្រីប្រាស់សារធាតុញៀន Meldonium។ សារធាតុញៀន meldonium ត្រូវបានរកឃើញនៅក្នុងសំណាកទឹកនោម ខណៈពេលដែល Mykhailo Mudryk កំពុងបំពេញកាតព្វកិច្ចប្រកួតអន្តរជាតិ ក្នុងខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់មកវាបានចំណាយពេលរហូតដល់ខែមេសា ឆ្នាំ២០២៦ មុនពេលការស៊ើបអង្កេតរបស់ FA បានសន្និដ្ឋានថាគាត់គួរតែត្រូវបានពិន័យជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ Premier League ដែលជាប់បម្រាមលើសពីពីរឆ្នាំ។

ជាការពិតណាស់ រូបគេត្រូវបានពិន័យរយៈពេល ៤ ឆ្នាំដែលមានន័យថា បន្ទាប់ពីអវត្តមានរយៈពេល ១៥ ខែ គេនឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២០៣០ មុនពេលគាត់ត្រឡប់មកវិញ។ នៅពេលសរសេរនេះ គេកំពុងរៀបចំប្តឹងឧទ្ធរណ៍ទៅតុលាការអាជ្ញាកណ្តាលកីឡា ដោយប្រើមេធាវីដូចគ្នាដែលបានត្រួតពិនិត្យការប្រយុទ្ធផ្នែកច្បាប់របស់ Paul Pogba។ ចំណែកឯកីឡាករឈរចំណាត់ថ្នាក់លេខ២គឺ Joey Barton ជាប់១៣ខែពីបទភ្នាល់ល្បែង១២៦០ប្រកួតក្នុងអំឡុងពេលលេងឲ្យក្ Burnley។ កីឡាករ Abel Xavier ជាប់១២ខែ ពីបទសារធាតុញៀន ឈរចំណាត់ថ្នាក់ទី៣៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០១-ឧសភា-២០២៦
(English) សំបុត្រជាង ៥០០ លានសន្លឹកត្រូវបានស្នើសុំសម្រាប់ World Cup

(English) លោក Gianni Infantino ប្រធាន FIFA បានមានប្រសាសន៍ថា៖ តម្រូវការសំបុត្រសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ បានឈានដល់កម្រិតមិនធ្លាប់មានពីមុនមក ជាមួយនឹងសំណើចំនួន ៥០០ លានត្រូវបានកត់ត្រារួចហើយសម្រាប់ការប្រកួតដែលបានពង្រីកក្រុមចំនួនពី៣២ទៅ ៤៨ ក្រុមដែលរៀបដោយសហម្ចាស់ផ្ទះសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី ១១ខែមិថុនា ដល់ថ្ងៃទី ១៩ខែកក្កដា។

លោក Infantino បានថ្លែងនៅក្នុងសមាជ FIFA កាលពីថ្ងៃព្រហស្បតិ៍ថា៖ អ្នកបានឮហើយថា មានការពិភាក្សាជាច្រើនអំពីការលក់សំបុត្រសម្រាប់ព្រឹត្តិការណ៍ World Cup”។ យើងមានសំណើទិញសំបុត្រចំនួន ៥០០ លានសន្លឹក។ លោកបន្តថានៅក្នុងព្រឹត្តិការណ៍ World Cup ពីរលើកចុងក្រោយនេះ យើងមានសំណើសំបុត្រចំនួន ៥០ លានសន្លឹកប៉ុន្តែឆ្នាំនេះ ៥០០ លានសន្លឹក។

លោក Infantino បាននិយាយថា FIFA បានលក់សំបុត្រភាគច្រើនដែលបានចេញផ្សាយរហូតមកដល់ពេលនេះរួចហើយ។លោកបានមានប្រសាសន៍ថា យើងបានលក់សំបុត្រចំនួន១០០ភាគរយនៃស្តុកដែលយើងបានដាក់លក់នៅលើទីផ្សារ ដែលស្មើនឹង ៩០ភាគរយនៃស្តុកទូទាំងពិភពលោករហូតមកដល់ពេលនេះ។ ហើយជាការពិតណាស់ យើងតែងតែដាក់លក់សំបុត្រនៅលើទីផ្សារជានិច្ច៕

ប្រភព៖ Reuters

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០១-ឧសភា-២០២៦
(English) Neymar៖ ខ្ញុំចង់លេង World Cup និងជួបជាមួយ Messi

(English) នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន TyC បានឱ្យដឹងថា Neymar JR  នៅតែបង្ហាញមហិច្ឆិតាចង់ចូលរួមប្រកួតបាល់ទាត់ពិភពលោក ២០២៦ ដែលរៀបចំដោយសហម្ចាស់ផ្ទះ អាមេរិក កាណាដា និងម៉ិកស៊ិក នៅក្នុងខែមិថុនាខាងមុខនេះ។ បន្ទាប់ពីបញ្ចប់ការប្រកួត ស្មើ ១-១ ជាមួយក្រុម San Lorenzo នៅក្នុងការប្រកួតពានរង្វាន់ CONMEBOL Sudamericana ក្នុងទឹកដីខ្លួនឯង Neymar បានផ្តល់បទសម្ភាសន៍ខ្លីមួយជាមួយអ្នកកាសែតអាហ្សង់ទីន។ អ្នកកាសែតបានសួរថា៖ តើលោកកំពុងគិតអំពីព្រឹត្តិការណ៍ World Cup ដែរឬទេ? Neymar មិនបានលាក់បាំងអារម្មណ៍របស់គាត់ទេ ដោយនិយាយថា ជាការពិតណាស់ វាជាក្តីស្រមៃរបស់កីឡាករគ្រប់រូប ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចសម្រេចគោលដៅនេះបាន។

នៅពេលសួរថាតើនឹងមានឱកាសជួប Messi នៅលើទីលានម្តងទៀតនាពេលអនាគតដែរឬទេ Neymar ក៏បានផ្តល់ចម្លើយវិជ្ជមានផងដែរថា ជាការពិតណាស់ ខ្ញុំសង្ឃឹមដូច្នេះ។ ប្រសិនបើយើងអាចជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ World Cup រវាងប្រេស៊ីល និងអាហ្សង់ទីន នោះនឹងក្លាយជាពេលវេលាដែលមិនអាចប្រៀបផ្ទឹមបាន។ គួររំឭកថា រហូតមកដល់ពេលនេះតំណែងរបស់កីឡាករ វ័យ ៣៤ ឆ្នាំនៅក្នុងការប្រកួតនាពេលខាងមុខមិនទាន់មានសុវត្ថិភាពនៅឡើយទេ ព្រោះវានឹងអាស្រ័យលើលោក Carlo Ancelotti គ្រូបង្វឹកក្រុមប្រេស៊ីល។ យ៉ាងណាក៏ដោយ កីឡាកររូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា មហិច្ឆតារបស់គាត់នៅតែរឹងមាំ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០១-ឧសភា-២០២៦
(English) FIFA និង IFAB អនុម័តច្បាប់ថ្មីមួយ

(English) ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA និងអ្នកបង្កើតច្បាប់បាល់ទាត់ពិភពលោក IFAB បានអនុម័តច្បាប់ថ្មីមួយ ដើម្បីរារាំងក្រុមនានាមិនឲ្យយកគំរូតាមក្រុមជម្រីសជាតិសេណេហ្គាល់នៅវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations ឆ្នាំ២០២៥។ FIFA បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា ខ្លួនរួមជាមួយនឹង IFAB បានអនុម័តច្បាប់ថ្មីចំនួនពីរ ដែលនឹងចូលជាធរមាននៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦។

១-ច្បាប់ទីមួយគឺដើម្បីការពារក្រុមបាល់មិនឲ្យចាកចេញពីទីលានដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។ ច្បាប់នេះបានកើតឡើងបន្ទា់ប់ពីក្រុមសេណេហ្គាល់ដេីរចេញពីប្រកួតវគ្គផ្តាច់ព្រ័ត្រ AFCON ២០២៥ ហេីយក្រោយមកត្រូវបានគេដកហូតពានរង្វាន់ទៅអោយប្រទេសម៉ារ៉ុក។

សេចក្តីថ្លែងការណ៍​នេះ​បាន​សរសេរ​ថា តាម​ការសម្រេចចិត្ត​របស់​អ្នករៀបចំ​ការប្រកួត អាជ្ញាកណ្តាល​អាច​ដាក់ទណ្ឌកម្ម​ដោយ​កាតក្រហម​ដល់​កីឡាករ​ណា​ដែល​ចាកចេញ​ពី​ទីលាន​ប្រកួត​ដើម្បី​តវ៉ា​នឹង​ការសម្រេច​របស់​អាជ្ញាកណ្តាល»។ ច្បាប់​ថ្មី​នេះ​ក៏​នឹង​អនុវត្ត​ចំពោះ​មន្ត្រី​ក្រុម​ណា​ដែល​ញុះញង់​កីឡាករ​ឲ្យ​ចាកចេញ​ពី​ទីលាន​ប្រកួត​ផងដែរ។ ក្រុម​ដែល​បណ្តាល​ឲ្យ​ការប្រកួត​ត្រូវ​បាន​លុបចោល ជាគោលការណ៍​នឹង​ត្រូវ​បោះបង់​ការប្រកួត។

២-ច្បាប់ទីពីរគឺត្រូវទប់ស្កាត់កីឡាករមិនឱ្យយកអាវបិទមាត់មុនពេលនិយាយនៅលើទីលាន ដែលពួកគេធ្វើដើម្បីជៀសវាងការថតសំឡេងដោយកាមេរ៉ា ឬអ្នកជំនាញខាងធ្វើបបូរមាត់។ កីឡាករGianluca Prestianni គឺជាចំណុចកណ្តាលនៃជម្លោះរើសអើងប្រឆាំងនឹងកីឡាករ Vinicius Jr ដែលក្នុងអំឡុងពេលនោះគាត់បានបិទមាត់របស់គាត់។ ដូចដែលបានកត់សម្គាល់ដោយ BBC Sport ថា UEFA បានព្យួរគាត់ចំនួនប្រាំមួយប្រកួត ប៉ុន្តែការប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ដោយកីឡាករណាម្នាក់នឹងទទួលបានកាតក្រហម៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣០-មេសា-២០២៦
(English) Mohamed Salah ឈរកំពូលតារាង UCL សម្រាប់កីឡាករទ្វីបអាហ្វ្រិក

(English) បាល់ទាត់អាហ្វ្រិកបានបង្ហាញបញ្ជីឈ្មោះកីឡាករល្បីៗមួយចំនួន ដែលបានចូលរួមប្រកួតច្រីនបំផុតនៅក្នុងប្រវត្តិសាស្ត្រពានរង្វាន់អឺរ៉ុប UEFA Champions League។ នៅក្នុងបញ្ជីនោះ កីឡាករ Mohamed Salah របស់ប្រទេសអេហ្ស៊ីប បាននាំមុខគេក្នុងតារាង។ ខ្សែប្រយុទ្ធរបស់ Liverpool រូបនេះបង្ហាញវត្តមានប្រកួត UEFA Champions League ចំនួន ៩៨ប្រកួត តាមពីក្រោយដោយអតីតកីឡាករ Didier Drogba  របស់ Chelsea មានចំនួន៩២ ប្រកួត។

ចំណែកឯ ខ្សែប្រយុទ្ធដ៏ល្បីល្បាញ Samuel Eto’o ឈរនៅលំដាប់ទីបីជាមួយនឹងការបង្ហាញខ្លួនចំនួន ៧៨ ប្រកួត ខណៈដែល Michael Essien របស់ក្រុមហ្គាណាមាន ៧៦ ប្រកួត។ អ្នកដែលមានកំណត់ត្រាដូចគ្នាជាមួយ Michael Essien គឺ Achraf Hakimi របស់ក្រុមម៉ារ៉ុក ដែលគូសបញ្ជាក់ពីការកើនឡើងយ៉ាងឆាប់រហ័សរបស់គេក្នុងចំណោមកីឡាករអាហ្វ្រិកនៅក្នុងការប្រកួតកំពូលៗរបស់អឺរ៉ុប៕