ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៧-តុលា-២០២៥
(English) សំបុត្រទស្សនាបាល់ទាត់ពិភពលោកឆ្នាំ២០២៦ លក់បានជាង១លាន

(English) FIFA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ គិតចាប់តាំងពីថ្ងៃបើកលក់ផ្លូវការដំបូង កាលពីដើមខែតុលា រហូតមកទល់នឹងថ្ងៃនេះ សំបុត្រទស្សនាការប្រកួតបាល់ទាត់ពិភពលោក២០២៦ លក់បានច្រើនជាង ១លានរួចហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAP កាលពីថ្ងៃសុក្រទី ១៧ តុលា ២០២៥។ ប្រភពខាងលើដដែលបានឲ្យដឹងថា តម្រូវការសំបុត្រខ្ពស់បំផុត ដូចដែលបានរំពឹងទុក  គឺបានមកពីអ្នកទិញនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដែលជាប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួត។

FIFA បានបន្តថា មនុស្សមកពី២១២ប្រទេស និងដែនដីផ្សេងៗគ្នាបានទិញរួចហើយ បើទោះបីជាមានតែ២៨ កន្លែងក្នុងចំណោម៤៨ កន្លែងអង្គុយនៅក្នុងពហុកីឡដ្ឋានត្រូវបានបំពេញ។ FIFA បានបញ្ជាក់ដែរថា ប្រទេសកំពូលទាំង១០ ដែលបានទិញរួចហើយរួមនា៖ អង់គ្លេស អាល្លឺម៉ង់ ប្រេស៊ីល អេស្ប៉ាញ កូឡុំប៊ី អាហ្សង់ទីន និងបារាំង តាមលំដាប់លំដោយ។ ប្រធាន FIFA លោក Gianni Infantino បាននិយាយថា ខ្ញុំពិតជារំភើបណាស់ដែលអ្នកគាំទ្រកីឡាបាល់ទាត់ជាច្រើនក៏ចង់ក្លាយជាផ្នែកនៃព្រឹត្តិការណ៍ទឹកនេះនៅអាមេរិកខាងជើងផងដែរ។

លោក​បាន​បន្ថែម​ថា វា​ជា​ការ​ឆ្លើយ​តប​ដ៏​មិន​គួរ​ឲ្យ​ជឿ ហើយ​ជា​សញ្ញា​ដ៏​អស្ចារ្យ​ដែល​ថា FIFA World Cup ធំ​បំផុត​ដែល​រួម​បញ្ចូល​គ្នា​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កំពុង​ចាប់​យក​ការ​ស្រមៃ​របស់​អ្នក​គាំទ្រ​គ្រប់​ទីកន្លែង។ ទិន្នន័យ​សំបុត្រ​បាន​បង្ហាញ​ថា​កៅអី​ដែល​មាន​តម្លៃ​ថោកបំផុតគឺ​ត្រឹម៦០ដុល្លារ(កៅអីអង្គុយប្រភេទទី៤) មាន​សម្រាប់​ការ​ប្រកួត​យ៉ាង​ហោច​ណាស់៤០។

កៅអីស្ទើរតែទាំងអស់សម្រាប់ការប្រកួតភាគច្រើនត្រូវបានកំណត់ក្នុងតម្លៃថ្លៃជាងនេះ។ ការប្រកួតបើកឆាកសម្រាប់សហរដ្ឋអាមេរិកនៅពហុកីឡដ្ឋាន Inglewood រដ្ឋកាលីហ្វ័រញ៉ា មានតម្លៃចាប់ពី៥៦០ដុល្លារដល់២៧៣៥ដុល្លារ(កៅអីអង្គុយប្រភេទទី១) ។ចំពោះទីតាំងលក់បន្ត យ៉ាងហោចណាស់សំបុត្រមួយសម្រាប់ការប្រកួតបើកឆាកនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១២ ខែមិថុនា មានតម្លៃជាង៦០០០ដុល្លារនៅថ្ងៃព្រហស្បតិ៍៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៧-តុលា-២០២៥
(English) Premier League នឹងចូលរួមធ្វើកាយវិការលុតជង្គង់ ចុងសប្តាហ៍នេះ

(English) កីឡាករក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League នឹងចូលរួមធ្វើកាយវិការលុតជង្គង់ជានិមិត្តរូបប្រឆាំងនឹងការរើសអើងជាតិសាសន៍លើកដំបូងក្នុងរដូវកាល ២០២៥ សម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះ។ លោក Richard Masters បាននិយាយថា៖ សកម្មភាពនេះនឹងធ្វើឡើងជាផ្នែកមួយនៃយុទ្ធនាការ No Room for Racism មានន័យថាគ្មានការរើសអើងជាតិសាសន៍។លោកបាន បានសង្កត់ធ្ងន់ថា ការចូលរួមគឺតែងតែជាការសម្រេចចិត្តរបស់កីឡាករ។

លោកបន្តថាវាតែងតែជាជម្រើសរបស់ពួកគេផ្ទាល់។ ពួកគេមិនត្រូវបានបង្ខំឱ្យធ្វើដូច្នេះទេ មិនថាជាសមូហភាព ឬបុគ្គលនោះទេ។ ពួកគេបានពិភាក្សាអំពីបញ្ហានេះម្តងទៀតក្នុងរដូវក្តៅ។ ពួកគេបានសម្រេចចិត្តធ្វើវាក្នុងអំឡុងពេលដំណើរកម្សាន្ត ហើយបន្ទាប់មកសម្រេចចិត្តដោយខ្លួនឯងថាតើត្រូវបន្ត ឬបញ្ឈប់។ Masters បានថ្លែងថា កីឡាករ គ្រូបង្វឹក និងអាជ្ញាកណ្តាលជាច្រើនរបស់យើងត្រូវបានទទួលរងនូវការរំលោភបំពាន ដែលជារឿយៗមានលក្ខណៈរើសអើងជាតិសាសន៍។ យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ដោយធ្វើការជាមួយភាគីពាក់ព័ន្ធ និងក្រុមហ៊ុនទាំងអស់ បណ្តាញសង្គម ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយប្រធានក្រុមនៃក្លឹប Premier League ទាំង២០ ប៉ុន្តែកីឡាករម្នាក់ៗសម្រេចចិត្តដោយខ្លួនឯងថាតើត្រូវចូលរួមដែរឬទេ៕

Thumbnail
ព័ត៌មានកីឡាជាតិ
១៦-តុលា-២០២៥
(English) FAM បានដាក់ពាក្យប្តឹងទៅ FIFA ជុំវិញករណីកីឡាករចូលសញ្ជាតិ ៧ នាក់

(English)

សមាគមកីទ្បាបាល់ទាត់ម៉ាឡេស៊ី (FAM) បានអំពាវនាវជាផ្លូវការទៅកាន់ FIFA ទាក់ទងនឹងបញ្ហាឯកសារពាក់ព័ន្ធនឹងកីឡាករ ៧ នាក់ដែលបានទទួលសញ្ជាតិ។ ប្រធានស្តីទី សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី លោក Datuk Yusoff Mahadi បានបញ្ជាក់ថា៖ ការបណ្តឹងឧទ្ធរណ៍ត្រូវបានដាក់ជូនមុនកាលកំណត់ និងដោះស្រាយដោយមេធាវីអន្តរជាតិ ដែលមានបទពិសោធន៍ខ្លាំងក្នុងបទប្បញ្ញត្តិបាល់ទាត់។

ជាមួយគ្នានេះដែរ លោកក៏បាននិយាយថា៖ «នេះគឺជាឱកាសទីពីររបស់យើង – អ្វីគ្រប់យ៉ាងត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ននិងហ្មត់ចត់បំផុត»។ គួរជម្រាបថា នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ សហព័ន្ធបាល់ទាត់កីទ្បាបាល់ទាត់ពិភពលោក ឬហៅកាត់ថា FIFA បានពិន័យលើ FAM ជាប្រាក់ចំនួន ៣៥០,០០០  ស្វីសហ្វ្រង់ ប្រហាក់ប្រហែល ៤៤ ម៉ឺនដុល្លារអាម៉េរិក និងព្យួរកីឡាករទាំង ៧ នាក់ ដែលមានដូចជា៖ កីទ្បាករ Palmero, Garces, Holgado, Machuca, Figueiredo, Irazabal និង Hevel មិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់រយៈពេល ១២ ខែដោយសារភាពមិនប្រក្រតីនៃឯកសារចូលសញ្ជាតិ៕

ប្រភព៖ Ballthai

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៥-តុលា-២០២៥
(English) Ronaldo បំបែកកំណត់ត្រាប្រវត្តិ​​ជម្រុះ World Cup

(English) ទោះបីមិនទាន់បានជួយឲ្យក្រុមជម្រីសជាតិរបស់ខ្លួនមានកៅអីមួយទៅប្រកួតបាល់ទាត់ពិភពលោក ២០២៦ក៏ដោយ ខ្សែប្រយុទ្ធ Cristiano Ronaldoស៊ុតបញ្ចូលទីបាន២គ្រាប់ (នាទី២២និង៤៣ )ជួយឲ្យទទួលបានលទ្ធផល ស្មី២-២ជាមួយ ហុងគ្រីនៅក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២៦។ គ្រាប់បាល់២គ្រាប់នេះ វាពិតជាមានន័យណាស់សម្រាប់ Ronaldo ពីព្រោះវាបាន​ជួយបង្កើត​កំណត់​ត្រា​ថ្មីមួយ​ទៀត ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិ​ប្រកួត​ជម្រុះ FIFA World Cup។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ៤០ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ៤១ គ្រាប់ក្នុងវគ្គជម្រុះ បាល់ទាត់ពិភពលោកបំបែកកំណត់ត្រាចាស់ដែលកាន់កាប់ដោយកីឡាករ Carlos Ruiz របស់ប្រទេសហ្គាតេម៉ាឡា ស៊ុតបញ្ចូលទីបាន ៣៩គ្រាប់។

ខាងក្រោមនេះ​ជា​បញ្ជីឈ្មោះកីឡាករស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ទាំង​១០​នាក់​ក្នុង​ការ​ប្រកួត​ជម្រុះ បាល់ទាត់ពិភពលោក ។

១- Cristiano Ronaldo (ព័រទុយហ្គាល់) ៤១គ្រាប់។

២- Carlos Ruiz (ហ្គាតេម៉ាឡា) ៣៩គ្រាប់។

៣- Lionel Messi (អាហ្សង់ទីន) ៣៦គ្រាប់។

៤. លោក Ali Daei (អ៊ីរ៉ង់) ៣៥គ្រាប់។

៥.  Robert Lewandowski (ប៉ូឡូញ) ៣២គ្រាប់។

៦. Chris Wood (នូវែលសេឡង់) ២៩គ្រាប់។

៦.  Sardar Azmoun (អ៊ីរ៉ង់) ២៩គ្រាប់។

៦.  Edin Džeko (បូស្នៀ) ២៩គ្រាប់។

៦.  Luis Suárez (អ៊ុយរូហ្គាយ)២៩គ្រាប់។

១០. Karim Bagheri (អ៊ីរ៉ង់) ២៨គ្រាប់៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៥-តុលា-២០២៥
(English) តើប្រទេសណាខ្លះមានកៅអីលេង World Cup ២០២៦?

(English) គិតមកត្រឹមថ្ងៃទី ១៥តុលា ២០២៥ មានប្រទេសចំនួន ២៨ (រួមទាំងសហម្ចាស់ផ្ទះបីគឺម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា មានកៅអីរួចហើយសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក២០២៦។

នៅក្នុងចំណោមប្រទេសទាំង២៨នោះត្រូវបានបែងចែកទៅតាមទ្វីបនីមួយៗដូចខាងក្រោមៈ

១-ម្ចាស់ផ្ទះបីគឺម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា។

២-ទ្វីបអាស៊ី​កក់បានកៅអី​ចំនួន ៨រួមមាន៖ ជប៉ុន

អ៊ីរ៉ង់ កូរ៉េខាងត្បូង អូស្ត្រាលី អ៊ូសបេគីស្ថាន ហ្ស៊កដានី កាតា និង​អារ៉ាប៊ីសាអូឌីតខណៈ១ប្រទេសទៀតរង់ចាំប្រកួតPlay off អន្តរទ្វីប។

៣-ទ្វីបអាហ្រ្វិកនឹងមាន៩កៅអីដូចជាៈ ម៉ារ៉ុក អេហ្ស៊ីប អាល់ហ្សេរី ទុយនីស៊ី ហ្គាណា និងអាហ្វ្រិកខាងត្បូង កូតឌីវ័រ និងសេណេហ្គាល់និង កាប់វែ Cape Verde ។

៤-ទ្វីបអាមេរិកខាងត្បូងមាន អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី អ៊ុយរូហ្គាយ អេក្វាឌ័រ និងប៉ារ៉ាហ្គាយ។

៥-ទ្វីបអឺរ៉ុបមានតែអង់គ្លេសមួយប៉ុណ្ណោះតែកក់បានកៅអីមុនគេ។

៦-តំបន់Concacaf មិនទាន់មាននៅនៅឡើយទេ។

៧-ទ្វីបអូសេអានី មានប្រទេសនូវែលសេឡង់កក់បានកៅអីរួចហើយ ខណៈដែលប្រទេសចំនួន ២០ ទៀតនឹងចូលរួមបន្ទាប់ពីការប្រកួតជុំទ្វីបចុងក្រោយ និងវគ្គ Play-off។ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ដែលរៀបចំដោយប្រទេសម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា នឹងមានក្រុមចំនួន ៤៨ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-តុលា-២០២៥
(English) Depay ​បំបែកកំណត់ត្រាស៊ុតបញ្ចូលទី និងជួយមិត្តរួមក្រុម

(English) Memphis Depay បានទទួលជោគជ័យក្នុងអាជីពបាល់ទាត់របស់គាត់ បន្ទាប់ពីបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួនពីរលើក និងស៊ុតប៉េណាល់ទីបានគ្រាប់ជួយឲ្យក្រុមមច្ចុរាជទឹកក្រូចហូឡង់ឈ្នះហ្វាំងឡង់ ដោយលទ្ធផល៤-០ ក្នុងការប្រកួតជម្រុះបាល់ទាត់មិត្តភាពកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។ ខ្សែប្រយុទ្ធដែលកំពុងលេងឲ្យក្លិបបាល់ទាត់ប្រេស៊ីល Corinthians ឥឡូវនេះបានក្លាយជាកីឡាករហូឡង់ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ ៥៤គ្រាប់ និងជួយមិត្តរួមក្រុមមាន ៣៦ដង សម្រាប់ប្រទេសរបស់គាត់។

កាលពីខែមុន Depay បានបំបែកកំណត់តា្ររបស់ Robin Van Persie សម្រាប់ការស៊ុតបញ្ចូលទីច្រើននៅក្នុងអាវពណ៌លឿង ហើយឥឡូវនេះបានវ៉ាដាច់ Wesley Sneijder សម្រាប់ការបញ្ជូនបាល់ច្រើនបំផុតផងដែរ។ ខ្សែប្រយុទ្ធវ័យ៣១ ឆ្នាំរូបនេះធ្លាប់លេងឱ្យក្លឹបដូចជា Barcelona, ​​Manchester United, Lyon និង Atletico Madrid ហេីយគាត់នៅតែបន្តលេងបានល្អសម្រាប់ប្រទេសរបស់គាត់៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-តុលា-២០២៥
(English) ម្ចាស់ក្លិប PSG នឹងទិញ Lamine Yamal ក្នុងតម្លៃថ្លៃបំផុត

(English) ម្ចាស់ក្លិប Paris Saint Germain ដែលមានមូលដ្ឋាននៅទីក្រុងដូហា ប្រទេសកាតា កំពុងរៀបចំផែនការដ៏ជាក់លាក់មួយក្នុងការនាំយកខ្សែប្រយុទ្ធ Lamine Yamal មកទីក្រុងប៉ារីស ទោះក្នុងតម្លៃណាក៏ដោយ។ មហាសេដ្ឋីកាតាបានបញ្ជាក់ថា៖ យើងចង់បានគាត់មិនថាថ្លៃប៉ុណ្ណាទេ។ យើងចង់បានគាត់មិនថាមានបញ្ហាអ្វីទេ។ យើងត្រូវការគាត់មកនៅជាមួយយើងនៅថ្ងៃណាមួយ។

ជុំវិញនឹងតម្លៃខ្លួនកីឡាកររូបនេះ ក្លិប FC Barcelona ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើររបស់ PSG តម្លៃប្រហែលជិត ៣០០ លានដុល្លារសម្រាប់ Lamine កាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ  Lamine អាចចាកចេញពី Barcelona ក្នុងតម្លៃប្រហែលជាង ៣០០ លានដុល្លារ។ ពួកគេចង់បានតម្លៃមួយថ្លៃជាង Neymar (២៥៧លានដុល្លារ) ពេលចេញពីអេស្ប៉ាញ (Barca) មកកាន់បារាំង (PSG) កាលពីឆ្នាំ​២០១៧។ គិតមកត្រឹមថ្ងៃនេះ តម្លៃទិញផ្តាច់របស់ Lamine គឺជាង ១,១៦ពាន់លានដុល្លារ៕

ប្រភព៖ Yahoo.com

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-តុលា-២០២៥
(English) Zinedine Zidane បង្ហាញការងារក្នុងក្តីស្រមៃរបស់គាត់

(English) ស្របពេលក្លិបកំពូលៗនៅទ្វីបអឺរ៉ុបរួមមាន៖ Manchester United, Juventus និង Paris Saint Germain បានកំពុងព្យាយាមទាក់ទាញលោក Zinedine Zidane ឱ្យចូលសមរភូមិប្រយុទ្ធវិញ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះមិនចាប់អារម្មណ៍នោះទេ ផ្ទុយទៅវិញលោកចង់បំពេញក្តីស្រមៃដឹកនាំក្រុមជម្រើសជាតិវិញ ។

Zidane បាននិយាយថា៖ «បំណង​ប្រាថ្នា​របស់​ខ្ញុំ​គឺ​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុមជម្រើសជាតិ​បារាំង​នៅ​ថ្ងៃ​ណា​មួយ… តោះ​ចាំមើលទាំងអស់គ្នា។ ការ​ប្រកាស​របស់ Zidane បាន​បន្ថែម​ការមន្ទិលសង្ស័យ​ថ្មី​ដល់​ការ​សន្ទនា​ជុំវិញ​អនាគត​របស់គ្រូបង្វឹកបច្ចុប្បន្នលោក Didier Deschamps»។

លោក Deschamps ដែលបានដឹកនាំប្រទេសបារាំងឱ្យឈ្នះជើងឯក World Cup ១០១៨ និងវគ្គផ្តាច់ព្រ័ត្រ Euro ២០២៤ នៅមានកិច្ចសន្យារហូតដល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ប៉ុន្តែ Zidane អាចផ្លាស់ប្តូរផែនការនេះបាននាពេលឆាប់ៗនេះ។ Zidane បានចាកចេញពីការគ្រប់គ្រងក្លិបចាប់តាំងពីឆ្នាំ ២០២១ បន្ទាប់ពីបញ្ចប់ការងារលើកទីពីរជាមួយក្លិប Real Madrid៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
១៣-តុលា-២០២៥
(English) ឥណ្ឌូណេស៊ី នឹងខានបង់លុយរាប់លានដុល្លារ ប្រសិនបើបណ្តេញលោក Patrick Kluivert ចេញពីតំណែង

(English) សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) នឹងខានបង់លុយដ៏ច្រើន ប្រសិនបើពួកគេបញ្ចប់កិច្ចសន្យារបស់លោក Patrick Kluivert ដែលជាគ្រូបង្វឹក មុនពេលកំណត់។ ជាការពិតណាស់ បន្ទាប់ពីក្រុមជម្រើសជាតិឥណ្ឌនេស៊ី ធ្លាក់ចេញវគ្គជម្រុះ World Cup ឆ្នាំ២០២៦ ជុំទី៤ ក្នុងតំបន់អាស៊ី ដែលពួកគេចាញ់អ៊ីរ៉ាក់ ០-១ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានធ្វើឱ្យក្តីសង្ឃឹមទៅលេង World Cup ឆ្នាំ២០២៦ ត្រូវបានរលាយទាំងស្រុង។ ជាមួយគ្នានេះដែរ អ្នកគំាទ្រជាច្រើនរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានសម្តែងការមិនសប្បាយចិត្តយ៉ាងខ្លាំងនឹងលទ្ធផល និងទទូចឱ្យលោកចុះចេញពីតំណែងជាគ្រូបង្វឹកថែមទៀតផង។

យ៉ាងណា បុរសសញ្ជាតិហូឡង់វ័យ ៤៩ ឆ្នាំរូបនេះដែលចូលមកកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងខែមករា ឆ្នាំ២០២៥ ជាមួយនឹងកិច្ចសន្យារយៈពេល ២ ឆ្នាំរួមទាំងមានជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំទៀត ជាមួយនឹងថ្លៃអត្តពលកម្មក្នុង ១ ខែទទួលបានប្រហែលចន្លោះពី ៨០,០០០ ដល់ ៩២, ០០០ ដុល្លារអាម៉េរិក ពោលគឺក្នុង ១ ឆ្នាំលោក Patrick Kluivert ទទួលបានថ្លៃអត្តពលកម្មប្រហែល ១,១ លានដុល្លារអាម៉េរិក។ នោះមានន័័យថាប្រសិនបើ PSSI បញ្ចប់កិច្ចសន្យារបស់លោក Patrick Kluivert មុនពេលកំណត់ ពួកគេនឹងត្រូវសងសំណង ដែលកិច្ចសន្យារបស់លោកនៅសល់រហូតដល់ខែមករា ឆ្នាំ២០២៧។ 

គួររំឭកថា លោក Patrick Kluivert ក៏ធ្លាប់ទទួលបានប្រាក់សំណងដល់ទៅ ១៧៤,០០០ ដុល្លារអាម៉េរិក ក្រោយ ពីក្លិប Adana Demirspor (តួកគី) បណ្តេញចេញពីតំណែងក្នុងខែធ្នូ ឆ្នាំ២០២៣ ក្រោយពីធ្វើការតិចជាងកន្លះឆ្នាំ។ លើស​ពី​នេះ​ទៀត លោកក៏ទទួល​បាន​ថ្លៃអត្តពលកម្មជាង ១៦៤,០០០ ដុល្លារអាម៉េរិក ផងដែរ៕

ប្រភព៖ znews

ads