ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣១-តុលា-២០២៥
(English) Napoli ដង្ហែររូបសំណាកលោក Maradona

(English) ក្លឹបបាល់ទាត់អ៊ីតាលី Napoli បានដង្ហែររូបសំណាកអតីតកីឡាករ Diego Maradona ក្នុងឱកាសគម្រប់ខួបកំណើត៦៥ ឆ្នាំរបស់គាត់។  កីឡាករអាហ្សង់ទីន ដែលបានឆ្លាក់ឈ្មោះរបស់គាត់នៅក្នុងប្រវត្តិសាស្ត្រក្លឹប Napoli បន្ទាប់ពីលោកជួយឲ្យក្លឹបឈ្នះពានរង្វាន់ Serie A អ៊ីតាលីក្នុងឆ្នាំ១៩៨៧ និង១៩៩០ ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតម្នាក់គ្រប់ពេលវេលា។ រូបសំណាករបស់ Maradona ដែលបានស្លាប់ដោយសារគាំងបេះដូងក្នុងឆ្នាំ២០២០ ត្រូវបានយកចេញពីសារមន្ទីរ Maradona សម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃនៃទីក្រុងនៅក្នុងឱកាសខួបកំណើត៦៥របស់គាត់។

លោក Massimo Vignati ម្ចាស់សារមន្ទីរ Maradona បាននិយាយថា លោក Diego មិនទាន់ស្លាប់ទេ។ រូបកាយរបស់គាត់បានស្លាប់ទៅ ប៉ុន្តែព្រលឹងរបស់គាត់ស្ថិតនៅជាមួយយេីងជានិច្ច ក្នុងបេះដូងមនុស្សទាំងអស់ដែលស្រឡាញ់គាត់។ ខ្ញុំបានប្រារព្ធខួបកំណើតរបស់លោក Diego អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោក Diego តែងតែមានវត្តមាន។ ហើយរឿងដ៏ស្រស់ស្អាតនោះគឺថា លោក Diego ជាកម្មសិទ្ធិរបស់អ្នកគាំទ្រNapoli»  អ្នកគាំទ្រ Napoli បានចងចាំពីឥទ្ធិពលរបស់លោក Maradona ទៅលើជីវិតរបស់ជនជាតិអ៊ីតាលី។ អ្នកក្រុងNapoli ម្នាក់បាននិយាយថា​លោក Diego គឺជាមនុស្សឯកភាព។ គាត់បាននាំមនុស្សមកជួបជុំគ្នា សូម្បីតែអ្នកដែលមកពីភាគខាងជើងដែលប្រឆាំងនឹងយើងក៏ដោយ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣១-តុលា-២០២៥
(English) Peter Schmeichel កីឡាករចាំទីល្អបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស

(English) យោងតាមស្ថិតិថ្មីចុងក្រោយបំផុតរបស់ Premier League ដែលត្រូវបានគេហទំព័រ Givemesports.com ដកស្រង់យកមកចុះផ្សាយបានឲ្យដឹងថា៖ Peter Schmeichel ត្រូវបានគេចាត់ទុកថាជាកីឡាករចាំទីល្អបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់លីគកំពូលអង់គ្លស។ អ្នកចាំទីសញ្ជាតិដាណឺម៉ាកធ្លាប់លេងឲ្យក្លឹបបាល់ទាត់ចំនួន៣គឺក្លឹប Manchester united ,Aston Villa និង Manchester City។

គាត់ធ្លាប់បង្ហាញវត្តមានបាន៣១០ប្រកួតនិងរក្សាបាល់មិនឲ្យចូលទី(Clean Sheets)បាន១២៨ប្រកួត។ ឥទ្ធិពលរបស់ Peter Schmeichel ទៅលើ Premier League គឺមិនអាចប្រៀបផ្ទឹមបាន។ វត្តមានដ៏គួរឱ្យខ្លាចរបស់គាត់ វិធីសាស្រ្តដ៏ក្លាហាន និងការសង្គ្រោះបាល់ដ៏អស្ចារ្យ ក្នុងអំឡុងទសវត្សរ៍ទី៩០  នៅជាមួយMan United។ ការឈ្នះពានរង្វាន់បីក្នុងប្រវត្តិសាស្ត្រក្នុងឆ្នាំ១៩៩៩ ធ្វើឱ្យគាត់ក្លាយជាអ្នកចាំទីដ៏អស្ចារ្យបំផុតដែលមិនអាចប្រកែកបានក្នុងប្រវត្តិសាស្ត្រ Premier League។

ជាមួយគ្នានេះដែរកាលពីឆ្នាំ២០០១ Schmeichel បានឈ្នះការស្ទង់មតិសាធារណៈមួយដែលរៀបចំដោយកាសែត Reuters ដែលក្នុងនោះអ្នកចូលរួមភាគច្រើនជាង ២០ម៉ឺននាក់បានបោះឆ្នោតឱ្យគាត់ជាអ្នកចាំទីដ៏ល្អបំផុតដែលមិនធ្លាប់មាន នាំមុខ Lev Yashin និង Gordon Banks។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០០៣ Schmeichel ត្រូវបានបញ្ចូលទៅក្នុងសាលកិត្តិនាមបាល់ទាត់អង់គ្លេស ដើម្បីទទួលស្គាល់ឥទ្ធិពលរបស់គាត់ទៅលើការប្រកួតអង់គ្លេស។ ចំណែកកីឡាករចាំទីល្អ២រូបផ្សេងទៀតរួមមានៈ ១-Petr Cech ក្លឹប Chelsea ,Arsenal វត្តមានប្រកួត ៤៣៣  Clean Sheets ២០២។ ២-Edwin Van de Sar ក្លឹប Man Utd  ,Fulham វត្តមានប្រកួត ៣១៣ Clean Sheets ១៣២។

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣១-តុលា-២០២៥
(English) Juventus តែងតាំងលោក Luciano Spalletti ជាអ្នកចាត់ទូទៅថ្មីរបស់ពួកគេ រហូតដល់ចប់រដូវកាល

(English)

ក្លិបសេះបង្កង់ Juventus បានតែងតាំងអតីតគ្រូបង្វឹកជម្រើសជាតិអ៊ីតាលី លោក Luciano Spalletti ជាអ្នកចាត់ទូទៅថ្មីរបស់ពួកគេ រហូតដល់ចប់រដូវកាលនេះ។ ។ បុរសវ័យ ៦៦ ឆ្នាំរូបនេះបានចូលមកជំនួសតួនាទីរបស់លោក Igor Tudor ដែលក្លិបបណ្តេញចេញពីតំណែងជាគ្រូបង្វឹក បន្ទាប់ពីដឹកនាំក្រុមចាញ់ Lazio ក្នុងការប្រកួតលីគកំពូលអ៊ីតាលី Serie A កាលពីអាទិត្យមុន ដោយមានរយៈពេលដឹកនាំបានតែ ៧ខែប៉ុណ្ណោះ។

លោក Spalletti បានដឹកនាំ Napoli លើកពាន Serie A នារដូវកាល ២០២២-២៣ មុនពេលចូលដឹកនាំប្រទេសអ៊ីតាលី ដោយជំនួសតំណែងលោក Roberto Mancini ដែលចាកចេញពី ក្រោយខកខានកៅអី World Cup 2022 នៅប្រទេសកាតា។ លោកក៏បាននាំអ៉ីតាលីលេងពានអឺរ៉ុប UEFA Euro 2024 នៅទឹកដីអាល្លឺម៉ង់ផងដែរ ប៉ុន្តែពួកគេបានធ្លាក់ចេញពីនៅវគ្គ ១៦ ក្រុមចុងក្រោយ ដោយចាញ់ក្រុមជម្រើសជាតិស្វីស។ សូមជម្រាបថា លោក Luciano Spalletti ក៏ធ្លាប់បានដឹកនាំក្រុមជាច្រើននៅអ៊ីតាលីផងដែររួមមាន៖ Inter Milan, Roma ក៏ដូចជា Udinese និងក្រុម Zenit St Petersburg ដែលឈ្នះពាន Premier League របស់រុស្ស៊ីបាន ២លើកទៀតផង៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអាស៊ី
៣០-តុលា-២០២៥
(English) BG តែងតាំងលោក Masatada Ishii ជាគ្រូបង្វឹកថ្មី

(English) ក្លិប BG Pathum United បានប្រកាសតែងតាំងលោក Masatada Ishii ជាគ្រូបង្វឹកថ្មីផ្លូវការ។ ជាការពិតណាស់! បុរសសញ្ជាតិជប៉ុនវ័យ ៥៨ ឆ្នាំរូបនេះមានបទពិសោធន៍ដឹកនាំក្រុមនៅលីគកំពូលជប៉ុន J.League ជាមួយ Kashima Antlers និង Omiya Ardija។

លោក Masatada Ishii បានបន្សល់ទុកកេរ្តិ៍ឈ្មោះដ៏ល្អជាមួយក្រុម Kashima Antlers “Iron Deer” ដោយដឹកនាំក្រុមនះពានរង្វាន់ J.League YBC Levain Cup ក្នុងឆ្នាំ ២០១៥ ក៏ដូចជា J.League និង Emperor’s Cup ក្នុងឆ្នាំ២០១៦ ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ដឹកនាំក្រុម Kashima Antlers ទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងពានរង្វាន់ FIFA Club World Cup ឆ្នាំ២០១៦ ផងដែរ

សូមរំលឹកថា នៅឆ្នាំ ២០១៩ លោក Masatada Ishii បានចូលកាន់តំណែងជាគ្រូបង្វឹកនៅ Samut Prakan City មុនពេលផ្លាស់ទៅកាន់ Buriram United និងដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់លីគចំនួនពីរ Chang FA Cups និង Revo Cup ចំនួនពីរក្នុងរដូវកាល ២០២១-២២ និង ២០២២-២៣ និងក្រុមជម្រើសជាតិថៃនៅឆ្នាំ២០២៣៕

ប្រភព៖ Ballthai

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣០-តុលា-២០២៥
(English) Son ក្លាយជាកីឡាករមានប្រាក់ខែខ្ពស់បំផុតទីពីរនៅសហរដ្ឋអាមេរិក

(English) ខ្សែប្រយុទ្ធ Son Heung-Min របស់ក្រុម Los Angeles FC បានក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតទីពីរបន្ទាប់ពី Lionel Messi របស់ក្រុម Inter Miami។ កីឡាករសញ្ជាតិកូរ៉េរូបនេះ បានចុះហត្ថលេខាកាលពីរដូវក្តៅជាមួយក្លឹបបាល់ទាត់អាមេរិក ដោយទទួលបានប្រាក់ខែនិងបំណាច់ឆ្នាំសរុបជាង១១លានដុល្លារ ។

Son បានចូលរួមជាមួយ LAFC កាលពីខែសីហា បន្ទាប់ពីលេងឱ្យក្រុម Tottenham អស់រយៈពេលជាងមួយទសវត្សរ៍ ។ គាត់ស៊ុតបាល់បានប្រាំបួនគ្រាប់ក្នុងការប្រកួត MLS ចំនួន១០ លើក។ Messi ទទួលបានប្រាក់ខែប្រចាំ​ឆ្នាំ ១២លានដុល្លារ និងមានប្រាក់បំណាច់សរុបជាង២០លានដុល្លារពីក្រុម Inter Miami។ ក្រុម Miami បាននិយាយកាលពីសប្តាហ៍មុនថា Messi បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីរហូតដល់ឆ្នាំ២០២៨។

ការបន្ថែមគួរឱ្យកត់សម្គាល់ផ្សេងទៀតទៅក្នុងលីគក្នុងអំឡុងពេលទីផ្សារចុះហត្ថលេខារដូវក្តៅរួមមានខ្សែបម្រើស្លាប Hirving “Chucky” Lozano របស់ San Diego ($6 លាន/$7,633,333), ខ្សែបម្រើស្លាប Jonathan Bamba របស់ Chicago ($5 លាន/$5,581,806), ខ្សែបម្រើ Nico Fernández របស់ New York City ($3.65 លាន), ខ្សែបម្រើស្លាប Kristoffer Velde របស់ Portland ($2.28 លាន/$3,027,000), ខ្សែបម្រើស្លាប Wilfried Zaha របស់ Charlotte ($2,666,667/$2,751,667)៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣០-តុលា-២០២៥
(English) Messi សម្លឹងមើលព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦

(English) Lionel Messi ដែលបានចំណាយរយៈពេលពីរទសវត្សរ៍ក្នុងអាជីពបាល់ទាត់ បាននិយាយថាខ្ញុំសង្ឃឹមថានឹងបានលេងនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នៅអាមេរិកខាងជើង ប៉ុន្តែបានទទួលស្គាល់ថាអាយុ និងកាយសម្បទារបស់គាត់ក្នុងការការពារតំណែងជើងឯកឆ្នាំ២០២២ ស្ថិតក្នុងភាពសង្ស័យ។  កីឡាករអាហ្សង់ទីនដ៏អស្ចារ្យរូបនេះទើបតែបានបន្តកិច្ចសន្យាថ្មីជាមួយក្រុម Inter Miami លីគកំពូលអាមេរិករហូតដល់ឆ្នាំ២០២៨ ដែលជាសញ្ញាបង្ហាញថាគាត់មិនទាន់ពិចារណាចូលនិវត្តន៍នៅឡើយទេ ទោះបីជាគាត់មានអាយុ៣៩ ឆ្នាំនៅខែមិថុនាក្រោយក៏ដោយ។

ថ្លែងទៅកាន់ NBC News ម្ចាស់ពានរង្វាន់ឈ្នះ Ballon d’Or ប្រាំបីសម័យកាលបាននិយាយថាខ្ញុំនឹងចំណាយពេលនៅឆ្នាំក្រោយដើម្បីវាយតម្លៃស្ថានភាពរាងកាយរបស់ខ្ញុំ មុនពេលសម្រេចចិត្តថាតើត្រូវទៅចូលរួមប្រកួតបាល់ទាត់ពិភពលោក២០២៦ដែរឬអត់។ វាជាអ្វីដែលមិនធម្មតាដែលអាចចូលរួមក្នុងព្រឹត្តិការណ៍ World Cup ហើយខ្ញុំពិតជាចង់ចូលរួមណាស់។ប្រធានក្រុមអាហ្សង់ទីនរូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា។

ខ្ញុំចង់នៅទីនោះ ដើម្បីមានសុខភាពល្អ និងក្លាយជាផ្នែកសំខាន់មួយក្នុងការជួយក្រុមរបស់ខ្ញុំ ប្រសិនបើខ្ញុំនៅទីនោះ។ខ្ញុំនឹងវាយតម្លៃរឿងនោះជារៀងរាល់ថ្ងៃ នៅពេលដែលខ្ញុំចាប់ផ្តើមការប្រកួតមុនរដូវកាលឆ្នាំក្រោយជាមួយ Inter ហើយរង់ចាំមើលថាតើខ្ញុំពិតជាអាចលេងបាន១០០ ភាគរយឬអត់) ប្រសិនបើខ្ញុំអាចមានប្រយោជន៍ ហើយបន្ទាប់មកធ្វើការសម្រេចចិត្ត»៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣០-តុលា-២០២៥
(English) អង់គ្លេសឈរកំពូលតារាងចំណាត់ថ្នាក់ UEFA Fair Play

(English) UEFA បានប្រកាសកាលពីថ្ងៃអង្គារថាអង់គ្លេសឈរចំណាត់ថ្នាក់កំពូលតារាងរបស់ UEFA Fair Play (លេងដោយយុត្តិធម៌) ទាំងក្រុមជម្រើសជាតិ និងក្លឹបក្នុងការប្រកួតបាល់ទាត់អឺរ៉ុបកាលពីរដូវកាលមុន។ UEFA បានវាយតម្លៃក្រុមអង់គ្លេសនៅទូទាំងការប្រកួតចំនួន២៤១លើកដែលបានលេងកាលពីរដូវកាលមុន ដោយផ្តល់ពិន្ទុសរុបជាមធ្យមនាំមុខក្រុមនិងលីគបាល់ទាត់ស្លូវ៉ាគីដែលឈរនៅលំដាប់ទីពីរ និងហ្វាំងឡង់ឈរលំដាប់ទីបី។ UEFA ផ្តល់រង្វាន់ចំនួន៥៨០០០ ដុល្លារ ដល់អ្នកឈ្នះទាំងបីនាក់ ដើម្បីបរិច្ចាគទៅ ក្លឹបស្ម័គ្រចិត្ត ឬក្លឹបអាជីពដែលពួកគេជ្រើសរើសសម្រាប់គម្រោងលេងដោយយុត្តិធម៌ ឬការគោរព។

សម្រាប់ការវាយតម្លៃការប្រកួតនីមួយៗ UEFA បានបញ្ជូនប្រតិភូម្នាក់ទៅវាយតម្លៃក្រុមនានាដោយផ្អែកទៅលក្ខខណ្ឌធំៗចំនួនប្រាំរួមមាន៖ កាតក្រហម  កាតលឿង ការគោរពចំពោះគូប្រកួត ការគោរពចំពោះអាជ្ញាកណ្តាល អាកប្បកិរិយារបស់មន្ត្រីក្រុម និងអាកប្បកិរិយារបស់អ្នកទស្សនា។ សៀវភៅច្បាប់របស់ UEFA បង្ហាញពីពិន្ទុវិជ្ជមានសម្រាប់ ការជួយគូប្រកួតដែលរងរបួសនិង ការជូនដំណឹងដល់អាជ្ញាកណ្តាលថាតើការទាត់ជ្រុង ឬការបោះបាល់គួរតែទៅក្រុមម្ខាងទៀត” ខណៈពេលដែលពិន្ទុទាបសម្រាប់ឧប្បត្តិហេតុរួមទាំងការខ្ជះខ្ជាយពេលវេលា ការលេង និងការក្លែងធ្វើរបួសបូករួមទាំង ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងច្រើន។

នៅក្នុងចំណាត់ថ្នាក់អ្នកទស្សនាដែលមានអាកប្បកិរិយាល្អបំផុត អ្នកគាំទ្រកោះហ្វារ៉ូស្ថិតនៅលំដាប់កំពូល បន្ទាប់មកដោយម៉ុលដាវី និងកាហ្សាក់ស្ថាន។ ក្រុម និងអ្នកគាំទ្ររបស់ប្រទេសអាល់បានីស្ថិតនៅលំដាប់ចុងក្រោយនៅក្នុងតារាង។ UEFA បាននិយាយថា ប្រទេសម៉ុលដាវីក៏ជាប្រទេសដែលមានភាពប្រសើរឡើងបំផុតផងដែរទាក់ទងនឹងពិន្ទុលេងដោយយុត្តិធម៌រួមរបស់ខ្លួន៕

ប្រភព៖ AP

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-តុលា-២០២៥
(English) ម្ចាស់ជើងឯក Champions League រកចំណូលបានជិត ១ ពាន់លានដុល្លារ

(English) ក្រុម Paris Saint-Germain ដែលជាម្ចាស់ជើងឯក Champions League រកប្រាក់ចំណូលបានជាង ៩៧៦លានដុល្លារ កាលពីរដូវកាលមុន។  តួលេខដែលចេញផ្សាយដោយក្លិបកាលពីថ្ងៃអង្គារ បានឲ្យដឹងថា ប្រាក់ចំណូលទាំងនេះបានមកពី ប្រាក់ចំណូលថ្ងៃប្រកួតជាង២០៣លានដុល្លារ និងប្រាក់ចំណូលពាណិជ្ជកម្មចំនួន ជាង៤២៧លានដុល្លារ រួមនឹងដៃគូថ្មីចំនួនប្រាំមួយផ្សេងទៀត។

តួលេខទាំងនេះរួមមានក្រុមបាល់ទាត់បុរស និងនារី ក៏ដូចជាក្រុមបាល់ទះ និងយូដូ។ បើប្រៀបធៀប ប្រាក់ចំណូលសម្រាប់រដូវកាល២០២៣-២៤ គឺជាង៩៣៨ លានដុល្លារដែលជាចំនួនខ្ពស់បំផុតទីបីនៅក្នុងបាល់ទាត់អឺរ៉ុប។ ក្រុមបុរសរបស់ PSG បានឈ្នះពានរង្វាន់ក្នុងស្រុកពីរ និងឈ្នះពានរង្វាន់ Champions League ជាលើកដំបូងដោយយកឈ្នះ Inter ៥-០ នៅវគ្គផ្តាច់ព្រ័ត្រ ដែលផ្តល់ឱ្យអ្នកវិនិយោគកាតា QSI របស់ក្លឹបនូវពានរង្វាន់ដែលខ្លួនប្រាថ្នាបន្ទាប់ពីបានទិញយកក្លឹបនេះក្នុងខែមិថុនា ឆ្នាំ ២០១១។

ក្លិបនេះត្រូវបានវាយតម្លៃដោយទស្សនាវដ្តី Forbes ថាមានទឹកប្រាក់សរុបចំនួនជាង៤,៦ពាន់លានដុល្លារក្នុងខែឧសភា ស្ថិតនៅលំដាប់ទីប្រាំពីរក្នុងចំណោមក្រុមបាល់ទាត់ដែលមានតម្លៃបំផុតរបស់ពិភពលោក។ ក្លឹប Real Madrid នាំមុខគេជាមួយនឹងទឹកប្រាក់ ៦,៧៥ ពាន់លានដុល្លារ បន្ទាប់មកគឺក្លឹប Manchester United (៦,៦ ពាន់លានដុល្លារ) និងក្លឹបជើងឯកអេស្ប៉ាញ Barcelona (៥,៦៥ ពាន់លានដុល្លារ)៕

ប្រភព៖ AP

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-តុលា-២០២៥
(English) តើកីឡាកររូបណាទទួលកាតក្រហមលឿនបំផុត ក្នុងប្រវត្តិសាស្ត្រលីគកំពូលអឺរ៉ុប?

(English) ការទទួលបានកាតក្រហមគឺជារឿងដ៏គួរឱ្យខ្លាចបំផុតសម្រាប់កីឡាករបាល់ទាត់។ កីឡាករគ្រប់រូបព្យាយាមអស់ពីសមត្ថភាពដើម្បីជៀសវាងការពិន័យកាតក្រហមនៅក្នុងការប្រកួតនីមួយៗ។ យោងតាមការចេញផ្សាយរបស់គេហទំព័រ Tribuna កាលពីថ្ងៃទី ២៧ តុលា ២០២៥​បានឲ្យដឹងថា Keith Gillespie ​មិន​ត្រឹម​តែ​ជា​​កីឡាករ ដែលទទួលបានកាត​ក្រហម​លឿន​បំផុត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រហែល​ជា​កាត​ក្រហម​ចម្លែក​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​លីគ​កំពូល​ទាំង ៥ របស់​អឺរ៉ុប​។

កីឡាករ​អៀរឡង់​ខាងជើង​រូប​នេះ​មាន​អាជីព​ដ៏​ល្អ​មួយ ដោយ​បាន​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ចំនួន ៨៦ លើក និង​លេង​ឲ្យ​ក្លឹបធំៗ​ដូច​ជា Man United, Newcastle United និង Blackburn Rovers។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ពិត​ជា​ទទួលបានកំណត់ត្រា​អាក្រក់​មួយ។ គាត់ បាន​បង្កើត​កំណត់ត្រា​អាក្រក់បំផុតនៅ​ Premier League ក្នុង​ឆ្នាំ ២០០៧ គឺទទួលបានកាតក្រហមលឿនបំផុតនៅវិនាទី០០ នៅ​ពេល​ដែល​គាត់​កំពុង​លេង​ឲ្យ Sheffield United។

នៅក្នុងការប្រកួតក្រុមរបស់គាត់ Sheffield ទល់នឹងក្រុម Reading កីឡាករ Gillespie ត្រូវបានដាក់ឲ្យលេងជាកីឡាករបម្រុងនៅតង់ទីពីរ។ ពេលគាត់ចូលមកដល់ទីលានភ្លាម ខ្សែបម្រើស្លាបអង់គ្លេសរូបនេះបានបាត់បង់ស្មារតី ហើយបានប្រើកែងដៃវាយកីឡាករក្រុមប្រឆាំង Stephen Hunt ចំមុខ ហើយអាជ្ញាកណ្តាលបានបណ្តេញ Gillespie ចេញភ្លាមៗ។ខាងក្រោមនេះគឺជាកីឡាករ៩រូបផ្សេងទៀតដែលទទួលបានកាតក្រហមលឿនបំផុតៈ

១-កីឡាករ Jean-Clair Todibo ក្លឹបNice ទទួលកាតក្រហម ៩វិនាទី រដូវកាល២០២២-២៣។

២-កីឡាករ  Giuseppe Lorenzo ក្លឹបAtalanta ទទួលកាតក្រហម ១០វិនាទី រដូវកាល១៩៩០។

៣- កីឡាករ Giulio Migliaccio  ក្លឹបAtalantaទទួលកាតក្រហម ៣២វិនាទី រដូវកាល២០១៥។

៤- កីឡាករ Allan Nyom  ក្លឹបGetafeទទួលកាតក្រហម ៣៧វិនាទី រដូវកាល២០២៤-២៥។

៥- កីឡាករ Dave Kitson  ក្លឹបReading ទទួលកាតក្រហម ៣៧វិនាទី រដូវកាល២០០៧-០៨។

៦- កីឡាករ Steven Gerrard  ក្លឹបLiverpool ទទួលកាតក្រហម ៣៨វិនាទី រដូវកាល២០១៤-១៥។

៧- កីឡាករ Moise Kean   ក្លឹបFiorentina ទទួលកាតក្រហម៤០វិនាទី រដូវកាល២០២៣-២៤។

៨- កីឡាករ Marcel Titsch Rivero ក្លឹបFrankfurtទទួលកាតក្រហម៤៣វិនាទី រដូវកាល២០១០-១១។

៩- កីឡាករ Benjamin Mendy  ក្លឹបManchester City ទទួលកាតក្រហម៤៧វិនាទី រដូវកាល២០១៥-១៦។

ads